S1mplex Facebook Gaming Partner from Cambodia. Gamer by heart

08/03/2025

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ, ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណៈជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោង ១០:៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។ តាមប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ថា កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ការរៀបចំផែនការវាយលុកនេះជាការរំលោភមកលើបូរណភាពទឹកដីកម្ពុជា នៅមុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ(GBC) ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុត នូវបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនជាសាក្សី។ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយទប់ស្កាត់ឱ្យខាងតែបាន ឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពានរបស់ខ្លួនករណីព័ត៌មាននេះជាការពិត ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរផង និងតំបន់ទាំងមូលផង។

Press Release from the Spokesperson of the
Ministry of National Defense of the Kingdom of Cambodia Phnom Penh, 3 August 2025

The Spokesperson of the Ministry of National Defense of the Kingdom of Cambodia would like to inform the general public and the international community that, according to received information at 10:49 a.m. on 3 August 2025, the Thai military, in cooperation with Thai authorities, has instructed its remaining civilians in the border area of Surin Province to evacuate by tonight.

The same sources also confirmed that the Thai military plans to launch attacks along the border starting from the Tamone Thom Temple, Ta Krabey Temple, Preah Vihear Temple, up to the Anseh area. These attacks are expected to commence soon, prior to the scheduled meeting of the Extraordinary Meeting of the General Border Committee (GBC) on 7 August 2025 in Kuala Lumpur, Malaysia.

This planned offensive constitutes a violation of the territorial sovereignty of Cambodia before the GBC meeting, and it is a serious breach of the ceasefire agreement mutually agreed upon by both countries on 28 July 2025 in Kuala Lumpur, with Malaysia, the United States, and China as witnesses.

Cambodia appeals to the international community to help prevent this at all costs and urges the Thai side to immediately stop its planned aggression, if this information is true, and to respect the ceasefire agreement fully for the sake of peace and stability along the border areas of both countries and the entire region.

08/02/2025
08/01/2025

Justice for Cambodia ! #កម្ពុជាប្រើសិទ្ធការពារខ្លួន #ថៃជាអ្នកផ្តើមសង្គ្រាម

08/01/2025

សូមបញ្ឈប់ការលាបពណ៌គ្នាឯង 🙏🏼Credit បង: boeysomnang #ខ្មែរស្រលាញ់ខ្មែរ

08/01/2025

សូមមើលសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាលផង! មួយៗ កុំលឿនជ្រុលហួសពេក! នេះមិនមែនជាពេលដែលយើងត្រូវបង្ខិតបង្ខំគ្នា (ទាំងអ្នកលក់ និងអ្នកទិញ) ដោយគ្មានការពិចារណាទេ។ Credit b**g : boeysomnang

លេីលោកនេះ​ អ្វីក៏ពូ​ មិនខ្លាចដែរ​ ពូខ្លាចតែ​ អូន​ទេវី​ ម្នាក់គត់​ 🥰លោកពូ​ Rambo ខ្មែរ​ 🇰🇭 Facebook គាត់ឈ្មោះ​ “បង្ខំ​ ចិ...
08/01/2025

លេីលោកនេះ​ អ្វីក៏ពូ​ មិនខ្លាចដែរ​ ពូខ្លាចតែ​ អូន​ទេវី​ ម្នាក់គត់​ 🥰

លោកពូ​ Rambo ខ្មែរ​ 🇰🇭 Facebook គាត់ឈ្មោះ​ “បង្ខំ​ ចិត្តបែក”

ជាតិនិយមដែលចំណេញដល់ប្រទេសជាតិ គឺមិនមែនជាជាតិនិយមបែបជ្រុលនិយម អុជអាល ឬបង្កជម្លោះនោះទេ តែជា ជាតិនិយមដែលមានមូលដ្ឋានលើការស្ថ...
08/01/2025

ជាតិនិយមដែលចំណេញដល់ប្រទេសជាតិ គឺមិនមែនជាជាតិនិយមបែបជ្រុលនិយម អុជអាល ឬបង្កជម្លោះនោះទេ តែជា ជាតិនិយមដែលមានមូលដ្ឋានលើការស្ថាបនា ការរួបរួម និងការអភិវឌ្ឍន៍។ ជាតិនិយមបែបនេះជួយជំរុញប្រទេសជាតិឱ្យរីកចម្រើនប្រកបដោយចីរភាព និងទទួលបានការគោរពពីសហគមន៍អន្តរជាតិ។

✍️លក្ខណៈសម្គាល់ជាតិនិយមដែលចំណេញដល់ប្រទេសជាតិ៖
* ការគោរពច្បាប់ និងសណ្តាប់ធ្នាប់: ជាតិនិយមដែលមានប្រយោជន៍គឺប្រកាន់ខ្ជាប់នូវនីតិរដ្ឋ គោរពច្បាប់ជាតិ និងអន្តរជាតិ។ វាមិនគាំទ្រការបំពានច្បាប់ ការឈ្លានពាន ឬការបង្កអសន្តិសុខនោះទេ។
* ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម: ជាតិនិយមបែបស្ថាបនាជំរុញឱ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនឯង រួមចំណែកក្នុងការកសាងសេដ្ឋកិច្ចជាតិ លើកកម្ពស់គុណភាពជីវិត និងកាត់បន្ថយភាពក្រីក្រ។
* ការរួបរួមផ្ទៃក្នុង និងអធ្យាស្រ័យ: ជាតិនិយមពិតប្រាកដលើកទឹកចិត្តឱ្យមានការរួបរួមសាមគ្គីផ្ទៃក្នុង រវាងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជំនឿសាសនា និងជាតិសាសន៍ ដោយគ្មានការរើសអើង។ វាជំរុញការអធ្យាស្រ័យ និងការយោគយល់គ្នា។
* ការការពារវប្បធម៌ និងអត្តសញ្ញាណជាតិ: ការស្រឡាញ់ជាតិរាប់បញ្ចូលទាំងការថែរក្សា ការលើកស្ទួយ និងការផ្សព្វផ្សាយវប្បធម៌ ប្រពៃណី អក្សរសាស្ត្រ និងភាសាជាតិឱ្យបានគង់វង្ស និងរីកចម្រើន។
* ការលើកតម្កើងកិត្តិយសជាតិលើឆាកអន្តរជាតិ: ជាតិនិយមបែបនេះជំរុញឱ្យប្រជាជនប្រព្រឹត្តអំពើល្អ គោរពអ្នកដទៃ និងបង្ហាញពីតម្លៃរបស់ប្រទេសខ្លួនតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ ការទូត និងការចូលរួមចំណែកជាវិជ្ជមានក្នុងកិច្ចការពិភពលោក។
* ការទទួលខុសត្រូវ និងការការពារធនធានធម្មជាតិ: ជាតិនិយមដែលចំណេញគឺការការពារ និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ដើម្បីផលប្រយោជន៍បច្ចុប្បន្ន និងអនាគត។
* ការតស៊ូដោយសន្តិវិធី និងតាមផ្លូវច្បាប់: ក្នុងករណីមានជម្លោះ ជាតិនិយមបែបចំណេញនឹងជំរុញឱ្យមានការស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈការចរចា ការទូត ឬការប្តឹងទៅតុលាការអន្តរជាតិ ជំនួសឱ្យការប្រើប្រាស់អំពើហិង្សា។

✍️ជាតិនិយមដែលមិនចំណេញដល់ប្រទេសជាតិ៖
ផ្ទុយទៅវិញ ជាតិនិយមដែលបង្កផលវិបាកដល់ប្រទេសជាតិគឺ៖
* ជ្រុលនិយម និងអុជអាល: បង្កើតការស្អប់ខ្ពើមជាតិសាសន៍ដទៃ បំបែកបំបាក់ផ្ទៃក្នុង និងជំរុញឱ្យមានអំពើហិង្សា។
* បិទផ្លូវ និងប្រឆាំងការអភិវឌ្ឍន៍: ប្រឆាំងការវិនិយោគបរទេស ឬបច្ចេកវិទ្យាថ្មីៗ ដោយគិតថាវានឹងធ្វើឱ្យបាត់បង់អត្តសញ្ញាណជាតិ។
* មិនគោរពច្បាប់ និងសណ្តាប់ធ្នាប់: ប្រើប្រាស់ជាតិនិយមជាលេសដើម្បីបំពានច្បាប់ ឬបង្កភាពវឹកវរ។
* ផ្អែកលើព័ត៌មានមិនពិត: ផ្សព្វផ្សាយការភូតកុហក ឬព័ត៌មានបំប៉ោង ដើម្បីបំផុសមនោសញ្ចេតនា។

សរុបមក ជាតិនិយមដែលមានប្រយោជន៍សម្រាប់កម្ពុជា គឺផ្តោតលើការ កសាងជាតិ ឱ្យរឹងមាំទាំងសេដ្ឋកិច្ច សង្គម និងការទូត ដោយឈរលើមូលដ្ឋាននៃ សន្តិភាព នីតិរដ្ឋ និងការរួបរួម។ វាជាមោទកភាពមួយដែលជំរុញឱ្យប្រជាពលរដ្ឋចូលរួមចំណែកកសាងអនាគតប្រទេសជាតិ ប្រកបដោយភាពថ្លៃថ្នូរ និងការគោរពពីអន្តរជាតិ។

______

អត្ថបទ៖ ឯកសារច្បាប់និងរដ្ឋបាល

08/01/2025

អេមណាស់ Smart Free Internet 3333MB ពីថ្ងៃទី 1 ដល់ថ្ងៃទី 7 ខែ សីហា ឆ្នាំ 2025
(25 ខេត្តក្រុង)
មេីលទិន្នន័យនៅសល់ *1201 #

ស្អី អាសៀ ម សុទ្ធតែឆាតមកថាមើលថែល្អ. តែគ្រាន់តែស្បែកជើង1គូអោយគាត់ពាក់មិនបានផង😀
08/01/2025

ស្អី អាសៀ ម សុទ្ធតែឆាតមកថាមើលថែល្អ. តែគ្រាន់តែស្បែកជើង1គូអោយគាត់ពាក់មិនបានផង😀

08/01/2025

គេមើលងាយ ធ្វើបាបជាតិសាសន៍របស់អ្នក ប៉ុណ្ណឹងហើយ បើអ្នកនៅគាំទ្រ ផលិតផលគេទៀត អ្នកពិបាកហៅខ្លួនឯងជាមនុស្សណាស់!

08/01/2025

ពេល​វេលា​ដ៏​លំបាក​មួយ​នេះ
រួម​គ្នា​រក្សា​ឥរិយាបថ​ឱ្យល្អបំផុត
អន្តរជាតិ​ក៏​កំពុង​សម្លឹង​មកយេីង
វីរៈ​កងទ័ព​យើង​ក៏​ក្នុង​កណ្តាប់​ដៃ​គេ

Address

Los Angeles, CA

Website

Alerts

Be the first to know and let us send you an email when S1mplex posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to S1mplex:

Share