03/26/2024
ស្រុកកំពង់សីលា-សមត្ថកិច្ចឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធ្ងន់និងម៉ូតូបណ្តាលឲ្យម៉ូតូដួល ហេីយត្រូវឡានកិ.នពីលេីអ្នករួមដំណេីរម៉ូតូម្នាក់បណ្តាលអោយស្លា.ប់ និងអ្នកបេីកបរម៉ូតូរងរបួ.សស្រាល នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០៦:៣០នាទី នៅចំណុចលេីផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣២-១៣៣ ស្ថិតក្នុងភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងទិសដៅស្របគ្នា(ជិះទន្ទឹមគ្នា)ពីព្រះសីហនុ ឆ្ពោះទៅភ្នំពេញ។
ក្រោយពេលកេីតហេតុអ្នកបេីកបររថយន្ត បានទុករថយន្តចោលហេីយរត់គេចខ្លួនពីកន្លែងកេីតហេតុបាត់។
សាកស.ពត្រូវបានប្រគល់ទៅអោយសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងរថយន្ត០១គ្រឿង និងម៉ូតូ០១គ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា៕