05/15/2024
ហេតុអ្វីបានជាជជែកជាមួយស្រីដទៃសប្បាយជាងប្រពន្ធខ្លួនឯង ?? ព្រោះ៖
⚠️ស្រីថ្មីស្អាតនិងសិចស៊ី
⚠️ស្រីថ្មីយកចិត្តទុកដាក់ជាងប្រពន្ធ
⚠️ស្រីថ្មីនិយាយតែរឿងសប្បាយៗ
វាខុសគ្នាពីអ្វីដែលនិយាយជាមួយប្រពន្ធគឺ ថ្លៃសិក្សាកូន កូនក្តៅខ្លួន ក្អក ហៀរសំបោរ.....និយាយអំពីអនាគត ហិរញ្ញវត្ថុ ថ្លៃទឹកភ្លើង ឪពុកម្តាយឈឺ ដែលជួនកាលវាក្លាយជារឿងដ៏គួរអោយធុញ។
ហេតុអ្វីស្រីស្អាតជាងប្រពន្ធ? ចម្លើយគឺដោយសារនាងមិនទាន់ក្លាយជាប្រពន្ធយើង សាករៀបការហើយរង់ចាំមើល 3ឆ្នាំក្រោយ ប្រាកដអត់ថានាងនៅតែស្អាតនិងស៊ិចស៊ី!
មនុស្សស្រីល្អស្អាតយ៉ាងណាក៏ដោយ បើរៀបការជាមួយមនុស្សប្រុសគ្មានទំនួលខុសត្រូវ នឹងប្រែក្លាយជាស្រីបិសាចទាំងអស់ ព្រោះស្មាទាំងពីររបស់នាងត្រូវរែកពន់បញ្ហាច្រើនពេក។
"បើចង់អោយប្រពន្ធក្លាយជាទេពអប្សរ អ្នកត្រូវបង្កើតឋានសួគ៌អោយនាង ព្រោះទេពអប្សរមិនរស់នៅក្នុងឋាននរកទេ"