New Everyday

New Everyday welcome to my page
(2)

08/03/2025

គេជម្លៀសប្រជាជន គឺអត់មានថតរូបថតវីដេអូឲ្យយើងឃើញទេ ឆ្កួតតែអ្នកចង់បាន views ខាងយើង ថតបង្ហោះឲ្យគេឃើញ និយាយមិនចេះស្ដាប់គ្នា។
សំខាន់អ្នកខ្លះ ឃើញចឹងហើយប្រឹងស៊ែរបន្ដទៀត អត់យល់ នេះជាមូលហេតុដែលពួកចោរឈ្លានគេលាបពណ៌យើងបាន។ 🙏សុំកុំចែកចាយវីដេអូចល័តកងទ័ព សញ្វវុធ និងការជម្លៀសប្រជាជនអី បើមិនចង់មានសោកនាដកម្មជាងនេះ ។

08/01/2025

សួរថាតើអ្នកឯងមានខួរទេ ចេះឈឺចាប់ទេ? ឃើញទង្វើវាធ្វើដាក់កងទ័ពយើង ប្រជាជាតិយើងទ? ថាពួកវាថោកទាប ឃោឃៅប៉ុណ្ណា? ខ្ញុំឈឺចាប់ណាស់ ការចង់ចាំមួយនេះនឹងដិតដាមជារៀងរហូត អាពូជចោរសៀម

08/01/2025

ទាហ៊ានលះបង់ជីវិតដើម្បីការពាជាតិ រឿងអីយើងគ្រាន់តែពហិការមិនទិញទំនិញវា យើងធ្វើមិនបាន? សង្ឃឹមអី បើរឿងតូចប៉ុណ្ណឹងយើងធ្វើមិនបានផង!

07/31/2025

ចង់អោយបរទេសគាំទ្រកម្ពុជា យើងត្រូវធ្វើនូវទង្វើដែលអោយគេគាំទ្រ🇰🇭
1-បរទេសប្រកាន់ណាស់រឿងមើលងាយទង់ជាតិ (ទោះទង់សត្រូវក៏ដោយ)
2-កុំយកអ្នកជំងឺ Down Syndrome មកលែងសើច ព្រោះអ្នកកើតជម្ងឺនេះមិនមែននេតែកូនស្តេចសៀមនោះទេ.! 🇰🇭

07/30/2025

BREAKING: មេទ័ពកម្ពុជាប្រាប់អនុព័ន្ធយោធានិងទូតនានា១៣ប្រទេសថា ថៃចាប់ទាហានកម្ពុជា២០នាក់ (រត់រួចម្នាក់ សង្ស័យស្លាប់២នាក់) ក្រោយបទឈប់បាញ់ចូលជាធរមាន, ទាហានថៃធ្វើជាមកចាប់ដៃ ជាមួយទាហានកម្ពុជានៅសមរភូមិជាំតែ រួចហើយភ្ជង់ចាប់ខ្លួនតែម្តង, មកទល់ពេលនេះមិនទាន់ដោះលែង

(ព្រះវិហារ)៖ មេកងទ័ពកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ បានប្រាប់អនុព័ន្ធយោធា និងមន្រ្តីទូតនានាចំនួន ១៣ប្រទេសអំពីហេតុការណ៍ ដែលទាហានថៃចាប់ខ្លួនទាហានកម្ពុជាចំនួន២០នាក់ (រត់រួចម្នាក់, សង្ស័យស្លាប់២នាក់) ក្រោយបទឈប់បាញ់ចូលជាធរមាន។ ការចាប់ខ្លួននេះ នៅពេលទាហានកម្ពុជា ដើរទៅចាប់ដៃគ្នាជាមួយទាហានថៃ នៅសមរភូមិជាំតែ។

តាមការបញ្ជាក់របស់កងទ័ពកម្ពុជា ធ្វើឡើងក្នុងឱកាសដែល មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ ដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេសនៅកម្ពុជា និងអ្នកពាក់ព័ន្ធទៅពិនិត្យព្រំដែនកម្ពុជា-ថៃ ដើម្បីឃ្លាំមើលទីតាំង និងសភាពការណ៍ជាក់ស្តែង ជុំវិញការអនុវត្តបទឈប់បាញ់ នៅព្រំដែនកម្ពុជា-ថៃ។

កងទ័ពកម្ពុជា បានបញ្ជាក់ប្រាប់អនុព័ន្ធយោធាទាំង១៣ប្រទេសថា នៅពេលបទឈប់បាញ់ចូលជាធរមាន នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ទាហានកម្ពុជា បានដើរទៅចាប់ដៃគ្នាជាមួយទាហានថៃ លុះពេលដើរត្រឡប់មកវិញ ស្រាប់តែទាហានថៃភ្ជង់កាំភ្លើង និងចាប់ខ្លួនទាហានកម្ពុជាតែម្ដង។

បើតាមការអះអាងថា របស់មេទ័ពកម្ពុជា រហូតមកទល់រសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រុមទាហានថៃមិនទាន់ដោះលែងទាហានកម្ពុជានៅឡើយទេ៕
ប្រភព ៖ Fresh News

CNN International CNN New York Post

07/30/2025

មុនទិញផលិតផលថៃសូមគិតដល់
F-16, Grippen, Chemical gas,គ្រាប់បែកចង្កោម,MK-82, Military drone....!

07/30/2025

⛰️ភ្នំខ្មោច
ជាឈ្មោះភ្នំមួយដែលសៀមស/ម្លាប់ខ្មែរក្នុងឆ្នាំ១៩៧៩ជាង៨ម៉ឺននាក់
កូនខ្មែរគួរដឹងគ្រប់គ្នា

07/29/2025

ខ្ញុំនៅតែមិនទុកចិត្តចោរ ចោរល្បិចច្រើនណាស់ អត់ទុកចិត្តសោះនិយាយមែន

07/29/2025
ប្រាសាទព្រះវិហារ ត្រូវបានចោរសៀមបំផ្លាញ បេតិកភណ្ឌពិភពលោកមួយនេះ នៅថ្ងៃទី ២៤ ដល់ ២៨ ខែកក្កដា ២០២៥. មិនអាចលើកលេងឱ្យចោរសៀមបាន...
07/29/2025

ប្រាសាទព្រះវិហារ ត្រូវបានចោរសៀមបំផ្លាញ បេតិកភណ្ឌពិភពលោកមួយនេះ នៅថ្ងៃទី ២៤ ដល់ ២៨ ខែកក្កដា ២០២៥. មិនអាចលើកលេងឱ្យចោរសៀមបានទេ ត្រូវប្តឹងទៅតុលាកា ICJ .

នេះគឺជាប្រាសាទព្រះវិហារ ដែលជាប្រាសាទបានចុះបញ្ជីបេតិកភណ្ឌពិភពលោក។ ត្រូវបានកងទ័ពថៃវាយប្រហារធ្វើឲ្យមានការខូចខាតយ៉ាងដំណម ។ ត...
07/29/2025

នេះគឺជាប្រាសាទព្រះវិហារ ដែលជាប្រាសាទបានចុះបញ្ជីបេតិកភណ្ឌពិភពលោក។ ត្រូវបានកងទ័ពថៃវាយប្រហារធ្វើឲ្យមានការខូចខាតយ៉ាងដំណម ។ តើអ្នកណាជាអ្នកទទួលខុសត្រូវ? សូមអង្គការយូនីស្កូ ជួយរកយុត្តិធម៌ដល់ប្រាសាទព្រះវិហារផង។

កម្ពុជា និងថៃ ឯកភាពលើបទឈប់បាញ់ ក្រោមការសម្របសម្រួលពីលោក លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងសហរៀបចំពីអាម៉េរិក ហើយមានការចូលរួមពីតំ...
07/28/2025

កម្ពុជា និងថៃ ឯកភាពលើបទឈប់បាញ់
ក្រោមការសម្របសម្រួលពីលោក លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងសហរៀបចំពីអាម៉េរិក ហើយមានការចូលរួមពីតំណាងចិន នៅថ្ងៃទី២៨ ខែកក្កដា កម្ពុជា និងថៃ ឯកភាពលើបទឈប់បាញ់ភ្លាមៗ និងគ្មានលក្ខខណ្ឌ ក្រោយមានការយោគយល់រួមគ្នា។
លោក អាន់វ៉ា បានសរសើរថា ជំនួបនេះ ទទួលបានលទ្ធផលវិជ្ជមាន។ មេដឹកនាំទាំងពីរ បានបង្ហាញពីបំណងចង់មានបទឈប់បាញ់ភ្លាមៗ។
ពីកិច្ចប្រជុំនៅក្នុងទីក្រុង Putrajaya ដែលស្ថិតនៅភាគខាងត្បូងក្រុងគូឡាឡាំពួនេះ កើតមានក្រោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានជំរុញឱ្យមានបទឈប់បាញ់៕


Address

Los Angeles, CA

Website

Alerts

Be the first to know and let us send you an email when New Everyday posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category