ក្រុមចុះជួយកសាងពង្រីកសមាជិកគណបក្សនៅមូលដ្ឋានខេត្ត

  • Home
  • United States
  • Los Angeles, CA
  • ក្រុមចុះជួយកសាងពង្រីកសមាជិកគណបក្សនៅមូលដ្ឋានខេត្ត

ក្រុមចុះជួយកសាងពង្រីកសមាជិកគណបក្សនៅមូលដ្ឋានខេត្ត គណបក្ស​ប្រជាជន​កម្ពុជា​ បង្កើត​ដោយ​ប្រជាជន​ ដេីម្បី​ប្រជាជន​ បម្រើ​ប្រជាជន​

12/10/2025

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅជាមួយប្រជាពលរដ្ឋ និងវីរកងទ័ពជានិច្ច មិនទៅណាចោលប្រជាជនខ្លួនឯងឡើយ ជម្រើសតែមួយគត់គឺខាំស្មៅនៅជាមួយប្រជាពលរដ្ឋកម្ពុជា៕

ក្រុមចុះជួយកសាងពង្រីកសមាជិកគណបក្សនៅមូលដ្ឋានខេត្ត សូមស្នើដល់សហគមន៍អន្តរជាតិ ពិសេសអាស៊ាន ថ្កោលទោសយ៉ាងដាច់អហង្ការ និងដាក់សម...
12/10/2025

ក្រុមចុះជួយកសាងពង្រីកសមាជិកគណបក្សនៅមូលដ្ឋានខេត្ត សូមស្នើដល់សហគមន៍អន្តរជាតិ ពិសេសអាស៊ាន ថ្កោលទោសយ៉ាងដាច់អហង្ការ និងដាក់សម្ពាធលើភាគីថៃឲ្យបញ្ឈប់សកម្មភាពបំពានច្បាប់ទាំងនេះជាបន្ទាន់ និងទទួលខុសត្រូវទាំងស្រុងចំពោះផលប៉ះពាល់ទាំងឡាយដែលផ្ទុយនឹងច្បាប់អន្តរជាតិទាំងនេះ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងក្ដីឈឺចាប់បំផុត រកអ្វីប្រៀបផ្ទឹមពុំបានជាមួយគ្រួសារសព និងសូមចូលរួមសម្ដែងនូវការឈឺចាប់ជាមួយគ្រួសារដែលមានសមាជិករងរបួសដោយសារអំពើរបស់ភាគីថៃ។

នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបើកកិច្ចប្រជុំបន្ទាន់ជាមួយអង្គទូតបរទេស...
12/09/2025

នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបើកកិច្ចប្រជុំបន្ទាន់ជាមួយអង្គទូតបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន៣០អង្គទូត និង០៣អង្គការអន្តរជាតិ ក្នុងនោះក៏មានតំណាងអង្គការសហប្រជាជាតិចូលរួមផងដែរ ដើម្បីធ្វើបទបង្ហាញអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងយោធភូមិភាគ ទី៤ និងយោធភូមិភាគទី៥ ក្រោយយោធាថៃ បានបើកការវាយប្រហារឈ្លានពានមកលើកម្ពុជា ដែលសកម្មភាពនៃរំលោភបំពានលើ”បទឈប់បាញ់” និង”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាង កម្ពុជានិងថៃ” អស់រយៈពេល៣ថ្ងៃមកហើយ ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកទល់ថ្ងៃនេះ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានចូលរួមធ្វើបទបង្ហាញអំពីស្ថានការណ៍ជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលកំពុងកើតមាន។ នៅក្នុងការធ្វើបទបង្ហាញជូន អង្គទូតបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា អង្គការអន្តរជាតិ និងតំណាងអង្គការសហប្រជាជាតិ ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា (CLG) បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចូលរួមស្ដាប់បទបង្ហាញខាងលើតាមរយៈប្រព័ន្ធ ZOOMផងដែរ ។

នៅក្នុងខ្លឹមសារនៃការធ្វើបទបង្ហាញ ក្រសួងការពារជាតិបានបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ និងប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយ ដែលភាគីទាំងពីរសម្រេចបានកន្លងមក ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។ ទន្ទឹងនឹងនេះ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃវិលត្រឡប់មកអនុវត្តវិញនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមការធ្វើជាសាក្សីរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិកដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានអាស៊ានប្តូរវេន។

On the morning of December 9, 2025, the Ministry of Foreign Affairs and International Cooperation of Cambodia convened an urgent diplomatic briefing with 30 diplomatic corps and 3 international organizations, including representatives from the United Nations. During the meeting, the situation along the Cambodia-Thailand border in Military Regions 4 and 5 was presented. This briefing was held following the recent acts of aggression by the Thai military forces against Cambodia. Such acts of military aggression undertaken by the Thai military forces violated the ceasefire and the Joint Declaration signed between Cambodia and Thailand. Starting from December 7, 2025, until today, the attack has been ongoing for three days now.

During the meeting, His Excellency Lieutenant General Rath Dararoth, Secretary of State of the Ministry of National Defence, also provided a detailed briefing on the current situation along the Cambodia-Thailand border in the presentation. The Cambodian Liaison Group (CLG) of the Ministry of Defence of Cambodia also facilitated the ASEAN Observation Team (AOT) to participate in the briefing via the Zoom platform.
In the presentation, the Ministry of National Defence reaffirmed Cambodia’s firm stance and commitment to respecting and implementing the Ceasefire and the Joint Declaration between Cambodia and Thailand, as well as all agreements previously reached by both parties with the highest sense of responsibility and goodwill.

Rather than resorting to acts of aggression or the use of force, Cambodia firmly adheres to resolving disputes through peaceful means in accordance with international law, the existing treaties, conventions and agreements, so as to seek solution that is just, fair, long-lasting, and in compliance with the international law.

In this regard, Cambodia calls on Thailand to turn to honor the Ceasefire Agreement and the Joint Declaration between Cambodia-Thailand, signed on October 26, 2025, with the auspicious witness of the U.S. President Donald J. Trump and Malaysian Prime Minister, H.E. Anwar Ibrahim, in his capacity as the ASEAN rotating Chair.

សម្តេចតេជោ ហ៊ុន សែន ៖ ក្រោយការអត់ធ្មត់លើស២៤ម៉ោងដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវ...
12/09/2025

សម្តេចតេជោ ហ៊ុន សែន ៖ ក្រោយការអត់ធ្មត់លើស២៤ម៉ោងដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្តិភាព។

ល្ងាចម្សិលមិញយើងបានតបតបន្ថែម
ដោយយប់មិញនិងព្រឹកនេះ។
តាមនាយករដ្ឋមន្ត្រីថៃអនុធីនបានប្រកាសថានឹងប្រើកម្លាំងវាយយក១១ចំណុចដែលយើងមិនច្បាស់ថា
១១ចំណុចនេះនៅកន្លែងណាខ្លះ?
ដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែង
កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ
របស់យើងត្រូវវាយគ្រប់ចំណុចដែល
ខ្មាំងវាយចូល។
យើងការពារទឹកដីយើងដោយមាន
លេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់
ប្រភេទ។ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើងពួកគេមិនអាច
ទូលលេណដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។
ស្ថានភាពនេះផ្តល់ប្រៀបឲ្យយើង
អនុវត្តយុទ្ធវិធីកំទេចកម្លាំងរស់របស់
សត្រូវតាមរយៈការចាត់តាំងទប់ទល់។

សម្រាប់មេទ័ពថៃបានប្រកាសថាដើម្បី
សន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែង។

សម្ដីលោកមេទ័ពខ្លាំងជាងប្រទេស
មហាអំណាចខាងអាវុធនិងកងទ័ពនៅ
លើពិភពលោកនេះទៅទៀត។

យើងពិតជាមិនអង្គុយអោបដៃឲ្យអស់
លោកបំផ្លាញតាមចិត្តចង់ របស់អស់លោកទេ។

ចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សមួយចំនួនដែលកាលពីកម្ពុជាតបតដើម្បីការពារខ្លួនកាលពីខែកក្កដាពួកគេចោទ
យើងថាល្មោភសង្រ្គាម។ពេលយើង
អត់ធ្មត់គោរពបទឈប់បាញ់និងចង់ដោះស្រាយដោយសន្តិវិធីគេចោទ
យើងថាខ្លាចថៃមិនហ៊ានវាយឬកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាព។ពេលនេះ
យើងវាយដើម្បីការពារខ្លួនទៀតហើយ
តើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀត?
កម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្ត
វាយតបតដើម្បីការពារទឹកដីយើង៕

12/09/2025

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ឱ្យដឹងថាក្រោយពីការអត់ធ្មត់លើស២៤ម៉ោង ដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្ថិភាព កម្ពុជាបានតបតវិញចាប់ពីម្សិលម៉ិញដល់ព្រឹកនេះ ហើយថាកម្ពុជាត្រូវការសន្តិភាព តែកម្ពុជាត្រូវការវាយតបតដើម្បីការពារទឹកដីយើង។

12/09/2025

វីដេអូសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយសារកងទ័ពថៃបានបើកការវាយប្រហារមកលើកងទ័ព និងជនស៊ីវិលកម្ពុជា»

ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥
#ក្រសួងការពារជាតិ #សន្តិភាពនៅកម្ពុជា #កម្ពុជា

ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាសូមសម្តែងនូវការស្អប់ខ្ពើម និងថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការប្រើប្រាស់កម្លាំងដោយខុសច្បា...
12/08/2025

ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាសូមសម្តែងនូវការស្អប់ខ្ពើម និងថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការប្រើប្រាស់កម្លាំងដោយខុសច្បាប់ ដែលបានកើតមានឡើងនៅថ្ងៃនេះដោយអំពើឈ្លានពាន របស់កងកម្លាំងប្រដាប់អាវុធនៃព្រះរាជាណាចក្រថៃ រំលោភលើដែនដីអធិបតេយ្យរបស់កម្ពុជា។

The Senate of the Kingdom of Cambodia expresses its profound indignation and strongest condemnation of the unlawful use of force committed today by the armed forces of the Kingdom of Thailand, which have carried out a military incursion into sovereign Cambodian territory.

សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីកងកម្លាំងយោធាថៃបើកការបាញ់ប្រហារមកលើកងកម្លាំងរបស់កម្ពុជា នៅយោធភូមិ...
12/08/2025

សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីកងកម្លាំងយោធាថៃបើកការបាញ់ប្រហារមកលើកងកម្លាំងរបស់កម្ពុជា នៅយោធភូមិភាគទី៤ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥

កងកម្លាំងកម្ពុជាមិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនៃស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។

Summarized timeline of the situation along the Cambodia-Thailand border concerning the attack initiated by the Thai military forces on the Cambodian forces at Military Region 4 on December 8, 2025:

The Cambodian armed forces did not retaliate at all and continue to vigilantly monitor the situation along the Cambodia-Thailand border with utmost caution.

Cambodia is firmly committed to respecting and implementing the terms of the Ceasefire Agreement, the Joint Declaration between Cambodia and Thailand, as well as all agreements previously reached by both parties with the highest sense of responsibility and goodwill. Rather than resorting to acts of aggression or the use of force, Cambodia firmly adheres to resolving disputes through peaceful means in accordance with international law, the existing treaties, conventions and agreements, so as to seek solution that is just, fair, long-lasting, and in compliance with the international law.

#ក្រសួងការពារជាតិ #កម្ពុជា #សន្តិភាពនៅកម្ពុជា
----------------------------------
- តេឡេក្រាម ក្រសួងការពារជាតិ https://t.me/modgovkhm
- គេហទំព័រ ក្រសួងការពារជាតិ https://mod.gov.kh/
- ទិកតុក ក្រសួងការពារជាតិ https://www.tiktok.com/
- អិច ក្រសួងការពារជាតិ https://x.com/modgovkh
- យូ ធូប ក្រសួងការពារជាតិ https://www.youtube.com/

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ថ្នាក់ដឹកនាំថៃធ្លាប់ប្រកាសនៅតាមបណ្តាញសារព័ត៌មាន និងនៅតាមវេទិការអន្តរជាតិជាប្រចាំថា ប្រទេសថៃជាប...
12/08/2025

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ថ្នាក់ដឹកនាំថៃធ្លាប់ប្រកាសនៅតាមបណ្តាញសារព័ត៌មាន និងនៅតាមវេទិការអន្តរជាតិជាប្រចាំថា ប្រទេសថៃជាប្រទេសស្រលាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ។
ហេតុដូច្នេះ គឺជាការភ្ញាក់ផ្អើលមួយនៅពេលដែលឃើញព័ត៌មានចុះផ្សាយនៅថ្ងៃទី ៨ ធ្នូ ២០២៥ ថាកងទ័ពភូមិភាគទី១ របស់ថៃបានប្រកាសថានឹងប្រើប្រាស់កម្លាំងដើម្បីដណ្ដើមដែនអធិបតេយ្យរបស់ថៃមកវិញ រួមទាំងការបាញ់កាំភ្លើងផ្លោង និងចល័តកម្លាំងយោធា ចូលក្នុងភូមិព្រៃចាន់ ភូមិជោគជ័យ និងគោលដៅមួយចំនួនទៀតនៅខេត្តបន្ទាយមានជ័យ។
បើថៃពិតជាស្រលាញ់សន្តិភាព និងស្រលាញ់ទឹកដីដូចកម្ពុជា គួររាជរដ្ឋាភិបាលនិងកងទ័ពថៃ ប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធី ដោយប្រើប្រាស់យន្តការដែលបានឯកភាពគ្នានិងបានកំពុងអនុវត្តជាមួយគ្នា។
បើថៃពិតជាគោរពច្បាប់អន្តរជាតិមែន គឺមិនត្រូវប្រើប្រាស់កម្លាំងយោធាធ្វើការវាយប្រហារលើភូមិប្រជាជនស៊ីវីលទេ ក្រោមហេតុផលដណ្ដើមយកដែនអធិបតេយ្យរបស់ខ្លួនមកវិញនោះទេ។ កម្ពុជាបានប្រកាន់ខ្ជាប់ជាប្រចាំនូវគោលការណ៍គោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសជិតខាង ប៉ុន្តែក៏មិនអនុញ្ញាតអោយប្រទេសណារំលោភលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនដែរ។ ខ្ញុំក៏បានលឺថ្នាក់ដឹកនាំថៃប្រកាសដូចគ្នា។
មូលហេតុនេះហើយ បានជាប្រទេសទាំងពីរបានបង្កើតគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ដែលបានដំណើរការជាង ២០ឆ្នាំ ដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០។
ថ្មីៗនេះ ស្របតាមស្មារតីដែលបានឯកភាពគ្នារវាងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅខេត្តបាត់ដំបង។
ការងារនេះបានប្រព្រឹត្តទៅដោយរលូនដោយមានការសហការគ្នាល្អរវាងក្រុមការងារបច្ចេកទេសព្រំដែននៃនៃប្រទេសទាំងពីរ។ ជាលទ្ធផល ការងារវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៥២-៥៩ នៅខេត្តបាត់ដំបងបានដំណើរការស្ទើរតែបញ្ចប់ ១០០% និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ ក៏បានកំពុងដំណើរការទៅដោយរលូនតាមលក្ខណៈបច្ចេកទេស និងស្របតាមសន្ធិសញ្ញា អនុសញ្ញា កិច្ចព្រមព្រៀងនានាជាធរមាន និងឯកសារគតិយុត្តដែលបន្សល់ទុកពីអតីតកាលដែលភាគីទាំងពីរបានឯកភាពគ្នា។
ហេតុដូច្នេះ នៅពេលដែលកងទ័ពយោធភូមិភាគទី១ថៃ បានប្រកាសថានឹងប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃនៅតំបន់ក្នុងព្រំប្រទល់ខេត្តបន្ទាយមានជ័យ (កម្ពុជា) និងខេត្តស្រះកែវ (ថៃ) ដែលរួមទាំងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ ផងនោះ គឺផ្ទុយទៅនឹងស្មារតីនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការវាស់វែងនិងបោះបង្គោលព្រំដែនស្របតាមច្បាប់អន្តរជាតិ។
ខ្ញុំសង្ឃឹមថា ភាគីថៃដែលតែងតែប្រកាសថាជាប្រទេសស្រលាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ នឹងបន្តប្រើប្រាស់មធ្យោបាយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់ ក្នុងការធ្វើការវាស់វែងនិងបោះបង្គោលព្រំដែន ដើម្បីកំណត់ដែនអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ។ នេះជាវិធីសាស្ត្រងាយបំផុត តម្លាភាពបំផុត និងយុត្តិធម៌បំផុត ព្រោះកម្ពុជាគ្មានគោលបំណងរំលោភលើដែនអធិបតេយ្យភាពស្របច្បាប់របស់ប្រទេសជិតខាងទេ។ ការវាស់វែងបានលទ្ធផលយ៉ាងណា កម្ពុជានឹងគោរពតាម។ ខ្ញុំសង្ឃឹមថាប្រទេសថៃ នឹងមានភាពស្មោះត្រង់ ក្នុងការទទួលយកលទ្ធផលដូចគ្នា។

Thai leaders have repeatedly declared through the media and international fora that Thailand is a peace-loving country and respects international laws.

Therefore, it is truly shocking to see the news published on 8 December 2025, that Thailand’s 1st Army Area has announced it will use force to reclaim what it calls Thailand’s sovereign territory, including firing artillery and mobilizing troops into Prey Chan and Choukchey villages, and several other locations along border areas of Banteay Meanchey.

If Thailand truly loves peace and values its land as Cambodia does, then the Thai government and military should adhere to peaceful settlement of border issues, using agreed mechanisms and currently being implemented by both sides.

If Thailand truly respects international laws, it must not use military force to attack civilian villages under the pretext of reclaiming its sovereignty. Cambodia has always firmly upheld the principle of respecting the sovereignty and territorial integrity of its neighboring countries, but will not allow any country to violate its own sovereignty and territorial integrity either. I have also heard Thai leaders declare the same stance.

For this reason, both countries established the Cambodia–Thailand Joint Boundary Commission (JBC), which has been working for more than 20 years based on legitimate documents inherited from the French colonial administration — in particular, the Procès Verbaux (official records) of the Commission of Delimitation of the Boundary between Indo-China and Siam of 1908–1909, and the Commission of Abornement of the Boundary between Indo-China and Siam of 1919–1920.

Recently, in line with the spirit of agreement between the JBC of the two countries; both the Cambodian and Thai sides agreed to deploy joint survey teams to carry out survey and emplacement of temporary markers along the border segments between boundary pillars No. 42–47 in Banteay Meanchey province and No. 52–59 in Battambang province.

This work has proceeded smoothly with good cooperation between the technical teams of both countries. As a result, the survey and emplacement of temporary markers between boundary pillars No. 52–59 in Battambang province is almost 100% complete, while the work between boundary pillars No. 42–47 has been progressing well, in accordance with technical procedures, treaties, conventions, agreements, and legitimate historical documents previously agreed upon by both sides.

Therefore, when the 1st Army Area of Thailand declared it would use military force to resolve border issues between Cambodia and Thailand in the area near Banteay Meanchey province (Cambodia) and Sa Kaeo province (Thailand) — including the segments between boundary pillars No. 42–47, it is totally contrary to the spirit of a peaceful border settlement through demarcation in accordance with international laws.

I sincerely hope that the Thai side, which has always proclaimed itself a peace-loving country that respects international law, will continue to use peaceful and lawful means in conducting survey and demarcation of land boundary to determine the sovereignty of each country. This is the simplest, most transparent and most just way, because Cambodia has no intention of violating the lawful sovereignty of any neighboring country. Whatever the results of the survey may be, Cambodia will respect them. I hope that Thailand will have the sincerity to do the same.

សូមបងប្អូនប្រជាពលរដ្ឋយេីងចូលរួម​ឱ្យ​បានច្រេីន នេះគឺជាសកម្មភាពរបស់កំលាំងជួរក្រោយអាចចូលរួមក្នុងការការពារទឹកដី និងផ្តល់ជាកា...
12/08/2025

សូមបងប្អូនប្រជាពលរដ្ឋយេីងចូលរួម​ឱ្យ​បានច្រេីន នេះគឺជាសកម្មភាពរបស់កំលាំងជួរក្រោយអាចចូលរួមក្នុងការការពារទឹកដី និងផ្តល់ជាការលេីកទឹកចិត្តដល់វីរៈកងទ័ពរបស់យេីង 🇰🇭 🙏
#សន្តិភាពនៅកម្ពុជា #ហ៊ុនម៉ាណែត

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ភារកិច្ចចំបងនិងចំពោះមុខរបស់រាជរដ្ឋាភិបាលគឺ: ១. ការពារប្រជាជន២. ការពារបូរណភាពទឹកដីក្នុងដែនអធិបតេ...
12/08/2025

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ភារកិច្ចចំបងនិងចំពោះមុខរបស់រាជរដ្ឋាភិបាលគឺ:

១. ការពារប្រជាជន
២. ការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា

សូមគ្រប់ក្រសួងស្ថាប័ន អជ្ញាធរគ្រប់លំដាក់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋខ្មែរទាំងអស់ រួមសាមគ្គីគ្នាដើម្បីបុព្វហេតុជាតិ មាតុភូមិក្នុងដំណាក់កាលដ៏លំបាកនេះ។

ព្រឹត្តិការណ៍កីឡារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី៣០ ឆ្នាំ២០២៥នេះ បានប្រព្រឹត្តទៅយ៉ាងអធិកអធម ដោយមានការច...
12/07/2025

ព្រឹត្តិការណ៍កីឡារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី៣០ ឆ្នាំ២០២៥នេះ បានប្រព្រឹត្តទៅយ៉ាងអធិកអធម ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់អត្តពលិកជាតិ និងអន្តរជាតិ រហូតដល់ ១៦,០០០នាក់ មកពី ៨៦ប្រទេស មកចូលរួមរត់ប្រណាំង និងទទួលយកបទពិសោធន៍ដ៏ស្រស់ស្អាតលើទឹកអង្គររបស់កម្ពុជា។ ព្រឹត្តិការណ៍នេះ ជានិច្ចជាកាល តែងបានទាក់ទាញអ្នកស្រឡាញ់វិស័យកីឡារត់ប្រណាំងមកចូលរួមជាច្រើន ដែលបានចូលរួមចំណែកដោយផ្ទាល់ដល់សេដ្ឋកិច្ចពលរដ្ឋក្នុងខេត្តសៀមរាប និងកម្ពុជាផងដែរ។

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

Address

373 W 41st Pl, Los Angeles, CA 90037, USA
Los Angeles, CA
90037

Telephone

+85592474570

Website

https://web.telegram.org/a/#-1002007403018

Alerts

Be the first to know and let us send you an email when ក្រុមចុះជួយកសាងពង្រីកសមាជិកគណបក្សនៅមូលដ្ឋានខេត្ត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ក្រុមចុះជួយកសាងពង្រីកសមាជិកគណបក្សនៅមូលដ្ឋានខេត្ត:

Share