Little chef

Little chef មានទទួលផ្សព្វផ្សាយផលិតផល និង ម្ហូបអាហារ

របៀបការពារខ្លួន ពេលមានការវាយប្រហារពីលើអាកាស  #ស៊ែរម្នាក់មួយផង  #ស៊ែរចែករំលែកប្រភព: Gazette-យុវជន
12/24/2025

របៀបការពារខ្លួន ពេលមានការវាយប្រហារពីលើអាកាស
#ស៊ែរម្នាក់មួយផង #ស៊ែរចែករំលែក
ប្រភព: Gazette-យុវជន

សម្លខ្មែរឆ្ងាញ់ៗ 20មុខ 😘😍😋
12/23/2025

សម្លខ្មែរឆ្ងាញ់ៗ 20មុខ 😘😍😋

12/22/2025

គូណាក៏ចេះឈ្លោះគ្នាដែរ

របៀបធ្វើ​ ញាំស្លឹក​ត្រចៀក​ជ្រូក​----------------- #គ្រឿងផ្សំ​-​ ត្រចៀកជ្រូក ១គីឡូក្រាម -​ ខ្ទឹមបារាំង ១​ ដុំ-​ ប៉េងប៉ោះទ...
12/16/2025

របៀបធ្វើ​ ញាំស្លឹក​ត្រចៀក​ជ្រូក​
-----------------
#គ្រឿងផ្សំ​
-​ ត្រចៀកជ្រូក ១គីឡូក្រាម
-​ ខ្ទឹមបារាំង ១​ ដុំ
-​ ប៉េងប៉ោះទុំ​ ៤ផ្លែ​
-​ ក្រូច​ឆ្មារ​ ៦ ផ្លែ​
-​ គិនឆាយដេីមតូច​ ៣​ ដេីម (កាត់​ខ្លីៗល្មម)
-​ អំបិល​ ១​ ស្លាបព្រា​កាហ្វេ​
-​ ខ្ញី​ ៥ចំនិត​
-​ ដេីមខ្ទឹម​ ៣​ ដេីម​
-​ ម្ទេសក្រហម ២០ផ្លែ (បុក​ឲ្យ​ល្អិត​)
-​ ប្រេង​ខ្ទឹមស ៣ស្លាបព្រាបាយ
-​ ទឹកម្ទេស ៣ស្លាបព្រាបាយ
-​ ប៊ីចេង​ ១​ ស្លាបព្រា​កាហ្វេ​
-​ ទឹកត្រី ២ស្លាបព្រាបាយ
-​ ស្ករត្នោត ២ស្លាបព្រាបាយ

#របៀបធ្វើ​
-​ ដាំទឹកឲ្យពុះ​ដាក់​អំបិល​ ខ្ញី​ ដេីម​ខ្ទឹម​ និង​ស្លឹក​ត្រចៀក​ជ្រូក​ចូល​ស្ងោរ​ឲ្យ​ឆ្អិន​នឹង​ផុយល្មម​ស្រង់​ចេញ​ទុក​ឲ្យ​ត្រជាក់​សឹម​ហាន់​ជា​បន្ទះស្តេីងៗល្មម។
-​ ហាន់​ខ្ទឹម​បារាំង​ និង​ប៉េងប៉ោះ​ជាចំណិត​តូចៗ​ល្មម​។
-​ លាយ​ស្ករត្នោត​ ទឹក​ត្រី​ ទឹក​ម្ទេស​ ប្រេង​ខ្ទឹម​ ប៊ីចេង​ ក្រូច​ឆ្មារ​ និង​ម្ទេស​កូរ​ឲ្យ​សព្វ​ចូល​គ្នា​ល្អ។
-​ បន្ទាប់​មក​ដាក់​ស្លឹក​ត្រចៀក​ជ្រូក​ ប៉េងប៉ោះ​ គិនឆាយ​ និង​ខ្ទឹម​បារាំង​ចូល​ ច្របល់​ចូល​គ្នា​ឲ្យ​សព្វ​ល្អ​ជាការស្រេច​៕

អ្នក​ស្រី​ សុគន្ធារី

របៀបធ្វើ​ ឆាដេីមខាត់ណាសាច់ជ្រូកខ្វៃ---------------------- #គ្រឿងផ្សំ-​ សាច់ជ្រូក​ខ្វៃ ២០០ ក្រាម-​ ដេីមខាត់ណា ២០០ ក្រាម-​...
12/09/2025

របៀបធ្វើ​ ឆាដេីមខាត់ណាសាច់ជ្រូកខ្វៃ
----------------------
#គ្រឿងផ្សំ
-​ សាច់ជ្រូក​ខ្វៃ ២០០ ក្រាម
-​ ដេីមខាត់ណា ២០០ ក្រាម
-​ ខ្ទឹមស ៦ កំពឹស
- ម្ទេស ៥​ ផ្លែ​
-​ ទឹកស៊ីអ៊ីវ ២​ ស្លាបព្រាបាយ
-​ ស្ករ ១​ ស្លាបព្រាបាយ
- ម្សៅស៊ុប​ ១ ស្លាបព្រាកាហ្វេ
- ប្រេង​ខ្យង​ ១​ ស្លាបព្រាបាយ
-​ ប្រេងឆា​ ៣​ ស្លាបព្រា​បាយ​

#របៀបធ្វើ​
-​ ចិតផ្នែក​ចាស់​ៗចេញ​ រួច​ហាន់​ដេីម​ខាត់ណា​វែងៗ​ល្មម​។ បុក​ខ្ទឹម​ និង​ម្ទេស​ឱ្យ​ល្អិត​។ ហាន់​សាច់​ជាដុំ​ធំ​ៗល្មម​។
-​ ដាំខ្ទះ​ដាក់​ប្រេងឆា​ ដាក់​ខ្ទឹម​ម្ទេស​ ឆា​ឱ្យ​ប្រែពណ៌បន្តិច​សឹម​ដាក់​ខាត់ណា​ ស្ករ​ ទឹក​សុីអ៊ីវ​ ប្រេង​ខ្យង​ និង​ម្សៅ​ស៊ុប​ ឆា​ឱ្យ​សព្វ​ចំអិន​ប្រហែល​ ៣-៤​នាទី។
-​ បន្ទាប់​មក​ដាក់​សាច់​ចូល​ ឆា​ឱ្យ​សព្វ​ប្រហែល​ ៣-៤នាទី​ទៀត​ភ្លក់​រសជាតិ​តាម​ចំណូល​ចិត្ត​ ជា​ការស្រេច​៕

អ្នកស្រី​ សុគន្ធារី
#ម្ហូបឆ្ងាញ់ៗប្រចាំថ្ងៃ #របៀបធ្វើ

 #របៀបធ្វើស្លាបមាន់បំពង ❤️😘----------- #គ្រឿងផ្សំ- ស្លាបមាន់ (យកត្រឹមគល់ស្លាប) ៦០០ក្រាម - ម្សៅ (សំរាប់បំពង) ៣ស្លាបព្រាបា...
12/08/2025

#របៀបធ្វើស្លាបមាន់បំពង ❤️😘
-----------
#គ្រឿងផ្សំ
- ស្លាបមាន់ (យកត្រឹមគល់ស្លាប) ៦០០ក្រាម
- ម្សៅ (សំរាប់បំពង) ៣ស្លាបព្រាបាយ

#គ្រឿងផ្សំប្រលាក់សាច់
- ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
- ម្សៅឆា
- ទឹកខ្ញី
- តៅហ៊ូប្រៃ(កិនម៉ដ្ឋ លាយទឹកបន្ដិច) ២ស្លាបព្រាបាយ
- ស្ករ ១ស្លាបព្រាកាហ្វេ
- អំបិល ០.៥ ស្លាបព្រាកាហ្វេ

#គ្រឿងផ្សំទឹកជ្រលក់
- ខ្ទឹមក្រហមក្រៀម១ ស្លាបព្រាបាយ
- ស្ករ
- ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាកាហ្វេ
- ទឹកតៅហ៊ូប្រៃ ២ស្លាបព្រាបាយ
- ទឹកមួយភាគបួននៃកែវ
- ទឹកស៊ីអ៊ីវ ០.៥ ស្លាបព្រាកាហ្វេ
- ស៊ីអ៊ីវខាប់ ០.៥ ស្លាបព្រាកាហ្វេ
- ម្សៅស៊ុបខ្នរ ១ស្លាបព្រាកាហ្វេ

#វិធីធ្វើ
១. ស្លាបមាន់លាងទឹកអោយស្អាត
២. ស្លាបមាន់សំរក់ទឹក អោយស្ងួត
៣. ច្របល់ស្លាបមាន់ ជាមួយគ្រឿងផ្សំប្រលាក់សាច់
៤. ស្លាបមាន់ផ្អឹបទុកមួយម៉ោង មានគ្រឿងផ្សំប្រលាក់សាច់
៥. ប៉ាតម្សៅបំពងជុំវិញស្លាបមាន់
៦. ដាក់បំពងស្លាបមាន់ រហូតឆ្អិនពណ៌ក្រហម ទើបស្រង់ដាក់ចាន
៧. ដាក់ខ្លាញ់លើខ្ទះចំនួនមួយស្លាបព្រាបាយ
៨. រង់ចាំខ្លាញ់ក្ដៅហុយផ្សែង
៩. ដាក់ច្របល់ បំពងយកក្លិនឈ្ងុយ ខ្ទឹមក្រហមក្រៀម ទឹកតៅហ៊ូប្រៃ និង ខ្ទឹមសចិញ្រ្ចាំ
១០. ចាក់ច្របល់ រំងាស់ដល់ពុះ គ្រឿងផ្សំទឹកជ្រលក់ ដែលនៅសេសសល់
១១. ដាក់ចានផ្សេង សំរាប់ជ្រលក់ ស្លាបមាន់បំពង
#ម្ហូបឆ្ងាញ់ៗប្រចាំថ្ងៃ

 #របៀបធ្វើបង្កងឆាពងទាប្រៃ #គ្រឿងផ្សំ - បង្កង (1 គីឡូ)- ពងទាប្រៃ យកតែពណ៍ក្រហម 4 គ្រាប់- ស្ករ អំបិល ទឹកត្រី ម្សៅស៊ុប ប្រេង...
12/08/2025

#របៀបធ្វើបង្កងឆាពងទាប្រៃ

#គ្រឿងផ្សំ
- បង្កង (1 គីឡូ)
- ពងទាប្រៃ យកតែពណ៍ក្រហម 4 គ្រាប់
- ស្ករ អំបិល ទឹកត្រី ម្សៅស៊ុប ប្រេងខ្យង
- ខ្ទឹមសចិញ្ច្រាំលាយជាមួយម្ទេស
- ស្លឹកខ្ទឹមហាន់ល្អិត

#របៀបធ្វើ
1.បង្កងត្រូវលាងទឹកអោយស្អាតហើយកាត់ព្រុយអោយស្អាតផង
2. ពងទាប្រៃត្រូវចិញ្ច្រាំអោយម៉ត់ ឬបុកក៏បាន (ក្រឡុកក៏បានអោយតែម៉ត់ល្អ)
3. ដាក់ដាំខ្ទះអោយក្តៅ រួចហើយបំពងខ្ទឹមអោយឈ្ងុយទើបចាក់បង្កងចូល
4. ឆាបង្កងអោយឆ្អិន ទើបដាក់ពងទាប្រៃចូល ឆាពងទាប្រៃអោយចូលគ្នាសព្វជាមួយបង្កងទើបដាក់គ្រឿងផ្សំផ្សេងទៀតចូល
5. ដោយសារយើងប្រើពងទាប្រៃ ដូច្នេះត្រូវដាក់អំបិលតែបន្តិចបានហើយ ស្ករដាក់ច្រើនល្មម 1 ស្លាបព្រាបាយ ឬ 1 ស្លាបព្រាបាយកន្លះ ម្សៅស៊ុប 1 ស្លាបព្រាកាហ្វេ ប្រេងខ្យង 1 ស្លាបព្រាបាយ ទឹកត្រីកន្លះស្លាបព្រាបាយ
6. ភ្លក្សរសជាតិតាមការចូលចិត្ត ហើយរោយស្លឹកខ្ទឹមពីលើជាការស្រេច។

 #របៀបធ្វើសម្លរប្រហើរកូនកាត់ #គ្រឿងផ្សំ ៖- បង្គា បកសំបក វះយកដីចេញពីសសៃខ្នងអោយស្អាត - ល្ពៅ ននោង - ស្នៀតពោត ផ្សិតចំបើង - ស...
12/07/2025

#របៀបធ្វើសម្លរប្រហើរកូនកាត់

#គ្រឿងផ្សំ ៖
- បង្គា បកសំបក វះយកដីចេញពីសសៃខ្នងអោយស្អាត
- ល្ពៅ ននោង
- ស្នៀតពោត ផ្សិតចំបើង
- ស្លឹកបាស ជីនាងវង
- បង្គាក្រៀម បុកឲ្យម៉ត់
- កាពិ យកដុតតិចរិតតែល្អ
- ម្ទេស ខ្ទឹមស ខ្ទឹមក្រហម ខ្ជាយ គ្រាប់ម្រេច បុកឲ្យម៉ត់
- ស្ករស អំបិល ទឹកត្រី ប៊ីចេង

#វិធីធ្វើ ៖
1-យកបង្គាក្រៀមកន្លះកូនចាន បុកឲ្យម៉ត់ ហើយបុកជាមួយកាពិ1 ស្លាព្រា ម្ទេស២,៣ផ្លែ ខ្ទឹមស ៥,៦កំពឹស និងខ្ជាយ អោយម៉ត់។
2- ដាំទឹកឲ្យពុះ បង់គ្រឿងផ្សំដែលបុកហើយ អំបាញ់មិញរួច
បង់ល្ពៅ និងស្នៀតពោតមុនគេ ហើយបង់ននោង និងផ្សិតតាមក្រោយ។
3- ហើយបង់ក្នុងសម្លរ ដាក់ទឹកត្រី អំបិលតិច ស្ករសតិច ប៊ីចេង អោយរសជាតិប្រហើរលមៗ ពុះហើយបង់បង្គាចុងក្រោយថែមស្លឹកបាស និងជីរនាងវង ម្ទេសដាក់តាមចិត្ត កាន់តែហិរកាន់តែមានរសជាតិ ៕

 #របៀបធ្វើសាច់ជ្រូកលាក់ខ្លួន ឬ មីរុំសាច់ជ្រូកបំពង 🤤❤️ដាក់ចូលក្នុងមាត់ទំពា ស្រួយខ្ញោក ឆ្ងាញ់ណាស់ #គ្រឿងផ្សំ:- ពងមាន់ 1 - ...
12/07/2025

#របៀបធ្វើសាច់ជ្រូកលាក់ខ្លួន ឬ មីរុំសាច់ជ្រូកបំពង 🤤❤️
ដាក់ចូលក្នុងមាត់ទំពា ស្រួយខ្ញោក ឆ្ងាញ់ណាស់
#គ្រឿងផ្សំ:
- ពងមាន់ 1
- សាច់ជ្រូក ចិញ្ច្រាំអោយម៉ត់
- សសៃមី ត្រាំទឹកឲ្យរីក
- គល់ជីវ៉ាន់ស៊ុយ ខ្ទឹមស ម្រេច បុកឲ្យម៉ត់
- អំបិល ស្ករស ប៊ីចេង ម្សៅស៊ុបខ្នរ
- ប្រេងឆា

វិធីធ្វើ
- យកគ្រឿងផ្សំ និង សាច់ទាំងអស់មកលាយបញ្ចូលគ្នាអោយសព្វចូលជាតិ ។
- រួចហើយយកសាច់ជ្រូក លុញអោយចេញរាងមូលៗ រួចយកមីរុំខ្ចប់ ឲ្យជិតសាច់ជ្រូក ហើយយកទៅបំពងខ្លាញ់អោយស្រួយ ។
- ពេលបំពងហើយ ស្រង់ចេញពីខ្ទះ រួចរៀបដាក់ចាន ហូបជាមួយទឹកត្រីបុក ឬទឹកម្ទេសតាមចំណូលចិត្ត រួចជាការស្រេច ។
អាចជ្រលក់ទឹកជ្រលក់ប្រហិតឬហូបជាមួយជ្រក់បាន
#រក្សាសិទ្ធិដោយlittle_chef_ផេក #ស៊ែរម្នាក់មួយផង #ម្ហូបឆ្ងាញ់ៗប្រចាំថ្ងៃ #ឆ្ងាញ់ជាប់ចិត្ត #ចូលចិត្តណាស់ #ម្ហូបឆ្ងាញ់ៗ #រៀនធ្វើម្ហូប

របៀបធ្វើ នំបញ្ចុកស្រុះ ឬនំបញ្ចុកកាពិ (នំបញ្ចុយួន) #គ្រឿងផ្សំ - សាច់ត្រី ឈាមជ្រូក ជើងមាន់ ឆ្អឹងមាន់ -ខ្ទឹមស រំដេង ស្លឹកគ្...
12/06/2025

របៀបធ្វើ នំបញ្ចុកស្រុះ ឬនំបញ្ចុកកាពិ (នំបញ្ចុយួន)

#គ្រឿងផ្សំ
- សាច់ត្រី ឈាមជ្រូក ជើងមាន់ ឆ្អឹងមាន់
-ខ្ទឹមស រំដេង ស្លឹកគ្រៃ ស្លឹកក្រូចសើច ផ្សិតចំបើង
- ខ្ចាយ និងរមៀតបន្តិច បុកអោយម៉ដ្ធដាក់ត្រាំទឹក (យកពណ័ អត់ក៏បាន)
- ស្ករ ម្សៅស៊ុប អំបិល ទឹកត្រី
- ស្លឹកកាឆាយ ត្រកូន ត្រយោងចេក ជីររណា ជីនាងវង សណ្តែកបណ្តុះ

#របៀបធ្វើ
- ដាំទឹកអោយពុះ ដាក់ ខ្ទឹមស រំដេង ស្លឹកគ្រៃ ស្លឹកក្រូចសើច និងឆ្អឹងមាន់ រំងាស់ ប្រហែលមួយម៉ោង រួចស្រង់ឆ្អឹងមាន់ចោល។

- ដាក់ទឹករមៀតចូល ដាក់ជើងមាន់ មួយសន្ទុះប្រហែលជា១៥នាទី រូចដាក់សាច់ត្រី។
- បន្ថែមរសជាតិដោយ ស្ករ ម្សៅស៊ុប អំបិល ទឹកត្រី ទុកមួយពុះ រូចស្រង់សាច់ត្រីឡើង សឹមដាក់ឈាមជ្រូក និងផ្សិត ទុកអោយពុះ។

#របៀបធ្វើទឹកកាពិ
- ដាំប្រេងឆាអោយក្តៅ ដាក់ខ្ទឹមសចិញ្រ្ចាំបំពងអោយប្រែពណ័ ដាក់កាពិចូល ដាក់ទឹកអំពិលទុំ រូចបន្ថែមរសជាតិដោយ ស្ករ ទឹកត្រី ម្សៅស៊ុប និងម្ទេស ទុកអោយពុះ។

#របៀបញុំា
- ដាំទឹកអោយពុះ ដាក់ត្រកូន និង សណ្តែកបណ្តុះស្រុះអោយទុន។
- យកចានដាក់បន្លែតាមចំនូលចិត្ត ដាក់នំបញ្ចុក ដាច់ត្រី និងទឹកស៊ុបពីលើ ញុំាំជាមួយទឹកកាពិជាការស្រេច៕

12/06/2025

ប្រពន្ធដែលស្អាតមិនពិបាករកទេ..តែប្រពន្ធដែលទ្រាំ
លំបាកជាមួយទើបពិបាករក

 #របៀបធ្វើយ៉ាវហន ❤️❤️👉 គ្រឿងផ្សំ- សាច់គោ បង្គា មឹក …- បន្លែ ស្ពៃបូកគោ ផ្សិត ..- ខ្ទិះដូង ( ខ្ទិះដើម )- ម្ទេសក្រៀម ចិញ្ច្...
12/04/2025

#របៀបធ្វើយ៉ាវហន ❤️❤️

👉 គ្រឿងផ្សំ
- សាច់គោ បង្គា មឹក …
- បន្លែ ស្ពៃបូកគោ ផ្សិត ..
- ខ្ទិះដូង ( ខ្ទិះដើម )
- ម្ទេសក្រៀម ចិញ្ច្រាំអោយម៉ត់ ( ចង់បានសម្លរក្រហមល្អ ដាក់អោយច្រើនបន្តិច )
- កាពិ ( ដាក់ក៍បាន មិនដាក់ក៍បាន តាមការចូលចិត្ត )
- គ្រឿងសាតេ
- ប្រេងអូលីវ
- ស្ករត្នោត ម្សៅស៊ុប អំបិល ប៊ីចេង
- ទឹកស៊ុប ( អត់ទឹកស៊ុបអាចប្រើទឹកងជំនួសបាន )
- ស្លឹកក្រូចសើច
- ខ្ទឹមសចិញ្ច្រាំអោយម៉ត់
- សណ្ដែកដីលីង បុកអោយរៀងម៉ត់បន្តិច

👉 វិធីធ្វើ

- ដាក់ឆ្នាំងទុកអោយក្ដៅ រួចដាក់ខ្ទិះដូងចូល ទុកអោយពុះ ហើយដាក់ ស្លឹកក្រូចសើច ខ្ទឹមសចិញ្ច្រាំ កាពិ ម្ទេសក្រៀម គ្រឿងសាតេ រួចកូរអោយរលាយចូលគ្នាអស់ ទុកអោយពុះឡើងឈ្ងុយ។
- បន្ទាប់មកដាក់ ស្ករត្នោត ម្សៅស៊ុប អំបិល ប៊ីចេង ប្រេងអូលីវ និង ទឹកដោះគោខាប់ចូលបន្តិច កូរអោយសព្វជាមួយគ្រឿង។
- រួចចាក់ទឹកស៊ុប រឺ ទឹកដូងចូល រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត (មុខម្ហូបនេះធ្វើកុំអោយប្រៃ) ទើបដាក់សណ្ដែកដីចូល កូរអោយសព្វ រួចជាការស្រេច ។
- ដួសចេញមកដាក់ឆ្នាំងដែលត្រូវទទួលទាន ហើយមកដាក់លើចង្កានវិញ ដោយប្រើភ្លើងតិចៗ និងដាក់ ជាមួយសាច់គោ គ្រឿងសមុទ្យ តាមការចូលចិត្តរបស់លោកអ្នក ជ្រលក់ជាមួយទឹកតៅហ៊ូ ។

👉 របៀបធ្វើទឹកតៅហ៊ូ

- ដាក់ខ្លាញ់ចូលក្នុងខ្ទះ ដាក់ខ្ទឹមសបំពងចូលអោយឈ្ងុយ រួចដាក់តៅហ៊ូ ( តៅហ៊ូដប ) ហើយដាក់ស្ករស និង ប៊ីចេងបន្តិច កូរអោយសព្វចូលជាតិ ភ្លក់មើលអោយល្មមកុំអោយប្រៃពេក រួចជាការស្រេច ៕

Address

Los Angeles, CA

Website

Alerts

Be the first to know and let us send you an email when Little chef posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share