12/04/2025
ឯកឧត្ដម អ៊ុំ សំអាន ប្រធានកិច្ចការព្រំដែនរបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា សូមបង្ហាញផែនទីខ្នាត ១/២០០ ០០០ ដែលជាផែនទីឧបសម្ពន្ធ័ភ្ជាប់សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤និងឆ្នាំ១៩០៧ អោយកូនខ្មែរបានដឹងពីផែនទីរបស់ប្រទេសកម្ពុជា។ ផែនទីទាំងនេះគូរដោយគណៈកម្មាធិការព្រំដែនចម្រុះបារាំង-សៀមនៅចន្លោះឆ្នាំ១៩០៧ដល់ឆ្នាំ១៩០៩។ ផែនទីទាំងនេះតម្កល់នៅបណ្ណាល័យសភាអាមេរិកនៅរដ្ឋធានីវ៉ាសុីនតុន សហរដ្ឋអាមេរិក។ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលានឹងផ្សព្វផ្សាយលម្អិតនូវផែនទីទាំងនេះតាមវេបសាយនៅពេលក្រោយ។ ប្រសិនបើមានកុំព្យូទ័រ សូមបងប្អូនបើកមើលផែនទីទាំងនេះតាមកុំព្យូទ័រគឺមើលឃើញច្បាស់ជាងមើលតាមទូរស័ព្ទ។ ពេលនេះ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលាផ្សព្វផ្សាយផែនទីកម្ពុជាជាមួយប្រទេសថៃ ហើយបន្ទាប់មកទៀតរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលានឹងផ្សព្វផ្សាយផែនទីកម្ពុជាជាមួយប្រទេសវៀតណាមនិងផែនទីកម្ពុជាជាមួយប្រទេសឡាវ។
កូនខ្មែរសឹងតែទាំងអស់មិនដែលបានឃើញផែនទីទាំងនោះទេហើយរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលាបង្ហាញផែនទីទាំងនោះអោយកូនខ្មែរបានឃើញជាលើកទី១ក្នុងប្រវត្តិសាស្រ្តកម្ពុជាដែលមិនធ្លាប់មានបុគ្គលនិងរដ្ឋាភិបាលណាបានបង្ហាញផែនទីទាំងនោះអោយកូនខ្មែរបានឃើញនិងដឹងជាសាធារណៈនោះទេ។ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលាបង្ហាញផែនទីទាំងនោះអោយកូនខ្មែរបានមើលឃើញគ្រប់និន្នាការនយោបាយទាំងអស់ រួមទាំងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាផងដែរ។
ខ្ញុំនឹងធ្វើដំណើរទៅវិទ្យាស្ថានជាតិភូមិសាស្រ្ត (IGN) នៅទីក្រុងប៉ារីសប្រទេសបារាំងនៅដើមឆ្នាំក្រោយដើម្បីទៅចម្លងផែនទីឧបសម្ពន្ធ័ភ្ជាប់សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤និងឆ្នាំ១៩០៧និងស្វែងរកផែនទីកម្ពុជាជាមួយប្រទេសឡាវផងដែរ។
ខ្ញុំធ្លាប់បានទៅចម្លងផែនទីកម្ពុជាជាមួយប្រទេសវៀតណាមនៅបណ្ណាល័យសភាអាមេរិកនៅរដ្ឋធានីវ៉ាសុីនតុននិងទៅអង្គការសហប្រជាជាតិនិងវិទ្យាស្ថានជាតិភូមិសាស្រ្ត (IGN) នៅទីក្រុងប៉ារីស ប្រទេសបារាំងកាលពីឆ្នាំ២០១៥ ប៉ុន្តែមិនបានចម្លងផែនទីកម្ពុជាជាមួយប្រទេសថៃនិងផែនទីកម្ពុជាជាមួយប្រទេសឡាវនោះទេ។
សូមបងប្អូនចូលរួម(Join) ក្រុម Telegram នៅក្នុងខមិន ដើម្បីមើលលម្អិតពីផែនទីទាំងនេះ។