11/29/2025
Lotus Eletre PHEV នឹងបង្ហាញខ្លួនជាផ្លូវការនៅចិនក្នុងខែមករា ឆ្នាំ 2026 – នឹងចាប់ផ្តើមលក់នៅអឺរ៉ុបក្នុងពាក់កណ្តាលឆ្នាំក្រោយ
ប្រធានក្រុមហ៊ុនបានបញ្ជាក់ថា ក្រុមហ៊ុន Lotus នឹងបន្ថែមម៉ូឌែល Plug-in Hybrid ចូលក្នុងបញ្ជីផលិតផល ម៉ូឌែលដំបូងនឹងបង្ហាញខ្លួនក្នុងខែមករា 2026 ហើយនឹងចូលទីផ្សារចិនក្នុងត្រីមាសទី១។
ចំពោះអឺរ៉ុប វានឹងចាប់ផ្តើមលក់នៅក្នុងពាក់កណ្តាលឆ្នាំក្រោយ (H2 2026)។ ទោះបីជាមិនបានបញ្ជាក់ឈ្មោះម៉ូឌែលក៏ដោយ តែតាមការពិពណ៌នា វាជា SUV មួយ។
តាម CarNewsChina ព្យាករថា ម៉ូឌែលថ្មីនេះគឺជាប្រភេទ Plug-in Hybrid របស់ Lotus Eletre។ វាត្រូវបានឃើញនៅពេលធ្វើតេស្តបើកបរ នៅចិនក្នុងខែកញ្ញា។ នៅខែវិច្ឆិកា Eletre PHEV ត្រូវបានឃើញម្ដងទៀតជិតហាង Lotus មួយនៅចិន ដោយសម្គាល់ឃើញមានកន្លែងចាក់ប្រេងឥន្ធនៈ រន្ធសាកភ្លើងនៅខាងក្រោយ និងមានស៊ីមាំងនៅក្រោយ។
ហើយបើតាមប្រភពព័ត៌មានថា PHEV ក្រោមម៉ាក Lotus នឹងប្រើប្រព័ន្ធវ៉ុលខ្ពស់ 900V ហើយអាចបើកបានចម្ងាយសរុបប្រមាណ 1,100 km (រួម ICE + EV)។ ព្រោះ Lotus ជាក្រុមហ៊ុនក្រោម Geely វានឹងប្រហែលជាប្រើម៉ាស៊ីនពីក្រុមហ៊ុន Horse Powertrain ដែលជាការចូលរួមគ្នារវាង Geely – Renault – Aramco។
ក្រុមហ៊ុននេះបានចាប់ផ្តើមផលិតម៉ាស៊ីនដែលមានលេខកូដ DHE20TDE 2.0L Turbo គោលបំណងសម្រាប់ប្រព័ន្ធ PHEV ដែលមានកម្លាំង 205 kW (275 hp) និងប្រសិទ្ធភាពកម្តៅ 46%។ ឡាន Zeekr 9X គឺជារថយន្តដំបូងប្រើម៉ាស៊ីននេះ។
នៅកម្រិតលើ រថយន្តនេះមានម៉ូទ័រអគ្គិសនី 3 គ្រឿង កម្លាំងសរុបដល់ 1,030 kW (1,381 hp)។ SUV ដែរមានប្រវែង 5.2 ម និងកៅអី 3ជួនេះ អាចបញ្ចេញល្បឿនពី 0–100 km/h ចាយពេល 3.1 វិនាទី ដែកវាមានជម្រើសថ្ម 50 kWh និង 70 kWh។
Cambo Biz