Reahou TV

Reahou TV Our goal is to provide accurate and reliable information regarding human rights for indigenous people

រដូវបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ ខ្មែរក្រោមត្រូវជួបជុំគ្រួសារ ប៉ុន្តែព្រះសង្ឃ និងសកម្មជនខ្មែរក្រោមទាំង ១២ អង្គ​ និងរូប ម...
10/05/2026

រដូវបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ ខ្មែរក្រោមត្រូវជួបជុំគ្រួសារ ប៉ុន្តែព្រះសង្ឃ និងសកម្មជនខ្មែរក្រោមទាំង ១២ អង្គ​ និងរូប មិនមានឱកាសជួបជុំគ្រួសារឡើយ ។ អាជ្ញាធរនៃរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ធ្វើទុក្ខបុកម្នេញ ចាប់ឃុំខ្លួនពួកគាត់ដាក់ក្នុងពន្ធនាគារដោយខុសច្បាប់ និងអយុត្តិធម៌ ។ ខ្មែរក្រោមចងចាំជានិច្ចនូវវីរភាព ការតស៊ូ និងការលះបង់សេចក្តីសុខផ្ទាល់ខ្លួនរបស់ពួកគាត់ដើម្បីបុព្វហេតុសេរីភាពសម្រាប់ខ្មែរក្រោមទាំងមូល ។ យើងនឹងបន្តទាមទាររកយុត្តិធម៌ជូនពួកគាត់ ៕

គាត់មានអាយុ ៧២ឆ្នាំហើយ ប៉ុន្តែគាត់នៅតែឈឺឆ្អាលពីបញ្ហាសង្គមកម្ពុជាក្រោម ព្រោះគាត់មិនអាចឈរអោបដៃមើលការធ្វើទុក្ខបុកម្នេញរបស់អ...
10/02/2026

គាត់មានអាយុ ៧២ឆ្នាំហើយ ប៉ុន្តែគាត់នៅតែឈឺឆ្អាលពីបញ្ហាសង្គមកម្ពុជាក្រោម ព្រោះគាត់មិនអាចឈរអោបដៃមើលការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរនៃបក្សកុម្មុយនិស្តវៀតណាមមកលើព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ។ គាត់ជាប់ពន្ធនាគារ ប៉ុន្តែស្មារតី និងគំរូវីរភាពរបស់គាត់នៅតែស្ថិតក្នុងបេះដូងខ្មែរក្រោមជាប់ជានិច្ច ។

សកម្មភាពព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរក្រោម ក្នុងពិធីរំកិលព្រះសព ព្រះឧបជ្ឈាយ៍ អគ្គធម្មោ គឹម ង៉ុកត្វង ព្រះអនុគណស្រុកថ្កូវ ខ...
10/02/2026

សកម្មភាពព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរក្រោម ក្នុងពិធីរំកិលព្រះសព ព្រះឧបជ្ឈាយ៍ អគ្គធម្មោ គឹម ង៉ុកត្វង ព្រះអនុគណស្រុកថ្កូវ ខេត្តព្រះត្រពាំង និងជាព្រះចៅអធិការវត្តក្រពុំឈូកច្រាលចារ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅវត្តក្រពុំឈូកច្រាលចារ ភូមិចារ៍ុ ឃុំតាសឹក ស្រុកថ្កូវ ខេត្តព្រះត្រពាំង កម្ពុជាក្រោម ។

ព្រះឧបជ្ឈាយ៍ អគ្គធម្មោ គឹម ង៉ុកត្វង កើតនៅឆ្នាំ១៩៥៩ និងបានទទួលអនិច្ចធម្មដោយព្រះរោគាពាធ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងព្រះជន្មាយុ ៦៧ឆ្នាំ វស្សាផ្នួស ៤៦ ព្រះវស្សា ។

ប្រភពរូបថត ៖ ហ្វេសប៊ុកសកម្មភាពព្រះសង្ឃតំបន់ស្រុកថ្កូវចាស់

10/02/2026

កម្មវិធីផ្សាយរបស់ទូរទស្សន៍ រាហូ សម្រាប់ថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦

មាតិកាព័ត៌មាន ៖

១. សហព័ន្ធខ្មែរកម្ពុជាក្រោម KKF ថ្កោលទោសវៀតណាមដែលកាត់ទោសស្រ្តីសកម្មជនខ្មែរក្រោមអាយុ ៧២ឆ្នាំដាក់ពន្ធនាគារ២ឆ្នាំ៦ខែ

២. វេទិកាតុមូលប្រចាំថ្ងៃសុក្រ ៖ កិច្ចពិភាក្សាស្តីពីល្បិចកល និងយុទ្ធសាស្រ្តរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងការគ្រប់គ្រងខ្មែរក្រោមចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥

#ខ្មែរក្រោម/Khmer Krom

: https://www.facebook.com/ReahouTV/
: https://www.youtube.com/-yw6mo

� New to streaming or looking to level up? Check out StreamYard and get $10 discount! �

សហព័ន្ធខ្មែរកម្ពុជាក្រោម KKF ថ្កោលទោសវៀតណាមដែលកាត់ទោសស្រ្តីសកម្មជនខ្មែរក្រោមអាយុ ៧២ឆ្នាំដាក់ពន្ធនាគារ២ឆ្នាំ៦ខែសហព័ន្ធខ្ម...
10/01/2026

សហព័ន្ធខ្មែរកម្ពុជាក្រោម KKF ថ្កោលទោសវៀតណាមដែលកាត់ទោសស្រ្តីសកម្មជនខ្មែរក្រោមអាយុ ៧២ឆ្នាំដាក់ពន្ធនាគារ២ឆ្នាំ៦ខែ

សហព័ន្ធខ្មែរកម្ពុជាក្រោម នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសតុលាការនៃរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាមដែលផ្តន្ទាទោសលោកស្រី ចៅ ធីទៀង (Chau Thi Thien) ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំកន្លះពីបទ «រំលោភបំពានសេរីភាពប្រជាធិបតេយ្យ» តាមមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌវៀតណាម ។

លោកស្រី ចៅ ធីទៀង រស់នៅភូមិដាយអ៊ូយ (Dai Ui) សង្កាត់មីហឿង (My Huong) ខេត្តឃ្លាំង បច្ចុប្បន្នត្រូវបានបញ្ចូលក្នុងក្រុងព្រែកឫស្សី ។ លោកស្រីត្រូវបានអាជ្ញាធរចាប់ខ្លួននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅពេលនគរបាលបានកោះហៅលោកស្រីទៅសាកសួរនៅសាលាឃុំ ។ អាជ្ញាធរក៏បានឆែកឆេរផ្ទះ និងរឹបអូសទូរសព្ទដៃចំនួនពីរគ្រឿង ព្រមទាំងឯកសារ និងសម្ភារៈពាក់ព័ន្ធនឹងអត្តសញ្ញាណខ្មែរកម្ពុជាក្រោមរបស់លោកស្រីនៅថ្ងៃដដែលនោះ ។

សហព័ន្ធខ្មែរកម្ពុជាក្រោម ចាត់ទុកការកាត់ទោសនេះ គឺជាជំហានចុងក្រោយបំផុតនៃយុទ្ធនាការដើម្បីបំបិទសំឡេងលោកស្រី ចៅ ធីទៀង ដោយសារតែលោកស្រីបាននិយាយជាសាធារណៈដើម្បីការពារសិទ្ធិសាសនា និងវប្បធម៌របស់ពលរដ្ឋខ្មែរក្រោម ហើយបានចូលរួមជាមួយស្ត្រីខ្មែរក្រោមក្នុងសកម្មភាពដោយសន្តិវិធីក្នុងការប្រារព្ធទិវាអន្តរជាតិនារីជាដើម ។

KKF លើកឡើងថា ប្រទេសវៀតណាមកំពុងប្រើប្រាស់មាត្រា ៣៣១ កាន់តែខ្លាំងឡើង ដែលជាបទប្បញ្ញត្តិមានលក្ខណៈមិនច្បាស់លាស់ និងកំណត់ទោសចំពោះការរំលោភបំពាន «សិទ្ធិសេរីភាព» រួមទាំងសេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពសាសនា ដើម្បីបំបិទសំឡេងព្រះសង្ឃពុទ្ធសាសនាថេរវាទខ្មែរក្រោម អ្នកការពារសិទ្ធិមនុស្ស និងសមាជិកសហគមន៍ខ្មែរក្រោម ។ KKF បានរម្លឹកថា នៅខែកក្កដា ឆ្នាំ២០២៥ អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានលើកឡើងអំពីករណីរបស់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមចំនួន ១៧អង្គ និងរូប ដែលអាជ្ញាធរវៀតណាមចាប់ឃុំខ្លួន ។ ក្នុងខែដដែលនោះ គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រើប្រាស់មាត្រា ៣៣១ ប្រឆាំងនឹងអ្នកការពារសិទ្ធិមនុស្ស និងជនជាតិភាគតិច និងជនដែលកាន់សាសនាភាគតិច ហើយបានអំពាវនាវឱ្យធ្វើវិសោធនកម្ម ឬលុបចោលបទប្បញ្ញត្តិដែលមានលក្ខណៈមិនច្បាស់លាស់ដូចមាត្រានេះ។

ដោយសារតែវ័យរបស់លោកស្រី ចៅ ធីទៀង KKF មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាព និងសុខុមាលភាពរបស់លោកស្រី ដែលស្ថិតក្នុងការឃុំខ្លួនអស់រយៈពេលជាងបីខែមកហើយ ។ KKF ថាការដាក់ស្ត្រីវ័យចំណាស់ម្នាក់ឱ្យជាប់ពន្ធនាគារដោយសារការបញ្ចេញមតិ គឺជាអំពើឃោរឃៅ និងមិនសមាមាត្រ ហើយការឃុំខ្លួនលោកស្រីជាបន្តទៀតធ្វើឱ្យសុខភាពរបស់លោកស្រីប្រឈមនឹងហានិភ័យធ្ងន់ធ្ងរ ។

KKF អំពាវនាវដល់អង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិ និងរដ្ឋាភិបាលទាំងអស់ដែលគាំទ្រសិទ្ធិមនុស្ស ជាពិសេសរដ្ឋាភិបាលដែលមានកិច្ចសន្ទនាសិទ្ធិមនុស្សជាមួយវៀតណាម ជំរុញរដ្ឋាភិបាលវៀតណាមឱ្យដោះលែងលោកស្រី ចៅ ធីទៀង ហើយក្នុងអំឡុងពេលដែលលោកស្រីមិនទាន់ត្រូវបានដោះលែង ត្រូវធានាថា លោកស្រីទទួលបានការប្រព្រឹត្តដោយមនុស្សធម៌ និងការថែទាំសុខភាពសមស្របទៅនឹងអាយុរបស់លោកស្រី មានការទាក់ទងជាប្រចាំជាមួយគ្រួសារ និងមានសិទ្ធិជួបពិគ្រោះជាមួយមេធាវីដែលលោកស្រីជ្រើសរើស រួមទាំងសម្រាប់ដំណើរការប្តឹងឧទ្ធរណ៍ផងដែរ ។

KKF ក៏ទាមទារឱ្យអាជ្ញាធរវៀតណាម ប្រគល់ទ្រព្យសម្បត្តិដែលបានរឹបអូសពីផ្ទះរបស់លោកស្រីមកវិញ រួមមានឯកសារ និងសម្ភារៈដែលពាក់ព័ន្ធនឹងអត្តសញ្ញាណខ្មែរកម្ពុជាក្រោមរបស់លោកស្រី, បញ្ឈប់ការប្រើប្រាស់មាត្រា ៣៣១ ដើម្បីដាក់ព្រះពុទ្ធសាសនិកខ្មែរក្រោម អ្នកការពារសិទ្ធិមនុស្ស និងសមាជិកសហគមន៍ឱ្យជាប់ពន្ធនាគារ ដោយសារការបញ្ចេញមតិដោយសន្តិវិធី ហើយត្រូវលុបចោល ឬធ្វើវិសោធនកម្មបទប្បញ្ញត្តិនេះ ។ លើសពីនេះ វៀតណាមត្រូវគោរពសិទ្ធិរបស់ពលរដ្ឋខ្មែរក្រោមក្នុងការប្រតិបត្តិព្រះពុទ្ធសាសនាថេរវាទដោយសេរី ថែរក្សាភាសា វប្បធម៌របស់ខ្លួន និងនិយាយអំពីដីធ្លី និងសិទ្ធិរបស់ខ្លួនដោយគ្មានការភ័យខ្លាច ៕

10/01/2026

កម្មវិធីផ្សាយរបស់ទូរទស្សន៍ រាហូ សម្រាប់ថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦

មាតិកាព័ត៌មាន ៖

១. តុលាការវៀតណាមកាត់ទោសសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមអ្នកស្រី ចៅ ធីទៀង ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ៦ខែ ដោយសារការប្រើប្រាស់បណ្តាញសង្គមសម្តែងមតិ

២. កិច្ចពិភាក្សាស្តីពីប្រវត្តិនៃការចូលរួមរបស់ខ្មែរក្រោមនៅក្នុងកងកម្លាំង «Mike Force» របស់អាមេរិក ក្នុងអំឡុងសង្រ្គាមវៀតណាម និងដំណើរជីវិតរបស់អតីតទាហានខ្មែរក្រោមនៅក្នុងចលនានេះ

#ខ្មែរក្រោម/Khmer Krom

: https://www.facebook.com/ReahouTV/
: https://www.youtube.com/-yw6mo

� New to streaming or looking to level up? Check out StreamYard and get $10 discount! �

តុលាការវៀតណាមកាត់ទោសអ្នកស្រី ចៅ ធីទៀង ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ៦ខែអ្នកស្រី ចៅ ធីទៀង សកម្មជនការពារសិទ្ធិមនុស្សខ្មែរក...
10/01/2026

តុលាការវៀតណាមកាត់ទោសអ្នកស្រី ចៅ ធីទៀង ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ៦ខែ

អ្នកស្រី ចៅ ធីទៀង សកម្មជនការពារសិទ្ធិមនុស្សខ្មែរក្រោម ត្រូវបានតុលាការប្រជាជនតំបន់ទី៦ នៃទីក្រុងព្រែកឫស្សី បានបើកសវនាការជំនុំជម្រះនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ និងប្រកាសសាលក្រមផ្តន្ទាទោសអ្នកស្រីឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ៦ខែ ពីបទ «រំលោភបំពានសេរីភាពប្រជាធិបតេយ្យ» តាមមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌវៀតណាម ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់នាយកដ្ឋានសន្តិសុខផ្ទៃក្នុងនគរបាលក្រុងព្រែកឫស្សី នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ។

សវនាការជំនុំជម្រះនេះ តុលាការវៀតណាមធ្វើឡើងតាមប្រព័ន្ធអនឡាញដោយភ្ជាប់វីដេអូពីបន្ទប់សវនាការទៅកាន់ទីតាំងមជ្ឈមណ្ឌលឃុំខ្លួនលេខ២ របស់នគរបាលទីក្រុងព្រែកឫស្សី ។ ទោះជាយ៉ាងណា តុលាការមិនបានបញ្ជាក់ពីមូលហេតុនៃការកាត់ទោសតាមអនឡាញនោះឡើយ ។

លើសពីនេះ សវនាការជំនុំជម្រះនេះ ធ្វើឡើងដោយតុលាការមិនបានអនុញ្ញាតឱ្យសាច់ញាតិរបស់អ្នកស្រី ចៅ ធីទៀង បានដឹងដើម្បីចូលរួមឃ្លាំមើលនោះឡើយ ហើយអ្នកស្រី ចៅ ធីទៀង ក៏គ្មានមេធាវីការពារក្តីឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ស្របតាមគោលការណ៍ច្បាប់សិទ្ធិមនុស្សអន្តរជាតិនោះដែរ ។

អ្នកស្រី ចៅ ធីទៀង អាយុ ៧២ឆ្នាំ គឺជាពលរដ្ឋខ្មែរក្រោមរងគ្រោះក្នុងជម្លោះដីធ្លីជាយូរឆ្នាំមកហើយ និងក៏ជាសកម្មជនការពារសិទ្ធិជនជាតិដើមខ្មែរក្រោមដ៏អង់អាចក្លាហាន មុះមុត និងសកម្មមួយរូបនៅខេត្តឃ្លាំង ។ អ្នកស្រីតែងហ៊ានចេញមុខតវ៉ា តតាំង និងតស៊ូមតិការពារសិទ្ធិជនជាតិដើមខ្មែរក្រោមនៅពេលអាជ្ញាធរវៀតណាមរំលោភបំពានមកលើព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ។ អាជ្ញាធរបានចាប់ខ្លូនអ្នកស្រី កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅពេលអាជ្ញាធរកោះហៅអ្នកស្រីទៅសួរនាំនៅសាលាឃុំ ។

ក្រោយពេលអ្នកស្រីត្រូវបានចាប់ខ្លួន អាជ្ញាធរវៀតណាមក៏បានបន្តធ្វើទុក្ខបុកម្នេញលើកូនប្រុសរបស់អ្នកស្រីគឺលោក ទឺវ៉ាំង បិញុយ៉ូវ ដោយសារតែលោកបន្តធ្វើសកម្មភាពស្របច្បាប់ទាមទារឱ្យអាជ្ញាធរអនុញ្ញាតឱ្យលោក និងក្រុមគ្រួសារបានជួបមុខម្តាយ និងទាមទារឱ្យអាជ្ញាធរដោះលែងម្តាយរបស់លោកឱ្យមានសេរីភាពឡើងវិញ ។ ចាប់តាំងពីពេលអាជ្ញាធរចាប់ខ្លួនម្តាយ និងរហូតដល់ពេលតុលាការបើកសវនាការជំនុំជម្រះនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោក ទឺវ៉ាំង បិញុយ៉ូវ មិនបានជួបមុខម្តាយនៅឡើយ ហើយក៏មិនបានដឹងពីការជំនុំជម្រះនេះដែរ ៕

09/30/2026

កម្មវិធីផ្សាយរបស់ទូរទស្សន៍ រាហូ សម្រាប់ថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦

មាតិកាព័ត៌មាន ៖ សេចក្តីរាយការណ៍ពិស្តារពីករណីអាជ្ញាធរព្រំដែនវៀតណាមខេត្តរោងដំរីចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស និងប្រជាធិបតេយ្យវៀតណាមបីរូប ក្នុងនោះមានសញ្ជាតិ Norway និង Australia ពីររូប ពេលពួកគេឆ្លងដែនចូលវៀតណាមនៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦

#ខ្មែរក្រោម/Khmer Krom

: https://www.facebook.com/ReahouTV/
: https://www.youtube.com/-yw6mo

� New to streaming or looking to level up? Check out StreamYard and get $10 discount! �

09/29/2026

កម្មវិធីផ្សាយរបស់ទូរទស្សន៍ រាហូ សម្រាប់ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦

មាតិកាព័ត៌មាន ៖

១. សហព័ន្ធខ្មែរកម្ពុជាក្រោមចេញសេចក្តីថ្លែងការណ៍ថ្កោលទោសតុលាការវៀតណាមក្រោយកាត់ទោសពលរដ្ឋខ្មែរក្រោមលោក ថាច់ ចាន់ត្រា ឱ្យជាប់ពន្ធនាគារ ៣ឆ្នាំ ៦ខែ ដោយសារតែការប្រើប្រាស់សិទ្ធិតវ៉ាដីធ្លី និងសម្តែងមតិនៅលើបណ្តាញសង្គម

២. នាទីវប្បធម៌ជនជាតិដើម ៖ កិច្ចពិភាក្សាអំពីខ្លឹមសារមាត្រានៃសេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមដែលវៀតណាមជារដ្ឋភាគី និងការឆ្លុះបញ្ចាំងពីបញ្ហារបស់ជនជាតិដើមខ្មែរក្រោម

#ខ្មែរក្រោម/Khmer Krom

: https://www.facebook.com/ReahouTV/
: https://www.youtube.com/-yw6mo

� New to streaming or looking to level up? Check out StreamYard and get $10 discount! �

KKF ថ្កោលទោសវៀតណាមកាត់ទោសលោក ថាច់ ចាន់ត្រា ឱ្យជាប់ពន្ធនាគារ៣ឆ្នាំ៦ខែនៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២...
09/25/2026

KKF ថ្កោលទោសវៀតណាមកាត់ទោសលោក ថាច់ ចាន់ត្រា ឱ្យជាប់ពន្ធនាគារ៣ឆ្នាំ៦ខែ

នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) ចាត់ទុកការសម្រេចរបស់តុលាការប្រជាជនវៀតណាមលើលោក ថាច់ ចាន់ត្រា គឺជាការដាក់ទណ្ឌកម្មលើការអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋខ្មែរក្រោមដោយសន្តិវិធី ដែលផ្ទុយពីច្បាប់សិទ្ធិមនុស្សអន្តរជាតិ ។

KKF រម្លឹកថា ប្រទេសវៀតណាមគឺជាភាគីនៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ក្នុងនោះមាត្រា ១៩ នៃកតិកសញ្ញានេះ បានធានានូវសិទ្ធិរបស់បុគ្គលគ្រប់រូបក្នុងការស្វែងរក ទទួល និងផ្សព្វផ្សាយព័ត៌មាន និងគំនិតគ្រប់ប្រភេទ តាមរយៈមធ្យោបាយផ្សព្វផ្សាយណាមួយ ។ លើសពីនេះ គណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលមានសិទ្ធិអំណាចក្នុងការបកស្រាយកតិកាសញ្ញានេះ បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋនានា «មិនគួរហាមឃាត់ការរិះគន់ស្ថាប័ននានា ដូចជាកងទ័ព ឬស្ថាប័នរដ្ឋបាលឡើយ» ហើយថា មន្ត្រីសាធារណៈ និងស្ថាប័នរដ្ឋ អាចទទួលរងការរិះគន់ និងការប្រឆាំងផ្នែកនយោបាយបានដោយស្របច្បាប់ ។

ប្រតិកម្មរបស់ KKF ធ្លាក់មកភ្លាមៗ បន្ទាប់ពីសាលាដំបូងប្រជាជននៃតំបន់ទី ១៣ ក្នុងខេត្តលង់ហោរ បានបើកសវនាការជំនុំជម្រះក្តីលើលោក ថាច់ ចាន់ត្រា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ និងបានប្រកាសសាលក្រមផ្តន្ទាទោសលោកឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ៦ខែ ពីបទរំលោភលើសិទ្ធិសេរីភាពប្រជាធិបតេយ្យ តាមមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌឆ្នាំ ២០១៥ របស់ប្រទេសវៀតណាម ។ លោក ថាច់ ចាន់ត្រា អាយុ៥៤ឆ្នាំ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ។

សារព័ត៌មានវៀតណាមបានរាយការណ៍ថា យោងតាមលទ្ធផលនៃការស៊ើបអង្កេត ចាប់តាំងពីឆ្នាំ ២០២៣ រហូតដល់ពេលត្រូវបានចាប់ខ្លួន លោក ថាច់ ចាន់ត្រា បានប្រើប្រាស់គណនីហ្វេសប៊ុកផ្ទាល់ខ្លួនផ្សាយផ្ទាល់ចំនួន១វីដេអូឃ្លីប បានចូលរួមក្នុងកិច្ចពិភាក្សាតាមអ៊ីនធឺណិតចំនួន១វីដេអូឃ្លីប និងបានចែករំលែកព្រមទាំងបង្ហោះជាសាធារណៈនូវវីដេអូចំនួន ៥ និងការបង្ហោះចំនួន ២ ដែលមានខ្លឹមសារមិនពិត បំភ្លៃការពិត និងមានលក្ខណៈបរិហារកេរ្តិ៍ប្រឆាំងនឹងស្ថាប័នរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ។ ប៉ុន្តែរដ្ឋអំណាចវៀតណាមមិនបានបង្ហាញថាតើវីដេអូនោះនិយាយពីបញ្ហាអ្វីនោះឡើយ ។

សារព័ត៌មានរដ្ឋវៀតណាមអះអាងថា ក្នុងអំឡុងពេលស៊ើបអង្កេត និងក្នុងពេលជំនុំជម្រះ លោក ថាច់ ចាន់ត្រា បានទទួលស្គាល់បទល្មើសរបស់ខ្លួន ដោយបានបង្ហាញពីការកែប្រែចិត្តគំនិត ។ ទោះជាយ៉ាងណា សហព័ន្ធខ្មែរកម្ពុជាក្រោម មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវការលើកឡើងរបស់វៀតណាមបានឡើយ ។ ប៉ុន្តែបើយោងតាមមាត្រា ១៤ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ធានាថា គ្មានបុគ្គលណាម្នាក់ត្រូវបានបង្ខំឱ្យផ្តល់សក្ខីកម្មប្រឆាំងនឹងខ្លួនឯង ឬសារភាពកំហុសឡើយ ។ ការសារភាពដែលធ្វើឡើងក្នុងអំឡុងពេលឃុំខ្លួនមុនពេលជំនុំជម្រះ ដោយគ្មានវត្តមានមេធាវីឯករាជ្យ បានបង្កជាកង្វល់យ៉ាងខ្លាំងជាយូរមកហើយនៅក្នុងសំណុំរឿងប្រភេទនេះនៅប្រទេសវៀតណាម ហើយការសារភាពមិនអាចប្រែក្លាយការបញ្ចេញមតិដែលត្រូវបានការពារ ទៅជាបទល្មើសស្របច្បាប់បានឡើយ ។

KKF ទាមទារឱ្យមានតម្លាភាពពេញលេញពាក់ព័ន្ធនឹងការទទួលបានសិទ្ធិជួបមេធាវី, ភស្តុតាងដែលត្រូវបានប្រើប្រាស់ក្នុងអំឡុងពេលជំនុំជម្រះក្តី, លក្ខខណ្ឌនៃការឃុំខ្លួនរបស់គាត់ និងថាតើដំណើរការនីតិវិធីនេះបានអនុលោមតាមការធានាសម្រាប់ការជំនុំជម្រះក្តីដោយយុត្តិធម៌ ដូចមានចែងក្នុងមាត្រា ១៤ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែរឬទេ ។

ជាការកត់សម្គាល់ ការកាត់ទោសទៅលើលោក ថាច់ ចាន់ត្រា ធ្វើឡើងពីរថ្ងៃក្រោយពីអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានឡើងថ្លែងនៅកិច្ចប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅបុរីញូវយ៉ក សហរដ្ឋអាមេរិក ។ លោក តូ ឡឹម បានថ្លែងនៅពេលនោះថា ការប្តេជ្ញាចិត្តជាអន្តរជាតិនានាត្រូវតែនាំមកនូវ «ជីវិតប្រកបដោយសន្តិភាព សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល» ជូនដល់ប្រជាជន ហើយការអភិវឌ្ឍ «ត្រូវតែយកប្រជាជនជាស្នូល និងមិនទុកនរណាម្នាក់ចោលឡើយ» ។ លើសពីនេះ លោកថា ក្នុងនាមជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ប្រទេសវៀតណាមលើកកម្ពស់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងការជំរុញ និងការពារសិទ្ធិមនុស្ស ។

សហព័ន្ធខ្មែរកម្ពុជាក្រោម ស្វាគមន៍ចំពោះពាក្យសម្តីទាំងអស់នេះរបស់លោក តូ ឡឹម ប៉ុន្តែថាការអនុវត្តជាក់ស្តែងគឺផ្ទុយស្រឡះពីការពិត ។ KKF ថាគំរូនៃការអភិវឌ្ឍដែល «មិនទុកនរណាម្នាក់ចោល» មិនអាចផ្អែកលើការចោទប្រកាន់ជនជាតិដើមខ្មែរក្រោមម្នាក់ ដោយសារតែគាត់បាននិយាយអំពីបញ្ហាដែលប៉ះពាល់ដល់ប្រជាជនរបស់គាត់ រួមទាំងបញ្ហាដីធ្លី ការប្រព្រឹត្តចំពោះសហគមន៍របស់គាត់ និងគោលនយោបាយរបស់រដ្ឋទាក់ទងនឹងជនជាតិ និងសាសនានោះទេ ។

សហព័ន្ធខ្មែរកម្ពុជាក្រោម ទាមទារឱ្យរដ្ឋអំណាចវៀតណាម ដោះលែងលោក ថាច់ ចាន់ត្រា ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ព្រមទាំងលុបចោលការកាត់ទោសរូបគាត់ ហើយត្រូវធានាថា ក្នុងអំឡុងពេលរង់ចាំការដោះលែង លោក ថាច់ ចាន់ត្រា ត្រូវបានការពារពីការធ្វើទារុណកម្ម និងការប្រព្រឹត្តអាក្រក់ ទទួលបានការអនុញ្ញាតឱ្យជួបជាមួយក្រុមគ្រួសារ និងមេធាវីដែលគាត់ជ្រើសរើសដោយខ្លួនឯង ហើយអាចអនុវត្តសិទ្ធិប្តឹងឧទ្ធរណ៍បានដោយគ្មានការគាបសង្កត់ ឬការសងសឹក ៕

Address

325 Chelmsford Street , Unit 4
Lowell, MA
01851

Alerts

Be the first to know and let us send you an email when Reahou TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Reahou TV:

Shortcuts

Share