Khmer Post USA

Khmer Post USA A free Khmer-English monthly newspaper serving in the Greater Lowell, Lynn, Revere, Massachusetts, Providence and Cranston, Rhode Island. www.khmerpostusa.com

KhmerPost USA current News Content:
1. Local News
2. National News
3. Cambodian Culture, History, and Religion
4. Cambodian Politics and International Affairs
5. Mind &Body Health
6. Beauty
7. Horoscopes
8. Opinion & Letters to the Editor

Please Contact:
Soben Pin at 978-656-8141/email: [email protected]

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែររស់នៅក្រៅប្រទេស គួរវិលមកលេងស្រុកកំណើត ដើម្បីពិនិត្យមើលការអភិវឌ្ឍតាមភូមិ ឃុំ ក្នុងប...
10/01/2026

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែររស់នៅក្រៅប្រទេស គួរវិលមកលេងស្រុកកំណើត ដើម្បីពិនិត្យមើលការអភិវឌ្ឍតាមភូមិ ឃុំ ក្នុងប្រទេស ជៀសវាងជឿតែការឃោសនាមិនពិតពីក្រុមដែលមាននិន្នាការប្រឆាំង

កម្លាំងនគរបាលខេត្តព្រះសីហនុ បង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនជនសង្ស័យ៣៤នាក់
10/01/2026

កម្លាំងនគរបាលខេត្តព្រះសីហនុ បង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនជនសង្ស័យ៣៤នាក់

(ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៥:១៣នាទី កម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកប្រតិប.....

រុស្ស៊ី ព្រមានប្រើឃ្លាំងអាវុធទាំងអស់ រួមទាំងនុយក្លេអ៊ែរ បើ ណាតូ ហ៊ានតែបិទខ្ទប់ទឹកដីខ្លួន
10/01/2026

រុស្ស៊ី ព្រមានប្រើឃ្លាំងអាវុធទាំងអស់ រួមទាំងនុយក្លេអ៊ែរ បើ ណាតូ ហ៊ានតែបិទខ្ទប់ទឹកដីខ្លួន

រុស្ស៊ីបានព្រមានអង្គការណាតូ ថា ខ្លួនត្រៀមរួចជាស្រេចក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើសម្ព័ន្ធ...

អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ ស្នេី​ដល់​សមត្ថកិច្ច​វែកមុខជនបង្ក​ ដែល​ដាក់​ដែកកាត់ទទឹងផ្លូវល្បឿនលឿនក្រោយអ្នក​ដំណើរ​លេី​ផ...
10/01/2026

អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ ស្នេី​ដល់​សមត្ថកិច្ច​វែកមុខជនបង្ក​ ដែល​ដាក់​ដែកកាត់ទទឹងផ្លូវល្បឿនលឿន
ក្រោយអ្នក​ដំណើរ​លេី​ផ្លូវ​ល្បឿនលឿន​ បង្ហោះ​វីដេអូ​ពាក់ព័ន្ធ​នឹង​ដែកវែង​នៅ​កាត់​ទទឹង​ផ្លូវ​ លោក​ ផន​ រឹម​ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ បាន​ស្នេីសុំឱ្យសមត្ថកិច្ចវែកមុខជនបង្កមកដាក់ទោសតាមច្បាប់។
លោក​ ផន​ រឹម​ ​បានឱ្យ​ដឹងថា​ ករណីនេះ​កេីតឡេីងកាលពីរាត្រីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦​ នៅចន្លោះK54 ទិសដៅក្រុងព្រះសីហនុ -ភ្នំពេញ។ បេីតាមកាមេរ៉ាសុវត្ថិភាព នៅទីតាំងK56 ចាប់បានសកម្មភាពមនុស្សលីដែកដេីរលេីផ្លូវនៅគន្លងវ៉ាជែង។ លុះដល់ទៅដល់K54 បុគ្គលនោះ បានយកដែកទៅដោតកាត់ទទឹងផ្លូវ ដែលបង្កហេតុដល់ឡានអ្នកដំណេីរដែលឆ្លងកាត់។
ជុំ​វិញ​ចំណាត់​ការបន្ត​ លោក​ ផន​ រឹម​ អះអាង​ថា​៖«ក្រុមហ៊ុនបានប្រគល់រូបភាពជនសង្ស័យទៅឲ្យសមត្ថកិច្ច ហេីយបានជួយសម្របសម្រួលរថយន្ដរងគ្រោះក្នុងការដាក់ពាក្យបណ្ដឹងរួចរាល់ដែរ។ មកទល់បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់។»។

Cambodia Records Sixth Bird Flu Case in Oddar Meanchey
09/29/2026

Cambodia Records Sixth Bird Flu Case in Oddar Meanchey

PHNOM PENH — A 49-year-old man in Oddar Meanchey province has tested positive for H5N1 bird flu, becoming the sixth human case reported in Cambodia in 2026.The Health Ministry on Sept. 28 reported that the patient was tested on Sept. 27 at the Nation

Picture of Dead Birds That Won a Prize, and the Silent Crisis It Exposes
09/29/2026

Picture of Dead Birds That Won a Prize, and the Silent Crisis It Exposes

Photographer Yann Bigant's bloodied image of chopped-up yellow bitterns in a Cambodian wet market won Bird Photographer of the Year, but its real power lies in what it reveals: a vast, under-the-radar hunting trade quietly emptying the Kingdom's wetl

សូមប្រយ័ត្ន! អាជ្ញាធរក្រុងប៉ោយប៉ែត ចាប់បានក្រពើដ៏ធំមួយក្បាល ខណៈទឹកជំនន់កំពុងជន់លិច និងអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រ...
09/29/2026

សូមប្រយ័ត្ន! អាជ្ញាធរក្រុងប៉ោយប៉ែត ចាប់បានក្រពើដ៏ធំមួយក្បាល ខណៈទឹកជំនន់កំពុងជន់លិច និងអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន

ACU រកឃើញមេខ្លោងឆបោកជនជាតិចិនម្នាក់ផ្ទេរលុយ ២៥០លានដុល្លារទៅគណនីគ្រីបតូមេខ្លោងធំនៅក្រៅប្រទេសភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុ...
09/29/2026

ACU រកឃើញមេខ្លោងឆបោកជនជាតិចិនម្នាក់ផ្ទេរលុយ ២៥០លានដុល្លារទៅគណនីគ្រីបតូមេខ្លោងធំនៅក្រៅប្រទេស

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានរកឃើញមេខ្លោងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(online Scams)ម្នាក់ ឈ្មោះ ឆៃ យ៉ូវយៀន ដែលមានឈ្មោះពិត ចាង ចៀនលាំង បានផ្ទេរលុយ ២៥០លានដុល្លារ ទៅគណនីគ្រីបតូមេក្លោងធំនៅក្រៅប្រទេស កាលពីវេលាម៉ោង ៣:០៤នាទីរសៀល ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ACU ចេញនៅរាត្រីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។
ACU បានបញ្ជាក់ថា ការរកឃើញប្រតិការផ្ទេរលុយ ២៥០លានដុល្លារនេះ ក្នុងពេលដែលស៊ើបអង្កេតជាបន្តបន្ទាប់លើករណី មេឃុំព្រែកខ្សាច់ ឈ្មោះ រៀម រុំ ដែលត្រងយកពួកឆបោកបែកខ្ញែកឱ្យបន្តដំណើរការលើដីរបស់ខ្លួន ក្រោយការបិទមជ្ឈមណ្ឌលទ្រង់ទ្រាយធំ មានពាក់ព័ន្ធនឹងមនុស្ស និងសមត្ថកិច្ចជាច្រើន និងចុងក្រោយគឺស្រាវជ្រាវឃើញថា មេខ្លោង ឆៃ យ៉ូវយៀន បានប្រើប្រាស់គ្រីបតូ និងប្ដូរប្រាក់គ្រីបតូ ជាមួយអ្នកប្ដូរប្រាក់ ឈ្មោះ ឡាយ សុខគង់ ដើម្បីចាយវាយបម្រើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសូកប៉ាន់ មេឃុំព្រែកខ្សាច់ និងនគរបាលអន្តោប្រវេសន៍ អនុសេនីយ៍ទោ ភេ ផាត់ ផេង​ ជាដើម។
បើតាម ACU បានរកឃើញទៀតថា ចំណូលដែល ឈ្មោះ ឆៃ យ៉ូវយៀន ទទួលបាន គឺបុគ្គលនេះផ្ទេរទៅតាមគណនីគ្រីបតូឱ្យមេខ្លោងធំនៅក្រៅប្រទេសតាមរយៈកាបូបប្រាក់គ្រីបតូឈ្មោះ OKX Hot Wallet 8 ក្នុងចំនួនទឹកប្រាក់ ២៥០,៦០៥,០០០ USDT ដែលស្មើ ២៥០,៦០៥,០០០ដុល្លារអាម៉េរិក។
ACU បានសង្កត់ធ្ងន់ថា ករណីនគរបាលអន្តោប្រវេសន៍ អនុសេនីយ៍ទោ ភេ ផាត់ផេង បង្ហាញថា ភស្តុតាងនេះប្រាក់ដែលរកបានពីអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទំហំ ៩០% ត្រូវផ្ទេរចេញតាមគ្រីបតូទៅក្រៅប្រទេសភ្លាមៗ ដោយមិនមានបន្សល់នៅកម្ពុជាឡើយ ចំណែកប្រាក់ចាយវាយ និងនៅសល់នៅកម្ពុជា គឺស្ថិតក្នុងទំហំត្រឹមរាប់ម៉ឺនដុល្លារប៉ុណ្ណោះ។ ចំពោះប្រាក់ចាយវាយនៅកម្ពុជា សមត្ថកិច្ចអាចរឹបអូសយកបានប្រសិនបើរកឃើញ។
ពាក់ព័ន្ធនឹងឈ្មោះ ឆៃ យ៉ូវយៀន មានគណនីប្រាក់គ្រីបតូច្រើនជាង១០​ គឺប្រើប្រាស់សម្រាប់ប្តូរប្រាក់ពីគ្រីបតូមកប្រាក់ពិតជាដុល្លារ ឬជាប្រាក់យ៉ន់ចិន ហើយឱ្យអ្នកដែលរកស៊ីប្តូរលុយគ្រីបតូ ផ្ញើប្រាក់ពិតទៅមនុស្សដែលមេខ្លោងនេះចង់ឱ្យ ឬចាយវាយជាក់ស្ដែង ដូចជា ការសូកប៉ាន់នគរបាលអន្តោប្រវេសន៍ ភេ ផាត់ផេង ការបង់ប្រាក់ថ្លៃជួលដីមេឃុំ រៀម រុំ បើកទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម។
ការរៀបចំឱ្យអ្នកប្ដូរប្រាក់ ជាអ្នកបញ្ជូនប្រាក់ទៅអ្នកទទួលសំណូកបែបនេះ គឺជាការរៀបចំឡើងដើម្បីកុំឱ្យមើលឃើញថា ប្រាក់ សូកប៉ាន់ ប្រាក់ចាយវាយទាំងនេះ គឺចេញពី ឆៃ យ៉ូវយៀន ផ្ទាល់។ ក្នុងនោះ មេខ្លោង ឆៃ យ៉ូវយៀន បានឱ្យប្រាក់គ្រីបតូទៅមនុស្សដែលមានទំនាក់ទំនងជាប់លាប់ជាមួយខ្លួន មានឈ្មោះថា ឡាយ សុខគង់ ជាម្ចាស់តូបប្តូរប្រាក់ ឈ្មោះ សុខគង់ ១៤៨ទីតាំង ក្នុងបុរីប៉េងហួតបឹងស្នោ។ តាមការចាត់តាំង ឡាយ សុខគង់ ត្រូវយកប្រាក់ដុល្លារតាមគណនីស្របច្បាប់ ផ្ញើបន្តទៅឱ្យ ឈ្មោះ រៀម រុំ។
ពាក់ព័ន្ធនឹង អធិការរងស្រុកគិរីសាគរ ជិន សុភាន់ ដែលជួលដីមេឃុំព្រែកខ្សាច់ បើកទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ACU រកឃើញអ្នកពាក់ព័ន្ធ ដូចជា​ ឈ្មោះ ឆៃ យ៉ូវយៀន ជាអ្នកសូកប៉ាន់ បានសម្អាតប្រាក់ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ចំណែកមេឃុំព្រែកខ្សាច់ឈ្មោះ រៀម រុំ ជាអ្នកស៊ីសំណូក សម្អាតប្រាក់ សមគំនិតរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបក្ខពួក២នាក់ទៀតដូចជា ឈ្មោះ ជា សុទ្ធ និង ជា វាសនា។
ដោយឡែកអធិការរងស្រុកគិរីសាគរ ឈ្មោះ ជិន សុភាន់ ទប់ទល់ការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងនគរបាលអន្តោប្រវេសន៍ អនុសេនីយ៍ទោ ភេ ផាត់ផេង ទទួលសំណូកបើកផ្លូវ​ឱ្យមុខសញ្ញាហាមឃាត់ចូលមកកម្ពុជា និងជាចុងក្រោយ គឺ ឡាយ សុខគង់ ជាអ្នកសម្អាតប្រាក់ នេះតែម្តង៕

Cambodia Adds 700 Large-Scale Factories as Industrial Workforce Tops 1.26M
09/29/2026

Cambodia Adds 700 Large-Scale Factories as Industrial Workforce Tops 1.26M

ក្រុមកីឡាអុកអន្ដរជាតិកម្ពុជា បានឈ្នះមេដាយសំរឹទ្ធ ១គ្រឿងផ្នែកនារី ក្នុងព្រឹត្តិការណ៍ប្រកួតអុកអន្ដរជាតិកម្រិតពិភពលោក FIDE ...
09/28/2026

ក្រុមកីឡាអុកអន្ដរជាតិកម្ពុជា បានឈ្នះមេដាយសំរឹទ្ធ ១គ្រឿងផ្នែកនារី ក្នុងព្រឹត្តិការណ៍ប្រកួតអុកអន្ដរជាតិកម្រិតពិភពលោក FIDE Chess Olympiad លើកទី៤៦ ឆ្នាំ២០២៦ នៅប្រទេសអ៊ូបេគីស្ថាន ខណៈកីឡាករ-កីឡាការិនីជាច្រើន ត្រូវបានទទួលស្គាល់ និងការកោតសរសើរពីភាពរីកចម្រើនពីសហព័ន្ធកីឡាអុកអន្ដរជាតិ។
ជាលទ្ធផលការបង្ហាញខ្លួនលើកដំបូងរបស់ក្រុមកីឡាការិនីកម្ពុជា ក្រៅពីបានធ្វើឲ្យចំណាត់ថ្នាក់ពិភពលោកមានការប្រែប្រួលគួរឲ្យភ្ញាក់ផ្អើល ពួកគេក៏សម្រេចបាននូវសមិទ្ធផលគួរជាទីមោទនផងដែរ ដោយទទួលបានមេដាយសំរឹទ្ធ បន្ទាប់ពីម៉ាឌីវ ដែលឈ្នះមេដាយមាស និង តង់ហ្សានី ដែលទទួលបានមេដាយប្រាក់។ រីឯផ្នែកបុរស គឺក្រុមកម្ពុជា បានបញ្ចប់នៅចំណាត់ថ្នាក់លេខ៧។

Address

P. O. Box 8848
Lowell, MA
01853

Alerts

Be the first to know and let us send you an email when Khmer Post USA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category