Kakrona pov Cambodia

Kakrona pov Cambodia welcome to my page sharing and caring

“ មេឧក្រិដ្ឋកម្មគ្រឿងញៀនទៅបាត់ហើយ នៅឡើយតែមេឧក្រិដ្ឋកម្មឆបោកអនឡាញទេ “ កុំថាទ្បេីយអំណាចខ្លាំងរឹងមាំយ៉ាងណា តែធ្វេីបាបប្រជាព...
01/03/2026

“ មេឧក្រិដ្ឋកម្មគ្រឿងញៀនទៅបាត់ហើយ នៅឡើយតែមេឧក្រិដ្ឋកម្មឆបោកអនឡាញទេ “ កុំថាទ្បេីយអំណាចខ្លាំងរឹងមាំយ៉ាងណា តែធ្វេីបាបប្រជាពលរដ្ឋខ្លួនហេីយគ្មានអ្នកណាមកការពារយេីងទេ! មានតែប្រជាពលរដ្ឋទេដែលជាខែលការពារអំណាចខ្លួន ! មេទ័ពទាំងអស់គេរង់ចាំតែឱកាសមកដល់ទេ ឱ្យតែពេលវេលាមកដល់ កុំសង្ឃឹមថា ចិន រុស្សុី ជួយបាននោះ🤪៕

អ្វីដែលប្រជាពលរដ្ឋខ្មែរទាំងក្នុងក្រៅប្រទេសទន្ទឹងរង់ចាំអស់រយៈពេលជាង១៥៥ថ្ងៃនោះ គឺការដោះលែងវីរកងទ័ពកម្ពុជាទាំង ១៨នាក់ បានវិ...
12/31/2025

អ្វីដែលប្រជាពលរដ្ឋខ្មែរទាំងក្នុងក្រៅប្រទេសទន្ទឹងរង់ចាំអស់រយៈពេលជាង១៥៥ថ្ងៃនោះ គឺការដោះលែងវីរកងទ័ពកម្ពុជាទាំង ១៨នាក់ បានវិលត្រឡប់មកជួបជុំគ្រួសារវិញហើយ៕

បេីទោះបីនរណាចង់កម្ចាត់គាត់ពីឆាកនយោបាយក៏ដោយក៏មិនអាចធ្វេីទៅបាន​ដែរពីព្រោះ​ធាតុផ្សំនៃ សម​ រង្ស៊ី​ មានអាវក្រោះការពារ​  អាវក្...
12/29/2025

បេីទោះបីនរណាចង់កម្ចាត់គាត់ពីឆាកនយោបាយក៏ដោយក៏មិនអាចធ្វេីទៅបាន​ដែរពីព្រោះ​ធាតុផ្សំនៃ សម​ រង្ស៊ី​ មានអាវក្រោះការពារ​ អាវក្រោះការពារនោះគឺ ភាព ”ស្អាតស្អំ​“ ភាពស្អាតស្អំនេះហេីយដែលធ្វេីឱ្យប្រជារាស្រ្តខ្មែរគាំទ្រគាត់ជានិច្ច​៕

ល្បិចឈប់ចាក់សាំងរបស់ F-16 “ ប្រហែសបាត់ ប្រយ័ត្នគង់ “ សៀម​មិន​ចោល​ក្បួន​ យួ+ន​ មិន​ចោល​ពុត “ ចោរ​វា​គ្មាន​មនោ​សញ្ចេតនា​ជា...
12/28/2025

ល្បិចឈប់ចាក់សាំងរបស់ F-16 “ ប្រហែសបាត់ ប្រយ័ត្នគង់ “ សៀម​មិន​ចោល​ក្បួន​ យួ+ន​ មិន​ចោល​ពុត “ ចោរ​វា​គ្មាន​មនោ​សញ្ចេតនា​ជា​មួយ​និង​ម្ចាស់​ទ្រព្យ​ទេ​ ឱ្យតែ​មាន​ឱកាស​វា​ចេញ​លួច​ហើយ អ្វីដែលចោរឈ្លានពានត្រូវធ្វើនៅពេលនេះ ទី១ វា​រៀបចំ​បង្កើន​ទ័ព ទី២ រៀបចំ​សព្វាវុធ​បន្ថែម ទី៣ រៀបចំ​យុទ្ធ​សាស្ត្រ​វាយប្រហារយកទីតាំង​ថ្មីបន្ត ដូច្នេះហើយកុំសន្តិភាពជាមួយមហិច្ឆតាចោរសៀមឱ្យសោះចាប់ពេលនេះទៅមានតែយើងខ្លាំងទេទើបគេខ្លាចយើង សង្ឃឹមថាមេទ័ពយើងមិនចាញ់ល្បិចរបស់សៀមទៀត៕

មនុស្សងងឹត ជិះសេះខ្វាក់ កណ្ដាលយប់ជ្រៅ ទឹកដីដ៏ល្អរបស់កម្ពុជាអស់សង្ឃឹមហើយ “ កុំនាំភ្លើងចូលផ្ទះ “ ការពារទឹកដី មានន័យថា ការព...
12/27/2025

មនុស្សងងឹត ជិះសេះខ្វាក់ កណ្ដាលយប់ជ្រៅ ទឹកដីដ៏ល្អរបស់កម្ពុជាអស់សង្ឃឹមហើយ “ កុំនាំភ្លើងចូលផ្ទះ “ ការពារទឹកដី មានន័យថា ការពារ​អធិបតេយ្យភាព បូរណភាព និងសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ មិនឱ្យបាត់បង់ទឹកដី ឬត្រូវគេរំលោភបំពាន ការកាត់ទឹកដីឱ្យសត្រូវរបស់ខ្លួន ដូចជា ”កាត់សាច់មួយដុំចេញពីខ្លួនឯង” តើអ្នកណាមិនឈឺចាប់? គ្មានស្តេចអង្គណាឬរបបណាហ៊ានកាត់ទឹកដីឱ្យទៅសត្រូវខ្លួនដូចសម័យបច្ចេកវិទ្យាF-16នេះទេ ! មានមេរៀនពីការប្រមាថ ការជិះជាន់ ការធ្វើបាប ការរំលោភបំពានស្រ្តី ការបាញ់សម្លាប់ប្រជាពលរដ្ឋ យ៉ាងព្រៃផ្សៃ អមនុស្សធម៌ជាទីបំផុត និងការមិនឱ្យតម្លៃសិទ្ធិមនុស្សជាដើម កូនខ្មែរត្រូវចងចាំទុកជាប្រវត្តិសាស្រ្តក្នុងសម័យបាត់ដី កុំចេះតែស្ករៗតែៗតាមគ្នានេះមិនមែនជាការលេងសើចសប្បាយទៅតាមការអូសទាញឱ្យផឹកសុីអីទេអ្វីដែលសំខាន់លើសពីជីវិតយើងទៅទៀតនោះគឺទឹកដីសម្បត្តិរបស់កម្ពុជាយើងនឹងត្រូវបាត់បង់ហើយ៕

យុទ្ធសាស្រ្តសាមកុកទៅណាអស់ហើយទាន បានឃើញ និងឯកភាព “អារសាច់ជូនខ្លា ទើបនៅស្រុកបាន”មានន័យថា ទាល់តែ ហ៊ុន ម៉ាណែត កាត់ទឹកដីខ្មែរ...
12/27/2025

យុទ្ធសាស្រ្តសាមកុកទៅណាអស់ហើយទាន បានឃើញ និងឯកភាព “អារសាច់ជូនខ្លា ទើបនៅស្រុកបាន”មានន័យថា ទាល់តែ ហ៊ុន ម៉ាណែត កាត់ទឹកដីខ្មែរឱ្យថៃដែលគេប្រៀបថៃដូចជាសត្វខ្លា ទើបប្រជាពលរដ្ឋខ្មែរយើងបានសុខសន្តិភាព កាត់ដីដូរយកសន្តិភាព ដើម្បីការពារអំណាច ភូមិជោគជ័យ ភូមិព្រៃចាន់ ភ្នំទ្រព្យ ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំនិងច្រកអានសេះដែលទាហានថៃកំពុងតែគ្រប់គ្រង។ល។ ហ្សេឡេស្គី ប្រធានាធិបតីអ៊ុយក្រែនមិនព្រមកាត់ដីឱ្យរុស្សុីដើម្បីដូរយកសន្តិភាពតាមសំណើរបស់លោក ដូណាល់ ត្រាំ ដូច ហ៊ុន ម៉ាណែត និង ហ៊ុន សែន ព្រមកាត់ទឹកដីឱ្យថៃដើម្បីដូរយកសន្តិភាព៕

ប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងឡូវែល រដ្ឋម៉ាស្សាជូសេត នៃសហរដ្ឋអាមេរិក ៖ នេះជាពេលវេលាដែលប្រទេសជាតិយេីង កំពុងតែទទួលរងការរំលោភ...
12/21/2025

ប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងឡូវែល រដ្ឋម៉ាស្សាជូសេត នៃសហរដ្ឋអាមេរិក ៖ នេះជាពេលវេលាដែលប្រទេសជាតិយេីង កំពុងតែទទួលរងការរំលោភបំពានយ៉ាងព្រៃផ្សៃ​ ឃោរឃៅ​ និងអមនុស្សធម៌ជាទីបំផុតពីសំណាក់ប្រទេសថៃ(សៀម​) ក្នុងរយៈពេល​កន្លងមកនេះ​ អារម្មណ៍​ទុក្ខសោក​ ក្តីបារម្ភ និងភាពឈឺចាប់​ របស់ពួកយេីងម្នាក់ៗទាំងក្នុងក្រៅប្រទេសសុទ្ធតែទទួលបាន។

ក្នុងនាមយើងខ្ញុំជាជនរួមជាតិខ្មែរ សូមធ្វេីការលេីកទឹកចិត្តបងប្អូនជនរួមជាតិទាំងអស់​ សូមកុំបាក់ស្មារតី​ កុំគិតច្រេីន​ កុំពិបាកចិត្តពេក ត្រូវប្រមូលអារម្មណ៍​ តាំងចិត្ត​ តាំងស្មារតី​ ហេីយត្រូវជឿជាក់ទុកចិត្តខ្មែរយេីង​ ជឿជាក់​លេីវីរកងទ័ពការពារប្រទេសជាតិខ្មែរយេីង​ ជឿជាក់​លេីកម្លាំងសាមគ្គីប្រទេសជាតិខ្មែរយេីង​ ត្រូវក្រោកឈរឡើងទាំងអស់សាមគ្គីគ្នាជាធ្លុងមួយដូច ”ចង្កឹះមួយបាច់អ៊ីចឹងដែរ” រួចហើយនាំគ្នាចាប់ដៃបន្តដើរឆ្ពោះទៅមុខមិនរុញរា​ មិនបាក់​ទឹកចិត មិនខ្លាច​ មិនចុះញ៉ម​ ជាមួយនឹងចោរសៀមឈ្លានពាន​ទឹកដីខ្មែរ។

យេីងជាកងទ័ពជួរក្រោយ​ ត្រូវចូលរួមផ្តល់កម្លាំងចិត្ត​ រួបរួមសាមគ្គី​គ្នា និងចូលរួមបរិច្ចាគ​ទៅតាមលទ្ធភាព​ និងបន្តខិតខំប្រឹងប្រែងធ្វេីការ​ រកស៉ី​ រៀនសូត្រ​ ផ្ចង់​ចិត្ត​ ផ្ចង់​ស្មារតី​ បំពេញកិច្ចការដែលយេីងកំពុងមាន​ ហេីយធ្វេីវាឱ្យបានល្អ​ នោះប្រទេសកម្ពុជារបស់ពួកយេីងមួយនេះនឹងកាន់តែរីកចម្រេីន​ និងខ្លាំងរឹងមាំ​ ថ្ងៃក្រោយនឹងមិនធ្វេីឱ្យចោរសត្រូវហ៊ានបំពាន​ មេីលងាយ​ និងបំផ្លាញយេីងបានឡើយ។

យុវជន​ខ្លាំង​ ប្រទេសជាតិខ្លាំង​ យុវជនរឹងមាំ ប្រទេសជាតិរឹងមាំ​។ ពួកយេីងត្រូវប្រែការឈឺចាប់មួយនេះ​ ក្លាយជាការតស៊ូ​ ប្រែការលំបាកមួយនេះ​ ក្លាយជាកម្លាំងសាមគ្គីខ្មែរតែមួយ។ ពួកយេីងសង្ឃឹមថាពន្លឺនៃសន្តិភាព​ និងយុត្តិធម៌​នឹងមានចំពោះប្រទេសជាតិកម្ពុជារបស់ពួកយេីងនាពេលឆាប់ៗ។

ឆ្លៀតក្នុងឱកាសនេះដែរ យើងខ្ញុំជាខ្មែរ កើតនៅលើទឹកដីខ្មែរ ក៏ដូចជាកូនខ្មែរក្រៅស្រុក សូមអំពាវនាវឱ្យមានការដោះលែងសកម្មជននយោបាយទាំងអស់ ដើម្បីបង្ហាញថាខ្មែរយើង បានឯកភាពគ្នា បានផ្សះផ្សារផ្ទៃក្នុង មានគំនិតសាមគ្គីគ្នាយ៉ាងពិតប្រាកដ ធ្វើឱ្យសត្រូវខ្លាច សូមអរគុណ៕

ការមើលងាយកងទ័ពខ្មែរពីសំណាក់ មេទ័ពថៃ គិតថាខ្មែរអន់គ្មានអាវុធទំនើបៗដូចគេ ក៏ប៉ុន្តែកងទ័ពខ្មែរបានបំពាក់ស្មារតីរឹងមាំមោះមុតក្...
12/18/2025

ការមើលងាយកងទ័ពខ្មែរពីសំណាក់ មេទ័ពថៃ គិតថាខ្មែរអន់គ្មានអាវុធទំនើបៗដូចគេ ក៏ប៉ុន្តែកងទ័ពខ្មែរបានបំពាក់ស្មារតីរឹងមាំមោះមុតក្នុងសមរភូមិប្រយុទ្ធ ស្គាល់កាលៈទេសៈច្បាស់លាស់ចេញច្បាំងឈ្នះជានិច្ចធ្វើឱ្យសត្រូវខ្លាចរយៈពេលប៉ុន្មានថ្ងៃមកនេះថៃបានស្គាល់យ៉ាងច្បាស់ថាកងទ័ពខ្មែរមិនមែនខ្លាក្រដាសឡើយ។ មនុស្សល្មោភសង្រ្គាម អនុទីន ចង់ឱ្យកម្ពុជាយើងផ្ដើមចរចាមុនជាមួយសៀម ពាក្យចាស់ពោលថា “បើជ្រុលក្បាលក្រពើហើយ” ម្លោះហើយឱ្យវាទៅទាំងខ្លួនក្រពើតែម្ដងទៅ “ បើយើងចរចាមុនស្មើនឹងយើងចាញ់កងទ័ពរបស់យើងស្លាប់ដោយគ្មានន័យអ្វី។ ពិតប្រាកដណាស់យើងត្រូវការសន្តិភាព ក៏ប៉ុន្តែសន្តិភាពបែបកៀបសង្កត់ ! សន្តិភាពបែបកងទ័ពស្លាប់ដោយគ្មានប្រយោជន៍បែបនេះ ពួកយើងជាប្រជាពលរដ្ឋខ្មែរមិនអាចទទួលយកបានទេ យុត្តិធម៌ត្រូវតែមានសម្រាប់ទាហាន,ជនសុីវិល ដែលបានពលីជីវិត៕

យន្តហោះF-16 ​របស់យោធាថៃ បានទម្លាក់គ្រាប់បែក ៣គ្រាប់ចូលភូមិសាស្ត្រច្រកច១ នៅចន្លោះម៉ោង ៣:៥៤នាទី និងម៉ោង ៤:០៤នាទីរសៀលនេះ៕
12/16/2025

យន្តហោះF-16 ​របស់យោធាថៃ បានទម្លាក់គ្រាប់បែក ៣គ្រាប់ចូលភូមិសាស្ត្រច្រកច១ នៅចន្លោះម៉ោង ៣:៥៤នាទី និងម៉ោង ៤:០៤នាទីរសៀលនេះ៕

ក្រុមចោរឈ្លានពានវាមិនដែលគិតថាខូចខាតស្លាប់បាត់បង់ជីវិតអ្វីឡើយសំខាន់ឱ្យតែបានកម្ទេចចោល ! សៀមបានប្រើប្រាស់យន្តហោះ F-16 ទម្លា...
12/13/2025

ក្រុមចោរឈ្លានពានវាមិនដែលគិតថាខូចខាតស្លាប់បាត់បង់ជីវិតអ្វីឡើយសំខាន់ឱ្យតែបានកម្ទេចចោល ! សៀមបានប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់ផ្ដាច់ស្ពានជ័យជំនះ ឬស្ពានមេទឹក ខេត្ត​ពោធិ៍សាត់ នៅ​ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥៕

រៀបចំក្បួនយុទ្ធសាស្ត្របើកទ្វារក្រុងឱ្យសត្រូវចូលមក និង បិទទ្វាវាយឆ្កែជាតាមរឿងសាមកុកជាក្បួនយុទ្ធសាស្ត្ររបស់ ជូកឺលាង ជារឿងត...
12/12/2025

រៀបចំក្បួនយុទ្ធសាស្ត្របើកទ្វារក្រុងឱ្យសត្រូវចូលមក និង បិទទ្វាវាយឆ្កែជាតាមរឿងសាមកុកជាក្បួនយុទ្ធសាស្ត្ររបស់ ជូកឺលាង ជារឿងត្រឹមត្រូវ។ ថ្វីត្បិតតែសង្គ្រាមមិនទាន់បញ្ចប់ជាស្ថាពរក៏ដោយក៏គេនៅតែជឿថាថៃបាន ប្រើអស់លទ្ធភាពនៃកងទព័ខ្លួនមានទៅហើយ តែនៅតែមិនអាចយកឈ្នះ លើកម្ពុជាបានជាដដែលទេ។ កម្ពុជាមានឱកាសច្រើនក្នុងការកសាងកងទព័ខ្លួនឱ្យបានល្អថែមទៀត ដែលមិនត្រឹមតែធ្វើឱ្យថៃលែងអាចប្រមាថមើលងាយបាននោះទេ តែក៏ នឹងធ្វើឱ្យថៃបារម្ភពីកងទព័កម្ពុជានាពេលអនាគត៕

មេខ្លោងនាំភ្លើងដែលចូលចិត្តបង្កើតបញ្ហាសង្រ្គាមឈ្លានពានទឹកដីរបស់គេមានមហិច្ឆតាស្មោកគ្រោកមានឈ្មោះថា អនុទីន ប្រកាសរំលាយសភាថៃហ...
12/11/2025

មេខ្លោងនាំភ្លើងដែលចូលចិត្តបង្កើតបញ្ហាសង្រ្គាមឈ្លានពានទឹកដីរបស់គេមានមហិច្ឆតាស្មោកគ្រោកមានឈ្មោះថា អនុទីន ប្រកាសរំលាយសភាថៃហេីយ បានន័យថារត់ចោលសមរភូមិប្រយុទ្ធ បុគ្គលដែលញៀនសង្រ្គាមបែបនេះប្រសិនបើសង្រ្គាមត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះមែនគួរតែកុំសេពគប់ចៀសចេញឱ្យឆ្ងាយ យើងជឿជាក់ថាទាំងប្រជាពលរដ្ឋថៃ និងប្រជាពលរដ្ឋកម្ពុជាមិនត្រូវការសង្រ្គាមឡើយព្រោះសង្រ្គាមមិនមានខាងណាចំណេញឡើយមានតែខាតបង់រៀងខ្លួន ហើយរាល់ការស្លាប់បាត់បង់ជីវិតទាហាន,ពលរដ្ឋសុីវិល ទាំងសងខាង អនុទីន ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់អន្តរជាតិ ថ្វីត្បិតតែរត់ចោលតំណែងបណ្ដោះអាសន្នយករួចខ្លួនក៏ដោយក៏មិនត្រូវឱ្យរួចខ្លួនពីសំណាញ់ច្បាប់អន្តរជាតិនោះដែរ៕

Address

Putnam Avenue
Lowell, MA
01851

Alerts

Be the first to know and let us send you an email when Kakrona pov Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category