JEN FUN

JEN FUN 💯អរគុណសម្រាប់ពុកម៉ែបងប្អូន សម្រាប់ការគាំទ្រ 🙏

🌱 ដើម្បីលើកកម្ពស់កសិកម្មខ្មែរ និងជម្រុញកសិផលប្រកបដោយភាពយូរអង្វែង។ ផលិតផល Forward Cam សមស្របសម្រាប់ ដំណាំបន្លែ និងផ្លែឈើគ...
10/31/2025

🌱 ដើម្បីលើកកម្ពស់កសិកម្មខ្មែរ និងជម្រុញកសិផលប្រកបដោយភាពយូរអង្វែង។ ផលិតផល Forward Cam សមស្របសម្រាប់ ដំណាំបន្លែ និងផ្លែឈើគ្រប់ប្រភេទ ចាប់តាំងពីការដាំដុះគ្រាប់ពូជ រហូតដល់ការប្រមូល។

ពុកម៉ែបងប្អូនអាចរកទិញផលិតផល Forward Cam បាននៅគ្រប់បណ្ដាដៃគូចែកចាយផលិតផល ទូទាំងប្រទេស ។
——————-

01/10/2025

🍒🥝🍋Miss Dior Blooming Bouquet
ក្លិនបែបស្រីស្អាត ទាក់ទាញ ក្លិនផ្កាលីលី ផ្កាPeony និង ក្លិនផ្អែមបែបវ៉ានីឡាលាយម្សៅនិងផ្លែប៉េស

04/04/2024

នេះគឺជាកិត្តិយសដ៏ធំធេងមួយរបស់ខ្ញុំដែលបានចូលរួមលើកតម្កើងម្ហូបខ្មែរជាមួយបង ស្រី ផាច

ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានចូលរួមក្នុងថ្ងៃពិសេសបំផុតរបស់បងទាំងពីរ ខ្ញុំសូមចូលរួមអបអរសារទរម្តងទៀតដល់បង!!✨🫶🏻💖
04/01/2024

ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានចូលរួមក្នុងថ្ងៃពិសេសបំផុតរបស់បងទាំងពីរ ខ្ញុំសូមចូលរួមអបអរសារទរម្តងទៀតដល់បង!!✨🫶🏻💖

ឈុតដែលខ្ញុំកំពុងតែគ្រងនេះ  គឺជាឈុតនៅក្នុងពិធី «សំពះផ្ទឹម» ដែលមានន័យជ្រាលជ្រៅនៅក្នុងពិធីមង្គលរបស់ខ្មែរ ឆ្លៀតក្នុងឱកាសនេះខ...
03/04/2024

ឈុតដែលខ្ញុំកំពុងតែគ្រងនេះ គឺជាឈុតនៅក្នុងពិធី «សំពះផ្ទឹម» ដែលមានន័យជ្រាលជ្រៅនៅក្នុងពិធីមង្គលរបស់ខ្មែរ ឆ្លៀតក្នុងឱកាសនេះខ្ញុំក៏សូមជម្រាបនូវទម្រុងសម្លៀកបំពាក់រឺការស្លៀកពាក់បែបណា ដែលបង្ហាញថាជាសម្លៀកបំពាក់របស់ខ្មែរ ?
-ការស្លៀក : កូនក្រមុំស្លៀកសំពត់សំឡុយ(ចរបាប់) និងរុំខ្លួនដោយស្បៃធំ ឫគេហៅម្យ៉ាងទៀតថាភួយនាសម័យមុន ការរុំស្បៃធំនេះផងដែរ គឺរុំលើខ្លួនពាក់ឈៀងគងលើស្មាខាងស្តាំរួចក៏ទម្លាក់ចុះមកត្រឹមពាក់កណ្តាលភ្លៅ។ ចំពោះការស្លៀកសំពត់ខ្មែរយើងក៏មានខ្នាតប្រវែងច្បាស់លាស់ដែរ ជាធម្មតាការស្លៀកសំពត់នេះ គេគិតចាប់ពីត្រង់ផ្ចិតនៃដងខ្លួនចុះមកត្រឹមភ្នែកគោនៃជើង ប្រហែលប្រវែងពាក់កណ្តាល១ចង្អុលដៃ ភ្លីសំពត់ខាងមុខបកប្រវែង៣ថ្នាប់ដៃចំនួន៧ភ្លី ហើយផ្លិតសំពត់នៅជាប់ចង្កេះគេបត់ទៅតាមប្រវែងនិងទំហំជាក់ស្តែង។
-គ្រឿងអលង្ការគិតចាប់ពីសក់ដល់កជើង: មកុដមានក្បាំង ស្នៀតសក់ ចនត្រចៀក ខ្សែក(ជី) ក្រវិល(ទំហ៊ូ ឫ រយ៉ា) ស្នាប់ដៃ
-ឈុតកងដែលពាក់លើដៃ: ស្លឹកទេស ចិញ្ចៀនក្រង(វែនប្រដាប់) កងទ្រ ឫ កងញ័រ ឫ ក្រវិលដៃ កន្ត្រុំ កងរាក់ ។
-ឈុតកងដែលពាក់លើកជើង: កងទងឈូក ក្រវិលជើង ឬ កងទ្រឈូក ។
-រីឯខ្សែឆៀងគេអាចប្រើច្រើនម៉ូត: ម៉ូតកន្ទុយកណ្តុរ ឆ្អឹងពស់ ច្រវាក់ឆាប ផ្ការំដួល .ល.។ ខ្សែឆៀងសម័យមុនគេនិយមប្រើមាន៥ខ្សែ ៧ខ្សែ ៩ខ្សែទៅតាមឋានៈ ចំណែកឯបច្ចុប្បន្នយើងវិញគេមិនកំណត់ចំនួនខ្សែរដែលត្រូវប្រើនោះឡើយ សូម្បីតែគឿងរណ្តាប់ខ្លះក៏មានការប្រែប្រួលខ្លះៗទៅតាមសម័យកាល។

ការស្លៀកសម្លៀកបំពាក់ប្រពៃណី ឱ្យបានត្រឹមត្រូវក៏ជាការរួមចំណែកលើកកម្ពស់វប្បធម៌ ប្រពៃណី ដូនតាខ្មែរ និងជួយលើកកម្ពស់តម្លៃជាតិសាសន៍ខ្លួនឱ្យមានតម្លៃ ថ្លៃថ្នូរដល់មនុស្សជំនាន់ក្រោយបានសិក្សាស្វែងយល់ឱ្យជាក់នូវក្បួនខ្នាតបុរាណខ្មែរ។ ខ្ញុំសូមអរគុណដល់សម្អាងការDy Sonita Wedding Plannerដែលបានខិតខំសម្រិតសម្រាំង តុបតែងកាយដល់ខ្ញុំយ៉ាងខ្ជាប់ខ្ជួន។

03/03/2024

សួស្ដីពុកម៉ែបងប្អូន តើខ្ញុំគួរទៅច្រៀងនៅខេត្តណាសម្រាប់ចូលឆ្នាំថ្មីខាងមុខនេះ?

សូមអរគុណ​ ហាង Zuperior ដែលបានកាត់ឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរជូនខ្ញុំយ៉ាងស្រស់ស្អាត។ សង្ឃឹមថាពុកម៉ែបងប្អូនហ្វេនៗទាំងក្នុង...
12/19/2023

សូមអរគុណ​ ហាង Zuperior ដែលបានកាត់ឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរជូនខ្ញុំយ៉ាងស្រស់ស្អាត។

សង្ឃឹមថាពុកម៉ែបងប្អូនហ្វេនៗទាំងក្នុងប្រទេស​ និងក្រៅប្រទេស​ចូលចិត្តនូវឈុតមួយនេះ។



នៅក្នុងសង្គមខ្មែរមានព្រេងនិទានដែលទាក់ទងនិងសត្វនាគជាច្រើន បណ្តាអោយប្រជាជនក្នុងតំបន់មួយនេះមានជំនឿថា សត្វនាគរស់នៅក្នុងទន្លេ...
11/21/2023

នៅក្នុងសង្គមខ្មែរមានព្រេងនិទានដែលទាក់ទងនិងសត្វនាគជាច្រើន បណ្តាអោយប្រជាជនក្នុងតំបន់មួយនេះមានជំនឿថា សត្វនាគរស់នៅក្នុងទន្លេមេគង្គ ឬ នៅឋានភូជង្គនាគ។ តាមការនិទាន​ ស្តេចនាគ​ មានខ្លួនធំ​ មានស្រកា​ ដូចត្រីនិងមានច្រើនពណ៍ភ្លឺអាស្រ័យទៅលើបារមី ហេីយថែមទាំងអាចនិម្មិតកាយជាមនុស្សឬទេវតាមានរូបរាងស្រស់ស្អាត និងត្រូវបានគេចាត់ទុកថាជាទេវតានៅជាន់ទី១ និង នៅក្នុងចតុមហារាជការដែលផ្តល់នូវភាពត្រជាក់ត្រជុំក្សេមក្សាន្ត។

រឿងរ៉ាវនាគនេះផងដែរគឺមានការពាក់ព័ន្ធនិងប្រវត្តិសាស្ត្រ ខ្មែរយើងតាំងពីដើមរៀងមកទាំងក្នុងជីវភាពប្រចាំថ្ងៃ រឿងព្រេងបែបប្រវត្តិសាស្រ្តនៃការកកើតទឹកដីខ្មែរ និងសំណង់ស្ថាបត្យកម្ម បទភ្លេង របាំ និងអត្តចរិកជាជនជាតិខ្មែរដែលមានភាពថ្លៃថ្នូររឹងមាំមិនទន់ជ្រាយតែមិនចុះចាញ់ នឹងមានចិត្តល្អ ។

មកដល់បច្ចុប្បន្នអ្នកជំនាន់ថ្មីក៍ដូចជា សំអាងការ រស្មីសុីលីណាហ្គោល ក៍នៅតែរំលឹក ការពេញចិត្តពេញនិយមឆ្នៃជាម៉ូតសំលៀកបំពាក់ដែលជាម៉ូតឆ្នៃបន្ថែមបន្ថយខ្លះទៅតាមចំណង់ចំណូលចិត្ត និង ភាពស្រស់ស្អាតនាសម័យថ្មីនេះ ក៍ដូចជារំលឹកដល់សារញ្ញាណខ្មែរផងដែរ🇰🇭❤️Sofira Deab - ឌៀប សុហ្វៀរ៉ា



Address

202 Rawlins Avenue, KS, សហរដ្ឋអាមេរិក
McDonald, KS
67745

Telephone

+17855482578

Website

Alerts

Be the first to know and let us send you an email when JEN FUN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category