BTB News

BTB News We are a team at BTB.News is ready to do our best in bringing our reliable

09/09/2026

បាត់ដំបង៖ ដោយអនុវត្តន៍តាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ឡុង សុភឺន ប្រធានស្តីទីគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមោងឬស្សី និងសហការី បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជន ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋ ងាយរងគ្រោះបំផុត ( ចាស់ជរា ជំងឺរ៉ាំរៃ ជនមានពិការភាព ស្រ្តីមេម៉ាយកូនច្រើន គ្រួសារទីទាល់ក្រ)ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ចំនួន ១៣គ្រួសារ មកពីឃុំមោង និងឃុំគារ ស្រុកមោងស្សី ខេត្តបាត់ដំបង

បំរើលើវិស័យអប់រំ រាប់សិបឆ្នាំ ភ្លេចខ្លួននឹងតណ្ហាបិទបាំងមុខ នាំអោយបាត់បង់ការងារ បាត់បង៉កិត្តិយស!
09/09/2026

បំរើលើវិស័យអប់រំ រាប់សិបឆ្នាំ ភ្លេចខ្លួននឹងតណ្ហាបិទបាំងមុខ
នាំអោយបាត់បង់ការងារ បាត់បង៉កិត្តិយស!

09/08/2026

បាត់ដំបង÷ កម្លាំងការិយាល័យជំនាញនៃ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ដែលមានលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ជាមេបញ្ជាការ បានធ្វើការបង្ក្រាបឃាត់ជនសង្ស័យ០៦នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធ ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងជាបន្តបន្ទាប់កាលពីថ្ងៃទី០៤.ទី០៥.ទី០៦ និងទី០៧ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចសង្កាត់វត្តគរ ក្រុងបាត់ដំបង ដោយឃាត់ខ្លួនជនសង្ស័យ ០១នាក់ឈ្មោះ ហូ រិទ្ធី ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិកំពុងឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ជាមួយវត្ថុតាងម្ស៉ៅក្រាមពណ៌សថ្លា ម៉ាទឹកកក (ICE) ចំនួន ០២កញ្ចប់ ទម្ងន់ ៦.៦៧ក្រាម(ទាំងសំបក) និងចំណុចភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ជាមេក្លោងឈ្មោះ រិន សារួន ហៅ ឌី ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ជាមួយវត្ថុតាងម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក (ice)ចំនួន ០៤កញ្ចប់ ទម្ងន់ ៣៥២.២២ ក្រាម (ថ្លឹងទាំងសំបក) និងចំណុចភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង បន្តឃាត់ខ្លួនជនសង្ស័យ ០២នាក់ជាបក្ខពួកឈ្មោះ ជា ស្រស់ ហៅ តឿ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង .ឈ្មោះ ញុឹប សីហា ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ជាមួយវត្ថុតាងទូរស័ព្ទ ០២គ្រឿង ។

09/08/2026

មន្ត្រីជំនាញចុះបង្ក្រាបបទល្មើសជលផលនៅក្នុងភូមិសាស្ត្រស្រុកឯកភ្នំ

បាត់ដំបង៖ កម្លាំងជំនាញខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង ដែលដឹកនាំដោយលោក ជួង សុភា ជានាយខណ្ឌ ដោយមានការសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកឯកភ្នំ និងសហគមន៍នេសាទ បានចុះធ្វើការល្បាតនិងបង្ក្រាបបានបទល្មើសជលផលខុសច្បាប់នៅក្នុងភូមិសាស្ត្រស្រុកឯកភ្នំ។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចអូរខ្សី ភូមិថ្វាង ឃុំកោះជីវាំង និងចំណុចប្រកេគ្រាប់ ភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលជាលទ្ធផល មន្ត្រីជំនាញរឹបអូសបាន ,របាំងសាច់មង ចំនួន៦២០ម៉ែត្រ ឡុក០៤គ្រឿង ,បង្គោល ៣៧០ដើម និងត្រីចម្រុះចំនួន ១០គីឡូក្រាមផងដែរ។

ក្រោយបញ្ចប់កិច្ចប្រតិបត្តិការ វត្ថុតាងល្មើសច្បាប់ខាងលើត្រូវបានមន្ត្រីជំនាញសម្រេចដុតបំផ្លាញ ចំណែកត្រីចម្រុះទាំង១០គីឡូក្រាមត្រូវបានព្រលែងចូលទឹកវិញផងដែរ៕

09/08/2026

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តតាមិម ចុះធ្វើការល្បាត និងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅក្នុងភូមិសាស្រ្តឃុំវត្តតាមិម

បាត់ដំបង៖ ដោយអនុវត្តតាមផែនការដឹកនាំដ៍ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាបទបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ យុត តុងហូ អធិការ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ នៅយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ លោកអនុសេនីយ៍ឯក ញ៉ិល លាប នាយប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តតាមិម បានដឹកនាំកម្លាំងជំនាញពាក់ព័ន្ធ និងកម្លាំងប្រជាការពារ ចុះធ្វើការល្បាត និងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅក្នុងភូមិសាស្រ្តឃុំវត្តតាមិម ។

លោកអនុសេនីយ៍ឯក ញ៉ិល លាប នាយប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តតាមិម បានបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះធ្វើឡើងគោលបំណងដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះ និងល្បាតតាមគោលដៅសំខាន់ៗ ពិសេសបង្ការបង្ក្រាបបទល្មើស ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលជាគោលការណ៍របស់ថ្នាក់ដឹកនាំដាក់អោយអនុវត្តជាប្រចាំ។

បន្ថែមពីនេះលោកក៏បានអំពាវនាវទៅដល់អ៊ុំពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រសិនបើមានឃើញហេតុការណ៍ណាមួយដែលមិនប្រក្រតី ឬមួយក៏ពួកគាត់មានបញ្ហាប្រឈមនៅក្នុងតំបន់ដែលគាត់រស់នៅក្នុងមូលដ្ឋានពាក់ព័ន្ធនឹងរឿងអ្វីមួយ សូមអោយពួកគាត់ផ្តល់ព័ត៌មានទៅដល់សមត្ថកិច្ច ហើយសមត្ថកិច្ចនិងផ្តល់ទំនុកចិត្តដល់គាត់ ហើយក៏មិនអោយអស់សង្ឃឹមដោយសារអ្វីមួយដែលបានរាយការណ៍មកយើងដែរ ដូច្នេះហើយទើបពួកគាត់ព្យាយាមល្បាតទប់ស្កាត់នៅតំបន់ណាមួយដែលគាត់គិតថាជាបញ្ហាប្រឈមសម្រាប់ពួកគាត់ ដោយមានលេខទូរស័ព្ទបិទនៅតាមផ្ទះ និងតាមទីវត្តអារាមផងដែរ។

09/07/2026

អគ្គនាយករដ្ឋាករទឹកបាត់ដំបង បើកកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សា និងលើកទិសដៅការងារក្នុងការជំរុញ និងពង្រីកការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនៅតាមតំបន់អាជ្ញាបណ្ណដែលនៅសេសសល់

បាត់ដំបង៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង និងសហការីជំនាញ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សា និងលើកទិសដៅការងារក្នុងការជំរុញ និងពង្រីកការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនៅតាមតំបន់អាជ្ញាបណ្ណដែលនៅសេសសល់។

កិច្ចប្រជុំនេះដែរ គោលបំណងដើម្បីជំរុញការចែកចាយ និងផ្គត់ផ្គង់ទឹកស្អាតឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាព ព្រមទាំងពិនិត្យនិងដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលកំពុងកើតមាន ដើម្បីធានាឱ្យការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយនិរន្តរភាព ប្រសិទ្ធភាព និងមានការអភិវឌ្ឍជាបន្តបន្ទាប់។

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានផ្តោតលើការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃសេវាផ្គត់ផ្គង់ទឹកស្អាត ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពសាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

09/07/2026

គ្រួសារវីរៈកងទ័ពជួមុខម្នាក់រងគ្រោះដោយអគ្គិភ័យនៅឃុំចែងមានជ័យ ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា

(បាត់ដំបង)៖ អនុវត្តតាមអនុសាសន៍របស់ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ស្រេង សុខា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ បានចាត់ឱ្យក្រុមការងារអនុសាខាស្រុក ដឹកនាំដោយលោក ប៉ាង ផារ៉ាត់ នាយករដ្ឋបាលសាលាស្រុក និងជាប្រធានក្រុមប្រតិបត្តិអនុសាខាស្រុក ព្រមទាំងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជន តាមរយៈអនុសាខាទៅប្រគល់ជូនគ្រួសារវីរៈកងទ័ពឈ្មោះ ប៉ាល់ សត្យា ភេទប្រុស អាយុ៣១ឆ្នាំ ជាវីរជនកងទ័ពជួរមុខ និងប្រពន្ធឈ្មោះ សេត ផាយី អាយុ២៨ឆ្នាំ (មានសមាជិកក្នុងបន្ទុកសរុប ៦នាក់ ស្រី៣នាក់) ដែលរស់នៅភូមិចង្ហូរស្វាយ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង បន្ទាប់ពីរងគ្រោះថ្នាក់អគ្គិភ័យឆេះផ្ទះ។

09/06/2026

កិច្ចប្រជុំពិភាក្សាលើគម្រោងលើកកម្ពស់ការតភ្ជាប់ដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន

នាព្រឹកថ្ងៃអាទិត្យ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៊ី សុភាព អភិបាល នៃគណៈអភិបាលស្រុកឯកភ្នំ ដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិភាក្សាលើគម្រោងលើកកម្ពស់ការតភ្ជាប់ដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ជាមួយក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន នៅសាលាឃុំព្រៃចាស់ ស្ថិតនៅភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

នៅក្នុងកិច្ចប្រជុំពិភាក្សាខាងលើក្រុមការងារក្រសួងចុះសិក្សាលើគម្រោងសាងសង់ផ្លូវជាតិលេខ 60B ដែលតភ្ជាប់ផ្លូវពីខេត្តបាត់ដំបង ទៅកាន់ខេត្តសៀមរាប ដែលមានប្រវែង ៧២គីឡូម៉ែត្រ ដោយចាប់ផ្ដើមពីផ្លូវជាតិលេខ៥ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង និងចំណុចបញ្ចប់តភ្ជាប់ផ្លូវជាតិលេខ៦ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប។

09/05/2026

រថយន្តHYUNDAIដឹកអង្ករបោះពួយទៅបុកប៉ះគោយន្តកន្ត្រៃត្រៀមឆ្លងផ្លូវបណ្តាលអោយក្រឡាប់រងការខូចខាតយ៉ាងដំណំ

បាត់ដំបង÷ រថយន្តHYUNDAIដឹកអង្ករមួយគ្រឿងបោះពួយទៅបុកប៉ះគោយន្តកន្ត្រៃដែលត្រៀមឆ្លងផ្លូវបណ្តាលអោយក្រឡាប់រងការខូចខាតយ៉ាងដំណំបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១២និង២០នាទី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវហាយវ៉េ ចំណុចផ្លូវបំបែក(ជ្រៃកំពីងពួយ)ស្ថិតក្នុងភូមិហៃសាន្ត ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

09/05/2026

ផ្សាយផ្ទាល់ករណីគ្រោះថ្នាក់ចរាចរណ៍រវាងគោយន្តកន្ត្រៃជាមួយនិងរថយន្តដឹកអង្ករ។ បាត់ដំបង ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៦

Address

2745 E Preston Street
Mesa, AZ
85213

Alerts

Be the first to know and let us send you an email when BTB News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BTB News:

Shortcuts

Share