12/02/2025
ប៉ូលិសថៃ រឹបអូសថ្នាំញៀនជាង៣លានគ្រាប់ ដែលគេសង្ស័យថាយកមកបោះចោលនៅតាមផ្លូវ
ប៉ូលីសក្នុងទីក្រុង Chiang Rai កាលពីថ្ងៃទី ២ ខែធ្នូ បានឱ្យដឹងថា ការរឹបអូសបានថ្នាំញៀនមេតំហ្វេតាមីនប្រហែល ៣ លានគ្រាប់ដែលបានរកឃើញនៅក្នុងបាវដែលគេបោះបង់ចោលនៅជិតផ្លូវសាធារណៈដែលឆ្ពោះទៅសារមន្ទីរសិល្បៈសហសម័យ Chiang Rai នៅ Rim Kok ។នេះបើយោងតាមសារព័ត៌មាន khaosod English ចេញផ្សាយនៅព្រឹកថ្ងៃអង្គារនេះ។
ថ្នាំគ្រាប់ត្រូវបានខ្ចប់ក្នុងថង់ហ្ស៊ីបពណ៌ស្វាយ និងរុំក្នុងក្រដាសដែលមានត្រាផ្កាយប្រាំ និងពណ៌ក្រហម “999” ដែលជាការវេចខ្ចប់ដែលត្រូវគ្នាប្រើប្រាស់ដោយបណ្តាញគ្រឿងញៀននៅតាមព្រំដែន។
មន្ត្រីជឿជាក់ថា ទីតាំងនោះជាកន្លែងឈប់បណ្ដោះអាសន្ន ថ្នាំញៀនទាំងអស់ត្រូវបានរឹបអូស ខណៈប៉ូលិសបើកការស៊ើបអង្កេត ដើម្បីស្វែងរកអ្នកទទួលខុសត្រូវ។