The Baphnom Daily

The Baphnom Daily We bring you the latest news.

04/13/2026

លោក ហ៊ុន ម៉ាណែត ឱ្យគិតគូរការសិក្សាតាមអនឡាញចំពោះសាលាមួយចំនួន បើតម្លៃប្រេងបន្តកើនឡើង

03/21/2026

ប្រេងសាំងឡើងថ្លៃ ក្រសួងការងារចេញសេចក្ដីប្រកាសថែម២,៥០ដុល្លារ ដើម្បីជួយសម្រាលបន្ទុកកម្មករនិយោជិត

ឆ្លើយតបទៅនឹងការណែនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំនៅរសៀលថ្ងៃសុក្រ ទី២០ ខែមីនា ដើម្បីពិនិត្យលទ្ធភាពសម្រួលបន្ទុកចំណាយសោហ៊ុយធ្វើដំណើររបស់កម្មករនិយោជិត ក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈសកល ដោយអង្គប្រជុំ បានសម្រេចផ្តល់ប្រាក់បន្ថែមចំនួន ២,៥០ដុល្លារ ក្នុងមួយខែ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ រហូតដល់ស្ថានភាពតម្លៃប្រេងឥន្ទនៈវិលត្រឡប់មកប្រក្រតីភាពវិញ។
#កម្មករនិយោជិត #ប្រេងសាំងឡើងថ្លៃ

01/27/2026

កម្ពុជាប្ដឹងអង្គការសហប្រជាជាតិ ឱ្យថៃសងថ្លៃខូចខាតផ្ទះពលរដ្ឋខ្មែរដែលយោធាថៃបំផ្លាញ
#ថៃបំផ្លាញផ្ទះពលរដ្ឋខ្មែរ #ភូមិព្រៃចាន់ #ភូមិជោគជ័យ #បឹងត្រកួន

01/26/2026

រដ្ឋាភិបាល សម្រេចបង្កើតគណៈកម្មការជាតិ ដើម្បីផ្ដល់យោបល់ឱ្យដកសញ្ជាតិខ្មែរពីកំណើត
#ច្បាប់ស្ដីពីការដកសញ្ជាតិខ្មែរពីកំណើត

01/23/2026

កម្មករ២០០នាក់ នៅរោងចក្រកែច្នៃស្វាយ ក្នុងស្រុកអង្គស្នួល តវ៉ាបិទផ្លូវប្រឆាំងការប្ដូរថ្ងៃឈប់សម្រាកពីថ្ងៃអាទិត្យ
#កម្មករតវ៉ា #ច្បាប់ការងារ

តុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួនអតីតឧកញ៉ា លី គួង ពាក់ព័ន្ធការបង្ខាំងមនុស្សឱ្យឆបោកតាមអនឡាញសាលាដំបូងរាជធានីភ្នំពេញ បានសម...
01/16/2026

តុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួនអតីតឧកញ៉ា លី គួង ពាក់ព័ន្ធការបង្ខាំងមនុស្សឱ្យឆបោកតាមអនឡាញ

សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនអតីតឧកញ៉ា លី គួង ពាក់ព័ន្ធការប្រើប្រាស់ទីតាំងកាស៊ីណូ និងសណ្ឋាគារ ដើម្បីបង្ខាំងមនុស្សឱ្យធ្វើការឆបោកតាមអនឡាញ ពីបទឆបោក និងការលាងលុយ រួមទាំងបទ ការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ចន៍ ដែលបានប្រព្រឹត្តក្នុងប្រទេសកម្ពុជា អស់រយៈពេល៦ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៩ មក។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរលោក ឆែ វិវឌ្ឍនៈ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានឱ្យសមត្ថកិច្ចនាំខ្លួនជនត្រូវចោទ លោក លី គួង ដែលមានអាយុ៥០ឆ្នាំ ទៅនៅពន្ធនាគាររាជធានីភ្នំពេញ (PJ)។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក សួស វិទ្យារ៉ាន់ឌី បានបដិសេធក្នុងការផ្ដល់ព័ត៌មានបន្ថែម ក្រោមហេតុផលថា សំណុំរឿងរបស់លោក លី គួង កំពុងស្ថិតក្នុងដំណាក់ការស៊ើបសួរនៅឡើយ។

បើតាមការចុះផ្សាយរបស់គេហទំព័រក្រសួងព័ត៌មាន ការសម្រេចឃុំខ្លួនលោក លី គួង ធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវ និងរកឃើញភស្តុតាងនៃការកេងប្រវ័ញ្ចទ្រព្យសម្បត្តិរបស់អ្នកដទៃ ក្រោមរូបភាពជាការវិនិយោគ ឬការរកស៊ីដែលគ្មានតម្លាភាព រួចយកថវិកាទាំងនោះទៅធ្វើចរាចរណ៍ ដើម្បីបន្លំភ្នែកសមត្ថកិច្ច សម្អាតប្រាក់ ថែមទាំងប្រើប្រាស់ទីតាំងកាស៊ីណូ និងសណ្ឋាគារ ដើម្បីបង្ខាំងមនុស្សឱ្យធ្វើការឆបោកអនឡាញ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។

កាលពីឆ្នាំ២០២៣ ក្នុងការស៊ើបអង្កេតមួយរបស់សារព័ត៌មានប៊ីប៊ីស៊ីរបស់អង់គ្លេស បានលើកឈ្មោះ លោក លី គួង ជាម្ចាស់ទីតាំងមួយកន្លែងក្នុងខេត្តព្រះសីហនុ ដែលត្រូវបានប្រើប្រាស់ជាទីតាំងនៃការជួញដូរមនុស្ស បង្ខាំងមនុស្ស និងបង្ខំមនុស្សឱ្យធ្វើការ ដើម្បីបោកបញ្ឆោតប្រាក់របស់គេ។ តែទោះជាយ៉ាងណាក៏ដោយ ក្នុងបទសម្ភាសជាមួយវិទ្យុ វីអូអេ ភាសាខ្មែរ លោក លី គួង កាលនោះ បានច្រានចោលការចោទប្រកាន់នេះ ហើយបានបរិយាយថា ជាព័ត៌មានមិនពិត។

ជុំវិញករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូលោក អំ សំអាត បានថ្លែងប្រាប់ ឌឹបាភ្នំ ថា សំណុំរឿងរបស់លោក លី គួង អាជ្ញាធរនិងតុលាការ ត្រូវបើកការស៊ើបអង្កេតដាច់ខាតឱ្យដល់ឫសគល់ ដើម្បីនាំខ្លួនអ្នកជាប់ពាក់ព័ន្ធផ្សេងទៀតមកផ្ដន្ទាទោសតាមច្បាប់។

លោក អំ សំអាត បានពិពណ៌នា បទល្មើសឆបោកតាមអនឡាញនេះ ថា ជាហេតុនាំឱ្យមុខមាត់ប្រទេសកម្ពុជារងការអាប់ឱនយ៉ាងខ្លាំងលើកឆាកអន្តរជាតិ ដែលបានជះឥទ្ធិពលអាក្រក់ដល់វិស័យទេសចរណ៍ និងការវិនយោគពីបរទេស។

យោងតាមគេហទំព័រក្រសួងព័ត៌មាន គិតចាប់ពីឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ តុលាការ បានអនុវត្តនីតិវិធីលើសំណុំរឿងធំៗចំនួន ៣៧ ករណី ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ១៧២ នាក់។ ជាមួយគ្នានេះ សមត្ថកិច្ចបាន និងកំពុងបន្តស្រាវជ្រាវដើម្បីវែកមុខបណ្តាញអង្គការចាត់តាំង ដែលនៅពីក្រោយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះផងដែរ។
#ការបង្ខាំងមនុស្ស

01/16/2026

តុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួនអតីតឧកញ៉ា លី គួង ពាក់ព័ន្ធការបង្ខាំងមនុស្សឱ្យឆបោកតាមអនឡាញ
#ការឆបោកតាមអនឡាញ #បង្ខាំងមនុស្ស

ពលរដ្ឋប្រមាណជិត២០០នាក់ ទិញផ្ទះក្នុងគម្រោងឧកញ៉ាឡេង ណាវ៉ាត្រា តវ៉ាបិទផ្លូវនៅមុខក្រសួងដែនដីនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករ...
01/16/2026

ពលរដ្ឋប្រមាណជិត២០០នាក់ ទិញផ្ទះក្នុងគម្រោងឧកញ៉ាឡេង ណាវ៉ាត្រា តវ៉ាបិទផ្លូវនៅមុខក្រសួងដែនដី

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ប្រជាពលរដ្ឋប្រមាណជិត២០០នាក់ ដែលបានទិញផ្ទះនៅក្នុងគម្រោងរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រមូលផ្ដុំគ្នាតវ៉ាបិទផ្លូវនៅមុខក្រសួងរៀបចំដែនដី ដោយស្នើឱ្យថ្នាក់ដឹកនាំ និងម្ចាស់គម្រោង ធ្វើការដោះស្រាយ និងអនុវត្តតាមកិច្ចសន្យា។

ពាក់ព័ន្ធនឹងករណីនេះ នាយកខុទ្ទការល័យក្រសួងរៀបចំដែនដីលោក សុំ មនោរម្យ ដែលជាអ្នកទទួលបន្ទុកក្នុងការដោះស្រាយ ហើយត្រូវបានដក់ស្រង់សម្ដីដោយសមាគមការពារសិទ្ធិមនុស្សអាដហុក បានបញ្ជាក់ឱ្យប្រជាពលរដ្ឋបើកផ្លូវឡើងវិញ និងរងចាំការដោះស្រាយ ដោយសន្យាជាមួយអ្នកតវ៉ា ថា យ៉ាងយូរខែឧសភា នឹងចេញប្លង់កម្មសិទ្ធិឱ្យពលរដ្ឋ ហើយជំរុញឱ្យមានការសាងសង់ផ្ទះតាមកិច្ចសន្យា។

យោងតាមអក្សរនៅលើបដាដែលប្រជាពលរដ្ឋបានកាន់ក្នុងអំឡុងពេលបិទផ្លូវនៅមុខក្រសួងរៀបចំដែនដី ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពួកគេបានទាមទារឱ្យឧកញ៉ា ឡេង ណាវ៉ាត្រា ប្រគល់ផ្ទះដែលបានទិញនៅក្នុងប្លុក គម្រោង៦A ហើយប្រសិនបើមិនមានផ្ទះប្រគល់ឱ្យទេនោះ ពួកគេក៏ទាមទារឱ្យលោក ឡេង ណាវ៉ាត្រា បង្វិលប្រាក់ត្រលប់មកវិញផងដែរ។
រូបភាព៖ វិទ្យុស្ត្រី Women's Radio
#ពលរដ្ឋតវ៉ាបុរីឡេងណាវ៉ាត្រា

01/15/2026

ពលរដ្ឋប្រមាណជិត២០០នាក់ ទិញផ្ទះក្នុងគម្រោងឧកញ៉ាឡេង ណាវ៉ាត្រា តវ៉ាបិទផ្លូវនៅមុខក្រសួងដែនដី
#ពលរដ្ឋតវ៉ាបុរីឡេងណាវ៉ាត្រា

01/14/2026

កម្ពុជាស្នើថៃ សាជាថ្មី ឱ្យចុះវាស់វែងបង្គោលព្រំដែននៅភូមិជោគជ័យ និងភូមិព្រៃចាន់
#ភូមិព្រៃចាន់ #ព្រំដែនកម្ពុជាថៃ

01/13/2026

លោក សៅ ឃុំ ពលរដ្ឋនៅស្រុកស្វាយចេក ក្ដុកក្ដួល ស្ដាយស្រណោះនៅពេលឃើញផ្ទះរងការខូចខាត និងថ្កោលទោសយោធាថៃ ចំពោះការបំផ្លិចបំផ្លាញផ្ទះរបស់លោក

Address

Saint Paul 2460 Stewart Avenue MN
New York, NY
55116

Alerts

Be the first to know and let us send you an email when The Baphnom Daily posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Baphnom Daily:

Share