Masti Hello

Yummy milk fruit
03/19/2025

Yummy milk fruit

🥰🥰🥰
03/19/2025

🥰🥰🥰

🎉 Just completed level 3 and am so excited to continue growing as a creator on Facebook!
02/14/2025

🎉 Just completed level 3 and am so excited to continue growing as a creator on Facebook!

Spot the Differences
02/13/2025

Spot the Differences

Breakfast 🥰
02/13/2025

Breakfast 🥰

02/01/2025

#បង្អែមពងមាន់

គ្រឿង​ផ្សំ​៖
- ទឹក​៤​កែវ
- ស្ករស​១​កូនកែ​វ
- អំបិល​មួយ​ចុង​ស្លាប​ព្រា
- ស៊ុត​៥​គ្រាប់​

វិធី​ចម្អិន​៖
1. ដំបូង​ដាំ​ទឹក​ឲ្យ​ពុះ​ រួច​ដាក់​ស្ករស​ និង​អំបិល​ចូល​ ហើយបន្ថយ​ភ្លើង​បន្តិច​។
2. គោះ​ពងមាន់​ដាក់​ចាន ​ស្រង់​ពង​ក្រហម​ចេញ​ពី​ផ្នែក​ស​ខាប់​អន្ធិល​។
3. បន្ទាប់​មក​ យក​ស៊ុត​ស​ ដាក់​ចូល​ក្នុង​ឆ្នាំង​ទឹក​ស្ករ កូរ​បំបែក​ឲ្យ​ឡើង​ជា​សរសៃ​ៗ។
4. ចាប់​ផ្ដើម​ដាក់​ស៊ុត​ក្រហម​ចូល​ នោះអ្នកនឹងទទួលបានបង្អែមពងមាន់ដ៏មាន​ឱជារសឈ្ងុយឆ្ងាញ់៕

01/29/2025

បាយឆាម្នាស់រូបមន្តពិសេស ឆ្ងាញ់ជាប់ចិត្ត

#គ្រឿងផ្សំ៖
- បាយ ១កូនចាន, បង្គា ២០០ក្រាម, ម្នាស់ ១០០ក្រាម កាត់ជាដុំតូចៗល្មម, ការ៉ុតហាន់តូចៗ កន្លះកូនចាន, ខ្ទឹមចិញ្រ្ចាំ ១ស្លាបព្រាបាយ, ស៊ុត ១គ្រាប់, ទឹកប្រេងខ្យង ២ស្លាបព្រាបាយ, ទឹកត្រី ១ស្លាបព្រាបាយកន្លះ, គ្រាប់ស្វាយចន្ទី និងដំណាប់ទំពាំងបាយជូរ (ដាក់តាមចំណូលចិត្ត ឬមិនដាក់ក៏បាន), ស្លឹកខ្ទឹមហាន់។

#វិធីធ្វើ ៖ ដាក់ប្រេងឆាចូលឲ្យក្តៅ រួចដាក់ខ្ទឹមចិញ្រ្ចាំចូលរំលីងឲ្យឈ្ងុយ ហើយគោះស៊ុតដាក់ចូល ឆាច្របល់ចូលគ្នា រួចដាក់បង្គាចូល ឆាច្របល់ចូលគ្នាឲ្យឆ្អិន។ បន្ទាប់មកដាក់ការ៉ុត ឆាច្របល់ រួចដាក់បាយចូល ឆាច្របល់ចូលគ្នា ហើយដាក់ដំណាប់ទំពាំងបាយជូរ ដាក់ទឹកប្រេងខ្យង ទឹកត្រី ឆាច្របល់ចូលគ្នាឲ្យសព្វ។ រួចហើយដាក់ម្នាស់ចូល ឆាច្របល់ ៤-៥ត្រលប់ ហើយដាក់គ្រាប់ស្វាយចន្ទី និងស្លឹកខ្ទឹមចូល ឆាច្របល់ចូលគ្នា ជាការស្រេច៕

01/27/2025

វិធីធ្វើឆៃយ៉-ស៊ូស៊ីស្រោបស៊ុតមាន់

* គ្រឿងផ្សំរួមមាន :
- ពងទា ១ – ២គ្រាប់ – បន្ទះសារាយសមុទ្រ (seaweed papers)
- ប្រេងឆា ១ស្លាព្រា
- បាយស
- ត្រសក់ ការ៉ុត
-​ សាច់ក្តាម និង សាច់ត្រីស្រស់

* វិធីធ្វើ :
1. ជាដំបូងលោកអ្នកត្រូវ វៃពងទាអោយបែកហើយលាយគ្រឿង( អំបិល,ស្ករ,ប៊ីចេង …) បន្ទាប់មកដាក់ខ្ទះឲ្យក្តៅ ហើយចាក់ប្រេង រួចមកអ្នកត្រូវចាក់ពងទាដែលលាយគ្រឿងរួច ចូលទៅក្នុងខ្ទះ ធ្វើអោយវាសំប៉ែត ហើយទុកអោយវាអោយត្រជាក់។
2. ចំណែកបាយត្រូវយកអង្ដរល្អយកមកដាំ អោយល្មម កុំអោយជ្រាយ រឺ រឹងពេក។
3. បន្ទាប់មកលាយបាយ ជាមួយទឹកខ្មេះ និង ស្រា ស ហើយច្របល់វាចូលគា្នឲ្យវាចូលជាតិគា្ន (ពេលលាយរួចទុកវាទៅមួយម្ខាង)។
4. បន្ទាប់មកទៀតចាប់ផ្តើម មូល ពួកវាចូលគា្ន ដោយដាក់ពងទាចៀនពីក្រោម បន្ទាប់មកដាក់សារាយសមុទ្រ បន្ទាប់មកទៀតដាក់ បាយដែលលាយហើយពីលើ ដាក់ត្រសក់ និងការ៉ុតចិតជាបន្ទះពីលើ ដាក់សាច់ក្តាម និងសាច់ត្រីស្រស់ រួចធ្វើការមូលវាតែម្តង។បន្ទាប់ពីមូលពួកវារួចរាល់ហើយអ្នកត្រូវកាត់វាជា ចំណិនៗ ដែលអ្នកចង់បានជាការស្រេច ៕

01/23/2025

ស្រួយៗឆ្ងាញ់ណាស់

01/20/2025

វិធីធ្វើសាច់គោអាំងទឹកប្រហុកពិសេស!

#គ្រឿងផ្សំ៖
- សាច់គោ(សាច់សុទ្ធ ឬសាច់ជាប់ខ្លាញ់) ១គីឡូ,ម្សៅស៊ុប ១ស្លាបព្រាបាយ,ទឹកប្រេងខ្យង ៣ស្លាបព្រាបាយ,ប៊័រ ៥ស្លាបព្រាបាយ។ គ្រឿងផ្សំទឹកប្រហុក៖ ប្រហុកសាច់ ២ស្លាបព្រាបាយចិញ្ច្រាំឲ្យម៉ត់,ស្លឹកក្រូចសើច ៧-១០សន្លឹកហាន់តូចៗ,រំដេង ៣០ក្រាមហាន់ស្តើងៗ,ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ,ស្ករស ១ស្លាបព្រាបាយ,ទឹក ២ចានចង្កឹះ,សណ្តែកដីលីង បុកឲ្យម៉ត់ល្មម,គល់ស្លឹកគ្រៃ ម្ទេស ហាន់តូចៗល្មម និងក្រូចឆ្មារ (ដាក់តាមចំណូលចិត្ត),បន្លែផ្ទាប់មាន ការ៉ុត ត្រសក់ ត្រកួន ចេកខ្ចី ត្រយ៉ូងចេក…តាមចំណូលចិត្ត។

#វិធីធ្វើ៖
១.យកសាច់គោប្រឡាក់ជាមួយប៊័រ ម្សៅស៊ុប និងប្រេងខ្យងច្របល់ចូលគ្នាឲ្យសព្វល្អ រួចទុកចោលប្រហែល ១៥នាទី ដើម្បីឲ្យវាចូលជាតិល្អ
២.ដាំឆ្នាំងដាក់ទឹកចូលដាំឲ្យពុះ រួចដាក់ប្រហុកចិញ្រ្ចាំចូលកូរឲ្យសព្វ ហើយដាក់ខ្ទឹមសចិញ្រ្ចាំ ស្លឹកក្រូចសើច រំដេង និងស្ករសចូលកូរឲ្យសព្វចូលគ្នាទុកឲ្យពុះ
៣.បន្ទាប់មកយកសាច់គោដែលប្រឡាក់ហើយដាក់អាំងឲ្យឆ្អនល្មមតាមចំណូលចិត្ត ឆ្អិនហើយយកសាច់មកហាន់ដាក់ចាន
៤.រួចរាល់ហើយពេលញ៉ាំដួសទឹកប្រហុកដាក់ចាន ដាក់លាយបន្ថែមជាមួយគល់ស្លឹកគ្រៃ ម្ទេស សណ្តែកដី និងច្របាច់ក្រូចឆ្មារចូលល្មមតាមចំណូលចិត្ត យកសាច់គោអាំងញ៉ាំផ្ទាប់ជាមួយបន្លែ និងទឹកប្រហុកឆ្ងាញ់អស់ទាស់៕

01/19/2025

វិធីសាស្រ្តងាយៗក្នុងការកែច្នៃជេមម្នាស់...

វត្ថុធាតុដើម និងសម្ភារៈកែច្នៃ
-ម្នាស់
-កាំបិត
-ម៉ាស៊ីនទឹកក្រឡុក
-ចង្រ្កានហ្គាស ខ្ទះ
-វែកនិងចង្រ្កានហ្គាស

#វិធីធ្វើជេមម្នាស់
1. ដំណាក់កាលទី១៖ចិតម្នាស់ឲ្យស្អាតរួចលាងទឹក បន្ទាប់មកចិតជាចំណិតតូចៗ រួចយកទៅក្រឡុកក្នុងម៉ាស៊ីនក្រឡុកឱ្យម៉ត់។
2. ដំណាក់កាលទី២៖យកម្នាស់ដែលចិតរួចចាក់ទៅចម្អិនក្នុងខ្ទះ ហើយត្រូវកូរវារហូតទាល់តែក្លាយទៅជាកំហាប់(ខាប់)។
3. នៅពេលដែលចម្អិនរួចយើងគួរដួសវាដាក់ក្នុងក្រឡមួយដើម្បីរក្សាទុកនៅក្នុងទូទឹកកក។ជេមយើងអាចញាំជាមួយនិងនំបុ័ងឫជាមួយអ្វីផ្សេងក៏បាន​៕

Address

New York, NY

Website

Alerts

Be the first to know and let us send you an email when Masti posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category