
08/10/2025
ជម្លោះរវាងខ្មែរ-សៀម នៅប៉ុន្មានរយចុងក្រោយនេះ បើយើងគិតទៅ មិនបាច់ចាំសិក្សាដល់ស៊ីជម្រៅពេកក៏បាន មើលត្រឹមតែសៀវភៅប្រវត្តិសាស្រ្តថ្នាក់បឋមពីថ្នាក់ទី៣-៦ យើងក៏អាចមើលឃើញខ្លះៗដែរថា យើងតែងតែច្បាំងចាញ់ខាងសៀមភាគច្រើន គឺដោយសារបញ្ហាផ្ទៃក្នុងយើង សៀមចូលចិត្តប្រើល្បិចផ្ដោតលើប្រជាប្រជនខ្មែរ និងមន្ត្រីខ្មែរ រួមទាំងអ្នកដែលមិនចូលចិត្តរដ្ឋាភិបាល ដើម្បីធ្វើអោយរង្គោះរង្គើរ បំបែកបំបាក់សាមគ្គីភាពរបស់ខ្មែរ។
ជាក់ស្ដែងនៅក្នុងសង្គ្រាម៥ថ្ងៃនោះ យើងទាំងអស់គ្នាក៏បានឃើញហើយ ថាប្រជាជនខ្មែរទូទាំងប្រទេស រួមទាំងក្រៅស្រុកផង សុតតែគាំទ្ររដ្ឋភិបាលអោយធ្វើសកម្មភាពប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់សៀម។
+ក្រៅស្រុក៖
- ប្រជាជនប្រមូលម្ដុំគ្នាធ្វើសកម្មភាពប្រឆាំងអំពើឈ្លានពានរបស់សៀម និងបង្ហាញពិភពលោកថា កម្ពុជាចង់បានសន្តិភាព និងអរគុណដល់ប្រទេសដែលបានពាក់ព័ន្ធក្នុងការជួយដោះស្រាយជម្លោះនេះ។
+ក្នុងស្រុក៖
- ប្រជាជន គាំទ្ររដ្ឋាភិបាលធ្វើសង្គ្រាមប្រឆាំងនឹងពួកឈ្លានពាន
- ស្វែងរកជំនួយជូនទាំងកងទ័ព ទាំងជនរងគ្រោះដោយសារសង្គ្រាម
- ចូលរួមពហិការមិនប្រើប្រាស់ផលិតផលរបស់ពួកឈ្លានពាន ដែលជាប្រភពនៃម៉ាស៊ីនបញ្ឆេះសង្គ្រាមរបស់គេ -ល-។
នោះក៏ប្រហែលជាចលនាទាំងនេះហើយ រួមទាំងយុទ្ធសាស្រ្តកងទ័ពយើងដែលសៀមមិនអាចវាយយើងបែក ក្នុងរយៈពេលខ្លីដូចការរំពឹងទុករបស់គេ ទោះជាគេមានេអាវុធទំនើបជាង កំលាំងយោធាគេធំជាង និងប្រើំវិធីស្មោកគ្រោក ដូចជាអាវុធហាមឃាត់ដោយអន្តរជាតិមកលើយើងក៏ដោយ។ ក៏ប៉ុន្តែ មិនទាន់បានប៉ុន្មានថ្ងៃផង បទឈប់បាញ់ទើបតែត្រូវបានអនុវត្តន៍ សន្តិភាពនៅតែផុយស្រួយ យោធាខាងពួកឈ្លានពានកំពុងបង្កើនសកម្មភាពបញ្ឆេះកំហឹងដល់កងទ័ពជួរមុខយើង ចំណែកនៅឯក្នុងសង្គ្រាមចិត្តសាស្ត្រ មានទាំងរូបភាព និងវីដេអូ ដែលបង្ហាញឡើងដោយចេតនាពីភាគីសៀម លើប្រព័ន្ធផ្សព្វផ្សាយបានលេចចេញជាបន្តបន្ទាប់ ហើយប្រជាជនខ្មែរយើងមួយចំនួនក៏ស្រាប់តែមានការសង្សៃ កើតការមិនទុកចិត្តលើរដ្ឋាភិបាលខ្លួន ទាមទារអោយបង្ហាញទីតាំងដែលថាបានគ្រប់គ្រង ទាមទារការបកស្រាយ និងខ្លះចង់អោយអ្នកកាសែតទៅថតទីតាំងផ្ទាល់ដើម្បីបញ្ជាក់ -ល-។ តើដើម្បីអ្វី? សម្រាប់ផ្ទៃខាងក្រោយវិញ អ្នកកៀងគររកជំនួយ ក៏ចាប់ផ្ដើមទទួលបានការរិះកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ...។
ជាគំនិតខ្ញុំ ទាក់ទងនឹងតំបន់ជាមន្ទិលសង្សៃថា ខ្មែរយើងកាន់កាប់តំបន់ណាខ្លះនោះពិតឬមិនពិត សូមស្ងប់ស្ងាត់បន្តុិចសិនទៅ ទោះយ៉ាងណាយើងក៏បានឃើញខ្លះៗហើយតាមរយៈរូបភាព និងវីដេអូពីប្រព័ន្ធផ្សព្វផ្សាយយើងសម្រាប់ទីតាំងមួយចំនួន មិនមែនជារូប AI ដែលខាងនោះតែងបង្កើតទេ ដែលខាងយើងបានឈរជើង ហើយតាមរូបភាពទាំងនោះយើងក៏មិនទាន់បាត់បង់ទីតាំងធំដុំណាមួយដែរ ហើយយើងក៏គួរត្រៀមចិត្តទទួលយកការពិតខ្លះ ប្រសិនបើមានចំណុចបាត់បង់ណាមួយ ព្រោះក្នុងយុទ្ធសាស្រ្តទ័ពមានវាយ មានដកទៅតាមស្ថានភាពជាក់ស្ដែងរបស់មេទ័ព ថាត្រូវលះបង់ទីតាំងនោះដើមរក្សាជីវិតទាហាននៅក្នុងកាលៈទេសៈគ្រោះថ្នាក់ណាមួយ។🙏
គំនិតទាំងនេះមិនមែនមានន័យថា ប្រជាជនគ្រប់រូបត្រូវតែជឿដោយមិនមិនត្រូវពិចារណាគ្រប់រឿងទេ ប៉ុន្តែខ្ញុំគ្រាន់តែចង់អោយគិតទៅតាមពេលវេលាជាក់ស្ដែង និងគិតពីចេតនារបស់សត្រូវ ដែលកំពុងឃ្លាំមើលយើងគ្រប់នាទី។
ខ្ញុំជឿថា សំណេរខ្ញុំអាចប៉ះពាល់បងប្អូនខ្លះ តែសូមអធ្យាស្រ័យ នេះគ្រាន់តែជាគំនិតមួយអោយគិតបែបវិជ្ជមាន នៅក្នុងអំឡុងពេលដែលយើងកំពុងត្រូវការការរួបរួមគ្នា ខ្ញុំមិនមែនអ្នកឯកទេស ឬជំនាញខាងយុទ្ធសាស្រ្ត ចិត្តសាស្ត្រទេ គឺគ្រាន់តែមានគំនិតមួយ ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ចង់អោយបន្តការសាមគ្គីភាពបន្តទៀត ដើម្បីយកឈ្នះក្នុងស្ថានភាពដ៏លំបាកមួយនេះ។🙏