Choun Kakada Fan

Choun Kakada Fan ព្រះធម៍ទេសនា ព្រះធម្មវិជ្ជា ជួន កក្កដា
(2)

08/03/2026

💡ជោគជ័យ និងការប្រែប្រួលនៃជីវិតមិនស្ថិតស្ថេររហូតទេ ត្រូវរក្សាភាពស្មោះត្រង់ និងមិនត្រូវមើលងាយអ្នកដទៃ។

គេអាចស្គាល់បណ្ឌិតបានតាមរយៈលក្ខណៈ ៣ យ៉ាង​ ដែលព្រះពុទ្ធទ្រង់សម្តែង៖👉១. សុចិន្តិតចិន្តី​  គិតតែរឿងល្អៗ រឿងដែលមានប្រយោជន៍ដល់...
07/23/2026

គេអាចស្គាល់បណ្ឌិតបានតាមរយៈលក្ខណៈ ៣ យ៉ាង​ ដែលព្រះពុទ្ធទ្រង់សម្តែង៖
👉១. សុចិន្តិតចិន្តី​ គិតតែរឿងល្អៗ រឿងដែលមានប្រយោជន៍ដល់ខ្លួន និងអ្នកដទៃ។
👉២. សុភាសិតភាសី និយាយតែពាក្យល្អៗ មានហេតុផល និងមានប្រយោជន៍។
👉៣. សុកតកម្មការី​ ធ្វើតែអំពើល្អ អំពើជាកុសល និងត្រឹមត្រូវតាមច្បាប់​ ឬ​ សីលធម៌។

មាសទោះធ្លាក់ក្នុងភក់ ក៏នៅតែជាមាស ចិត្តស្មោះត្រង់ទោះរងការមើលងាយ ក៏នៅតែមានតម្លៃ។✒️ជួន​ កក្កដា
07/23/2026

មាសទោះធ្លាក់ក្នុងភក់ ក៏នៅតែជាមាស ចិត្តស្មោះត្រង់ទោះរងការមើលងាយ ក៏នៅតែមានតម្លៃ។

✒️ជួន​ កក្កដា

គេមើលងាយយើង ជាបញ្ហារបស់គេ (ខ្វះគុណធម៌)​ តែបើលែងស្រឡាញ់ខ្លួនឯង ទើបជាបញ្ហារបស់យើង​ ចូរស្រឡាញ់ និងការពារចិត្តខ្លួនឯងឱ្យបានល...
07/16/2026

គេមើលងាយយើង ជាបញ្ហារបស់គេ (ខ្វះគុណធម៌)​ តែបើលែងស្រឡាញ់ខ្លួនឯង ទើបជាបញ្ហារបស់យើង​ ចូរស្រឡាញ់ និងការពារចិត្តខ្លួនឯងឱ្យបានល្អ
បំផុត!

✒️Choun Kakada

"កុំឱ្យតំណក់ស្រា"ជះឥទ្ធិពលលើវាសនាអនាគតវ័យក្មេង គឺជាវ័យដែលមានថាមពលខ្លាំងក្លា មានក្តីស្រមៃខ្ពស់ និងជាពេលវេលាដ៏ល្អបំផុតក្នុ...
07/10/2026

"កុំឱ្យតំណក់ស្រា"
ជះឥទ្ធិពលលើវាសនាអនាគត
វ័យក្មេង គឺជាវ័យដែលមានថាមពលខ្លាំងក្លា មានក្តីស្រមៃខ្ពស់ និងជាពេលវេលាដ៏ល្អបំផុតក្នុងការកសាងគ្រឹះសម្រាប់អនាគត។ ប៉ុន្តែ នាពេលបច្ចុប្បន្ន គេសង្កេតឃើញថាយុវជនមួយចំនួនធំបាននិងកំពុងធ្លាក់ខ្លួនចូលទៅក្នុងទម្លាប់សេពគ្រឿងស្រវឹងតាំងពីវ័យក្មេង ដោយសារតែការចង់ដឹងចង់ឮ ការអូសទាញពីមិត្តភក្តិ ឬយល់ច្រឡំថាវាជាទម្រង់នៃភាពស៊ីវិល័យ និងការកម្សាន្ត។ ការពិត គ្រឿងស្រវឹងមិនត្រឹមតែបំផ្លាញសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបំផ្លាញអនាគតទាំងស្រុងរបស់យុវជនផងដែរ។

07/09/2026
ដឹងខ្លួនឱ្យទាន់ ដកដង្ហើមឱ្យជ្រៅ រក្សាចិត្តឱ្យស្ងប់។
07/09/2026

ដឹងខ្លួនឱ្យទាន់ ដកដង្ហើមឱ្យជ្រៅ រក្សាចិត្តឱ្យស្ងប់។

មានសម័យមួយ មានព្រហ្មណ៍ម្នាក់បានមកជេរប្រមាថព្រះពុទ្ធយ៉ាងខ្លាំង​ ព្រះអង្គទ្រង់ញញឹម រួចត្រាស់សួរទៅព្រហ្មណ៍នោះវិញថា៖ម្នាលព្រ...
07/08/2026

មានសម័យមួយ មានព្រហ្មណ៍ម្នាក់បានមកជេរប្រមាថព្រះពុទ្ធយ៉ាងខ្លាំង​ ព្រះអង្គទ្រង់ញញឹម រួចត្រាស់សួរទៅព្រហ្មណ៍នោះវិញថា៖

ម្នាលព្រហ្មណ៍ បើអ្នកយកនំចំណីទៅជូនសាច់ញាតិ តែសាច់ញាតិរបស់អ្នកមិនព្រមទទួល តើនំចំណីនោះនឹងធ្លាក់ទៅលើអ្នកណា?
ព្រហ្មណ៍ឆ្លើយថា៖ គឺបានមកលើខ្ញុំវិញហើយ!
ព្រះពុទ្ធទ្រង់ត្រាស់តប៖ ដូចគ្នាដទៃដែរ ម្នាលព្រហ្មណ៍! ឯងជេរតថាគត តែតថាគតមិនទទួលពាក្យជេរនោះទេ ដូច្នេះពាក្យជេរដៀលទាំងឡាយនោះ គឺជារបស់ឯងវិញតែម្នាក់ឯងចុះ។

ហេតុដូច្នេះ​ ពាក្យជេរដៀលរបស់គេ ប្រៀបដូចជាកាដូដ៏អាក្រក់មួយ។ បើចិត្តយើងស្ងប់ ហើយមិនព្រមទទួលយកវាទេ ពាក្យអាក្រក់ទាំងនោះនឹងរលាយបាត់ទៅវិញ ឬត្រឡប់ទៅរកម្ចាស់ដើមវិញមិនខាន។

✒️ជួន កក្កដា

តម្លៃរបស់មនុស្សប្រុស ស្ថិតនៅលើទំនួលខុសត្រូវ មិនមែនស្ថិតនៅលើចំនួនកំប៉ុងស្រានោះទេ។
07/08/2026

តម្លៃរបស់មនុស្សប្រុស ស្ថិតនៅលើទំនួលខុសត្រូវ មិនមែនស្ថិតនៅលើចំនួនកំប៉ុងស្រានោះទេ។

បើអ្នកបង្កើតគេមកដោយក្តីស្រឡាញ់ អ្នកត្រូវចិញ្ចឹមគេដោយគុណធម៌ មិនមែនចិញ្ចឹមដោយកំហឹង និងចរិតក្មេងស្ទាវនោះទេ។
07/07/2026

បើអ្នកបង្កើតគេមកដោយក្តីស្រឡាញ់ អ្នកត្រូវចិញ្ចឹមគេដោយគុណធម៌ មិនមែនចិញ្ចឹមដោយកំហឹង និងចរិតក្មេងស្ទាវនោះទេ។

Address

30 W. 26th Street
New York, NY
10010

Website

Alerts

Be the first to know and let us send you an email when Choun Kakada Fan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share