Hot Share News

Hot Share News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hot Share News, News & Media Website, new yourk, New York, NY.

07/17/2026
លក់សាច់ជ្រូកមកទាស់គេអ្នកលក់ប្រេង  បើកម្មង់ប្រេងចូលបានអាណាផ្អាក់ ឧទាហរណ៍ ជ្រូកកម្មង់ចូលមិនបាន ឈប់លក់សាច់ជ្រូករហូតទៅ ធុញបណ...
03/08/2026

លក់សាច់ជ្រូកមកទាស់គេអ្នកលក់ប្រេង បើកម្មង់ប្រេងចូលបានអាណាផ្អាក់ ឧទាហរណ៍ ជ្រូកកម្មង់ចូលមិនបាន ឈប់លក់សាច់ជ្រូករហូតទៅ ធុញបណ្តាញសង្គមអ្នកទាស់ខ្លាំង

 #បញ្ចាក់រូបយកពីរគេទេ តេីពិតទេបងប្អូនឮថាធានាគារជាតិ គេបេីកឲ្យប្រេីប្រាស់ហេីយ គឺក្រដាសប្រាក់1លានរៀល តែខ្ញុំឆ្ងល់ថាហេតុដូច...
03/08/2026

#បញ្ចាក់រូបយកពីរគេទេ តេីពិតទេបងប្អូនឮថាធានាគារជាតិ គេបេីកឲ្យប្រេីប្រាស់ហេីយ គឺក្រដាសប្រាក់1លានរៀល តែខ្ញុំឆ្ងល់ថាហេតុដូចម្ដេចក្រដាសប្រាក់20មុឺន និង50សិបមុឺនដូចជានាងខ្ញុំមិនដែលឃេីញទេ ចុះហេតុដូចម្ដេចបានផលិតក្រដាស1លានមុនអញ្ចឹង ព្រោះជាធម្មតាមុននិងផលិតក្រដាសប្រាក់1លាន គឺត្រូវមានក្រដាសប្រាក់20មុឺន និង50សិបមុឺនជាមុនសិន ទេីបបានមានទៅដល់1លាន ឬមកពីរនាងខ្ញុំមិនដែលឃេីញ?🤔

សម្រាល ៣ខែទើបពេទ្យប្រាប់ថា កូនមានបេះដូងប្រហោង ម្ដាយយំសោកឡាយនៅក្នុងពេទ្យ 😢😭 ពេលនេះ ខាងមន្ទីរពេទ្យអូរៀនដា បានចេញលិខិតបញ្ជា...
03/08/2026

សម្រាល ៣ខែទើបពេទ្យប្រាប់ថា កូនមានបេះដូងប្រហោង ម្ដាយយំសោកឡាយនៅក្នុងពេទ្យ 😢😭 ពេលនេះ ខាងមន្ទីរពេទ្យអូរៀនដា បានចេញលិខិតបញ្ជាក់ថា នឹងធ្វើការជជែកជាមួយអ្នកជំងឺ និងណាត់ជួប ដើម្បីដោះស្រាយការព្រួយបារម្ភ និងផ្តល់ភាពច្បាស់លាស់ ឬការគាំទ្រដែលចាំបាច់តាមតម្រូវការ។ មន្ទីរពេទ្យ សូមរក្សាសិទិ្ធមិនធ្វើការបកស្រាយ ឬពិភាក្សាលម្អិតតាមបណ្តាញសង្គម ដោយប្រកាន់ភ្ជាប់នូវគោលការណ៍រក្សាការសម្ងាត់ និងឯកជនភាពរបស់អ្នកជំងឺ🙏

📌 កំពុងមានការចែករំលែកលើបណ្តាញសង្គម អំពីជីវិតសាមញ្ញរបស់ “ពូម៉ៅ” ដែលគេអះអាងថា ពេលនេះកំពុងជួយភរិយាលក់ទំនិញនៅផ្សារ និងរស់នៅយ...
03/06/2026

📌 កំពុងមានការចែករំលែកលើបណ្តាញសង្គម អំពីជីវិតសាមញ្ញរបស់ “ពូម៉ៅ” ដែលគេអះអាងថា ពេលនេះកំពុងជួយភរិយាលក់ទំនិញនៅផ្សារ និងរស់នៅយ៉ាងសុខសាន្ត មិនខ្វល់ពីការប្រកួតប្រជែង ឬសម្ពាធពីបណ្តាញសង្គមឡើយ។
ក្រោយឃើញការបង្ហោះបែបនេះ “ពូម៉ៅ” តាមរយៈគណនី ហ៊ា រិទ្ធ បានចេញមកបញ្ជាក់ថា បន្ទាប់ពីទំនេរពីការងាររាជការ លោកបានជួយភរិយាលក់ទំនិញនៅផ្សារ ដោយជឿថា ប្រសិនបើយើងខិតខំប្រឹងប្រែង ធ្វើការងារសុច្ចរិត តែងតែអាចរកចំណូលបាន។
លោកក៏បានលើកឡើងថា ទោះបីជាមុខរបរតូចតាចក៏ដោយ ប៉ុន្តែអាចធ្វើឲ្យគេងលក់ស្រួល មិនត្រូវព្រួយបារម្ភ ឬឈឺក្បាលពីការប្រកួតប្រជែងឡើយ។ សម្រាប់លោក អ្វីដែលសំខាន់គឺការរស់នៅដោយសុចរិត និងសុខសាន្តចិត្ត។
ជាមួយគ្នានេះ លោកក៏បានរំលឹកថា ទ្រព្យសម្បត្តិមាសពេជ្រ មិនអាចយកទៅជាមួយបាននៅពេលស្លាប់ទេ អ្វីដែលនៅសល់គឺតែបុណ្យ និងបាបប៉ុណ្ណោះ ដូច្នេះគួរខិតខំធ្វើអំពើល្អឲ្យបានច្រើន។
🙏 លោកក៏បានអញ្ជើញបងប្អូន ប្រសិនបើមានឱកាស អាចទៅគាំទ្រការលក់ ពងមាន់ និងពងទា របស់ភរិយាលោក នៅផ្សារខ្មែរ ក្រុងព្រះសីហនុ ដែលមានទាំងលក់រាយ និងលក់បោះដុំផងដែរ។ 🥚🐔
#ជីវិតសាមញ្ញ
#ការងារសុច្ចរិត
#គំនិតជីវិត
#គាំទ្រអាជីវកម្មតូចៗ 💙

លោកស្រី ស៊ូ សោភា ម្ចាស់អាជីវកម្ម ផ្សារធម្មជាតិ24 បានធ្វើអំពើដ៏គួរឲ្យកោតសរសើរ ដោយសម្រេចចិត្តយក ប្រាក់ចំណងដៃទាំងអស់ពីពិធីម...
03/06/2026

លោកស្រី ស៊ូ សោភា ម្ចាស់អាជីវកម្ម ផ្សារធម្មជាតិ24 បានធ្វើអំពើដ៏គួរឲ្យកោតសរសើរ ដោយសម្រេចចិត្តយក ប្រាក់ចំណងដៃទាំងអស់ពីពិធីមង្គលការ ប្រគល់ជូន មន្ទីរពេទ្យគន្ធបុប្ផា ❤️🙏
តាមរយៈផេក ផ្សារធម្មជាតិ24 បានបញ្ជាក់ថា៖
«អ្នកចូលរួមពិធីមង្គលការរបស់ខ្ញុំ ហើយបានចងដៃ គឺបានរួមគ្នាធ្វើអំពើល្អមួយដ៏មានន័យ។ ខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់នឹងរំភើបចិត្តជាមួយនាងខ្ញុំ និងក្រុមគ្រួសារ ពិសេសកូនប្រុសខ្ញុំ ដែលធ្លាប់មានអនុស្សាវរីយ៍ និងបទពិសោធន៍ជាមួយមន្ទីរពេទ្យនេះ» 💙✨
បន្ទាប់ពីពិធីមង្គលការចប់មួយថ្ងៃ ក្រុមការងារបានបូកសរុបប្រាក់ចំណងដៃសរុបប្រមាណ ១៦,០០០ ដុល្លារ 💵 ហើយអាចកើនដល់ជិត ២០,០០០ ដុល្លារ ដោយសារមានបងប្អូនមួយចំនួនចូលរួមបន្តទៀត។
លោកស្រីក៏បានបញ្ជាក់ថា ភ្ញៀវដែលអញ្ជើញជាលិខិតមានប្រមាណ ៥០ តុប៉ុណ្ណោះ ហើយមុនថ្ងៃពិធី គាត់បានប្រាប់ក្រុមការងារ សាច់ញាតិ និងអ្នកប្រូម៉ូតទាំងអស់ថា មិនបានគិតពីចំណងដៃឡើយ ❤️
«ចង់ចងក៏សប្បាយចិត្ត មិនចងក៏សប្បាយចិត្ត សំខាន់គឺវត្តមាន និងភាពរីករាយរបស់បងប្អូនទាំងអស់គ្នា» 🥰
ទឹកប្រាក់ចុងក្រោយ នឹងត្រូវប្រកាសជាផ្លូវការ បន្ទាប់ពីបូកសរុបរួច និងកំណត់ថ្ងៃប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាជាក់លាក់។
សូមអបអរសាទរ និងសរសើរចិត្តសប្បុរសដ៏ប្រពៃនេះ 👏💖
#អំពើល្អ #ចំណងដៃមង្គលការ #គន្ធបុប្ផា #សប្បុរសធម៌ #ផ្សារធម្មជាតិ24

✨ ទឹកចិត្តប្អូនស្រី! ✨ម្ចាស់បងប្រឡូកវិស័យភាពយន្តកម្ពុជាលើកដំបូង នរោត្តម អ៊េមម៉ា បានវិលត្រឡប់មកពីក្រៅប្រទេស ដើម្បីបង្ហាញខ...
03/06/2026

✨ ទឹកចិត្តប្អូនស្រី! ✨
ម្ចាស់បងប្រឡូកវិស័យភាពយន្តកម្ពុជាលើកដំបូង នរោត្តម អ៊េមម៉ា បានវិលត្រឡប់មកពីក្រៅប្រទេស ដើម្បីបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីរបស់ ផលិតកម្មកងចក្រភាពយន្ត។ ភាពយន្តនេះ ជាប្រភេទ Action ដែលមានការសម្តែង និងហ្វឹកហាត់ក្បាច់គុនយ៉ាងច្រើន ជាពិសេសគុនល្បុក្កតោ និងមានការសន្ទនាតាម ៣ ភាសា ៖ ខ្មែរ អង់គ្លេស និងបារាំង។
ម្ចាស់បងបានសម្តែងជាមួយតារាល្បីៗដូចជា ហ្សង់ ប៊ូលី, ស្វែង សុជាតា, សំ ថារ័ត្ន, និង សរពេជ្ញ ម៉ានីកា ជាច្រើនទៀត។ 🎬
ខាងប្អូនស្រី នរោត្តម ចេនណា បានបង្ហាញអារម្មណ៍រំភើប និងជូនពរដល់ម្ចាស់បង៖
"អបអរសាទរម្ចាស់បង ជាទីស្រឡាញ់របស់ខ្ញុំ! ក្នុងការបោះជំហានដំបូងក្នុងវិស័យភាពយន្តកម្ពុជា។ ខ្ញុំពិតមានមោទកភាពចំពោះភាពក្លាហាន ក្តីស្រឡាញ់ និងការខិតខំប្រឹងប្រែងរបស់ម្ចាស់បង។ សូមជូនពរឱ្យម្ចាស់បងទទួលបានភាពជោគជ័យ និងការគាំទ្រពីគ្រួសារ និងមិត្តភក្តិ។ We can’t wait to see your action on the big screen!" 💖

នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្ដេជ្ញាពីការទប់ស្កាត់ ឱ្យទៅជាការលុបបំបាត់ទាំងស្រុង នូវមជ្ឈមណ្ឌលឆបោកតាមអនឡាញ (Online Scams) ...
03/05/2026

នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្ដេជ្ញាពីការទប់ស្កាត់ ឱ្យទៅជាការលុបបំបាត់ទាំងស្រុង នូវមជ្ឈមណ្ឌលឆបោកតាមអនឡាញ (Online Scams) ឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦ ដើម្បីបង្កបរិយាកាសសម្រាប់ការវិនិយោគ ខណៈកម្ពុជាបាននិងកំពុងផ្តល់នូវប្រយោជន៍ជាច្រើនសម្រាប់ការទាក់ទាញវិនិយោគិនឱ្យវិនិយោគបន្ថែមនៅកម្ពុជា។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជាឆ្នាំ២០២៦ មូលបទ «ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តឧស្សាហកម្ម» នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។
លម្អិត 👉 https://kh.cc-times.com/posts/27397

ពុកហ៊ានលះបង់គ្រប់យ៉ាង ហ៊ានធ្វើគ្រប់យ៉ាងដើម្បីកូន ចុះកូនបានតបស្នងអ្វីខ្លះដល់ព្រះរស់ដែលមានឈ្មោះថា ''ពុក'' នេះ?
03/05/2026

ពុកហ៊ានលះបង់គ្រប់យ៉ាង ហ៊ានធ្វើគ្រប់យ៉ាងដើម្បីកូន ចុះកូនបានតបស្នងអ្វីខ្លះដល់ព្រះរស់ដែលមានឈ្មោះថា ''ពុក'' នេះ?

ស្រក់ទឹកភ្នែ!កស្ដាយសម្រ!ស់ខ្លួនឯងកាលពីមុន ពេលនេះចង់បានដូចដើមក៏ពិបាក💔😔😔🙏
03/05/2026

ស្រក់ទឹកភ្នែ!កស្ដាយសម្រ!ស់ខ្លួនឯងកាលពីមុន ពេលនេះចង់បានដូចដើមក៏ពិបាក💔😔😔🙏

Address

New Yourk
New York, NY
10001

Alerts

Be the first to know and let us send you an email when Hot Share News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share