01/19/2026
ពិព័រណ៍អាជីវកម្មកម្ពុជា លើកទី៤ ក្រោមប្រធានបទ " ជាតិខ្ញុំ ផលិតផលខ្ញុំ សេដ្ឋកិច្ចខ្មែរខ្លាំង "❤️️🇰🇭
ព្រឹត្តិការណ៍ពិព័រណ៍អាជីវកម្ម លើកទី ៤ នេះត្រូវបានរៀបចំឡើងរយៈពេលពីរថ្ងៃ កាលពីថ្ងៃទី ១៧-១៨ ខែមករា ឆ្នាំ២០២៦ នៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល ដោយមានការចូលរួមគាំទ្រយ៉ាងច្រើនកុះករពីសំណាក់សាធារណជន។
សំបកកង់រថយន្ត អាយរ៉ុនហេត ពិតជាមានសេចក្តីសោមន្សរីករាយដែលបានចូលរួមចំណែកលើកកម្ពស់ និងផ្សព្វផ្សាយផលិតផលកម្ពុជា ទៅកាន់ទីផ្សារឱ្យកាន់តែទូលំទូលាយ។