11/03/2025
ប្រជាពលរដ្ឋប្រតិកម្មចំពោះអ្នកផលិតមាតិកាមួយរូប ដែលធ្វើប៉ះពាល់ដល់កិត្តិយសខេត្តតាកែវ និងបង្កើតឱ្យមានការរើសអើង, អភិបាលខេត្តតាកែវ បញ្ជាឱ្យមន្ទីរព័ត៌មានចាត់ការបន្ទាន់ !
(ភ្នំពេញ)៖ ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបានប្រតិកម្មចំពោះអ្នកផលិតមាតិកាមួយរូប ឈ្មោះ «បញ្ញា-Panha» ដែលបានផលិតវីដេអូបែបកំប្លែង និងចម្អកទៅដល់អ្នកខេត្តតាកែវ ដែលពួកគាត់ចាត់ទុកថា ការបង្កើតមាតិកាបែបនេះ នាំឱ្យមានការស្អប់ខ្ពើម និងការរើសអើង។
ជុំវិញករណីនេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា ការផលិតមាតិកាបែបនេះ គឺជាទង្វើខ្វះសីលធម៌ និង វិជ្ជាជីវៈ ដែលធ្វើឲ្យមនុស្សមួយខេត្ត ត្រូវបានគេរើសអើង ។
លោកបានគូសបញ្ជាក់ថា លោកមិនអាចទទួលយកមិនបាននោះទេ និងបានណែនាំឱ្យមន្ទីរព័ត៌មានខេត្ត ត្រូវតាមរកបុគ្គលនេះ ដើម្បីចាត់ការតាមច្បាប់៕
ប្រជាពលរដ្ឋប្រតិកម្មចំពោះអ្នកផលិតមាតិកាមួយរូប ដែលធ្វើប៉ះពាល់ដល់កិត្តិយសខេត្តតាកែវ និងបង្កើតឱ្យមានការរើសអើង, អភិបាលខេត្តតាកែវ បញ្ជាឱ្យមន្ទីរព័ត៌មានចាត់ការបន្ទាន់ !