Funny Baby

Funny Baby Hello everyone!
(1)

Page News - ព័ត៌មានថ្មីៗ ចែករំលែក ពត៍មានសន្តិសុខ សង្គម សិល្បះ និង កម្សាន្ត បច្ចេកវិទ្យា ចំណេះដឹងពត៍មានជាតិ ពត៍មានអន្តរជាតិ And likes Share👈🏻

ហ្វែនៗអបអរសាទរព្រោងព្រាត! Rick Kh គោប្រាក់ បង្ហោះសារទម្លាយទាំងអារម្មណ៍រំភើបញាប់ញ័រថា "វាសនារបស់មនុស្សពិតជាមើលមិនឃើញនោះឡើ...
06/14/2026

ហ្វែនៗអបអរសាទរព្រោងព្រាត! Rick Kh គោប្រាក់ បង្ហោះសារទម្លាយទាំងអារម្មណ៍រំភើបញាប់ញ័រថា "វាសនារបស់មនុស្សពិតជាមើលមិនឃើញនោះឡើយ ដោយនៅខែក្រោយនេះ រូបលោកនឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសអាឡឺម៉ង់ ដើម្បីថតវីដេអូ Vlog បេះផ្លែឈើ ជាមួយបងស្រីចិត្តធម៌ លោកជំទាវ សុភា បុត្រឈរ (Sophea MD)"។

ផ្អើល🚨! លុបឈ្មោះ «វរសេនីយ៍ឯក ទិត្យ វណ្ណៈ» ចេញពីក្របខណ្ឌយោធា ក្រោយសង្ស័យពាក់ព័ន្ធករណីគ្រឿ!ងញៀ/នមហាជនកំពុងតែផ្ដោតការចាប់អា...
06/13/2026

ផ្អើល🚨! លុបឈ្មោះ «វរសេនីយ៍ឯក ទិត្យ វណ្ណៈ» ចេញពីក្របខណ្ឌយោធា ក្រោយសង្ស័យពាក់ព័ន្ធករណីគ្រឿ!ងញៀ/ន
មហាជនកំពុងតែផ្ដោតការចាប់អារម្មណ៍យ៉ាងខ្លាំង ជុំវិញការធ្លាយអនុក្រឹត្យសម្រេចលុបឈ្មោះមន្ត្រីជាន់ខ្ពស់មួយរូបចេញពីក្របខណ្ឌ ខណៈសំណុំរឿងពាក់ព័ន្ធបទល្មើសគ្រឿ!ងញៀ/ន នៅតែជាប្រធានបទក្ដៅគគុកក្នុងសង្គម។
តាមប្រភពព័ត៌មានបានឱ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចលុបឈ្មោះលោក វរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ។ ការសម្រេចនេះ យោងតាមអនុក្រឹត្យចុះថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៦ ដែលបង្ហាញពីវិធានការតឹងរឹងលើករណីវិន័យ និងអភិបាលកិច្ចក្នុងជួរកងកម្លាំង។
គួរបញ្ជាក់ថា កាលពីចុងឆ្នាំ ២០២៣ កន្លងទៅ លោកវរសេនីយ៍ឯក ទិត្យ វណ្ណៈ រួមជាមួយមន្ត្រីអាវុធហត្ថផ្សេងទៀតសរុប ៦នាក់ ត្រូវបានចោទប្រកាន់ថា មានការពាក់ព័ន្ធទទួលផលប្រយោជន៍ពីមុខសញ្ញាចែកចាយគ្រឿ!ងញៀ/ន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ករណីនេះកំពុងបន្តបង្កការរះ!គ/ន់ និងការតាមដានពីសាធារណជន ព្រោះវាប៉ះពាល់ដល់ភាពជឿជាក់លើការអនុវត្តច្បា!ប់/។

មូលហេតុចឹងសោះ! Pey Pey Dy ចេញមុខបកស្រាយ មូលហេតុដែលបង្កឲ្យមានគ្រោះថ្នា...ក់ច..រាចរណ៍តាមរយៈសំណេរ លោក Pey Pey Dy​ បានរៀបរាប...
06/07/2026

មូលហេតុចឹងសោះ! Pey Pey Dy ចេញមុខបកស្រាយ មូលហេតុដែលបង្កឲ្យមានគ្រោះថ្នា...ក់ច..រាចរណ៍

តាមរយៈសំណេរ លោក Pey Pey Dy​ បានរៀបរាប់ថា៖ គ្រោះ..ថ្នា..ក់ល្ងាចមិញ គឺដោយសារឈប់ស្តុប ហើយខ្ញុំច្រលំជា..ន់ហ្គាស បណ្តាលអោយបុ...កម៉ូតូ4 នៅខេត្តសៀមរាប វាជាកំហុ..សអចេតនារបស់ខ្ញុំ ហើយបងប្អូននៅកន្លែងនោះក៏បានឃើញដែរថា ទ្វារឡានគៀបនឹងម៉ូតូបើកមិនចេញ បងៗដែលជាម្ចាស់ម៉ូតូក៏បានប្រាប់ដែរថា មិនអីទេ ចុះអ..ត់កើតទេ ដោះស្រាយគ្នាតាមជា..ក់ស្តែងក៏បាន
ហើយក៏មានប៉ូ..លី..សមកអន្តរាគមន៍ភ្លាមៗ ដោយមិនមានអ្នកបា..ក់ដៃជើងដូចពត៌មានចុះផ្សាយទេ គឺមានតែបងប្រុសម្នាក់រលាត់ជើង ហើយគាត់ក៏បានទៅscan និងអេកូរួចរាល់ដែរ ថាមិនមានបញ្ហាអីទេ
ពួកយើងបានសម្រួលគ្នា ខ្ញុំក៏បានសងការខូ..ចខា..ត ដោយមានប៉ូ..លី...សដឹងលឺ និងការយល់យោគពីសាមុីខ្លួនផ្ទាល់
សូមទានជ្រាប

ក្តៅៗ រថយន្ត Lexus LX 600 ពណ៌ខ្មៅ ជារថយន្ត របស់លោក Pey Pey Dy បានបុករះម៉ូតូចំនួន៤គ្រឿង នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចស្តុប...
06/07/2026

ក្តៅៗ រថយន្ត Lexus LX 600 ពណ៌ខ្មៅ ជារថយន្ត របស់លោក Pey Pey Dy បានបុករះម៉ូតូចំនួន៤គ្រឿង នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចស្តុបចុងកៅស៊ូ ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាប វេលាម៉ោង១៧ និង៣០នាទីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ 😢

សារមួយឃ្លាដែលពោរពេញទៅដោយគំនរទុក្ខសោក,,,🥹និងការអាឡោះអាល័យចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់ កំពុងធ្វើឱ្យមហាជននៅលើបណ្ដាញសង្គ...
06/07/2026

សារមួយឃ្លាដែលពោរពេញទៅដោយគំនរទុក្ខសោក,,,🥹
និងការអាឡោះអាល័យចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់ កំពុងធ្វើឱ្យមហាជននៅលើបណ្ដាញសង្គមមានការរំជួលចិត្ត និងអាណិតអាសូរជាខ្លាំង។
យោងតាមសំណេរដ៏កម្សត់ ពីភរិយាគ្រូពេទ្យដែលបានបាត់បង់ជីវិតដោយសារជំងឺម..ហារីករៀបរាប់ទាំងទឹកភ្នែកថា៖ «បងទៅដល់ណាហើយបង បងសម្លាញ់អូនអត់នៅក្បែរអ្នកណាមើលថែបង អូនលែងបានថែបងទៀតហើយ...»។ អ្វីដែលកាន់តែធ្វើឱ្យអ្នកអានក្ដុកក្ដួលនោះ គឺនាងបានរំឭកពីអនុស្សាវរីយ៍ដែលធ្លាប់នៅក្បែរគ្នា ដោយបាត់មួយនាទីមិនបាន តែពេលនេះទោះជានាងខំស្រែកហៅរកយ៉ាងណា ក៏មនុស្សដែលនាងស្រឡាញ់មិនអាចត្រឡប់មកវិញបានឡើយ។ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ ដល់ក្រុមគ្រួសារស.....ពផងដែរ។

ឃើញហើយកក់ក្តៅណាស់! 🥰 ក្តីសុខដ៏ពិតប្រាកដរបស់លោកជំទាវឧកញ៉ាចិត្តបុណ្យ គឺការលះ.បង់ និងបានឃើញ...ពិតជាគួរឱ្យកោតសរសើរខ្លាំងណាស់...
06/06/2026

ឃើញហើយកក់ក្តៅណាស់! 🥰 ក្តីសុខដ៏ពិតប្រាកដរបស់លោកជំទាវឧកញ៉ាចិត្តបុណ្យ គឺការលះ.បង់ និងបានឃើញ...

ពិតជាគួរឱ្យកោតសរសើរខ្លាំងណាស់... បន្ទាប់ពីលោកយាយកម្សត់ម្នាក់ដែលកំពុងជួបការខ្វះខាតខ្លាំង ត្រូវបានលោកជំទាវឧកញ៉ា មើលឃើញពីទុ..ក្ខលំបាក និងបាននាំយកនូវអំណោយសប្បុរសធម៌ជាថវិកាចំនួន ២,០០០,០០០ រៀល (២លានរៀល) ព្រមទាំងគ្រឿងឧបភោគបរិភោគជាច្រើនយកទៅប្រគល់ជូនដល់ដៃភ្លាមៗ ទន្ទឹមនឹងសកម្មភាពដ៏ប្រពៃនេះ លោកជំទាវ Sophea Böttcher ក៏បានបញ្ចេញនូវសារចេញពីបេះដូងដ៏មានអត្ថន័យជ្រាលជ្រៅថា៖

«ក្តីសុខរបស់នាងខ្ញុំ គឺបានឃើញលោកតាលោកយាយចាស់ៗ ដែលមានជីវភាពខ្វះខាត ទទួលបានអាហារហូបចុកគ្រប់គ្រាន់ នៅវ័យចាស់ជរារបស់ពួកគាត់។» 👵❤️👴

អ្វីដែលរឹតតែពិសេសនោះ មិនមែនបញ្ចប់ត្រឹមតែលោកយាយម្នាក់នេះឡើយ ពោលគឺបច្ចុប្បន្នក្រុមការងាររបស់លោកជំទាវ កំពុងតែបន្តបេសកកម្មយ៉ាងសកម្មក្នុងការនាំយកនូវថវិកា និងស្បៀងអាហារទាំងនេះ ចុះទៅចែកជូនដល់លោកតាលោកយាយដែលមានជីវភាពខ្វះខាត នៅតាមតំបន់នានាផ្សេងទៀតជារៀងរហូតផងដែរ ។

យើងខ្ញុំសូមចូលរួមត្រេកអរ និងសូមគោរពកោតសរសើរចំពោះដួងចិត្តដ៏សប្បុរសធម៌របស់លោកជំទាវ និងក្រុមការងារទាំងអស់ ដែលបានជួយសម្រាលបន្ទុកជីវភាពរបស់ចាស់ជរានៅកម្ពុជាយើង។ សូមជូនពរលោកជំទាវ និងគ្រួសារ ជួបប្រទះតែសេចក្តីសុខ និងពុទ្ធពរគ្រប់ប្រការ! 🙏គំរូដ៏ល្អក្នុងសង្គម! 🕊️✨

🎉 Facebook recognized me as a consistent post creator this week!
06/04/2026

🎉 Facebook recognized me as a consistent post creator this week!

មានសង្ឃឹមហើយ!ស៊ែឱ្យគាត់ដឹងផង! ឡុង ម៉ានីន ចេញជួយខ្នាតធំ ដល់សាលារៀនខ្វះខាត!ក្រោយពីអ្នកគ្រូ ម៉ារី បានបង្ហោះវីដេអូអំពាវនាវឱ្...
06/04/2026

មានសង្ឃឹមហើយ!ស៊ែឱ្យគាត់ដឹងផង! ឡុង ម៉ានីន ចេញជួយខ្នាតធំ ដល់សាលារៀនខ្វះខាត!

ក្រោយពីអ្នកគ្រូ ម៉ារី បានបង្ហោះវីដេអូអំពាវនាវឱ្យសប្បុរសជនជួយជួសជុលសាលារៀនបឋមសិក្សាខ្លួនដែលកំពុងបង្រៀនរាល់ថ្ងៃ ដែលកំពុងខ្វះខាតខ្លាំង អគារខ្លះខូចទំាងស្រុង ដោយអ្នកគ្រូសង្ឃឹមថាបងៗក្នុងបណ្ដាញសង្គមជួយឧបតម្ថដល់សាលាផង🙏🏻 ហើយខ្ញុំសង្ឃឹមថា ចែនីន និង បុគ្គលអនឡាញផ្សេងៗទៀតនឹងជួយ ពេលនេះ ដំណឹងនេះ​បានដល់ អ្នកនាងឡុងម៉ានីន ហើយ ដោយអ្នកនាង ប្រកាសពីបំណងចង់ចូលរួមជួយយ៉ាងពេញទំហឹង។

ប៉ុន្តែដោយសារគណនីហ្វេសប៊ុករបស់អ្នកនាងមានបញ្ហាមិនអាចផ្ញើសារទៅកាន់អ្នកគ្រូបាន អ្នកនាងបានស្នើឱ្យអ្នកគ្រូជួយទាក់ទងមកកាន់ខ្លួនវិញ ដើម្បីរៀបចំឱ្យក្រុមការងារចុះទៅពិនិត្យ និងវាយតម្លៃដល់ទីតាំងផ្ទាល់តែម្តង មុននឹងចាប់ផ្តើមការជួយឧបត្ថម្ភបន្តបន្ទាប់!

ដំ ណឹងដ៏គួរឱ្យត្រេកអរសម្រាប់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ! នេះ ពិតជាធ្វើឱ្យមហាជនត្រេកអរជាខ្លាំងចំពោះទឹកចិត្តដ៍ធំធេងមួយនេះ ។ មិនត្រឹមតែជួយសាលាមួយខ្នងរបស់អ្នកគ្រូនេះ ទេ អ្នកនាង ឡុងម៉ានីន ក៍ចាប់ផ្តើមជួយទៅដល់ សាលារៀនជាច្រើនកន្លែងទៀត ដែលត្រូវការជំនួយផងដែរ

រំភើបជំនួសអ៊ុំស្រីខ្លាំងណាស់! 🥰 ទីបំផុតថវិកាចំនួន ៥,០០០ ដុល្លារ របស់លោកជំទាវឧកញ៉ា Sophea Böttcher ត្រូវបានក្រុមការងារនាំ...
06/04/2026

រំភើបជំនួសអ៊ុំស្រីខ្លាំងណាស់! 🥰 ទីបំផុតថវិកាចំនួន ៥,០០០ ដុល្លារ របស់លោកជំទាវឧកញ៉ា Sophea Böttcher ត្រូវបានក្រុមការងារនាំយកទៅប្រគល់ជូនដល់ដៃអ៊ុំស្រីដែលធ្លា..ក់ពីលើដើមព្រីងហើយ

ពិតជាទឹកចិត្តស្រោចស្រង់ក្នុងគ្រាក្រទ័លមែន! ភ្លាមៗបន្ទាប់ពីដឹងឮដំណឹងដ៏ក..ម្ស..ត់របស់អ៊ុំស្រី លោកជំទាវឧកញ៉ាចិត្តបុណ្យ Sophea Böttcher បានចាត់តាំងក្រុមការងារឱ្យចុះទៅដល់មន្ទីរពេទ្យផ្ទាល់ទាំងយប់ ដើម្បីពិនិត្យមើលស្ថានភាពជំ..ងឺ និងសួរសុខ.ទុ..ក្ខ។

ជុំវិញសកម្មភាពសប្បុរសធម៌នេះ លោកជំទាវឧកញ៉ា បានបញ្ជាក់ទាំងក្តីអាណិតអាសូរថា៖

«ក្រុមការងារបានទៅសួរសុខទុក្ខអ៊ុំស្រីដែលធ្លា...ក់ពីលើដើមព្រីងដោយផ្ទាល់នៅមន្ទីរពេទ្យទាំងយប់ ដើម្បីដឹងស្ថានភាពសុខទុ..ក្ខរបស់អ៊ុំស្រី។ នាងខ្ញុំក៏បានឧបត្ថម្ភជាថវិកាចំនួន ៥,០០០ ដុ..ល្លា..រ ទៅដល់គ្រួសារអ៊ុំស្រី ដើម្បីជួយសម្រួលដល់ការព្យាបាល និងការហូបចុករបស់អ៊ុំស្រីព្រមទាំងគ្រួសារ។ សូមជូនពរឱ្យអ៊ុំស្រីឆាប់បានជាសះស្បើយឡើងវិញ!» 🥰🕊️

ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះ ពិតជាបានកាត់បន្ថយបន្ទុកដ៏ធ្ង..ន់ និងផ្តល់ក្តីសង្ឃឹមជាថ្មីដល់ក្រុមគ្រួសារអ៊ុំស្រីក្នុងគ្រាដ៏លំបាកបំផុត។ សូមគោរពកោតសរសើរទឹកចិត្តដ៏ឧត្តុង្គឧត្តមរបស់លោកជំទាវ និងក្រុមការងារខ្លាំងណាស់! 🙏❤️

អួលដើមកបានត្រឹមសោកស្ដាយ! 😢 អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន ចេញមុខរៀបរាប់ចំៗ ក្រោយឃើញ Dr. Tong ប..ង្ខំចិត្តលុបវីដេអូអប់រំសុខភាព...
06/03/2026

អួលដើមកបានត្រឹមសោកស្ដាយ! 😢 អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន ចេញមុខរៀបរាប់ចំៗ ក្រោយឃើញ Dr. Tong ប..ង្ខំចិត្តលុបវីដេអូអប់រំសុខភាពចោលទាំងអស់។

បន្ទាប់ពី Dr. Tong បានសម្រេចចិត្តលុបវីដេអូចែករំលែកពាក់ព័ន្ធនឹងប..ញ្ហាអប់រំសុខភាពចោលទាំងអស់ ដោយសារតែមិនមានលិខិតអនុញ្ញាតពីក្រសួងរួចមក បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនសម្តែងការសោក..ស្តាយយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ សូម្បីតែបុគ្គលល្បីៗក៏បានបង្ហាញការសោកស្តាយ ដែលក្នុងនោះសូម្បីតែពិធីការិនីដ៏ល្បី អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន ក៏បានបង្ហោះសារបង្ហាញការគាំទ្រ និងស្រណោះដល់លោកគ្រូពេទ្យគ្រប់រូបដែលខំចែករំលែកចំណេះដឹងកន្លងមក។

អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន បានរៀបរាប់ទាំងអារម្មណ៍ក្តុ..កក្តួ..លថា៖

«បានការណែនាំ ពន្យល់ និងចែករំលែកច្រើនតាមរយៈវីដេអូរបស់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលគាត់ធ្វើចែករំលែកតាម Facebook និង TikTok។ និយាយត្រង់ វីដេអូពួកគាត់ល្អណាស់ ជាក់ស្តែងខ្ញុំជាម្តាយថ្មីថ្មោង ពិតជាខ្វះបទពិសោធន៍ច្រើន និងឆាប់ភ័យ តែពេលចូល Research ផេកដែលពួកគាត់ចែករំលែក ពិតជាជួយបានច្រើន ធ្វើឲ្យយើងចេះតាមដានសុខភាពកូន សុខភាពម្តាយ និងចែករំលែកចំណេះដឹងជាច្រើនទៀត...។» 🤰👶🍼

នៅចុងបញ្ចប់ អ្នកនាងក៏បានដាក់ជាសំណួរចា..ក់ដោតចិត្តមួយឃ្លាថា៖ «ម៉េចក៏យើងដើរត្រលប់ទៅក្រោយវិញចឹង?»

បច្ចុប្បន្ន មហាជនជាច្រើនកំពុងតែជជែកវែកញែក និងសោកស្តាយចំពោះការបា..ត់បង់ផ្ទាំងទស្សនីយភាពអប់រំល្អៗបែបនេះនៅលើបណ្តាញសង្គម។ 🙏ចុះបងប្អូនយល់យ៉ាងណាដែរ?

Address

Silicon Valley 387 Park Avenue S 2nd Floor
New York, NY
10016

Website

Alerts

Be the first to know and let us send you an email when Funny Baby posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share