Tong Len - តូង លេន

Tong Len - តូង លេន Indigenous History and Culture Photography
(7)

បន្លែស្លឹកព្យាប ជាបន្លែព្រៃដ៏កម្រជិតបាត់បង់ ដែលមានតែនៅតំបន់ភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី​ប៉ុណ្ណោះ ។ ហ...
10/28/2025

បន្លែស្លឹកព្យាប ជាបន្លែព្រៃដ៏កម្រជិតបាត់បង់ ដែលមានតែនៅតំបន់ភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី​ប៉ុណ្ណោះ ។

ហើយបន្លែនេះអាចយកធ្ចើម្ហូបបានទាំង ស្លឹកខ្ជី និងស្លឹកចាស បន្លែស្លឹកព្យាបនេះក៏ជាប្រភពចំណូលដ៏សំខាន់មួយរបស់ជនជាតិដើមភាគតិចពូនង ដែលរបស់នៅក្នុង នឹងក្បែរតំបន់នោះផងដែរ ដែលពួកគាត់តែងតែបេះយកទៅដើម្បីលក់នៅផ្សារ ។​

បន្លែស្លឹកព្យាបរាល់ថ្ងៃនេះកំពុងរងការបាត់បង់បណ្តើរៗព្រោះ ដីភាគច្រើននៅតំបន់នោះជាដីកម្មសិទ្ធឯកជន និងក្រុមហ៊ុន ដែលមានការកាប់ដុត ។

Copyright ©️ of this image is retained by the owner of this image
© Tong Len All rights Reserved

#ឞូន៝ង

បន្លែផ្លែឈើធម្មជាតិ បន្លែសុខភាព សុវត្តិភាព មាននៅផ្សារជនជាតិដើមភាគតិច ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី 😍Copyright ©️ of thi...
10/26/2025

បន្លែផ្លែឈើធម្មជាតិ បន្លែសុខភាព សុវត្តិភាព មាននៅផ្សារជនជាតិដើមភាគតិច ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី 😍

Copyright ©️ of this image is retained by the owner of this image
© Tong Len All rights Reserved

#ឞូន៝ង

គាំទ្រលើកស្ទួយផលិតផលបន្លែផ្លែឈើដំណាំកសិកម្មបងប្អូនជាតិដើមភាគតិច គឺលើកកម្ពស់ជីវភាពរស់នៅ សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសហ...
10/24/2025

គាំទ្រលើកស្ទួយផលិតផលបន្លែផ្លែឈើដំណាំកសិកម្មបងប្អូនជាតិដើមភាគតិច គឺលើកកម្ពស់ជីវភាពរស់នៅ សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសហគមន៍ជនជាតិដើមឲ្យកាន់តែរីកចម្រើនល្អប្រសើរ។

វិស័យ​កសិកម្ម​ នៅ​តែ​បន្ត​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ សេដ្ឋកិច្ច​របស់​បងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិច ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​នេះ​ វិស័យ​នេះ​ផ្ដល់​នូវ​ជីវភាព​រស់នៅ​ដល់ជនជាតិដើមភាគតិចក្នុង​ទំហំ​សមាមាត្រ​តូច​ជាង​ពី​ពេល​អតីតកាល ដោយសារដាំណាំកសិកម្មពួកគាត់មានទិន្នផលល្អ ប៉ុន្តែគ្មានទីផ្សារច្បាស់លាស់ ។

ការនាំចូលដំណាំកសិកម្មពីខាងក្រៅច្រើនជាង ការគាំទ្រទិញបន្លែផ្លែឈើក្នុងតំបន់ដែលមានជនជាតិដើមភាគតិច មួយវិញទៀតដោយសារបងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិចដាំដំណាំកសិកម្មភាគច្រើនធ្វើតាមបែបប្រពៃណី តាមរដូវកាលដែលមិនអាចផ្គត់ផ្គង់ទីផ្សារក្នុងតំបន់បាន ។

សូមស្ថាប័នពាក់ព័ន្ធជួយបង្រៀនពីបច្ចេកទេសកសិកម្ម នឹងរកទីផ្សារដំណាំកសិកម្មឲ្យបងប្អូនជនជាតិដើមភាគតិចដើម្បីសន្តិសុខស្បៀងបង្កើនអាហារូបត្ថម្ភ និងសេដ្ឋកិចគ្រួសារជូនពួកគាត់ផង ។

Copyright ©️ of this image is retained by the owner of this image
© Tong Len All rights Reserved
#ឞូន៝ង

រដូវប្រមូលផលស្រូវ បូតនឹងដៃជិតមកដល់ហើយ យើងខ្ញុំនឹងរៀបចំកម្មវិធីបូតស្រូវតាមបែបប្រពៃណី មានសម្លៀកបំពាក់ប្រពៃណីបុរាណ ប្រើសម្ភ...
10/23/2025

រដូវប្រមូលផលស្រូវ បូតនឹងដៃជិតមកដល់ហើយ យើងខ្ញុំនឹងរៀបចំកម្មវិធីបូតស្រូវតាមបែបប្រពៃណី មានសម្លៀកបំពាក់ប្រពៃណីបុរាណ ប្រើសម្ភារ:ប្រពៃណី ជាមួយនឹងម្ហូបប្រពៃណីជនជាតិដើមពូនងប្រចាំតបន់ផងដែរ ។

ដើម្បីចូលរួមក្នុងការថែរក្សាអភិរក្សទំនៀមទំលាប់ វប្បធម៌ ការរស់នៅរបស់ជនជាតិដើមក្នុងតំបន់ និងដើម្បីផ្សព្វផ្សាយទេសចរណ៍ផ្សាភ្ជាប់ជាមួយវប្បធម៌ដ៏មានសក្តានុពលក្នុងខេត្តមណ្ឌលគិរីនេះផងដែរ ។

Copyright ©️ of this image is retained by the owner of this image
© Tong Len All rights Reserved

#ឞូន៝ង

ចំការប្រពៃណីរបស់ជនជាតិដើមភាគតិចពូនង ខេត្តមណ្ឌលគិរី​ ២០២៥Copyright ©️ of this image is retained by the owner of this imag...
10/22/2025

ចំការប្រពៃណីរបស់ជនជាតិដើមភាគតិចពូនង ខេត្តមណ្ឌលគិរី​ ២០២៥

Copyright ©️ of this image is retained by the owner of this image
© Tong Len All rights Reserved

#ឞូន៝ង

10/22/2025

ចំការជនជាតិដើមភាគតិចពូនងស្រែញជេវ ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី

យុវជនជនជាតិដើមប្រើចំណេះដឹងដើម្បីថែរក្សាអត្តសញ្ញាណប្រពៃណី វប្បធម៌ របស់ខ្លួន កញ្ញា សំ អាត រចនា ជា​ជនជាតិ​ដើម​ភាគតិចពូនង មក...
10/20/2025

យុវជនជនជាតិដើមប្រើចំណេះដឹងដើម្បីថែរក្សាអត្តសញ្ញាណប្រពៃណី វប្បធម៌ របស់ខ្លួន

កញ្ញា សំ អាត រចនា ជា​ជនជាតិ​ដើម​ភាគតិចពូនង មកពីភូមិពូរង៉ោល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

រចនាបានបញ្ចប់ការសិក្សា​បរិញ្ញាបត្រផ្នែក​ច្បាប់ ជាភាសាខ្មែរ និងភាសាអង់គ្លេស។
សព្វថ្ងៃរចនាធ្វើការជា​អ្នកដឹកនាំក្រុមស្រាវជ្រាវពីអង្គការ CIPO។ កញ្ញាធ្លាប់ចូលរួមកម្មវិធីហ្វេឡូស៊ីបជាច្រើនរបស់អង្គការសហប្រជាជាតិ ដើម្បីបង្ហាញសម្លេងនៃជនជាតិដើមភាគតិចកម្ពុជា​នៅលើវេទិកាអន្តរជាតិ។

ការស្រាវជ្រាវរបស់រចនាគឺផ្តោតលើការអភិរក្សវប្បធម៌ ចំណេះដឹងប្រពៃណី និងការការពារសិទ្ធិដីធ្លីរបស់ជនជាតិដើម។

សារដែលរចនាចង់ផ្ញើទៅដល់យុវជនជនជាតិដើម និងពិភពលោកគឺ៖
“វប្បធម៌ និងចំណេះដឹងប្រពៃណីគឺជាអត្តសញ្ញាណរបស់យើង។ យើងអាចរួមបញ្ចូលចំណេះដឹងប្រពៃណីជាមួយចំណេះដឹងទំនើប ដើម្បីអភិវឌ្ឍជីវភាព និងការរស់នៅដោយមានសេចក្តីថ្លៃថ្នូរជាជនជាតិដើម។”

Copyright ©️ of this image is retained by the owner of this image
© Tong Len All rights Reserved

#ឞូន៝ង

10/19/2025

ដងជ័រ ជនជាតិដើមភាគតិចពូនង ខេត្តមណ្ឌលគិរី 🌿🌱

Copyright ©️ of this image is retained by the owner of this image
© Tong Len All rights Reserved

#ជីវភាពប្រជាជន #ជនជាតិដើមកម្ពុជា #កួយ​ #ព្រៅ #ពូនង #ទំពួន #ចារ៉ាយ #កាវ៉ែត #លន់ #គ្រឹង #កាចក់ #ម្ហូន #ក្រោល #ស្ទៀង #ជង #កាជ្រូក

10/13/2025

ខ្លះៗពីខេត្តមណ្ឌលគិរី

យុវជនជនជាតិដើមសួយ ជាអ្នកបន្តវេនថែរក្សាវប្បធម៌ ប្រពៃណីរបស់ជនជាតិដើមសួយ តាមរយៈការស្លៀកសំលៀកបំពាក់ប្រពៃណី និងការលេងឧបករណ៍ភ្...
10/09/2025

យុវជនជនជាតិដើមសួយ ជាអ្នកបន្តវេនថែរក្សាវប្បធម៌ ប្រពៃណីរបស់ជនជាតិដើមសួយ តាមរយៈការស្លៀកសំលៀកបំពាក់ប្រពៃណី និងការលេងឧបករណ៍ភ្លេងបុរាណរបស់ជនជាតិដើមនេះ នៅខេត្តកំពង់ស្ពឺ ។

ជនជាតិដើមភាគតិចសួយ គឺជាជនជាតិដើមភាគតិចមួយក្រុមដែលរស់នៅក្នុងខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ និងខេត្តបាត់តំបង។ បច្ចុប្បន្នជនជាតិសួយ មានចំនួនប្រជាជនប្រមាណ ៧៧៥នាក់ក្នុងឆ្នាំ២០១៩​ ស្មើនឹង០,៤% ចំនួនជនជាតិដើមភាគតិចសរុបក្នុងប្រទេសកម្ពុជា។

នេះបើយោងតាមរបាយការណ៍ស្តីពី ស្ថានភាពប្រជាសាស្ត្រ និងសង្គម - សេដ្ឋកិច្ច​ របស់ជនជាតិដើមភាគតិចនៅកម្ពុជា បច្ចុប្បន្នភាពឆ្នាំ២០២៤

Copyright ©️ of this image is retained by the owner of this image
© Tong Len All rights Reserved

#ជីវភាពប្រជាជន #ជនជាតិដើមកម្ពុជា #កួយ​ #ព្រៅ #ពូនង #ទំពួន #ចារ៉ាយ #កាវ៉ែត #លន់ #គ្រឹង #កាចក់ #ម្ហូន #ក្រោល #ស្ទៀង #ជង #កាជ្រូក

ជនជាតិដើមភាគតិច មានជីវិតជាប់ពាក់ព័ន្ធយ៉ាងជិតស្និតជាមួយធម្មជាតិ និងបរិស្ថាន ។រក្សាការពារ​ជនជាតិដើមភាគតិច គឺរក្សាបាននូវ បេ...
10/08/2025

ជនជាតិដើមភាគតិច មានជីវិតជាប់ពាក់ព័ន្ធយ៉ាងជិតស្និតជាមួយធម្មជាតិ និងបរិស្ថាន ។

រក្សាការពារ​ជនជាតិដើមភាគតិច គឺរក្សាបាននូវ បេតិកភណ្ឌវប្បធម៌ និង ចំណេះដឹងបែបប្រពៃណីអំពីបរិស្ថាន ដែលអាចជួយការការពារធនធានធម្មជាតិបានយ៉ាងមានប្រសិទ្ធភាព។

Tong Len

Copyright ©️ of this image is retained by the owner of this image
© Tong Len All rights Reserved

#ឞូន៝ង

កាហ្វេខេត្តមណ្ឌលគិរីមានសារៈសំខាន់ជាធម្មជាតិ សេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌សម្រាប់ជនជាតិដើមភាគតិចពូនង (ព្នង) និងសហគមន៍ក្នុ...
10/07/2025

កាហ្វេខេត្តមណ្ឌលគិរីមានសារៈសំខាន់ជាធម្មជាតិ សេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌សម្រាប់ជនជាតិដើមភាគតិចពូនង (ព្នង) និងសហគមន៍ក្នុងតំបន់នេះ។

កាហ្វេគឺជាផលិតផលសេដ្ឋកិច្ចសំខាន់មួយសម្រាប់ជនជាតិដើមភាគតិចព្នងនាពេលបច្ចុប្បន្ននេះ ។ វាជាប្រភពចំណូលសំខាន់តាមរយៈការដាំដុះ និងការលក់ដុំពីខេត្តមណ្ឌលគិរីទៅទីផ្សារជាតិ និងអន្តរជាតិ កាហ្វេធម្មជាតិពីតំបន់នេះមានគុណភាពខ្ពស់ និងមានតម្លៃលក់ល្អនៅលើទីផ្សារ។

ការដាំកាហ្វេជាផ្នែកមួយនៃវប្បធម៌ និងការរស់នៅប្រចាំថ្ងៃរបស់ជនជាតិដើម វាបានបញ្ជូនតាមបែបប្រពៃណីពីមួយជំនាន់ទៅមួយជំនាន់ ដោយប្រើបច្ចេកទេសធម្មជាតិ និងការដាំដុះគោរពចំពោះបរិស្ថាន កាហ្វេនៅក្នុងតំបន់នេះត្រូវបានមើលឃើញជាផលិតផលដែលបង្ហាញអត្តសញ្ញាណ និងសេរីភាពរបស់ជនជាតិដើមភាគតិច ។

ទេសចរណ៍កាហ្វេក៏កំពុងក្លាយជាកត្តាចំនូលសំខាន់សម្រាប់សហគមន៍ ទេសចរណ៍អាចស្វែងយល់ពីវិធីដាំកាហ្វេ ធ្វើកាហ្វេ និងភ្លក់កាហ្វេដោយផ្ទាល់ពីជនជាតិដើម។

សរុបឡើងវិញ កាហ្វេខេត្តមណ្ឌលគិរីមិនត្រឹមតែមានតម្លៃសេដ្ឋកិច្ចនោះទេ តែវាបានជួយការពារបរិស្ថាន និងអភិរក្សវប្បធម៌ប្រពៃណីរបស់ជនជាតិដើមភាគតិចក្នុងតំបន់នេះផងដែរ។

អត្ថបទ : Tong Len

Copyright ©️ of this image is retained by the owner of this image
© Tong Len All rights Reserved

#ឞូន៝ង

Address

New York, NY
10075

Telephone

+85586747951

Website

Alerts

Be the first to know and let us send you an email when Tong Len - តូង លេន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tong Len - តូង លេន:

Share