Family laughter

Family laughter Enjoys reading books, traveling and camping trips in the forest .

ភាគច្រើននៃបញ្ហាគឺកើតមកពីការប៉ងប្រាថ្នាយ៉ាងងប់ងល់និងចំណងជាប់ជំពាក់ដោយការស្រឡាញ់ស្អប់របស់យើងនេះឯង  ដែលបានត្រឹមតែបង្កើតការឈ...
05/01/2024

ភាគច្រើននៃបញ្ហាគឺកើតមកពីការប៉ងប្រាថ្នាយ៉ាងងប់ងល់និងចំណងជាប់ជំពាក់ដោយការស្រឡាញ់ស្អប់របស់យើងនេះឯង ដែលបានត្រឹមតែបង្កើតការឈឺចាប់ឲ្យខ្លួនឯងតែប៉ុណ្ណោះ ។ លោកនេះមានតែជីវិតនេះមួយគត់ជាទីស្រឡាញ់ ប៉ុន្តែយើងបែរជាថែទាំវាដោយរបៀបខុសឆ្គងទៅវិញ ធ្វើឲ្យវាមានការភ័យខ្លាច ការព្រួយបារម្ភ មិនចេះរីករាយក្នុងខណៈបច្ចុប្បន្ន ។ បើអ្នកចេះបញ្ឈប់ការព្យាយាមខុសឆ្គង ហើយមកយល់ពីទស្សនៈផ្ទាល់ខ្លួន មកយល់ពីអ្វីដែលនៅជុំវិញខ្លួនអ្នក នោះសេរីភាពនៃគំនិតមិនអាចបំផ្លាញអ្នកបានឡើយ ។ បើចេះតែគិត ហើយចេះតែចង់ធ្វើតាមចិត្តទាំងមិនដឹងខុសត្រូវ ឬ ដឹងថាខុសហើយប៉ុន្តែនៅតែចង់ធ្វើមិនអាចយកឈ្នះចិត្តបាន នេះហើយគឺជាមូលហេតុដែលមិនចេះគ្រប់គ្រងចិត្ត លទ្ធផលគឺមិនអាចគេចជៀសផុតបានឡើយ ។

​ ​ ​ ​ ​ ​

វិបស្សនាមានការពិចារណាជាសម្លាញ់មិនមែនអង្គុយស្ងប់ឈឹងហើយថាវិបស្សនាដែរនោះទេ។តើពិចារណាពីអ្វី?គឺពិចារណាពី ខន្ធ៥ ធាតុ១៨ អាយតនះ១...
03/14/2024

វិបស្សនាមានការពិចារណាជាសម្លាញ់មិនមែនអង្គុយស្ងប់ឈឹងហើយថាវិបស្សនាដែរនោះទេ។តើពិចារណាពីអ្វី?គឺពិចារណាពី ខន្ធ៥ ធាតុ១៨ អាយតនះ១២ សច្ចះ៤ ឥន្ទ្រិយ២២ បដិច្ចសមុប្បាទ១២ ឲ្យមានត្រឹមតែរូបនិងនាមដែលកើតពីបច្ច័យប្រព្រឹត្តិទៅមិនទៀង ជាទុក្ខ ជាអនត្តា។អង្គុយមើលខ្យល់ប្រមូលចិត្តកុំឲ្យរាយមាយ លុះចេះប្រើចិត្តមិនឲ្យរាយមាយហើយទើបចាប់ពិចារណាវិបស្សនាបានរលូនល្អ។ហេតុនេះហើយបានព្រះបរមគ្រូរៀបលំដាប់ សីល សមាធិ វិបស្សនា បើមិនមានសីល សមាធិជាបាតទេការពិចារណាវិបស្សនាអាចរបេះរបោចរប៉េះរប៉ោះចិត្តរត់ឆ្វេចឆ្វាចមិនហ្នឹងនរទេ។

​ ​ ​ ​ ​ ​

មេរៀនដែលព្រះពុទ្ធបានបង្រៀនមិនមែនជាទ្រឹស្តីងងឹតងងល់ មិនមែនមានលក្ខណៈបង្ខំឲ្យជឿផ្កាប់មុខទេ គឺជាមេរៀនជីវិតក្នុងការរស់នៅឲ្យបា...
03/14/2024

មេរៀនដែលព្រះពុទ្ធបានបង្រៀនមិនមែនជាទ្រឹស្តីងងឹតងងល់ មិនមែនមានលក្ខណៈបង្ខំឲ្យជឿផ្កាប់មុខទេ គឺជាមេរៀនជីវិតក្នុងការរស់នៅឲ្យបានក្តីសុខ ដែលគេអាចពិសោធបាន។

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​

មុននឹងថាគេខុសឬថាគេអាក្រក់ ត្រូវយកខ្លួនឯងជាឧបមាជាមុនសិន តើយើងពិតជាល្អលើសគេមែនទេ តើយើងពិតជាមិនដែលខុសដូចគេទេមែនទេ ? ។ បើអ្ន...
03/14/2024

មុននឹងថាគេខុសឬថាគេអាក្រក់ ត្រូវយកខ្លួនឯងជាឧបមាជាមុនសិន តើយើងពិតជាល្អលើសគេមែនទេ តើយើងពិតជាមិនដែលខុសដូចគេទេមែនទេ ? ។ បើអ្នកបានគិតបែបនេះហើយ អ្នកអាចនិយាយទៅកាន់អ្នកដទៃដោយស្ងប់ចិត្តជាមិនខាន។

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​

សត្វសាហាវ មិនមែនសុទ្ធតែអាក្រក់នោះទេ  មនុស្សអាក្រក់យ៉ាងណាក៏នៅតែមានចំណុចល្អខ្លះដែរ ! កុំលើកតម្លៃខ្លួនឯងហើយបន្ទាបបន្ថោកអ្នក...
03/13/2024

សត្វសាហាវ មិនមែនសុទ្ធតែអាក្រក់នោះទេ មនុស្សអាក្រក់យ៉ាងណាក៏នៅតែមានចំណុចល្អខ្លះដែរ ! កុំលើកតម្លៃខ្លួនឯងហើយបន្ទាបបន្ថោកអ្នកដទៃ កុំឲ្យតែខុសចិត្តខ្លួនឯងក៏ថាគេអាក្រក់ តើខ្លួនហ្នឹងវាល្អអីខ្លះហើយ ? ។

បើបានធ្វើខុសទៅលើអ្នកដទៃដោយអចេតនា សុំទោសគេទៅ ។ បើគេធ្វើខុសមកលើយើង អាចលើកលែងទោសឲ្យបាន លើកលែងទៅ  ហើយកុំភ្លេចលើកលែងទោសឲ្យខ្ល...
03/12/2024

បើបានធ្វើខុសទៅលើអ្នកដទៃដោយអចេតនា សុំទោសគេទៅ ។ បើគេធ្វើខុសមកលើយើង អាចលើកលែងទោសឲ្យបាន លើកលែងទៅ ហើយកុំភ្លេចលើកលែងទោសឲ្យខ្លួនឯងដែរ កុំតឹងតែងដាក់ខ្លួនឯងពេក ។ ខ្ជិលសន្សំរឿងច្រើនធ្វើអីហត់ណាស់ ! បន្តិចទៀតងាប់បាត់អស់ហើយ ពេលងាប់បាត់ទៅលែងមានអីត្រូវគិតទៀតហើយ !

គ្មានជីវិតអ្នកណាគេចផុតពីទុក្ខបានទេ ប៉ុន្តែគឺទុក្ខនេះហើយដែលបង្រៀនមនុស្សឲ្យមានក្តីសុខ។
03/10/2024

គ្មានជីវិតអ្នកណាគេចផុតពីទុក្ខបានទេ ប៉ុន្តែគឺទុក្ខនេះហើយដែលបង្រៀនមនុស្សឲ្យមានក្តីសុខ។

Address

275 Canal Street, NY 10013, សហរដ្ឋអាមេរិក
New York, NY
NEWYORK,10013

Telephone

+855884051096

Website

Alerts

Be the first to know and let us send you an email when Family laughter posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Family laughter:

Share

Category