05/15/2024
👹ជំងឺឆ្កែឆ្កួត ជាជំងឺដែលសាហាវអាចសំលាប់ជីវិតមនុស្សបាន។ មនុស្សមួយចំនួនធំតែងតែយល់ច្រឡំថា ជំងឺឆ្កែឆ្កួតគឺ មនុស្សដែលត្រូវឆ្កែឆ្កួតខាំនិងក្លាយទៅជាមនុស្សឆ្គួត មានបញ្ហាសតិអារម្មណ៍។ នេះជាការយល់ខុស ព្រោះប្រជាជនភាគច្រេីនមិនទាន់យល់ដឹងពីបញ្ហានេះនៅឡេីយទេ។
+ អ្វីទៅជាជំងឺឆ្កែឆ្គួត?
ជំងឺឆ្កែឆ្កួត ជាជំងឺដែលបង្ករពីវីរុសឆ្កែឆ្កួត វីរុសទាំងនោះគឺរស់ក្នុងទឹកមាត់របស់សត្វដែលមានជំងឺឆ្កែឆ្កួត។ សូមបញ្ជាក់ថា ពាក្យថាជំងឺឆ្កែឆ្កួត មិនមែនមាននយ័មានតែការខាំរបស់សត្វឆ្កែតែមួយទេ ប៉ុន្តែ វារួមមានប្រភេទសត្វឆ្មា សត្វស្វា សត្វប្រជៀវ និងពពួកសត្វកកេរដែលមានផ្ទុកវីរុសឆ្កែឆ្គួត ក៏អាចបង្ករជំងឺឆ្កែឆ្កួតដែល។
+ តេីមនុស្សអាចឆ្លងជំងឺឆ្កែឆ្កួតដេាយរបៀបណា?
ក, ការខាំអេាយមានរបួសដាច់ស្បែកដេាយសារសត្វឆ្កែ សត្វស្វា សត្វឆ្មានិងសត្វកកេរដ៏ទៃទៀតដែលមានផ្ទុកជំងឺឆ្កែឆ្កួត។
ខ, ករណីរសត្វឆ្កែ សត្វឆ្មានិងសត្វកកេរដ៏ទៃទៀតដែលមានផ្ទុកជំងឺឆ្កែឆ្កួត លិតលេីស្បែកទោះមិនមានដាច់រលាត់ក៏ដេាយ។
គ, សត្វឆ្កែ សត្វឆ្មានិងសត្វកកេរដ៏ទៃទៀតដែលមានផ្ទុកជំងឺឆ្កែឆ្កួត ខ្ញាវក្រញៅ
ឃ, គេឃេីញមានករណីតិចតួចបំផុតដែលឆ្លងពីអ្នកជំងឺឆ្កែឆ្កួត ទៅមនុស្សដ៏ទៃទៀត។
+ ហេតុអ្វីបានជាជំងឺឆ្កែឆ្កួតអាចសំលាប់មនុស្សបាន?
វីរុសជំងឺឆ្កែឆ្កួត ត្រូវបានបញ្ជូនតាមទឹកមាត់របស់សត្វដែលមានជំងឺឆ្កែឆ្គួតដេាយការខាំ ក្រញៅ ឬលិត។ បន្ទាប់មកវាធ្វេីដំនេីរទៅប្រពន្ធ័ប្រសាទ ហេីយចុងក្រេាយតំរង់ទិសទៅប្រពន្ធ័ប្រសាទកណ្តាលដែលស្ថិតនៅខួរក្បាល ហេីយធ្វេីអេាយខូចខួរក្បាលទាំងមូល។
+ ត្រូវចងចាំថាបេីអ្នកជំងឺស្តែងចេញជារេាគសញ្ញាជំងឺឆ្កែឆ្កួត នោះមាននយ័ថាក្មេងនឹងត្រូវស្លាប់ក្នុងរយះពេលជាទូទៅពី ៣ ទៅ ៥ថ្ងៃ ដេាយគ្មានវិធីសាស្រ្តណាដែលពេទ្យអាចជួយបាននោះទេ។
+ តេីរេាគសញ្ញាជំងឺឆ្កែឆ្កួតមានអ្វីខ្លះ?
១/ ខ្លាចទឹក ករណីនេះក្មេងស្រេចទឹកខ្លាំ តែមិនហ៊ានផឹកទឹកព្រោះវាធ្វេីអេាយក្មេងឈ្លក់ ពិបាកដកដង្ហេីម។
២/ ខ្លាចខ្យល់ ព្រោះខ្យល់ត្រជាក់ធ្វេីអេាយផ្លូវដង្ហេីមក្មេងបិទដកដង្ហេីមមិនរួច។
៣/ លេសលាស នៅមិនស្ងៀម
៤/ ទន់ដៅទន់ជេីង
៥/ លេចនេាមមិនដឹងខ្លួន
៦/ ឈឺក្បាល ចង្អេារ ក្អួត
៧/ ឈឺ និងស្ពិកអុចៗ នៅកន្លែងដែលសត្វដែលមានជំងឺឆ្កែឆ្កួតខាំ ជាដេីម។
+ តេីទុកអោយឆ្កែខាំបានចាក់វាក់សាំងការពារ ឬត្រូវចាក់ការពារមុនខាំ?
1) យេីងអាចចាក់ការពារមុនខាំត្រឹមតែ ៣ដងប៉ុណ្ណោះ (០ - ៧ - ២៨)។ បេីមានការខាំ:
- មុន ៥ឆ្នាំ: គ្រាន់តែរំលឹក ២ដងគ្រប់គ្រាន់ (០ - ៣)
- ក្រោយ ៥ឆ្នាំ ឬចាក់មិនបានគ្រប់ ឬមិនច្បាស់លាស់ ត្រូវចាក់ ៥ដងឡេីងវិញ។
2) ករណីមានការខាំដោយមិនបានចាក់:
- គ្រាន់តែប៉ះពាល់ទឹកមាត់មិនដាច់រលាត់ មិនចាំបាច់ចាក់នោះទេ។
- បេីមានដាច់រលាត់ កោសមិនមានឈាម ត្រូវចាក់ ៥ដង(០ - ៣ - ៧ - ១៤ - ២៨)
- បេីករណីមានស្នាមធ្មេញ ដាច់ឈាមរយៈស្បែក ត្រូវចាក់វាក់សាំងផង និងសេរ៉ូមអង់ទីករផង។
• សូមកុំរងចាំដល់ឆ្កែខាំទេីបចាក់!
👉 បញ្ជាក់: ជំងឺឆ្កែឆ្កួតពេលចេញរោគសញ្ញា...មិនអាចព្យាបាលជាឡេីយ៕ 🙏