Tops Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tops, Media Agency, 5 Clearview Expressway Service Road, New York, NY.

បើអ្នកមិនអាចថែនាងដូចពាក្យដែលនាងបានសន្យានោះទេ ចូរកុំទៅបំផ្លាញជីវិតនាង💔 បើដឹងថាខ្លួនទៅមិនរួច ត្រូវដោះលែងនាងអោយបានឆាប់ កុំច...
10/04/2025

បើអ្នកមិនអាចថែនាងដូចពាក្យដែលនាងបានសន្យានោះទេ ចូរកុំទៅបំផ្លាញជីវិតនាង💔 បើដឹងថាខ្លួនទៅមិនរួច ត្រូវដោះលែងនាងអោយបានឆាប់ កុំចាំដល់នាងអស់ជម្រើស យកអ្នកជាប្តី មានកូន មានបន្ទុកគ្រប់បែបយ៉ាង ទើបអ្នកបង្ហាញនៅពេលក្រោយថាខ្លួនចង់ដើរចេញ! ទង្វើបែបនេះហៅថាមនុស្សគ្មានគុណធម៌ និងគ្មានទំនួលខុសត្រូវបំផុត🫵🏻 អ្នកមិនសក្តិសមក្នុងការទទួលបានការគោរពពីអ្នកដទៃនោះទេ ព្រោះអ្នកបានធ្វើអោយមនុស្សស្រីស្លូតត្រង់ម្នាក់បាត់បង់យុវវ័យ និងអនាគត ដោយសារតែទង្វើមិនច្បាស់លាស់របស់អ្នក៕

មិនមែនខ្ញុំមើលស្រាលលើសេចក្ដីល្អ ឬក៏ភាពស្មោះត្រង់នោះទេ តែពេលដែលកន្លងមកនេះ ជាពិសេសគឺ មួយរយៈពេលចុងក្រោយនេះ ចង់រកមនុស្សល្អពិ...
10/04/2025

មិនមែនខ្ញុំមើលស្រាលលើសេចក្ដីល្អ ឬក៏ភាពស្មោះត្រង់នោះទេ តែពេលដែលកន្លងមកនេះ ជាពិសេសគឺ មួយរយៈពេលចុងក្រោយនេះ ចង់រកមនុស្សល្អពិតប្រាកដ មានចិត្តស្មោះត្រង់ពិតប្រាកដ គឺពិបាករកបានណាស់ អ្វីដែលឃើញ និងជួបប្រទះសព្វថ្ងៃនេះគឺ #ការសម្ដែង_ភាពក្លែងក្លាយ ៖

១. មនុស្សមួយចំនួន ធ្វើល្អ ដើម្បីចង់បានមុខមាត់ ចង់បានចំណាប់អារម្មណ៍ ចង់ឱ្យខ្លួនបានល្បីល្បាញតែប៉ុណ្ណោះ។

២. មនុស្សមួយចំនួន សុខចិត្តធ្វើរឿងឆ្កួតៗ ឡប់ៗ ទោះត្រូវគេជេរក៏មិនខ្វល់ សំខាន់ឱ្យតែបានល្បី មានគេស្គាល់ច្រើន មិនខ្វល់ទេថា គេស្គាល់ក្នុងឈ្មោះល្អ ឬក៏អាក្រក់។

៣. មនុស្សមួយចំនួន ចេញមុខធ្វើបុណ្យ បើគ្មានកាមេរ៉ា មិនបានថតបង្ហោះ សរសេរ Caption ២ ៣ម៉ែត្រ រៀបរាប់ត្អូញត្អែរគឺមិនអស់ចិត្ត ព្រោះគ្មានអ្នកណាបានឃើញ ខ្លាចគ្មានអ្នកណាដឹង អត់មានអ្នកណាសរសើរ។

៤. មនុស្សមួយចំនួន ចូលចិត្តតាមដានណាស់ អារឿងឆ្កួតៗ ឡប់ៗ បើគេឡាយជេរប្រទេច ហែកកេរ្តិ៍ផ្ដាសាគ្នា គឺចូលមើលរាប់សិបពាន់នាក់។

៥. ឃើញមនុស្សសតិមិនល្អ គ្មានចិត្តអាណិត គ្មានការយល់ដឹង យកគ្នាមកលេងសើច ដឹងអត់ថា មនុស្សសតិមិនល្អ កាន់តែឃើញគេសើច គឺកាន់តែបានចិត្ត ព្រោះគេគ្មានការគិត រឹតតែមិនដឹងថា អ្វីល្អ​ ឬអាក្រក់ ឃើញគេមើលច្រើន រឹតតែអំនួត ចាប់ផ្ដើមក្អេងក្អាង អាចក្លាយជាមនុស្សពាលថែមទៀត។

៦. មនុស្សមួយចំនួន បានឃើញចឹង ប្រឹងតោងកាលីប អែបៗ យកមុខ ទុកថាខ្លួនជួយគេ ទាំងដែលការពិត គឺចង់ល្បីដោយសារគេ ដល់មិនបានដូចចិត្ត បែរជាបន្ទោស ជេរគេក្រពើ រមិលគុណ សួរថា អ្នកណាប្រើ ហើយប្រឹងម៉េះ?

៧. មនុស្សមួយចំនួន អាចក្បត់អ្នកជុំវិញខ្លួនបានគ្រប់ពេល ដោយមិនខ្វល់ មិនខ្មាស សំខាន់អញនិយម ប្រភេទអាត្មានិយម លែងស្គាល់ល្អអាក្រក់ ខុសត្រូវ បាបបុណ្យ។

៨. មនុស្សមួយចំនួន កាន់តែសាហាវឃោឃៅ តែមនុស្សខ្លះ នៅចំពោះមុខ ល្អរកលេខដាក់គ្មាននិយាយជារួម មនុស្សល្អក្លែងក្លាយ ពូកែសម្ដែង ពូកែសម្ដី តែស្គាល់ធាតុពិត គឺមិនគួរណាទៅស្គាល់ពស់សោះ។

រឿងមួយទៀត កាន់តែគួរឱ្យខ្លាច កាន់តែគួរឱ្យស្អប់គឺ អ្នកមានប្រើប្រាស់អ្នកក្រ មនុស្សតាំងខ្លួនឆ្លាត បែរជាងយកមនុស្សសតិមិនល្អ មកធ្វើជាឈ្នាន់ ប្រើប្រាស់មនុស្ស ដើម្បីបំពេញមុខមាត់ ធ្វើឱ្យខ្លួនល្បីល្បាញ ឱ្យគេមើលមកគិតថាខ្លួនឯងល្អឥតខ្ចោះ មនុស្សបែបហ្នឹង ថោមហួសការស្មាន។

សង្គមមិនអាក្រក់ទេ តែមនុស្សនៅក្នុងសង្គម កាន់តែភ្លេចសេចក្ដីល្អ កាន់តែលែងចង់ធ្វើល្អចេញពីចិត្ត ព្រោះគំនិតគិតចង់បានតែ មុខមាត់ ពាក្យសរសើរគាប់គួរ ចង់បានកេរ្តិ៍ឈ្មោះល្បីល្បាញ មានអ្នកស្គាល់ ចូលមើល Like Share ចងបានចំណាប់អារម្មណ៍ លែងស្គាល់ពាក្យថា កិត្តិយស ថ្លៃថ្នូរអ្វីទាំងអស់ មនុស្សអាក្រក់ ធ្វើឱ្យសង្គមកាន់តែល្អក់កករ ពោរពេញទៅដោយភាពគួរឱ្យខ្លាច លែងមានការជឿជាក់ និងទុកចិត្ត៕

#មនុស្សចុងក្រោយ

10/04/2025

ប្រយ័ត្នមាត់ ប្រយ័ត្នសម្ដី អ្នកឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ប្រយ័ត្ននាំទុក្ខនាំគ្រោះដាក់ខ្លួន កុំនិយាយ ឬធ្វើអ្វីផ្ដេសផ្ដាស 👇👇👇

10/04/2025
10/04/2025
10/04/2025
05/11/2023

ស៊ីហ្គេម ២០២៣ ថ្ងៃប្រកួតទី១២៖ ការប្រកួតកីឡាប្រដាល់គុនខ្មែរ វគ្គផ្តាច់ព្រ័ត្រ
THE SEA GAMES 2023 DAY12: KUN KHMER ( FINAL)
ថ្ងៃទី១១ខែឧសភា ឆ្នាំ២០២៣ ,ផ្សាយផ្ទាល់ចេញពី ( សាលដំរី) ពហុកីឡដ្ឋានជាតិមរតកតេជោ
11th May 2023, 14:00 Morodok Elephant Hall 1 Stadium, Phnom Penh, Cambodia
កីឡារស់ក្នុងសន្តិភាព
Sports Live in Peace

05/06/2023

ស៊ីហ្គេម ២០២៣ ថ្ងៃប្រកួតទី០៧៖ កីឡាបាល់ទះ (បុរសពូល A) មីយ៉ាន់ម៉ា vs ថៃ
THE SEA GAMES 2023 DAY07: VOLLEYBALL MEN Group Stage: Myanmar vs Thailand

05/04/2023

ស៊ីហ្គេម ២០២៣ ថ្ងៃប្រកួតទី០៦៖ កីឡាបាល់ទះ (បុរសពូល A) កម្ពុជា vs ហ្វីលីពីន

09/08/2022

ការហាត់ប្រាណ ​យើងគ្រប់គ្នាបានដឹងហើយថា ​គឺជាការដែលនាំឱ្យយើងមានសុខភាពល្អទាំងផ្លូវកាយ ផ្លូវចិត្ត និងស្មារ.....

08/25/2022

យោង​តាម​ការទស្សន៍​ទាយ​ បាន​ប្រាប់​អោយ​ដឹង​ថា​ឆ្នាំ ជូត ឆ្លូវ ថោះ...

Bill Gates ថា​ឲ្យ​ចេះ​តែជំនាញប៉ុន្មាន​នេះ ទីផ្សារ​ការងារ​ទៅ​ថ្ងៃ​មុខ​មិនជាបញ្ហា!
06/17/2022

Bill Gates ថា​ឲ្យ​ចេះ​តែជំនាញប៉ុន្មាន​នេះ ទីផ្សារ​ការងារ​ទៅ​ថ្ងៃ​មុខ​មិនជាបញ្ហា!

ប្រសិន​បើ​អ្នក​កំពុង​សម្លឹង​ស្វែងរក​អាជីព​ទៅ​ថ្ងៃ​ខាង​មុខ គួរ​​តែ​យក​គំនិត​តាមមហាសេដ្ឋី​លោក Bill Gates យក​ទៅ.....

បើមិនឡូយទៀត មិនដឹងថាម៉េចទេ 😑😑😑
10/27/2020

បើមិនឡូយទៀត មិនដឹងថាម៉េចទេ 😑😑😑

ជីវិតជាអ្នកម្ដាយ
05/19/2020

ជីវិតជាអ្នកម្ដាយ

Address

5 Clearview Expressway Service Road
New York, NY
11361

Telephone

(323) 730-0133

Website

Alerts

Be the first to know and let us send you an email when Tops posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category