09/15/2026
🇰🇭💥🇹🇭 បងប្អូនគាត់បានឆាតមកសួរ « អំពីបញ្ហាសៀមប្រកាស ត្រៀមវគ្គ ៣ នឹងដាក់ផែនការ ចង់វាយដណ្តើមយក ២ទីតាំងបន្ថែម គឺ តំបន់ភ្នំ ៤៥០ និងច្រកក្រដូន » ។
❓បើសួរថា ២ទីតាំងនេះនៅឯណា ? ពូក៏មិនស្គាល់ដែរ ដឹងតែថានៅទិសទី ១ ព្រះវិហារ ។ ហើយបើសួរថា សៀមវាត្រៀមវាយមែនអត់ ? អាហ្នឹងក៏ពូ អត់ដឹងដែរ ស្រេចតែល្បងចោររើសថ្ងៃទេ ...
❓តែបើសួរថាមុនមានជុំទី ៣ យើងត្រូវត្រៀមអ្វីខ្លះ អាហ្នឹងពូអាចដឹងខ្លះ មានដូចជា :
1️⃣. ទីមួយ ត្រៀម ក្តារមជ្ឈូស , ត្រៀមធ្វើបុណ្យ ព្រោះបើមានវគ្គ៣ មែនចំនួនទ័ពពលី អាចលើសមុនគុណ ១០ ... វគ្គ ១ : ៥ថ្ងៃ , វគ្គ ២ : ២១ថ្ងៃ , ចុះបើវគ្គ ៣ យ៉ាងតិច ៣ខែ ត្រូវត្រៀមជាមុន ...
2️⃣. ទីពីរ ត្រៀមជម្លៀសប្រជាជន , ត្រៀមរកទីតាំង សុវត្ថិភាព , ត្រៀមស្បៀង សម្ភារៈ និង ជម្រក ដើម្បីសង្គ្រោះបឋម ...
3️⃣. ទីបី ត្រៀមកម្លាំង , ត្រៀមស្បៀង , ត្រៀមគ្រាប់ទុកប្រយុទ្ធ សម្រាប់រយៈពេលវែង ព្រោះបើកើតមែនលើកនេះ គឺបើកឃុំរៀងខ្លួនប្តូរកណ្តាប់ដៃគ្នាហើយ រឿងចរចាវាមិនងាយស្រួលទេ ព្រោះភាគីម្ខាងបានបំពាន បទឈប់បាញ់ និង កិច្ចព្រមព្រៀងសន្តិភាពរួចទៅហើយ ។
👉 ប្រជាជនត្រូវត្រៀមខ្លួនសម្រាប់ ទប់ផលប៉ះពាល់សេដ្ឋកិច្ចដោយសារសង្គ្រាម ទាំងមុខរបររកសុី ទាំងការងារ អាចរងផលប៉ះពាល់ខ្លាំង ។ ត្រៀមជួយចូលរួមជាមួយរាជរដ្ឋាភិបាល សហការណ៍គ្នា ផ្គត់ផ្គង់ស្បៀង និងសម្ភារៈ ជួយដល់កងទ័ព និងជនភៀសសឹក ! ដូចកាលពីពេល វគ្គ ១ និង វគ្គ ២ ...
👉 រាជរដ្ឋាភិបាល ត្រូវរៀបចំក្រុមការងារ ដើម្បីស្វែងរកបទឈប់បាញ់ជាថ្មី ត្រៀមតុ ត្រៀមកៅអី ដើម្បីចរចា ហើយក៏មានកិច្ចព្រមព្រៀងសន្តិភាពថ្មីមួយទៀត លើកនេះអាច ចិនចេញមុខជំនួសអាមេរិចម្តង ។ ក្រោយមកក៏នាំគ្នាឈប់បាញ់ បានមួយសន្ទុះក៏បាញ់គ្នាទៀត ដដែលៗកាលចប់ ?
👉 ស្តាប់ទៅហត់ទេ ? ពូគ្រាន់តែឮ វាសមយុទ្ធ , វាចល័តទ័ព , វាជម្លៀសប្រជាជន , វាគម្រាមត្រៀមវគ្គ ៣ ! ពូហត់ទុកមុនបាត់ហើយ , ហត់នឹងដើរសុំស្បៀងគេ , ហត់នឹងដឹកស្បៀងកាត់គ្រាប់ , ហត់នឹងមិនដឹងថ្ងៃណា ជាថ្ងៃស៊យ ? មិនមែនមនុស្សសុទ្ធតែ សំណាងនៅរស់ ២លើក ហើយលើកទី ៣ នៅតែសំណាងរហូតឯណា ...
👉 សូមត្រឹមគម្រាមបានហើយ កុំទាន់ផ្តេសផ្តាស់អាណែវ រក្សាស្ថេរភាព និងសន្តិភាពដូចសព្វថ្ងៃសិនទៅ ដោះស្រាយគ្នាតាមច្បាប់ តាមសន្តិវិធី ជាពិសេស អាមេទ័ពទើបឡើងថ្មី នៅភូមិភាគ២ កុំទាន់ចង់បានស្នាដៃពេក ចៃ យិនៗ ភី ... ។ ថ្ងៃណា ថ្ងៃហ្នឹងទៅ កុំខ្វល់ពេក យើងរក្សាតែជំហរ រក្សាសន្តិភាព និង ទុកឲ្យថ្នាក់ដឹកនាំដោះស្រាយតាមច្បាប់ ។
———————————————
អត្ថបទដោយ : #មេទ័ព_លីពូ #ទស្សនៈលីពូ #ពលទោមានភ័ព្វ🇰🇭
FB Page : https://www.facebook.com/General.LeePu