28/11/2025
❌❌❌ចែករំលែកពីការប្រើប្រាសម៉ាសសន្លឹក (Sheet mask) ថាតើក្រោយពេលបិតម៉ាសសន្លឹកយើងគួរលាងទឹកចេញដែររឺទេ?
តោះជាដំបូងយើងត្រូវស្គាល់អត្ថប្រយោជន៍របស់ម៉ាសសន្លឹកសិន!
ការបិតម៉ាសសន្លឹក (Sheet Mask) ជួយផ្តល់អត្ថប្រយោជន៍ច្រើនដល់ស្បែកមុខ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់ៗដែលស្បែកអាចទទួលបាន៖
⸻
១. បំពេញសំណើមឱ្យស្បែក
ម៉ាសសន្លឹកភាគច្រើនមាន Hyaluronic Acid, Glycerin ឬ Aloe Vera ដែលជួយបំពេញសំណើមឱ្យស្បែកដែលខ្វះសំណើមបានភ្លាមៗ
➡️ ជួយអោយស្បែកទន់ ម៉ត់ រលោង មើលទៅមានសំណើម។
⸻
២. កាត់បន្ថយស្បែកស្ងួត និងរបក
សម្រាប់អ្នកស្បែកស្ងួត ឬស្បែករបក ម៉ាសសន្លឹកអាចជួយបន្ថែមសំណើមឱ្យស្បែកបានល្អ
➡️ បន្ទាប់ពីប្រើហើយ ស្បែកមើលទៅមានសំណើម និងស្រស់ថ្លាជាងមុន
⸻
៣. ផ្តល់សារធាតុចិញ្ចឹមបានជ្រៅចូលទៅក្នុងស្បែក
ម៉ាសមាន Serum ឬ Essence ច្រើនជាងផលិតផល Skincare ផ្សេងៗ
➡️ ជួយឲ្យស្បែកទទួលបានសារធាតុចិញ្ចឹមជ្រៅ ដូចជា Vitamin C, Niacinamide, Collagen ជាដើម។
⸻
៤. ជួយបន្តឹងស្បែក និងបន្ថយភាពជ្រីវជ្រួញ
ម៉ាសខ្លះមាន Peptide ឬ Collagen
➡️ អាចជួយធ្វើឱ្យស្បែកតឹងជាងមុន និងបន្ថយស្នាមជ្រីវជ្រួញបានខ្លះៗដែរ
⸻
៥. បន្ថយភាពរោលរលាកក្រហមនៃស្បែក
សារធារតុ Extract ពីផ្លៃឈើ, Centella, Chamomile
➡️ ជួយបន្ថយការរលាក បាត់ក្រហម និងបន្ថយការឈឺចាប់នៃស្បែក។
⸻
៦. ធ្វើឱ្យស្បែកភ្លឺថ្លា
ម៉ាសដែលមាន Vitamin C, Niacinamide, Arbutin
➡️ ជួយជួសជុលពណ៌ស្បែក ឲ្យស ភ្លឺ ថ្លា និងបន្ថយស្នាមខ្មៅ។
⸻
៧. ជួយអិយស្បែកសំរាក និង Calming
ការបិតម៉ាសធ្វើអោយអារម្មណ៍ត្រជាក់ ស្រស់ ស្រាយ
➡️ ជួយកាត់បន្ថយភាពតានតឹង និងធ្វើអោយស្បែកដែលស្ដើងត្រឡប់មកមានសំណើមវិញ។
⸻
៨. ជួយឲ្យសេរ៉ូម ឬគ្រីមជ្រៀតចូលល្អជាងមុន
បន្ទាប់ពីបិតម៉ាសហើយ ស្បែកនឹងមានសំណើម ហើយភាពមានសំណើមនោះជួយឲ្យផលិតផលបន្ទាប់ជ្រៀតចូលល្អ
➡️ មានប្រសិទ្ធិភាពនិងជួយអោយ skin-care ជ្រាបចូលស្បែកបានល្អ
⭐️ តើបិតម៉ាសសន្លឹកគួរបិតទុកប៉ុន្មានម៉ោង?
• ការបិតត្រូវទុកត្រឹម 10–20 នាទីគឺគ្រប់គ្រាន់ហើយ
(កុំទុកឲ្យស្ងួតពេក រឺទុកនៅលើមុខយូរពេក ព្រោះនឹងស្រូបយកសំណើមពីស្បែកមុខចេញមកវិញដែលអាចធ្វើអោយមុខស្ងួតខុសពីធម្មតា)
✅ តើអាចបិតម៉ាសសន្លឹករាល់ថ្ងៃជាប្រចាំបានដែររឺទេ?
– ចាសអាចបិតបានជាប្រចាំក្នុងលក្ខខណ្ឌខាងក្រោម
១. ប្រើម៉ាសដែលមានសារធាតុស្រាលៗ(Hydrating mask)
ម៉ាសដែលផ្តោតលើសំណើម
➡️ Hyaluronic Acid
➡️ Glycerin
➡️ Aloe Vera
➡️ Centella
➡️ Ceramide
👉 ម៉ាសប្រភេទនេះអាចបិតរាល់ថ្ងៃដោយសុវត្ថិភាព
🧖♀️ តើស្បែកប្រភេទណាខ្លះដែលអាចបិតជាប្រចាំរាល់ថ្ងៃបាន?
✔ ស្បែកស្ងួត
✔ ស្បែកធម្មតា
✔ ស្បែកចំរុះ
✔ ស្បែកដែលខ្វះសំណើម
➡️ អាចបិត hydrating mask រាល់ថ្ងៃបាន។
⏰ ១. បិតពេលណាដែលល្អបំផុតសម្រាប់ស្បែកមុខ?
✔ ពេលល្ងាច / ពេលយប់
👉ជាពេលដែលល្អបំផុត ព្រោះស្បែកបានសម្រាក និងស្រូបយកសារធាតុដែលមាននៅ
ក្នុងម៉ាសបានល្អជាងពេលថ្ងៃ។
➡️ ជួយឲ្យសារធាតុចិញ្ចឹមជ្រៀតចូលបានល្អ
➡️ ជួយស្ដារស្បែកក្រោយពីធ្វើការហត់អស់ពេញមួយថ្ងៃ
🧴 ២. លំដាប់លំដោយក្នុងការបិតម៉ាសក្នុង Skincare Routine
លំដាប់ត្រឹមត្រូវ៖
1️⃣ Cleanser
2️⃣ Toner
3️⃣ Sheet Mask
4️⃣ Serum
5️⃣ Moisturizer
👉 Sheet Mask ត្រូវស្ថិត ចន្លោះ Toner និង Serum/Moisturizer។
📣📣📣តើគួរលាងទឹកចេញដែររឺទេបន្ទាប់ពីបិតម៉ាសសនឹ្លកហើយ?
✅ ១. ម៉ាសសន្លឹកជាទូទៅមានផ្ទុកសារធាតុ (Hydrating / Soothing / Brightening)
ចាសសំលើយគឹមិនគួរលាងទឹកចេញទេ!
👉👉👉មូលហេតុអីបានមិនគួរលាងទឹកចេញ?
✓ Serum/Essence ដែលមាននៅក្នុងម៉ាសគឺជាផ្នែកសំខាន់ដែលត្រូវទុកឲ្យស្បែកស្រូបយកសារធាតុទាំងនោះចូលទៅក្នុងស្បែក
✓ បើយើងលាងទឹកចេញនឹងធ្វើឲ្យបាត់បង់ប្រសិទ្ធភាព
———————-
👉👉👉ប្រឹក្សាគ្រប់បញ្ហាស្បែកជាមួយនាងខ្ញុំដោយឥតគិតថ្លៃតែលក់ផលិតផលគិតលុយពេញថ្លៃ