09/17/2026
ប្រធានអនុរក្សគុក ព្រៃស ឯកឧត្តម ហ៊ុន គឹមជាតិបានប្រកាស់សួររកទីតាំងក្មេងពាលជើងខ្លាំង #បើមានបងប្អូនណាស្គាល់ទីតាំងរស់នៅពិតប្រាកដលោកនិងជូន ១០០ ដុល្លារ ..។
ទីបំផុត! គណនីហ្វេសប៊ុករបស់ស្ត្រីដែលបានជេរប្រមាថលើវីរៈកងទ័ពយើង ត្រូវបានរកឃើញហើយ។ នៅក្នុងប្រអប់ខំមិន (Comment) នាងបានសរសេរសុំទោសបែបនេះថា
«ខ្ញុំសុំទោសខ្ញុំគ្មានចេតនាជេរទេដោយសារតែយប់មិញខ្ញុំផឹកស្រាច្រើនទើបខ្ញុំមានអារម្មណ៍មួយថាខ្ញុំរងអាក់អន់ស្រពន់ចិត្តនិងភ្ញៀវខ្ញុំក៏បញ្ចេញអារម្មណ៍ខ្ញុំសុំទោស។!»
តើបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា អាចទទួលយកការសុំទោសដោយយកលេស «ស្រវឹង» បែបនេះបានដែរឬទេ?
សម្តីមើលងាយ និងប្រមាថលើសេចក្តីថ្លៃថ្នូររបស់កងទ័ព ដែលជាអ្នកការពារជាតិ មិនមែនគ្រាន់តែសុំទោសមួយម៉ាត់ជាការស្រេចនោះទេ។
អាស្រ័យហេតុនេះ សូមសំណូមពរយ៉ាងទទូចដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាចុះស្រាវជ្រាវស្វែងរកទីតាំងបុគ្គលរូបនេះ ដើម្បីនាំខ្លួនមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត។