កំណប់វិជ្ជា Komnob Vichea

កំណប់វិជ្ជា Komnob Vichea វិជ្ជាជាទ្រព្យជាប់នឹងប្រាណ ចោរលួចមិនបាន ចាយច្រើនចម្រើនច្រើន / The value of knowledge. www.youtube.com/?sub_confirmation=1

08/03/2025

បទ៖ ដែនដីបុព្វវីរៈកងទ័ពស្ម័គ្រការពារ 🇰🇭🕊️
-----
ច្រៀងដោយ៖ ប្រាក់ សុគន្ធ

មនុស្សមានតម្លៃលើសពីលុយ
08/01/2025

មនុស្សមានតម្លៃលើសពីលុយ

07/30/2025

ជីវិតជូនជាតិ ធាតុជូនពុកម្តាយ ...

អាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិត រហូតដល់ចប់ថ្នាក់ទី១២ សូមក្រុមគ្រួសារយុទ្ធជនពលីធ្វើការទំនាក់ទំនងមកកាន់ សាលា...
07/29/2025

អាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិត រហូតដល់ចប់ថ្នាក់ទី១២ សូមក្រុមគ្រួសារយុទ្ធជនពលីធ្វើការទំនាក់ទំនងមកកាន់ សាលារៀនសុវណ្ណភូមិតាមរយៈលេខ 015 838 015 ឬ 015 838 902

អាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិត ដើម្បីបុព្វហេតុការពារជាតិ

សាលារៀនសុវណ្ណភូមិ សូមជម្រាបជូនដំណឹងដល់ក្រុមគ្រួសារយុទ្ធជនពលីជីវិតក្នុងបុព្វហេតុការពារជាតិឱ្យបានជ្រាបថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលី លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងជាស្ថាបនិកនៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប បានសម្រេចផ្ដល់ អាហារូបករណ៍១០០%រហូតដល់ចប់ថ្នាក់ទី១២ ទាំងកម្មវិធីចំណេះទូទៅខ្មែរ និងភាសាអង់គ្លេសទូទៅ ជូនដល់កូនៗយុទ្ធជនពលីជីវិតក្នុងបុព្វហេតុការពារជាតិ។

សូមក្រុមគ្រួសារយុទ្ធជនពលីធ្វើការទំនាក់ទំនងមកកាន់ សាលារៀនសុវណ្ណភូមិតាមរយៈលេខ 015 838 015 ឬ 015 838 902

យើងខ្ញុំជាកូនខ្មែរ ជនជាតិខ្មែរទាំងអស់ សូមគោរពដឹងគុណ និងកាន់ទុក្ខដល់វីរៈកងទ័ពខ្មែរ 🇰🇭 ដែលបានពលីជីវិតក្នុងសមរភូមិ ដ៏អង់អាច...
07/29/2025

យើងខ្ញុំជាកូនខ្មែរ ជនជាតិខ្មែរទាំងអស់ សូមគោរពដឹងគុណ និងកាន់ទុក្ខដល់វីរៈកងទ័ពខ្មែរ 🇰🇭 ដែលបានពលីជីវិតក្នុងសមរភូមិ ដ៏អង់អាចក្លាហានតទល់នឹងការឈ្លានពានរបស់សៀមពីថ្ងៃទី២៤ - ២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ។

យើងខ្ញុំនឹងចង់ចាំទុកនូវវីរៈភាពដ៏អស្ចារ្យមួយនេះ តកូនតចៅ!🥹🙏🇰🇭

សូមគោរពដឹងគុណ ដល់វីរៈកងទ័ពជួរមុខ 🕊️🇰🇭
07/29/2025

សូមគោរពដឹងគុណ ដល់វីរៈកងទ័ពជួរមុខ 🕊️🇰🇭

07/28/2025

បទឈប់បាញ់ រវាងកម្ពុជា-ថៃ
បានចូលជាធរមានហើយ
ចាប់ពីម៉ោង ១២:០០ យប់ ថ្ងៃទី២៨ កក្កដា ២០២៥ នេះតទៅ 🕊️🇰🇭

07/28/2025

ក្រោយពីត្រឡប់មកដល់ប្រទេសកម្ពុជាវិញបន្ទាប់ពីចរចារការឈប់បាញ់ជាបន្ទាន់ រវាងកងទ័ពកម្ពុជានិងកងទ័ពថៃដោយជោគជ័យនៅប្រទេសម៉ាឡេស៊ី ខ្ញុំបានទទួលទូរសព្ទពីឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយឯកឧត្តមទាក់ទងមកផ្ទាល់ ដើម្បីអបអរសាទរនូវជោគជ័យនៃកិច្ចចរចារបញ្ចប់ការឈប់បាញ់គ្នាភ្លាមរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃកាលពីល្ងាចមិញនេះ។ ឯកឧត្តមចាត់ទុកកិច្ចការនេះជាកិច្ចការសំខាន់ហើយដែលឯកឧត្តមតាមដានដោយផ្ទាល់។

ខ្ញុំបានសម្ដែងការអរគុណសារជាថ្មីចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្ដួចផ្ដើមនិងជំរុញឲ្យមានការចរចារការឈប់បាញ់ឲ្យបានឆាប់រហ័ស និងឲ្យគោលការណ៍សហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ីថ្ងៃនេះ។

ឯកឧត្តមយល់ថាដើម្បីឲ្យកិច្ចព្រមព្រៀងនេះអាចអនុវត្តទៅដោយពេញលេញនិងមាននិរន្តរភាព ចាំបាច់ត្រូវមានយន្តការតាមដាននិងត្រួតពិនិត្យការអនុវត្តរបស់ភាគីពាក់ព័ន្ធឱ្យបានច្បាស់លាស់ ដែលនេះក៏ជាចំណុចឯកភាពគ្នាមួយនៅក្នុងកិច្ចប្រជុំពិសេសផងដែរ។

ក្នុងន័យនេះ ឯកឧត្តមប្រធានាធិបតីបានឯកភាពឲ្យសហរដ្ឋអាមេរិកចូលរួមក្នុងដំណើរការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងបញ្ចប់ការឈប់បាញ់គ្នា និងបន្តសហការជាមួយយន្តការដែលរៀបចំដោយម៉ាឡេស៊ី ដើម្បីត្រួតពិនិត្យឲ្យបានជោគជ័យ។

ឯកឧត្តមប្រធានាធិបតី Donald Trump ចាត់ទុកថាកិច្ចការងារនេះជាកិច្ចការពិសេសសំខាន់ដែលឯកឧត្តមចង់ឃើញនូវសន្តិភាពមួយដែលមានជាអចិន្ត្រៃយ៍រវាងប្រទេសទាំងពីរ។

Upon returning to Cambodia following the successful negotiation of an immediate ceasefire between the Cambodian and Thai armed forces in Malaysia, I received a phone call from His Excellency Donald Trump, President of the United States. He contacted me to extend his congratulations for this evening's successful ceasefire negotiation between the Cambodian Prime Minister and the Thai Prime Minister. He considers this a crucial matter that he had been monitoring personally.

I expressed my renewed thanks to President Donald Trump for initiating and facilitating for a swift ceasefire negotiation and for the United States to co-organize today's special meeting in Malaysia.

He believes that for this agreement to be fully and sustainably implemented, there must be a clear monitoring mechanism to oversee the implementation by the relevant parties. This was also a point of agreement of the special meeting.

In this regard, President Trump agrees for the United States to engage in the monitoring the implementation of the ceasefire agreement and to continue cooperating with the mechanism established by Malaysia for successful oversight.

The President attaches great importance to this ceasefire agreement, as he wishes to see lasting peace between the two countries.

#ហ៊ុនម៉ាណែត
#កម្ពុជា

07/28/2025

ជាលទ្ធផលដ៏ត្រចះត្រចង់ពីចំនួបរវាងខ្ញុំ និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖

1. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង2400 ថ្ងៃទី28 ខែកក្កដា ឆ្នាំ2025។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ។

2. រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី1 និងទី2 និងភាគីកម្ពុជាយោធភូមិភាគទី4 និងទី5) នៅវេលាម៉ោង0700 ថ្ងៃទី29 ខែកក្កដា ឆ្នាំ2025 និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បេីមានការឯកភាពពីភាគីទាំងពីរ និង

3. រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី4 ខែសីហា ឆ្នាំ2025 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ខ្ញុំសូមអរគុណឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលអោយមានកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះ។ ខ្ញុំក៏សូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្តល់ការគាំទ្រដល់ដំណើរការចរចាររកការឈប់បាញ់ភ្លាមដើម្បីកសាងសន្តិភាព តាមរយៈសហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំនៃជំនួបថ្ងៃនេះ។ ខ្ញុំក៏សូមអរគុណដល់រដ្ឋាភិបាលចិនដែលតែងតែគាំទ្រលើកទឹកចិត្តអោយភាគីទាំងពីរស្វែងរកការឈប់បាញ់និងចូលរួមយ៉ាងសកម្មគាំទ្រដល់ជំនួបពិសេសនេះផងដែរ។

ខ្ញុំជឿជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងកងទ័ពកម្ពុជានិងកងទ័ពថៃនេះ គឺជាមូលដ្ឋានសំខាន់សម្រាប់ការកសាងទំនុកចិត្តរវាងគ្នា និងការកែលំអរស្ថានការអោយប្រសើរឡើង ឈានទៅរកប្រក្រតីភាពនៅពេលអនាគត។

A fruitful outcome from the meeting between myself and H.E. Phumtham Wechayachai, Acting Prime Minister of the Kingdom of Thailand, both the Cambodia and Thai sides have reached the following agreements:

1. An immediate and unconditional ceasefire, with effect from 24:00 hours (local time) on 28 July 2025. This is a vital first step towards de-escalation and the restoration of peace and security.
2. To convene informal meeting of regional commanders (Regional Military 1 and 2 on the Thai side and Regional Military 4 and 5!of the Cambodian side) at 07:00 hours on 29 July 2025, and followed by meeting with the Defense Attaches led by the Chair of ASEAN, if both sides agreed; and
3. To convene a meeting of the General Border Committee (GBC) on 4 August 2025, to be hosted by Cambodia

I would like to thank H.E. Prime Minister Anwar Ibrahim for initiating and facilitating this meeting and serving as host. I would also like to extend my thanks to H.E. President Donald Trump for his support for the immediate ceasefire negotiation process in order to build peace through the United States’ co-organizing of today’s meeting. I also thank the Government of China, which has consistently encouraged both sides to seek a ceasefire and actively supported this special meeting.

I firmly believe that this ceasefire agreement between the Cambodian and Thai armed forces is a crucial foundation for building mutual trust, improving the situation, and paving the way for returning to normalcy in the future.

#ហ៊ុនម៉ាណែត
#កម្ពុជា

07/28/2025

សល់៤០នាទីទៀតនេះ ពិតជាយូរខ្លាំងណាស់សម្រាប់អ្នកចង់បានសន្តិភាពពិតប្រាកដ 🕊️ 🇰🇭

🙏🥰👍
07/28/2025

🙏🥰👍

Address

New York, NY

Alerts

Be the first to know and let us send you an email when កំណប់វិជ្ជា Komnob Vichea posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share