សារព័ត៌មាន អង្គរជ័យ Angkorchey News

សារព័ត៌មាន អង្គរជ័យ Angkorchey News អង្គរជ័យ ព័ត៌មានថ្មីៗ នឹងទាន់ហេតុការណ៍មាននៅលើកញ្ចក់ទូរស័ព្ទដៃរបស់លោកអ្នក

អង្គភាពព័ត៌មាន អង្គរជ័យ គឺជាស្ថាប័នព័ត៌មាន អនឡាញមួយ (ONLINE) ត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីធ្វើការផ្សព្វផ្សាយនូវព័ត៌មានទូទៅជូនដល់សង្គមកម្ពុជា។ អង្គភាពព័ត៌មាន អង្គរជ័យ បានចូលរួមចំណែកយ៉ាងសំខាន់ជាប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា នាយុគសម័យបច្ចេកវិទ្យាឌីជីថល (Digital)។

អង្គភាពព័ត៌មាន អង្គរជ័យ នឹងធ្វើការផ្សព្វផ្សាយនូវព័ត៌មានទូទៅឲ្យមានភាពទូលំទូលាយជូនដល់មហាជន ក្នុង និងក្រៅប្រទេសឲ្យទទួលបាននូ

វការយល់ដឹង នឹងបានជ្រាបនូវអ្វី ដែលកំពុងតែបានកើតឡើងនាពេលបច្ចុប្បន្នជុំវិញពិភពលោក។

អង្គភាពព័ត៌មាន អង្គរជ័យ ជាស្ថាប័នមួយ ដែលបានចូលរួមចំណែកក្នុងការជួយអភិវឌ្ឍន៍ដល់យុវជន យុវនារី ប្រជាជនកម្ពុជា ដែលមានបំណង នឹងស្រលាញ់វិស័យជាអ្នកសារព័ត៌មាន ឲ្យទទួលបានការបណ្តុះបណ្តាល ចំណេះដឹង និងការងារធ្វើជាអាជីបក្នុងពេលអនាគតរបស់ពួកគេ។

អង្គភាពព័ត៌មាន អង្គរជ័យ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយនូវព័ត៌មានពិត សុក្រឹតភាព គុណភាព ក្រមសីលធម៌ ប្រកបដោយវិជ្ជាជីវៈ ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយមួយឈានមុខគេ ដែលអាចផ្ដល់ជាប្រយោជន៍ដល់សង្គមជាតិកម្ពុជាទាំងមូល។

ដោយមើលឃើញពីភាពចាំបាច់នេះ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ អង្គភាពមួយនេះ ក៏ត្រូវបានផ្ដួចផ្ដើមគំនិតបង្កើតឡើងដោយប្រធានស្ថាបនិក លោក សិទ្ធ ស៊ូ ដោយដាក់ឈ្មោះថា អង្គរជ័យ នឹងទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មាន នៅថ្ងៃ២២ ខែមេសា ឆ្នាំ២០១៩។

ការិយាល័យកណ្តាលរបស់អង្គភាពព័ត៌មាន អង្គរជ័យ ស្ថិតនៅផ្ទះលេខ៨៨ ផ្លូវ១៦ បុរីពិភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កម្ពុជា។

12/01/2025

ទំនប់ដូនទ្រី ជាអាងស្ដុកទឹកបានប្រមាណ​ ១៦៣លានម៉ែត្រគូប ស្ថិតក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង

ទំនប់ដូនទ្រី​ ជាអាងស្តុកទឹកដ៏ធំមួយទៀត​ ក្នុងចំណោមអាងស្តុកជាច្រេីននៅខេត្តបាត់ដំបង​ ពោរពេញដោយសក្កានុពលកសិកម្ម​ អាចផ្គត់ផ្គង់ទឹកស្រោចស្រពផ្ទៃដីកសិកម្មរដូវវស្សាចំនួន ៣៣០០០ហិកតា និងរដូវប្រាំងចំនួន ៤៥០០ហិកតា គ្របដណ្តប់លើឃុំចំនួន ១១នៃស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រមទាំងចូលរួមចំណែកនៅក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។

ទំនប់ដូនទ្រី បានសម្រេចការសាងសង់​ ១០០% ក្រោយពីបានចាប់ផ្តើមការដ្ឋានកាលពីឆ្នាំ២០១៨ ដោយមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ៖
ទី១/ ទំនប់ស្នូលដីថ្មបំពេញ Earth-Core Rockfill Dam (ECRD) ដែលមានខ្នងលើទទឹង ៨ ម៉ែត្រ កម្ពស់ ៦០ ម៉ែត្រពីគ្រឹះ និងប្រវែងសរុប ៦៥៤ ម៉ែត្រ ដែលមានសមត្ថភាពផ្ទុកទឹកប្រសិទ្ធភាពបាន ១៣៣ លានម៉ែត្រគូប។
ទី២/ សំណង់បង្អៀរ (Spillway) ដែលមានប្រវែងសរុប ៤១៤ ម៉ែត្រ និងសមត្ថភាពដោះទឹកបាន ៨៥០ ម៉ែត្រគូប/វិនាទី។
ទី៣/ រូងក្រោមដីបង្វែរទឹក (Diversion Tunnel) ដែលមានអង្កត់ផ្ចិត ៤ ម៉ែត្រ និងប្រវែង ៤៦២ ម៉ែត្រ។
និងទី៤/ សំណង់ប៉មគ្រប់គ្រងទឹកមានទ្វារទឹកច្រើនថ្នាក់ (Multi-Stage Intake Tower) ដែលមានវិមាត្រ ៨ ម៉ែត្រ (ទទឹង) × ២៤ ម៉ែត្រ (ប្រវែង) × ៤៩ ម៉ែត្រ (កម្ពស់) បំពាក់ដោយទ្វារសំរាប់ប្រតិបត្តិការចំនួនបួន ដែលនីមួយៗមានទំហំ ២,២ ម៉ែត្រ x ២,២ ម៉ែត្រ។

រាជរដ្ឋាភិបាល​ បានបន្តផ្តល់អាទិភាព​ និងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការពង្រឹង​ និងពង្រីកប្រព័ន្ធធារាសាស្ត្រ​ ពិសេសបង្កេីតអាងស្តុកទឹក​ ដែលជាប្រភពនៃតម្រូវការយ៉ាងសំខាន់សម្រាប់បម្រេីដល់វិស័យកសិកម្ម​ និងពហុបំណងនៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនផងដែរ។ ទឹក​ ជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៥​ នៃយុទ្ធសាស្ត្រចតុកោណ​ ហេីយក៏បានបន្តជំរុញអនុវត្តយ៉ាងសកម្ម​ តាមរយៈ​ក្រសួងធនធានទឹក​ និងឧតុនិយម​ជាប្រតិបត្តិករ។

ទីបំផុត! កងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រេចបញ្ចប់បញ្ហា បន្ទាប់ពី លោក ផែង វណ្ណៈ បានធ្វើកិច្ចសន្យា នៅចំពោះមុខ នាយឧត្តមសេនីយ...
11/30/2025

ទីបំផុត! កងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រេចបញ្ចប់បញ្ហា បន្ទាប់ពី លោក ផែង វណ្ណៈ បានធ្វើកិច្ចសន្យា នៅចំពោះមុខ នាយឧត្តមសេនីយ៍ សៅ សុខា

ក្រោយកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញលិខិតថ្កោលទោសយ៉ាងព្រោងព្រាតទៅលើលោក ផែង វណ្ណៈ ដោយចោទថា បានជេរប្រមាថមន្ត្រី និងស្ថាប័នកងរាជអាវុធហត្ថ ក្នុងករណីបង្ក្រាបបទល្មើសព្រៃឈើ ពេលនេះកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសម្រេចបញ្ចប់បញ្ហាឲ្យរលត់ទៅវិញ បន្ទាប់ពី លោក ផែង វណ្ណៈ បានយល់ព្រមធ្វើកិច្ចសន្យានៅចំពោះមុខ នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងករណីនិយាយរិះគន់នៅលើបណ្ដាញសង្គមកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

នៅក្នុងកិច្ចសន្យាចំពោះមុខមេកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ផែង វណ្ណៈ បានយល់ព្រមដូចខាងក្រោម៖

ទី១-បញ្ឈប់ការប្រព្រឹត្តអំពើខាងលើនេះតទៀត។

ទី២-លុបចោលអត្ថបទនិងរូបភាពទាំងអស់ ដែលបានបង្ហោះពាក់ព័ន្ធនឹងអំពើករណីខាងលើនេះ។

ទី៣-ថ្កោលទោសចំពោះជនទាំងឡាយណា ដែលឆ្លៀតយកព័ត៌មានខាងលើ ទៅប្រើប្រាស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន បក្សពួក ក្នុងបំណងបង្កចលាចលសង្គម បំផ្លាញសន្តិភាព និងសុខដុមនីយកម្មក្នុងសង្គម។

និងទី៤-រួមសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ច ក្នុងការផ្តល់ព័ត៌មានពិត ដើម្បីរួមចំណែកកែលម្អចំណុចអវិជ្ជមានក្នុងសង្គម៕

11/26/2025

កងទ័ពជើងគោកថៃ ប្រើឧទ្ធម្ភាគចក្រដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់នៅ ហាត់យ៉ៃ (Hat Yai)

11/26/2025

លោក តាន់ គីមសួរ ប្រតិកម្មនិងមន្រ្តីកងរាជអាវុធហត្ថខេត្តក្រចេះ ក្រោយមានបញ្ជាពីមេប៉េអឹមខេត្ត ចង់ហៅលោកទៅសួរនាំនៅទីបញ្ជាការដ្ឋានខេត្ត

អ្នកតាមដាន និងឃ្លាំមើលបទល្មើសធនធានធម្មជាតិ លោក តាន់ គីមសួរ បានផ្ទុះប្រតិកម្មភ្លាមៗទៅកាន់មន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ ក្រោយមានបទបញ្ជាពីមេប៉េអឹមខេត្ត ចង់ហៅលោកទៅសួរនាំនៅទីបញ្ជាការដ្ឋានខេត្ត ។ នេះបើយោងតាមវីដេអូដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក តាន់ គីមសួរ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

លោក តាន់ គីមសួរ បានសរសេរថា៖ មេប៉េអឹមខេត្តក្រចេះចង់ហៅខ្ញុំទៅសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ទាំងដែលខ្ញុំប្រាប់ថាខ្ញុំកំពុងតែជាប់បំពេញការងារ តើលោកមានចេតនាអ្វីឱ្យពិតប្រាកដដែរ? លោកគួរហៅជនសង្ស័យដែលប្រព្រឹត្តិបទល្មើសទៅសួរនាំត្រូវជាង។

ក្រុមជ្រុលនិយមថៃ កំពុងធ្វើបាតុកម្មហាម ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក កុំឲ្យជួយកម្ពុជាក្នុងរឿងជម្លោះព្រំដែនក្រុមជ្រុលនិយមថៃ ហៅ...
11/22/2025

ក្រុមជ្រុលនិយមថៃ កំពុងធ្វើបាតុកម្មហាម ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក កុំឲ្យជួយកម្ពុជាក្នុងរឿងជម្លោះព្រំដែន

ក្រុមជ្រុលនិយមថៃ ហៅថា ក្រុមបង្រួបបង្រួមទឹកដីដើម្បីការពារអធិបតេយ្យ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មនៅមុខស្ថានទូតម៉ាឡេស៊ី និងស្ថានទូតសហរដ្ឋអាមេរិក ប្រចាំទីក្រុងបាងកក ដោយហាមមិនឲ្យ លោក អាន់វ៉ា អុីប្រាហ៊ីម និងប្រធានាធិបតី ដូណាល់ ត្រាំ លូកដៃ និងជួយកម្ពុជាក្នុងជម្លោះរឿងព្រំដែន កម្ពុជា-ថៃ ឡើយ។

ក្រុមអ្នកជ្រុលនិយមថៃនេះ គឺដឹកនាំដោយបុគ្គលឈ្មោះ ពិឆីត ឆៃមង្គល (Pichit Chaimongkol) និងឈ្មោះ ចតុផន ព្រំផាន់ (Jatuporn Prompan) បានដឹកនាំក្រុមបាតុកររាប់រយនាក់ប្រឆាំង និងមហាអំណាចសហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី ក្រោយប្រទេសទាំងពីរបានធ្វើជាសាក្សីចុះហត្ថលេខាក្នុងកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។

ក្រោយមកភាគីថៃមិនបានអនុវត្តកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ ឡើយ និងបានប្រមាថមើលងាយកម្ពុជាឥតឈប់ឈរ ធ្វើឲ្យមហាអំណាចសហរដ្ឋអាមេរិកដាក់សម្ពាធលើពន្ធគយពាណិជ្ជកម្ម និងបញ្ជាឲ្យភាគីថៃត្រូវតែគោរព និងអនុវត្តកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ ទើបអាមេរិកសម្រួលលើពន្ធគយពាណិជ្ជកម្មឡើងវិញ។ ការណ៍នេះធ្វើឲ្យក្រុមជ្រុលនិយមថៃ មិនសប្បាយចិត្តជាមួយអាមេរិក និងម៉ាឡេស៊ី ដោយចោទថាប្រទេសទាំងពីរបានលូកដៃជួយកម្ពុជា និងជ្រៀតជ្រែកក្នុងកិច្ចការជម្លោះព្រំដែនកម្ពុជា-ថៃ។

ហេតុផលនេះ ទើបធ្វើឲ្យក្រុមជ្រុលនិយមថៃទាំងនោះ កើតទុក្ខមិនសុខចិត្ត នាំគ្នាធ្វើបាតុកម្មតវ៉ានៅមុខស្ថានទូតអាមេរិក និងម៉ាឡេស៊ី ដែលប្រចាំនៅទីក្រុងបាងកក មិនឲ្យលូកដៃក្នុងរឿងជម្លោះព្រំដែន កម្ពុជា-ថៃ ដើម្បីប្រឆាំងប្រទេសទាំងពីរ ដោយទាមទារឲ្យដកខ្លួនចេញបន្ទាន់។

កងទ័ពថៃ បាននាំអនុព័ន្ធយោធាប្រចាំប្រទេសថៃចំនួន ១៧ ប្រទេស មកកាន់ព្រំដែន ខ្លងលឹក-ប៉ោយប៉ែត ដោយចោទប្រកាន់ថាអាគារខ្ពស់ៗ គឺជាកន...
11/19/2025

កងទ័ពថៃ បាននាំអនុព័ន្ធយោធាប្រចាំប្រទេសថៃចំនួន ១៧ ប្រទេស មកកាន់ព្រំដែន ខ្លងលឹក-ប៉ោយប៉ែត ដោយចោទប្រកាន់ថាអាគារខ្ពស់ៗ គឺជាកន្លែងឧក្រិទ្ធជនឆ្លងដែននិង បោកប្រាស់តាមអុីនធឺណិត

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កងទ័ពថៃបាននាំអនុព័ន្ធយោធាប្រចាំប្រទេសថៃចំនួន ១៧ ប្រទេស មកកាន់ច្រកខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ជាប់ព្រំដែនច្រកប៉ោយប៉ែត ខេត្តឧត្តរមានជ័យ ដើម្បីចង្អុរបង្ហាញពីអគារខ្ពស់ៗក្នុងក្រុងប៉ោយប៉ែត ដែលកងទ័ពថៃ បានចោទប្រកាន់ និងអះអាងថាជាអគារធ្វើការរបស់ក្រុមឧក្រិទ្ធជនឆ្លងដែននិង បោកប្រាស់តាមអុីនធឺណិត។ នេះបើយោងតាមការចេញផ្សាយដោយការសែត ខាវឆុងប៉ែត របស់ថៃ នេះថ្ងៃទី១៩ វិច្ឆិកា នេះ។

ក្រៅពីបង្ករឿងជម្លោះព្រំដែន ភាគីថៃតែងតែបង្កើតរឿងនេះរឿងនោះ ដើម្បីចោទប្រកាន់មកលើកម្ពុជាមិនចេះចប់មិនចេះហើយ។

11/19/2025

ភាគីថៃបានផ្ទុះអាវុធ ជាប់ព្រំដែនច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ អំឡុងពេលក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) កំពុងចុះផ្ទៀងផ្ទាត់

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១១:០៨នាទីព្រឹកភាគីថៃបានផ្ទុះអាវុធពីខាងទឹកដីថៃ ជាប់ច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានធ្វើឲ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) សម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះ និងដកថយត្រឡប់វិញ ដើម្បីសុវត្ថិភាព។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពាជាតិ។

នេះជាលើកទីមួយហើយ ដែលក្រុមក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានជួបហេតុការណ៍ផ្ទាល់ភ្នែកបែបនេះ ចាប់តាំងពីផ្ទុះសង្គ្រាមចំនួន៥ថ្ងៃ និងការបាញ់ប្រហារមកលើប្រជាពលរដ្ឋកម្ពុជានៅភូមិព្រៃចាន់ ដោយភាគីទាហានថៃ។

11/18/2025

ទីបំផុត! កម្លាំងសមត្ថកិច្ចកម្ពុជា តាមប្រមាញ់ក្រុមឧក្រិដ្ឋជន​រំដោះអ្នកទោស​នៅក្នុងតុលាការខេត្តស្វាយរៀងបានមកវិញគ្រប់ចំនួនហើយ

កម្លាំងសមត្ថកិច្ចកម្ពុជាបានតាមចាប់ខ្លួន​ក្រុមឧក្រិដ្ឋជន​រំដោះអ្នកទោស នៅក្នុងតុលាការខេត្តស្វាយរៀងបានមកវិញគ្រប់ចំនួនហើយនៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្រុមឧក្រិដ្ឋជនទាំងនោះមានគ្នាចំនួន ៦នាក់ (ប្រុស៥នាក់ ស្រី១នាក់) បាននាំគ្នារត់គេចចេញពីតុលាការភ្លាមៗ ក្រោយមាននារីម្នាក់បានបន្លំខ្លួនចូលទៅក្នុងតុលាការ រួចហុចកាំភ្លើងឲ្យអ្នកទោសដែលជាបក្សពួករបស់ខ្លួន បាញ់មកលើមន្រ្តីសមត្ថកិច្ច ដើម្បីរត់គេចខ្លួនកាលពីព្រឹកមិញ។

11/18/2025

សកម្មភាពការបាញ់រំដោះអ្នកទោសជនជាតិវៀតណាមជាមេក្លោងល្បែងអនឡាញ ចេញពីតុលាការខេត្តស្វាយរៀង

អ្នកទោសជនជាតិវៀតណាមម្នាក់ ដែលសង្ស័យជាមេក្លោងល្បែងអនឡាញ ត្រូវបានបក្ខពួកជាស្រ្តីហុចកាំភ្លើង រួចហើយបាញ់លើសមត្ថកិច្ច ពេលនាំចូលទៅក្នុងតុលាការខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្រោយធ្វើសកម្មភាព កម្លាំងសមត្ថកិច្ច ក៏បានតាមចាប់អ្នកទោសជនជាតិវៀតណាមនោះបានមកវិញ និងបានដកហូតរថយន្តរបស់ក្រុមជនល្មើសផងដែរ ឯចំណែកបក្ខពួកផ្សេងទៀត កម្លាំងសមត្ថកិច្ចកំពុងតាមចាប់បន្ត។

11/18/2025

កាមេរ៉ាសុវត្ថិភាព បង្ហាញពីសកម្មភាពការបាញ់រំដោះអ្នកទោសជនជាតិវៀតណាមជាមេក្លោងល្បែងអនឡាញ ចេញពីតុលាការខេត្តស្វាយរៀង

អ្នកទោសជនជាតិវៀតណាមម្នាក់ ដែលសង្ស័យជាមេក្លោងល្បែងអនឡាញ ត្រូវបានបក្ខពួកចូលទៅបាញ់រំដោះពេលនាំចូលទៅក្នុងតុលាការខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្រោយធ្វើសកម្មភាព កម្លាំងសមត្ថកិច្ច ក៏បានតាមចាប់អ្នកទោសជនជាតិវៀតណាមនោះបានមកវិញ និងបានដកហូតរថយន្តរបស់ក្រុមជនល្មើសផងដែរ ឯចំណែកបក្ខពួកផ្សេងទៀត កម្លាំងសមត្ថកិច្ចកំពុងតាមចាប់បន្ត។

វីដេអូ៖ DAP

11/16/2025

បន្ទាន់! ទាហានថៃគ្រោងវាយប្រហារនៅតំបន់ថ្មដា និងតំបន់អូរភ្លូកដំរី ក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។

11/15/2025

ក្ដៅៗ! អាមេរិកផ្អាកចរចាពាណិជ្ជកម្មជាមួយថៃ ដើម្បីដាក់សម្ពាធ ក្រោយថៃមិនគោរព​កិច្ចព្រមព្រៀង​សន្តិភាពជាមួយកម្ពុជា ។

Address

Https://maps. App. Goo. Gl/xLuokSb41TnvehHk 7
New York, NY
10004

Alerts

Be the first to know and let us send you an email when សារព័ត៌មាន អង្គរជ័យ Angkorchey News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to សារព័ត៌មាន អង្គរជ័យ Angkorchey News:

Share

អង្គរជ័យ ANGKORCHEY NEWS

អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត ។ មិនត្រូវចាត់ទុកអ្នកសារព័ត៌មានជាសត្រូវឡើយ ត្រូវចាត់ទុកអ្នកសារព័ត៌មានជាដៃគូរដែលមិនអាចខ្វះបាន ។

បុព្វកថា

អង្គភាពព័ត៌មាន អង្គរជ័យ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីធ្វើការផ្សព្វផ្សាយនូវព័ត៌មានទូទៅជូនដល់សង្គមកម្ពុជា ក៏ដូចជានូវបណ្ដាជុំវិញពិភពលោក នឹងដើម្បីចូលរួមចំណែកយ៉ាងសំខាន់ នៃប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា នាយុគសម័យបច្ចេកវិទ្យាឌីជីថល (Digital) ។

អង្គភាពព័ត៌មាន អង្គរជ័យ នឹងធ្វើការផ្សព្វផ្សាយនូវព័ត៌មានទូទៅឲ្យមានភាពទូលំទូលាយជូនដល់មហាជនក្នុង និងក្រៅប្រទេសឲ្យទទួលបាននូវការយល់ដឹង នឹងបានជ្រាបនូវអ្វីដែលកើតឡើងនាពេលបច្ចុប្បន្នជុំវិញពិភពលោក។ អង្គភាពព័ត៌មាន អង្គរជ័យ ជាស្ថាប័នមួយដែលបានចូលរួមចំណែកក្នុងការជួយអភិវឌ្ឍន៍ដល់យុវជន យុវនារី ប្រជាជនកម្ពុជា ដែលមានបំណង នឹងស្រលាញ់វិស័យជាអ្នកសារព័ត៌មាន ឲ្យទទួលបានចំណេះដឹង និងការងារធ្វើជាអាជីបក្នុងពេលអនាគតរបស់ពួកគេ ។