MatriX Entertainment

MatriX Entertainment We love to create and share knowledge contents related to Cambodia's Entertainment Industry!

“ចំណូលចិត្ត​ក្នុង​វិស័យ​សិល្បៈរបស់ (ហ្លួងតា) ​គឺជា​ផ្នែក​មួយ​នៃ​ហេតុផល​ដែល​ខ្ញុំ​ជ្រើសរើស​អាជីព សម្តែង” សារក្នុង IG របស់...
01/02/2025

“ចំណូលចិត្ត​ក្នុង​វិស័យ​សិល្បៈរបស់ (ហ្លួងតា) ​គឺជា​ផ្នែក​មួយ​នៃ​ហេតុផល​ដែល​ខ្ញុំ​ជ្រើសរើស​អាជីព សម្តែង” សារក្នុង IG របស់អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុនី ក្នុងឱកាសខួប ៣ឆ្នាំ នៃការយាងចូលទីវង្គតរបស់ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ដោយផ្ជាប់ជាមួយរូភាពរបស់ ព្រះបរមរតនកោដ្ឋ និងអ្នកអង្គម្ចាស់ Muni Norodom។

នៅឆ្នាំ ២០១៧ អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុនី បានបញ្ចប់ការសិក្សាពី American Academy of Dramatic Arts នៅសហរដ្ឋអាមេរិក។ ក្នុងឆ្នាំ២០២២ អ្នកង្គម្ចាស់ រស្មីខែមុនី មានស្នាព្រះហស្តសម្តែងជាតួអង្គឯក ឈ្មោះ ដេនី (Danny) ក្នុងរឿងហូលីវូដ ដែលមានចំណងជើងថា 1660 VINE ហើយនេះក៏ជាតួងអង្គដំបូងរបស់ទ្រងផងដែរ។

អ្នកអង្គម្ចាស់ នរោត្តម រស្មីខេមុនី ត្រូវជាព្រះបុត្រាបង្កើតនៃ សម្តេចរាជបុត្រី​ នរោត្តម​ អរុណរស្មី​ និងឯកឧត្តម​ កែវ​ ពុទ្ធរស្មី ។ ត្រូវជា​ព្រះនត្តា​(ចៅ) ព្រះករុណា​ ​ព្រះបរមរតនកោដ្ឋ​ និងសម្តេចព្រះមហាក្សត្រី ព្រះវិររាជមាតាជាតិខ្មែរ និងត្រូវជាព្រះភាគិនេយ្យ(ក្មួយប្រុស) ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

#សាទរកម្ពុជា #អ្នកអង្គម្ចាស់ #អ្នកអង្គម្ចាស់នរោត្តមរស្មីខែមុនី #ព្រះបរមរតនកោដ្ឋ #ព្រះបាទនរោត្តមសីហនុ

🤩គ្រប់គ្នាភ្ញាក់ផ្អើលបានជួបម្ចាស់រូបពិត! នរណាខ្លះបានជួបលោកយាយអប្សរា កាលពីម្សិលមិញ? សូមផ្ញើរូបភាពនៅក្នុងមិត (comment) ឲ្យ...
12/30/2024

🤩គ្រប់គ្នាភ្ញាក់ផ្អើលបានជួបម្ចាស់រូបពិត! នរណាខ្លះបានជួបលោកយាយអប្សរា កាលពីម្សិលមិញ? សូមផ្ញើរូបភាពនៅក្នុងមិត (comment) ឲ្យយើងខ្ញុំដឹងផង 🥰

👨🏼‍🎨ពីរូបថត ទៅជាសិល្បៈគំនូរលើជញ្ជាំង លោក FONKi វិចិត្រករគំនូរលើជញ្ជាំង បានចូលរួមចំណែកដាក់បង្ហាញនូវស្នាដៃ និងភាពច្នៃប្រឌិតនៅព្រឹត្តិការណ៍ «សាទរកម្ពុជា» ។

🎨គំនូរលោកយាយអប្សរាដ៏ធំនិង រូបភាពច្នៃប្រឌិតផ្សេងៗទៀតនឹងបង្ហាញនៅថ្ងៃព្រឹត្តិការណ៍សាទរកម្ពុជាសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។

ព្រឹត្តិការណ៍សាទរកម្ពុជានឹងប្រារព្ធឡើងនូវ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅមុខព្រះបរមរាជវាំង។

The team who brought to life the incredible "Apsara Granny" project, which included a photoshoot to celebrate International Mother's Day is Taing, ,

Apsara Granny: photo by



#សាទរកម្ពុជា

🎅តើអ្នកដឹងទេថា? បទ Jingle Bells មិនមែនជាបទភ្លេងនិពន្ធឡើងសម្រាប់បុណ្យណូអែលនោះទេ។🎄🎅រដូវណូអែលមកដល់ហើយមែនទេ? ប្រាកដណាស់! នៅព...
12/27/2024

🎅តើអ្នកដឹងទេថា? បទ Jingle Bells មិនមែនជាបទភ្លេងនិពន្ធឡើងសម្រាប់បុណ្យណូអែលនោះទេ។🎄

🎅រដូវណូអែលមកដល់ហើយមែនទេ? ប្រាកដណាស់! នៅពេលដែលអ្នកដើរតាមផ្សាទំនើបនានាអ្នកប្រាកដជាបានលឹបទភ្លេងនិមិត្តរូបរបស់បុណ្យណូអែលដ៏ល្បីល្បាញមួយបទគឺ Jingle Bells!

🔔បទ “Jingle Bells” ត្រូវបាននិពន្ធក្នុងឆ្នាំ ១៨៥៧ សម្រាប់បុណ្យថ្លែងអរគុណ (Thanksgiving) នៅប្រទេសអាមេរិក មានប្រវត្តិទាក់ទងនឹងការប្រណាំងរទេះរអិលលើទឹកកកដែលគេបំពាក់កន្តឹងលើ ក សេះ ដើម្បីអោយឮសំឡេងដែលភាសាអង់គ្លេសត្រាប់ថា ជីងហ្គល (Jingle)។ លើពីនេះដោយសារតែសង្គមអាមេរិកធ្លាប់ជាសង្គមមួយដែលការរើសអើងពូជសាសន៌គឺជាទំនៀមធម្មតា ការសម្តែងបទនេះតំបូងឡើយក៏មានអត្តចរិត រើសអើសពូជសាសន៍ ដោយជនជាតិស្បែកសនឹងលាបមុខខ្មៅសម្តែងលើឆាកដើម្បីមើលងាយដល់ជនជាតិស្បែកខ្មៅ ដែលផ្ទុយទាំងស្រុងពីរបៀបដែលបទនេះបានក្លាយជាបទសម្រាប់សម្តែងការអបអរសាទរដ៏អំណរនៃពិធីបុណ្យណូអែលដ៏រីករាយនាពេលបច្ចុប្បន្ន! នេះបើតាមការស្រាវជ្រាវរបស់លោកស្រី ឃីណា ហាំមីល (Kyna Hamill) អ្នកស្រាវជ្រាវជនជាតិអាមេរិកដ៏ល្បីល្បាញម្នាក់។

💡ដូច្នេះមុននឹងអ្នកច្រៀងបទនេះ សូមចងចាំថាវាមានរឿងរ៉ាវបង្កប់ច្រើន ពីក្រោយភាពស្រស់ស្អាតដែលគេបានប្រាប់អ្នក! តើអ្នកគិតយ៉ាងណាចំពោះប្រវត្តិនេះ?

#តើអ្នកដឹងទេថា

 #យល់ដូចគ្នាឬទេ? បទ ខែចេត្រចូលឆ្នាំ និងបទ All I Want for Christmas Is You មានភាពល្បីល្បាញលំនាំគ្នា!នាពេលដែលអ្នកបានឮបទ “A...
12/25/2024

#យល់ដូចគ្នាឬទេ? បទ ខែចេត្រចូលឆ្នាំ និងបទ All I Want for Christmas Is You មានភាពល្បីល្បាញលំនាំគ្នា!

នាពេលដែលអ្នកបានឮបទ “All I Want for Christmas Is You” មនុស្សដែលជាប់រវល់ការងារ និងរវល់ជាមួយគ្រួសារខ្លាំងប៉ុណ្ណា ក៏នឹងបន្លឺសម្លេងថា៖ ហេ! បុណ្យណូអែលដល់ហើយ!

ប្រាកដណាស់! តាំងពីបទនេះចេញដំបូងនៅឆ្នាំ១៩៩៤មក បទរដូវការណូអែលដ៏ល្បីល្បាញនេះបានធ្វើឱ្យ ម៉ារៀហ៏ ខារេយ (Mariah Carey) ដែលជាម្ចាស់បទនេះ ត្រូវបានគេដាក់រហ័សនាមថា រាជនីបុណ្យណូអែល “The Queen of Christmas” !

ពិតជាអស្ចារ្យមែន! ស្រដៀងគ្នានេះដែរខ្មែរយើងមានបទចម្រៀងមួយបទដែលយើងសុទ្ធតែស្គាល់នោះគឺបទ #ខែចេត្រចូលឆ្នាំ បើកាលណាលឺបទនេះហើយយើងក៏ដឹងថាពិធីបុណ្យចូលឆ្នាំថ្មីរបស់ខ្មែរយើងឈានចូលមកហើយ។

តើមានអ្នកណាខ្លះដែលដឹងថាអ្នកណាជាម្ចាស់បទដើមរបស់ បទ ខែចេត្រចូលឆ្នាំ របស់ខ្មែរយើង? សូមជួយខម្មិនប្រាប់ MatriX ផង!

 #យល់ដូចគ្នាឬទេ?ព្រះនាង នរោត្តម​​ ចេណ្ណា គឺជាអ្នកចំរៀងប៉ុបមកពីខ្សែរាជវង្ស​ដែលមានភាពល្បីល្បាញជាងគេបំផុតនៅ  #អាស៊ី។ ជានិច្...
12/22/2024

#យល់ដូចគ្នាឬទេ?
ព្រះនាង នរោត្តម​​ ចេណ្ណា គឺជាអ្នកចំរៀងប៉ុបមកពីខ្សែរាជវង្ស​ដែលមានភាពល្បីល្បាញជាងគេបំផុតនៅ #អាស៊ី។

ជានិច្ចកាលព្រះនាងត្រូវបានសារព័ត៌មាននៅជុំវិញតំបន់អាស៊ីចុះផ្សាយជាបន្តបន្ទាប់តាំងពីព្រះនាងមានព្រះជន្ម៩វស្សា​​ និយាយកោតសរសើរអំពីទេពកោសល្យរបស់ទ្រង់។

ប្រជាប្រិយភាពរបស់ទ្រង់គឺសុះសាយទាំងតំបន់អាស៊ីអាគ្នេយ៍និងអាស៊ីខាងកើត​ ដោយសារព័ត៌មានធំៗរបស់ប្រទេសក្នុងតំបន់ទាំងនេះតែងចាប់អារម្មណ៍ពីសកម្មភាពទ្រង់។ ជារើយៗយើងតែឃើញព្រះនាងមានវត្តមានលើកញ្ចក់ទូរទស្សជាតិចិន​​ច្រៀងភាសាខ្មែរ​ ចិន អង់គ្លេស​ និងភាសាបារាំងយ៉ាងស្ទាត់ជំនាញ។​

ខណៈពេលដែលព្រះនាងកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង​នៅប្រទេសចិននោះ ក៏មានលេចឮព័ត៌មានថា ព្រះនាងត្រូវបានទីភ្នាក់ងារកូរ៉េ ខេផប់ យាងទ្រង់ដើម្បីត្រៀមក្លាយជាតារាខេផប់ តែក្រោយមកត្រូវបានបដិសេដោយទ្រង់។

រហូតមកដល់ពេលនេះយើងពុំឃើញមានខ្សែររាជវង្សមកពីតំបន់នេះមានភាពល្បីល្បាញក្នុងវិស័យសិល្បៈដូចទ្រង់ឡើយ។

#ព្រះនាងតូចជេនណានរោត្ដម

នរណាខ្លះហ្វេនរឿង នរគរទាំង៣ ឬសាមកុក  #យល់ដូចគ្នាឬទេ? ផលិតកម្មបារមី បាន  #វណ្ណដា និង  #វណ្ណថាន ដូច លីវបុី បាន ជូកឺលៀង និង ...
12/09/2024

នរណាខ្លះហ្វេនរឿង នរគរទាំង៣ ឬសាមកុក #យល់ដូចគ្នាឬទេ?
ផលិតកម្មបារមី បាន #វណ្ណដា និង #វណ្ណថាន ដូច
លីវបុី បាន ជូកឺលៀង និង ផានថុង ឈ្នះអស់ក្រោមមេឃ :D

©️រូបភាពបានពី Profile Picture របស់ លោក វណ្ណដា លោកវណ្ណថាន និងផលិតកម្ម បារមី
©️រូបភាពពីរឿងភាកចិន #នរគរទាំងបី ឬ #សាមកុក





Address

1410 N 3rd
Phoenix, AZ
85004

Website

Alerts

Be the first to know and let us send you an email when MatriX Entertainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category