06/06/2026
គោកធ្លកទឹកដីមរតកបុរេប្រវត្តិសាស្ត្រនៃការកកើតប្រទេសខ្មែរ មុនគេបង្អស់ នៅស្រុកអង្គរបុរី ខេត្តតាកែវ ពលរដ្ឋរស់នៅពឹងផ្អែកលើមុខរបរបង្គោល២ នេសាទនិងធ្វើស្រែ
(ខេត្តតាកែវ) ទឹកដីអច្ឆៈរិយប្រវត្តិសាស្ត្រនៃកាតកកើតប្រទេសខ្មែរដ៏យូរលង់ណាស់មកហើយមានសម្បត្តិវប្បធម៌ចាស់បុរាណបន្សល់ពីសម័យដើម បច្ចុប្បន្នជា«ឃុំគោកធ្លក» លាក់ខ្លួនយ៉ាងស្រស់បំព្រង ធម្មជាតិប្លែកភ្នែក វិវត្តជីវិតដែលផ្លាស់ប្តូរទៅតាមរដូវកាល បានរុញច្រានឱ្យប្រជាពលរដ្ឋនៅទីនោះ ក្លាយជាមនុស្សដែលមានការតស៊ូខ្ពស់ និងចេះរស់ពឹងផ្អែកលើសមត្ថភាពខ្លួនឯង។
ពីដីទួលកាដុបៗ មកជាភូមិករបើក្រឡេកទៅមើលប្រវត្តិសាស្ត្រនៃទឹកដីមួយនេះ គឺជាតំបន់កំពុងអភិវឌ្ឍន៍ថ្មីមួយ ដែលត្រូវបានបង្កើតឡើងក្រោយការដួលរលំនៃរបប «ប៉ុល ពត» ដើម្បីបង្កើនលទ្ធភាពរស់នៅ និងការពារបូរណភាពទឹកដី រាជរដ្ឋាភិបាលបានរៀបចំបង្កើតជាភូមិករ ដោយបានចាក់ដីធ្វើជា «ទួលកាដុបៗ» ខ្ពស់ផុតពីទឹក សម្របតាមបណ្តោយសណ្តរស្ទឹង លាតសន្ធឹងរហូតទៅដល់ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។បច្ចុប្បន្ន ឃុំនេះមានភូមិចំនួន ៤ រួមមាន៖ភូមិព្រែកផ.ភូមិព្រែកដា.ភូមិទួលពុទ្រា.ភូមិបាក់ដៃ ទីទួលកាដុបក្នុងភូមិទាំងឡាយនេះ បានក្លាយជាគ្រឹះស្ថានលំនៅដ្ឋានដ៏កក់ក្តៅ ។
ជីវិតរស់មានគោកមានទឹកលិច និងរបរចិញ្ចឹមជីវិតលក្ខណៈគ្រួសារបានតម្រូវឱ្យអ្នកភូមិទាំង ៤ មានរបរចម្បងពីរនៅក្នុងដៃ.រដូវវស្សា ទឹកលិច ៦ ខែ នៅពេលដែលទឹកជន់ឡើងលិចល្ហល្ហេវ ផ្ទះសម្បែងនៅលើទួលកាដុបប្រៀបដូចជាកោះតូចៗកណ្តាលជលសា។ នៅក្នុងរដូវកាលនេះ ពលរដ្ឋបានងាកមកចាប់យក «មុខរបរនេសាទ»រកត្រី ដើម្បីចិញ្ចឹមជីវិត។រដូវប្រាំងគោក ៦ ខែ នៅពេលទឹកស្រកទៅវិញ បន្សល់ទុកនូវដីល្បាប់ដ៏មានជីជាតិ ពលរដ្ឋនាំគ្នាដាំដំណាំស្រូវ«ធ្វើស្រែប្រាំង» យ៉ាងសស្រាក់សស្រាំនិង ប្រមូលផលប៉ុន្តែឆ្នាំខ្លះក៏ពិបាកដោយសារតម្លៃស្រូវចុះថោកជីថ្នាំឡើងថ្លៃអ្នកជួលដីគេប្រឈមនឹងបំណុលគេ។
ប៉ុន្តែមរតកបុរេប្រវត្តិវប្បធម៌ និងសេចក្តីសុខដុមនៃសហគមន៍ព្រំដែនស្រុកអង្គរបុរីទាំងមូល គឺជាទឹកដីអរិយធម៌ដ៏យូរលង់ ដែលសម្បូរទៅដោយភ្នំប្រវត្តិសាស្ត្រល្បីៗដូចជា ភ្នំដា ដែលមានប្រាសាទបុរាណល្បីល្បាញលើកំពូលភ្នំ ភ្នំបូរី ភ្នំបាទទេព និងភ្នំស្រងិលផងដែរ។ល។
ទោះបីជាត្រូវប្រឈមមុខនឹងភាពប្រែប្រួលនៃធម្មជាតិ និងការរស់នៅលើតំបន់ដាច់ស្រយាលជាប់ព្រំដែនយ៉ាងណាក្តី ក៏ប្រជាពលរដ្ឋនៅក្នុងឃុំគោកធ្លក នៅតែបន្តរស់នៅជាមួយគ្នាយ៉ាងសុខដុមរមនា ការចេះជួយទុករៈធុរៈគ្នាទៅវិញទៅមក និងការរស់នៅដោយពឹងផ្អែកលើកម្លាំងញើសឈាមខ្លួនឯង ពោរពេញដោយស្នាមញញឹម សេចក្តីសុខ និងក្តីសង្ឃឹមជានិច្ច៕
#ប្រភពវិជ័យសង្គ្រាម