
08/26/2025
មានគេសួរថាទាហាននៅឯងណាមិនឃើញឃើញតែប្រជាពលរដ្ឋ?
ចង់ប្រាប់ថាបងៗទាហានយើងនៅជាប់ជាមួយប្រជាជនយើងរហូត អត់ឃើញតែក្បាល់អាអ្នកថាទេ ជាពិសេសកូនចៅតាសុីស្រែកកោកៗតែអត់ឃើញក្បាលម្តងណាទេ!
ប្រជាពលរដ្ឋខ្មែរនៅភូមិជោគជ័យ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យនៅថ្ងៃអង្គារនេះបន្តរួមកម្លាំងសាមគ្គីនៅទីតាំងដែលបានប្រឈមមុខជាមួយយោធាថៃ ។ យោធាថៃប្រដាប់ដោយអាវុធបានចូលរាយលួសបន្លានៅភូមិដែលជាដែនដីរបស់កម្ពុជាកាលពីថ្ងៃច័ន្ទម្សិលមិញ ហើយត្រូវពលរដ្ឋរួមគ្នារើលួសបន្លាចេញ និងរុញឱ្យកងកម្លាំងថៃដកថយ ។ ក្រសួងការពារជាតិអះអាងថា កងកម្លាំងសមត្ថកិច្ចកម្ពុជាក៏មានវត្តមាននៅទីនោះដើម្បីការពារសុវត្ថិភាពរបស់ពលរដ្ឋផងដែរ ។ នៅថ្ងៃអង្គារនេះ ក្រុមសង្កេតការណ៍អន្តរកាលមកពីប្រទេសចំនួន ៥ នឹងទៅសង្កេតការណ៍ផ្ទាល់ ។
រូបភាព ៖ ស អមតៈ❤️🇰🇭❤️