Jenny

Jenny Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Jenny, Gaming Video Creator, .

10/08/2025

#អារម្មណ៍ខ្ញុំពេលនេះ

13/07/2025

ហេតុអ្វីបានជា #ជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) ច្រើនកើតមានឡើងនៅក្នុងបន្ទប់ទឹក?

ជារឿយៗជំងឺដាច់សរសៃឈាមខួរក្បាលច្រើនកើតមាននៅក្នុងបន្ទប់ទឹក ពីព្រោះនៅពេលយើងចូលបន្ទប់ទឹក យើងស្រោចទឹកលើក្បាល និងសក់មុនគេ វាជារឿងដែលយើងនឹកស្មានមិនដល់ ហើយនេះគឺជាទម្លាប់ខុសឆ្គងដល់សុខភាព។

ពេលចូលងូតទឹក ការស្រោចទឹកពីក្បាលមុនដំបូងគេបែបនេះ ឈាមនឹងស្ទុះឡើងទៅក្បាលយ៉ាងលឿន ហើយសរសៃឈាមអាចនឹងដាច់នៅពេលនោះ។ ជាលទ្ធផល ការដាច់សរសៃឈាមខួរក្បាលកើតឡើងហើយ បន្ទាប់មកអ្នកជម្ងឺនឹងដួលទៅលើឥដ្ឋ។

យោងតាមការសិក្សាជាច្រើននៅជុំវិញពិភពលោក ករណីនៃការស្លាប់ ឬខ្វិនដោយសារជំងឺដាច់សរសៃឈាមខួរក្បាលក្នុងអំឡុងពេលងូតទឹកគឺកំពុងតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ យោងតាមវេជ្ជបណ្ឌិត សំរាប់យើងរាល់គ្នាដែលកំពុងប្រឈមទៅនឹងជម្ងឺនេះគួរតែងូតទឹកដោយអនុវត្តតាមវិធីសាស្ត្រមួយចំនួនដែលណែនាំដោយគ្រូពេទ្យរបស់ខ្លួន។

បើ​អ្នកមិនងូត​ទឹក​តាមការណែនាំគ្រូពេទ្យទេនោះ និងមានហនិភ័យខ្ពស់ ប្រឈមទៅនឹងការដាច់សរសៃឈាមខួរក្បាលកំឡុងពេលងូតទឹកមិនខាន។ ដូច្នេះអ្នកមិនគួស្រោចទឹកដាក់ក្បាល និង​សក់​មុន​ដំបូងពេល​ចូលងូតទឹក​នោះទេ ដោយសារតែឈាមដែលរត់ក្នុងរាងកាយរបស់មនុស្សយើងគឺនៅសីតុណ្ហភាពជាក់លាក់មួយ ហើយសីតុណ្ហភាពរាងកាយរបស់មនុស្សត្រូវការពេលមួយរយៈដើម្បីសម្របទៅនឹងសីតុណ្ហភាពខាងក្រៅដែលរាងកាយបានប៊ះភ្លាមៗ ការស្រោចទឹកលើក្បាលមុនដំបូងគេ គឺបង្កើនល្បឿននៃចរន្តឈាមរត់ទៅក្បាល ដូច្នេះហានិភ័យនៃការដាច់សរសៃឈាមខួរក្បាលក៏អាចកើតមានឡើងនៅពេលជាមួយគ្នានោះដែរ។

ការលើស​សម្ពាធ​ឈាម​ក៏អាច​បណ្តាលឱ្យប្រេះសរសៃឈាម​ខួរក្បាល​តូចៗបានដែរ។

✨ វិធីសាស្ត្រការងូតទឹកអោយបានត្រឹមត្រូវ៖

ដំបូងត្រូវស្រោចជើង បន្ទាប់មកស្រោចយឺតៗដេញឡើងមកដល់ស្មា រួចហើយអាចស្រោចដាក់មាត់ ខ្ពុលមាត់ផង នៅចុងបញ្ចប់នៃការងូតទឹកចាំយើងស្រោចទឹកសម្អាតក្បាល និងសក់។

វិធីសាស្រ្តនេះគួរតែត្រូវអនុវត្តសំរាប់អ្នកដែលមានសម្ពាធឈាមខ្ពស់ មានកូលេស្តេរ៉ុលខ្ពស់ និងជំងឺឈឺក្បាលប្រកាំង។

សូមមេត្តា Share ជូនដំណឹងព័ត៌មាននេះ ទៅដល់ឪពុកម្តាយចាស់ៗ និងសាច់ញាតិរបស់អ្នក។

សូមចុចចូល(Telegram)ផ្លូវការ​ខាងក្រេាម ដេីម្បីទទួលបាន​ចំណេះដឹងវេជ្ជសាស្រ្ត​ និង​ បញ្ហាសុខភាពថ្មីៗបន្ថែម👇
https://t.me/Doctorofcam

ប្រភព៖ Page Ate Sara, 3 Feb 2022.
ប្រភព: មន្ទីរពេទ្យបង្អែកស្អាង

18/06/2025

#ចង្រៀង #ពេជ្រសោភា #មនោសញ្ចេតនា #អារម្មណ៍ពិត

06/06/2025

Gym from 🏠

17/05/2025

-​ កាលពីមុន​ ខ្ញុំតែងតែស្រលាញ់​ ហួងហែង​ ប្រកាន់ច្រេីន​ ចង់បានអ្នកជាកម្មសិទ្ធផ្តាច់មុខ​ ឆាប់ខឹង​ ឆាប់អន់ចិត្ត​ មានរឿងអីក៏និយាយប្រាវៗមិនចេះគិតមុខគិតក្រោយ។ ចង់ជួប​ ចង់ក្បែររាល់ពេល​ ចង់ឱ្យអ្នកយល់ចិត្ត​ ចង់អោយអ្នកចំណាយពេលវេលានៅជាមួយខ្ញុំឱ្យបានច្រេីន​ ចង់បានការខល​ ការឆាតពីអ្នក​ ចង់ដឹងពីរឿងគ្រប់យ៉ាងរបស់អ្នក​ ។

-​ តែពេលនេះខ្ញុំក៏រៀនចេះការស្រលាញ់បែបស្ងៀមស្ងាត់​ ខឹង​ អន់ចិត្តក៏ស្ងាត់។ នឹក​ ចង់ជួប​ ចង់ឆាត​ ចង់ខល​ ចង់ក្បែរក៏ស្ងៀមស្ងាត់​ ។ អ្នកចង់ទៅណា​ ចង់ធ្វេីអ្វីក៏តាមចិត្តលែងចង់ដឹង​ លែងចង់សួរនាំ​ អោយតែអ្នកសប្បាយចិត្ត​ ។

ខ្ញុំនៅស្រលាញ់អ្នកដូចដេីម​ តែខ្ញុំក៏រៀនស្រលាញ់តាមអ្វីដែលអ្នកចង់បាន​ រៀនធ្វេីតាមនូវអ្វីដែលអ្នកត្រូវការ...តែខ្ញុំមិនធានាថាក្តីស្រលាញ់នេះនឹងបានយូរប៉ុណ្ណា​ទេ​ នៅខណៈដែលការស្រលាញ់ដែលអ្នកចង់បាន​ និងចង់អោយខ្ញុំធ្វេីនេះ​ បានធ្វេីឱ្យខ្ញុំឈឺចាប់​ និងឯកា​ជារៀងរាល់ថ្ងៃ​ ។

ក្តីស្រលាញ់ដែលខ្ញុំចង់បាន​ និងក្តីស្រលាញ់ដែលអ្នកចង់បានហាក់នៅឆ្ងាយពីគ្នាពេកហេីយ​ ៕

#ចែធំ #កវីលាក់ស្នេហ៍ប្រលោមលោក

ឪកាសវាមិនមែនចេះតែមានទ្បើយ យកចិត្តគេដាក់ក្នុងបេះដូង របស់យើងខ្លះ ទើបដឹងថា….ចិត្តរបស់គ្នាណា
16/05/2025

ឪកាសវាមិនមែនចេះតែមានទ្បើយ យកចិត្តគេដាក់ក្នុងបេះដូង របស់យើងខ្លះ ទើបដឹងថា….ចិត្តរបស់គ្នាណា

"​ ស្រីៗទាំងឡាយ​ សូមចងចាំថា....កាលនៅជាមួយមនុស្សប្រុសដែល....​ "

-​ មនុស្ស​ប្រុស​ដែល​ទុកឱ្យអ្នកចូលគេងទាំងលេបកំហឹង​ និងការអន់ចិត្តដោយមិនទាន់ដោះស្រាយគ្នា​រួចរាល់​

-​ កុំ​នៅជាមួយ​មនុស្ស​ប្រុស​ដែល​ខឹង​អ្នក​ នៅពេលដែលអ្នកខឹង​

-​ កុំ​នៅជាមួយមនុស្សប្រុស​ ​ដែល​មានចិត្តស្ទាក់​ស្ទើរ និងមិនក្លាហានក្នុងការផ្តល់ក្តីសុខឱ្យអ្នកពេញលេញ​

-​ កុំនៅជាមួយមនុស្សប្រុស​ ដែលតែងតែធ្វើបាបអ្នកឱ្យអ្នកឈឺចាប់​ ហេីយដឹងថារឿងខ្លះធ្វេីឱ្យអ្នកឈឺនៅតែធ្វេីទៀត​

-​ កុំនៅជាមួយមនុស្សប្រុស​ ដែលអាចមិនឆាត​ មិនខល​ និងមិននិយាយជាមួយអ្នកក្នុងរយៈពេលមួយថ្ងៃពេញ​ មិនថាពេលត្រូវគ្នា​ ឬឈ្លោះគ្នាក៏ដោយ​

-​ កុំនៅជាមួយមនុស្សប្រុសដែលតែងតែទុកអ្នកចោល​ ទុកឱ្យអ្នកឯកា

-​ កុំនៅជាមួយមនុស្សប្រុសដែលគ្មានសមត្ថភាពសោះ​ ត្រឹមតែថែរក្សាមនុស្សស្រីម្នាក់ឱ្យមានក្តីសុខទាំងផ្លូវកាយ​ និងផ្លូវចិត្ត

-​ កុំនៅជាមួយមនុស្សប្រុស​ ដែលជ្រើសរើសឱ្យអ្នកចាកចេញទៅ​ ដោយគ្រាន់តែមានរឿងឈ្លោះប្រកែកគ្នា​ និងមានបញ្ហាតូចតាច​

*** អ្នកជាមនុស្សស្រី​ អ្នកមានតម្លៃ​ ដែលសមនឹងទទួលបានការតបស្នងដោយការមេីលថែ​ យកចិត្តទុកដាក់​ និងផ្តល់ក្តីស្រលាញ់ពេញលេញដែលអ្នកសមនឹងទទួលបានវា​ ៕

#ចែធំ #កវីលាក់ស្នេហ៍ប្រលោមលោក

ចា …
14/05/2025

ចា …

"ការដែលមានមនុស្សដែលស្រលាញ់អ្នកគឺជារឿងមួយងាយទេ

ប៉ុន្តែរកមនុស្សដែល...

_នៅតែស្រលាញ់អ្នក ពេលអ្នកមានបន្ទុក

_នៅតែស្រលាញ់អ្នក ពេលមានរឿងរញ៉េរញ៉ៃ

_ នៅតែស្រលាញ់អ្នក ពេលដែលអ្នកខុស ហើយជួយកែ

_នៅតែស្រលាញ់អ្នក ពេលដែលអ្នកបាត់បង់គ្រប់យ៉ាង។..

នោះគឺជាមនុស្សដែលពិតប្រាកជាមួយអ្នកហើយ។ ស្រឡាញ់ពិតប្រាកដគឺនៅតែស្រឡាញ់បើទោះជាបីនៅពេលដែលវាមិនស្រួលក្នុងការស្រឡាញ់ក៏ដោយ។🤍

រៀបចំដោយ #ផ្នត់គំនិតសហគ្រិន

29/06/2024

#ក្តីសុខខ្លាំងៗ #អារម្មណ៍ស្រស់ថ្លា #បំណិនជីវិត ゚viral

25/06/2024

#ខ្ញុំស្រលាញ់អង្គរវត្ត #ប្រាសាទអង្គរវត្ត ゚viral #ដែនដីសុវណ្ណភូមិ

Address


Website

Alerts

Be the first to know and let us send you an email when Jenny posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share