Khmer Krom News

Khmer Krom News Breaking news providing

07/13/2024
07/13/2024
07/13/2024
07/13/2024
07/11/2024
07/10/2024
07/09/2024
07/09/2024
07/09/2024
07/09/2024
06/20/2024
06/15/2024
06/10/2024
06/10/2024
06/10/2024
06/09/2024
06/05/2024

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ទាមទារ​ឲ្យ​​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរ​ក្រោម
---
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម គោរព​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរ​ក្រោម​ពី​ការ​រំលោភបំពាន​របស់​វៀតណាម។ ពលរដ្ឋ​ខ្មែរ និង​ខ្មែរក្រោម​រំពឹង​ថា នៅ​ថ្ងៃ​អនាគត​ពលរដ្ឋ​ខ្មែរក្រោម នឹង​ទទួល​បាន​សិទ្ធិ​ស្វ័យ​សម្រេច​លើ​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​។ ការ​លើកឡើង​នេះ​ធ្វើឡើង​នៅក្នុង​ថ្ងៃ​រំលឹក​ខួប​ទី​៧៥​ឆ្នាំ ដែល​អាណានិគមនិយម​បារាំង បាន​ផ្ទេរ​ការគ្រប់គ្រង​កម្ពុជា​ក្រោម​ឲ្យ​ទៅ​វៀតណាម​ត្រួតត្រា​បន្ត​ដោយ​ខុសច្បាប់។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃទី​៤ មិថុនា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ បង្ហាញ​ពី​ការរំលោភ​សិទ្ធិមនុស្ស​ខ្មែរក្រោម​រយៈពេល​៧៥​ឆ្នាំ ក្រោម​ការគ្រប់គ្រង​របស់​វៀតណាម ដែល​រួម​មាន​ការប៉ុនប៉ង​រំលាយ​វប្បធម៌ សាសនា និង​បំបិទ​សិទ្ធិ​បញ្ចេញមតិ​ពលរដ្ឋ​ខ្មែរក្រោម​ជាដើម​។ សហព័ន្ធ​បញ្ជាក់​ថា កត្តា​ទាំងនេះ​ហើយ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម ក្រោក​ឡើង​តស៊ូ​មតិ​ជាមួយ​រដ្ឋាភិបាល​វៀតណាម នៅ​លើ​ឆាក​អន្តរជាតិ ដើម្បី​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​វាសនា​ដោយ​ខ្លួនឯង ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ស្នើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ក្នុងនាម​ជា​សមាជិក នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ត្រូវតែ​គោរព​នូវ​ការ​ប្ដេជ្ញាចិត្ត​របស់​ខ្លួន និង​គោរព​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរក្រោម តាម​សន្ធិសញ្ញា​ដែល​វៀតណាម​បាន​ចុះហត្ថលេខា​ជាមួយ​អង្គការ​សហប្រជាជាតិ។

កាល​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ អាណានិគមនិយម​បារាំង​បាន​កាត់​ទឹកដី​កម្ពុជា​ក្រោម ទៅឱ្យ​វៀតណាម​ត្រួតត្រា​បន្ត​ដោយ​ខុសច្បាប់​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​។ នៅក្នុង​រយៈពេល​៧៥​ឆ្នាំ​នេះ ខ្មែរក្រោម ដែល​រស់​នៅ​លើ​ទឹកដី​កំណើត​រង​ការ​ធ្វើទុក្ខបុកម្នេញ​សព្វបែបយ៉ាង​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ដែល​រក​គ្រប់​មធ្យោបាយ ដើម្បី​បំបាត់​អត្តសញ្ញាណ វប្បធម៌ ប្រពៃណី និង​សាសនា​ខ្មែរក្រោម​។ បច្ចុប្បន្ន​មាន​សកម្មជន​ខ្មែរក្រោម​ចំនួន​៨​នាក់ និង​ព្រះសង្ឃ ៥​អង្គ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ ដោយសារតែ​ការ​ផ្សព្វផ្សាយ​ពី​សិទ្ធិមនុស្ស សិទ្ធិ​ជនជាតិ​ដើម និង​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​សម្រាប់​ពលរដ្ឋ​ខ្មែរក្រោម។

នៅ​ថ្ងៃ​នេះ​ដែរ នៅ​ឯ​ដែនដី​កម្ពុជា​ក្រោម​វិញ ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម រាប់​រយ​អង្គ​/​នាក់ បាន​ជួបជុំគ្នា​ប្រារព្ធ​ពិធី​រំលឹក​ខួប​នេះ នៅ​វត្ត​ពោធិ​ចូឡាមណី​ព្រះ​ចេតិយ នៅក្នុង​ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង។

ក្នុង​ពិធី​នេះ ព្រះសង្ឃ​បាន​សូត្រមន្ត សម្ដែង​ធម្មទេសនា និង​សម្ដែង​មតិ​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម។

នៅ​ព្រឹក​ថ្ងៃទី ៤ មិថុនា អាជ្ញាធរ​វៀតណាម បាន​ឃាត់​ពលរដ្ឋ​ខ្មែរក្រោម​មួយចំនួន ដើម្បី​សួរនាំ​ពួកគេ​រឿង​ធ្វើដំណើរ​ទៅ​ចូលរួម​កម្មវិធី​រំលឹក​ខួប​លើក​៧៥​ឆ្នាំនេះ។

ព្រះសង្ឃ​សកម្ម​ការងារ​សង្គម​ព្រះតេជព្រះគុណ ធូ វ៉ាឃីម រំពឹង​ថា ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នៅតែ​បន្តសកម្មភាព​តស៊ូ​មតិ​ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម​គោរព​សិទ្ធិ​សេរីភាព និង​ការពារ​វប្បធម៌ និង​អក្សរសាស្ត្រ​នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម។

ព្រះតេជព្រះគុណ ធូ វ៉ាឃីម៖ «អាត្មា​មាន​ក្ដី​រំពឹង​មួយ​ថា ពួកគាត់​នឹង​តស៊ូ​រហូត គាត់​មិន​អាច​ចុះចាញ់ ឬ​នៅ​ស្ងៀម​បាន​ទេ ព្រោះ​អាត្មា​ចង់​ឲ្យ​ពួកគាត់​តស៊ូ​ទាមទារ​រក​សិទ្ធិ​សេរីភាព​របស់​ពួកគាត់ ឬ​ទាមទារ​ទឹកដី​របស់​គាត់​ក៏​ថា​បាន»។

ចំណែក​ឯ នៅ​កម្ពុជា​ឯណោះ​វិញ គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ចេញ​សេចក្ដីថ្លែងការណ៍ បង្ហាញ​ការ​ឈឺចាប់ និង​ស្ដាយស្រណោះ​ចំពោះ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​។ គណបក្ស​ទាំងពីរ​នេះ​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ការពារ​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម ដែល​មាន​ឈាមជ័រ​ជា​ខ្មែរ​តែមួយ និង​ទាមទារ​ឲ្យ​វៀតណាម គោរព​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន និង​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរ​ក្រោម ព្រមទាំង​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ពលរដ្ឋ សកម្មជន​សិទ្ធិមនុស្ស និង​ព្រះសង្ឃ​ខ្មែរក្រោម​បន្ត​ទៀត។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី៤ មិថុនា ថា គណបក្ស​កម្លាំង​ជាតិ មិន​ឈរ​អោបដៃ ទុក​ឲ្យ​ខ្មែរ​ណា​ម្នាក់​រង​ទុក្ខ​នោះ​ឡើយ។

លោក រ៉ុង ឈុន៖ «​ក្នុងនាម​ខ្ញុំ​ជា​ខ្មែរ​មួយរូប ក៏ដូចជា​គណបក្ស​កម្លាំង​ជាតិ យើង​មិន​ឈរ​អោបដៃ​មើល​បងប្អូន​ខ្មែរក្រោម​ទេ យើង​ទុក​ខ្មែរក្រោម ខ្មែរ​កណ្ដាល ខ្មែរលើ ខ្មែរ​នៅ​លើ​ពិភពលោក​គឺ​ខ្មែរ​តែមួយ​ឲ្យ​តែ​ខ្មែរ​នៅទេ​ណា​ទទួលរង​ទុក្ខ​ការ​រំលោភបំពាន គណបក្ស​កម្លាំង​ជាតិ​នឹង​ធ្វើ​ការ​តស៊ូ​មតិ និង​ស្វែងរក​សិទ្ធិ​សេរីភាព»។

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ដើម្បី​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​៤ មិថុនា។

ដោយឡែក កាលពី​ថ្ងៃទី​១ និង​ថ្ងៃ​ទី២ ខែ​មិថុនា សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ប្រទេស​អូស្ត្រាលី (Australia) និង​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង (South Korea) បារាំង (France) អ៊ីតាលី (Italy) កាណាដា (Canada) និង​សហរដ្ឋអាមេរិក (United States) ក៏បាន​ប្រារព្ធ​ពិធី​នេះ​ដែរ។​នៅ​សហរដ្ឋអាមេរិក (United States) នឹង​ធ្វើ​ពិធី​បាត់បង់​ទឹកដី​នៅ​ថ្ងៃទី​៩ មិថុនា ទីក្រុង​សានហូហ្ស៊េ (San Jose) រដ្ឋកាលីហ្វនីញ៉ា (California)​។ ចំណែក​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា គ្រោង​ប្រារព្ធ​ពិធី​នេះ នៅ​វត្ត​សាមគ្គី​រង្សី ហៅ​វត្ត​ខ្មែរ​កម្ពុជា​ក្រោម ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៩ មិថុនា៕

អានលើគេហទំព័រ៖ https://www.rfa.org/khmer/news/human-rights/opposition-parties-demand-that-the-government-protect-the-rights-of-the-khmer-krom-06042024115625.html
#វិទ្យុអាស៊ីសេរី #កម្ពុជា #ខ្មែរកម្ពុជាក្រោម #សិទ្ធិមនុស្ស #នយោបាយ #វៀតណាម

06/04/2024
06/04/2024
06/03/2024
06/01/2024

Address

1594 Cunningham Avenue
San Jose, CA
95122

Alerts

Be the first to know and let us send you an email when Khmer Krom News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khmer Krom News:

Videos

Share


Other News & Media Websites in San Jose

Show All