The Prey Nokor News

The Prey Nokor News សារព័ត៌មាន ព្រៃនគរ => បង្អួចចូលទៅមើល កម្ពុជាក្រោម

សារព័ត៌មាន​ ព្រៃនគរ​ បាន​បង្កើត​ និង​ផ្សព្វផ្សាយ​តាម​អិន​ធើ​ណិ​ត ចាប់ពី​ថ្ងៃទី​ ០១​ ខែមករា​ ឆ្នាំ​ ២០០៨​ និង​បាន​អាជ្ញាប័ណ្ណ​បោះពុម្ព​កាសែត​ ប្រចាំ​សប្ដាហ៍​ នៅ​ប្រទេស​កម្ពុជា​ ចាប់ពី​ ពី​ថ្ងៃទី​ ១១​ ខែមករា​ ឆ្នាំ​ ២០១០​ ហើយ​នៅ​ថ្ងៃទី​ ២៨​ ខែកញ្ញា​ ឆ្នាំ​ ២០១៨​ ក្រសួងព័ត៌មាន​ បាន​ចេញ​សេចក្ដីប្រកាស​លេខ​ ៣២៥​ ព.ម​/ប្រក​ ​ដោយ​អនុញ្ញាត​ឲ្យ​គេហទំព័រ​ សារព័ត៌មាន​ ព្រៃនគរ (WWW.PREYNOKORNEWS.INFO​) ផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ស្របតាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

គណៈកម្មការ៖
អភិបាល៖ ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា
អ៊ីម៉ែល: [email protected]
ទូរស័ព្ទ: 1- (408) 550-5060

ចាងហ្វាង៖ ស៊ឺន ចែងចើន
អ៊ីម៉ែល: [email protected]
ទូរស័ព្ទៈ +855 (0)11217132

និពន្ធនាយក៖ ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន
អ៊ីម៉ែល: [email protected]
ទូរស័ព្ទ: +1 (408) 791-7556

ការិយាល័យនិពន្ធ៖
សហរដ្ឋអាមេរិកៈ P.O Box 51201 San Jose CA 95151 USA
ទូរស័ព្ទ: +1 (408) 550 5060
អ៊ីម៉ែល: [email protected]

ទីស្នាក់ការ៖
នៅព្រះរាជាណាចក្រកម្ពុជាៈ ផ្ទះលេខ ២៤ ផ្លូវ ៣១៣ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ទូរស័ព្ទៈ +855 (0)98461949
អ៊ីម៉ែល: [email protected]

🗒គោលការណ៍ ១០ ចំណុច អនុម័តដោយប្រតិភូ មហាសន្និបាតពិភពលោក លើកទី ១២ នៃ  #សហព័ន្ធខ្មែរកម្ពុជាក្រោម🌺១. ពង្រឹងនូវសាមគ្គីភាពជាសក...
07/28/2026

🗒គោលការណ៍ ១០ ចំណុច អនុម័តដោយប្រតិភូ មហាសន្និបាតពិភពលោក លើកទី ១២ នៃ #សហព័ន្ធខ្មែរកម្ពុជាក្រោម
🌺១. ពង្រឹងនូវសាមគ្គីភាពជាសកល
🌺២. បន្តការតស៊ូមតិលើឆាកអន្តរជាតិដោយសន្តិវិធី
🌺៣. ការពារសិទ្ធិមនុស្សជាមូលដ្ឋាន
🌺៤. បន្តទាមទារឲ្យរបបយួនដោះលែងខ្មែរក្រោម
🌺៥. ការពារអត្តសញ្ញាណជនជាតិដើម
🌺៦. ផ្តល់សិទ្ធិអំណាចដល់ខ្មែរក្រោមគ្រប់រូប
🌺៧. បណ្ដុះបណ្ដាលមនុស្សសម្រាប់បន្តវេន
🌺៨. ពង្រីកភាពជាដៃគូអន្តរជាតិ
🌺៩. ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព
🌺១០. ពង្រឹង សហព័ន្ធខ្មែរកម្ពុជាក្រោម ឱ្យកាន់តែរឹងមាំ
----------------------------
តាមដានព័ត៌មានពិតស្ដីពីកម្ពុជាក្រោមតាមរយៈកម្មវិធីផ្សាយរបស់យើង៖
💙Kampuchea Krom TV
💛Voice of Kampuchea Krom - VOKK
❤️Khmers Kampuchea-Krom Federation

សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសវៀតណាម ជុំវិញការចាប់ឃុំស្ត្រីខ្មែរក្រោមវ័យ ៧២ ឆ្នាំ--- អត្ថបទ៖ ស៊ឺន ចែងចើនសហព័ន្ធខ្មែរក...
06/23/2026

សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសវៀតណាម ជុំវិញការចាប់ឃុំស្ត្រីខ្មែរក្រោមវ័យ ៧២ ឆ្នាំ

--- អត្ថបទ៖ ស៊ឺន ចែងចើន

សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) ថ្កោលទោសអាជ្ញាធរវៀតណាម ជុំវិញការចាប់ខ្លួន និងឃុំខ្លួនស្ត្រីខ្មែរក្រោមវ័យ ៧២ ឆ្នាំ លោកស្រី ចូវ ធី ទៀង (Châu Thị Thiện) នៅទីក្រុងព្រែកឫស្សី ដោយចាត់ទុកថា ជាការរំលោភសិទ្ធិមនុស្ស និងនីតិវិធីច្បាប់យ៉ាងធ្ងន់ធ្ងរ ។

ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃទី ២២ ខែមិថុនា សហព័ន្ធខ្មែរកម្ពុជាក្រោម ឱ្យដឹងថា អាជ្ញាធរវៀតណាមបានកោះហៅលោកស្រី ចូវ ធី ទៀង ទៅសួរចម្លើយ កាលពីថ្ងៃទី ១៩ ខែមិថុនា មុននឹងចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្នភ្លាមៗ ។ សហព័ន្ធខ្មែរកម្ពុជាក្រោម អះអាងថា អាជ្ញាធរមិនបានបង្ហាញដីកាតុលាការ ឬបញ្ជាក់ពីបទចោទប្រកាន់ឱ្យបានច្បាស់លាស់ នៅពេលចាប់ខ្លួននោះឡើយ ។

សហព័ន្ធខ្មែរកម្ពុជាក្រោម បញ្ជាក់ថា ក្រោយការចាប់ខ្លួន អាជ្ញាធរវៀតណាម បានចុះឆែកឆេរលំនៅឋានរបស់លោកស្រី និងរឹបអូសទូរស័ព្ទដៃ ព្រមទាំងសម្ភារៈមួយចំនួន ដែលពាក់ព័ន្ធនឹងអត្តសញ្ញាណជនជាតិដើមខ្មែរក្រោម ដូចជា សៀវភៅស្តីពី «សិទ្ធិជនជាតិដើម» សេចក្ដីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ទង់ជាតិកម្ពុជាក្រោម និងអាវយឺតបង្ហាញអត្តសញ្ញាណខ្មែរក្រោម ។ សហព័ន្ធខ្មែរកម្ពុជាក្រោម យល់ថា ករណីនេះបង្ហាញពីការកំណត់គោលដៅលើការបញ្ចេញមតិដោយសន្តិវិធី និងការថែរក្សាអត្តសញ្ញាណរបស់ជនជាតិដើមខ្មែរក្រោម ។

សេចក្តីថ្លែងការណ៍ដដែលឱ្យដឹងទៀតថា ក្រោយមកអាជ្ញាធរវៀតណាម បានភ្ជាប់ករណីនេះទៅនឹងបទចោទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ» តាមមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌវៀតណាម ដែលក្រុមសិទ្ធិមនុស្សអន្តរជាតិជាច្រើនធ្លាប់រិះគន់ថា ត្រូវបានប្រើប្រាស់ដើម្បីបង្ក្រាបអ្នករិះគន់ និងសកម្មជនសិទ្ធិមនុស្ស ។

សហព័ន្ធខ្មែរកម្ពុជាក្រោម អំពាវនាវឱ្យរដ្ឋាភិបាលវៀតណាម ដោះលែងលោកស្រី ចូវ ធី ទៀង ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ប្រសិនបើការឃុំខ្លួនរបស់លោកស្រីពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិជាមូលដ្ឋានដោយសន្តិវិធី ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏ជំរុញឱ្យអង្គការសហប្រជាជាតិ អង្គការសិទ្ធិមនុស្ស និងសហគមន៍អន្តរជាតិ តាមដានករណីនេះ និងដាក់សម្ពាធលើវៀតណាម ឱ្យគោរពសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើមផងដែរ ៕

🔎តាមដានព័ត៌មានពីស្ដីពីដែនដីកម្ពុជាក្រោមពីយើងខ្ញុំតាមរយៈ៖
✅ Kampuchea Krom TV
✅ The Prey Nokor News
✅ Voice of Kampuchea Krom - VOKK

អាជ្ញាធរវៀតណាមចាប់ខ្លួនសកម្មជនខ្មែរក្រោមវ័យ ៧២ឆ្នាំ ម្នាក់ទៀត--- អត្ថបទៈ ស៊ឺន ចែងចើនអាជ្ញាធរវៀតណាម បានចាប់ខ្លួនសកម្មជនសិ...
06/21/2026

អាជ្ញាធរវៀតណាមចាប់ខ្លួនសកម្មជនខ្មែរក្រោមវ័យ ៧២ឆ្នាំ ម្នាក់ទៀត
--- អត្ថបទៈ ស៊ឺន ចែងចើន
អាជ្ញាធរវៀតណាម បានចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម លោកស្រី ចូវ ធី ទៀង (Châu Thị Thiện) អាយុ ៧២ ឆ្នាំ នៅទីក្រុងព្រែកឫស្សី (Cần Thơ) កាលពីថ្ងៃទី ១៩ ខែមិថុនា ដោយមិនទាន់បញ្ជាក់ពីបទចោទប្រកាន់ជាផ្លូវការណាមួយនៅឡើយ ។ ករណីនេះ បានបង្កការព្រួយបារម្ភជាថ្មីពីសំណាក់អង្គការ សង្គមស៊ីវិលខ្មែរកម្ពុជាក្រោម និងសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលតាមដានស្ថានភាពសិទ្ធិមនុស្ស នៅដែនដីកម្ពុជាក្រោម ។

អង្គការសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម និងសហព័ន្ធខ្មែរកម្ពុជាក្រោម ចាត់ទុកការចាប់ខ្លួននេះ ថា ជាផ្នែកមួយនៃការបន្តបង្ក្រាបលើសកម្មជន ដែលធ្វើការងារផ្នែកសិទ្ធិមនុស្ស សេរីភាពសាសនា និងការផ្សព្វផ្សាយព័ត៌មានអំពីការរំលោភសិទ្ធិជនជាតិដើមខ្មែរក្រោម ។ អង្គការទាំងនេះ អះអាងថា អាជ្ញាធរវៀតណាមបានប្រើប្រាស់មាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌ ដើម្បីចោទប្រកាន់ និងឃុំខ្លួនសកម្មជនខ្មែរក្រោមជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។

លោកស្រី ចូវ ធី ទៀង គឺជាសកម្មជនខ្មែរក្រោមទី ១៩ ដែលត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួនចាប់តាំងពីដើមឆ្នាំ ២០២៣ មក ។ អ្នកតាមដានសិទ្ធិមនុស្សនៃអង្គការ សង្គមស៊ីវិលខ្មែរកម្ពុជាក្រោម និងសហព័ន្ធខ្មែរកម្ពុជាក្រោម យល់ថា ករណីរបស់លោកស្រី ចូវ ធី ទៀង អាចប្រឈមនឹងបទចោទ ដូចសកម្មជនខ្មែរក្រោមដទៃទៀត ដែលត្រូវបានចោទពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ បំពានលើផលប្រយោជន៍រដ្ឋ» ។

គិតមកទល់ពេលនេះ សកម្មជនខ្មែរក្រោម និងព្រះសង្ឃចំនួន ១១អង្គ និងរូប កំពុងជាប់ឃុំ រួមមាន លោក តោ ហ្វាង ចឿង, លោក ថាច់ កឿង, លោក យ័ញ មិញ ក្វាង, ព្រះតេជព្រះគុណ ថាច់ ចន្ទតារា, លោក គឹម ឃីម, ព្រះតេជព្រះគុណ យឿង ខាយ, ព្រះតេជព្រះគុណ គឹម សំរិន្ទ, លោក ថាច់ ង៉ា, លោក ថាច់ ស្វឹងដុង, លោកស្រី ថាច់ ធី វ៉ារី និងលោក ថាច់ ចាន់ត្រា ។ ចំណែកសកម្មជន និងព្រះសង្ឃ ៧ អង្គ និងរូបផ្សេងទៀត ត្រូវបានដោះលែងវិញ បន្ទាប់ពីជាប់ឃុំក្រោមបទចោទដូចគ្នា ។

ក្រុមអង្គការការពារសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម ចាត់ទុកថា ការចាប់ខ្លួនសកម្មជនជាបន្តបន្ទាប់នេះ ឆ្លុះបញ្ចាំងពីការរឹតត្បិតកាន់តែខ្លាំងលើសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋខ្មែរក្រោម ខណៈសហគមន៍អន្តរជាតិកំពុងបន្តឃ្លាំមើល និងបង្ហាញក្តីបារម្ភចំពោះស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជាក្រោម ៕

🔎តាមដានព័ត៌មានពីស្ដីពីដែនដីកម្ពុជាក្រោមពីយើងខ្ញុំតាមរយៈ៖
✅ Kampuchea Krom TV
✅ The Prey Nokor News
✅ Voice of Kampuchea Krom - VOKK

ខ្មែរក្រោម នៅកម្ពុជារំឭកខួប ៧៧ ឆ្នាំ ទឹកដីកម្ពុជាក្រោមនៅក្រោមអាណានិគមវៀតណាម---តំណាងអង្គការ សង្គមស៊ីវិលខ្មែរកម្ពុជាក្រោម ...
06/08/2026

ខ្មែរក្រោម នៅកម្ពុជារំឭកខួប ៧៧ ឆ្នាំ ទឹកដីកម្ពុជាក្រោមនៅក្រោមអាណានិគមវៀតណាម
---
តំណាងអង្គការ សង្គមស៊ីវិលខ្មែរកម្ពុជាក្រោម រួមជាមួយព្រះសង្ឃ យុវជន ប្រជាពលរដ្ឋ និងអ្នកនយោបាយ បានជួបជុំគ្នាប្រារព្ធពិធីរំឭកខួប ៧៧ ឆ្នាំ នៃព្រឹត្តិការណ៍ ដែលអាជ្ញាធរអាណានិគមបារាំងបានសម្រេចដាក់ទឹកដីកម្ពុជាក្រោម ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។

ពិធីនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៦ នៅទីស្នាក់ការលេខាធិការដ្ឋាននៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ៣០០ នាក់។ អ្នកចូលរួមបានលើកឡើងថា ក្រោយទឹកដីកម្ពុជាក្រោមស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម ប្រជាពលរដ្ឋខ្មែរក្រោម បានរងការរឹតត្បិតសិទ្ធិ សេរីភាព និងការធ្វើទុក្ខបុកម្នេញក្នុងទម្រង់ផ្សេងៗ រហូតមកដល់បច្ចុប្បន្ន ៕

មនុស្ស​ជិត ១០០ នាក់​តវ៉ា​ និង​ដាក់​ញត្តិ​ទាមទារ​ឱ្យ​វៀតណាម​ដោះលែង​ព្រះ​សង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ​១៦​ អង្គ/នាក់​ ---ពល...
04/29/2025

មនុស្ស​ជិត ១០០ នាក់​តវ៉ា​ និង​ដាក់​ញត្តិ​ទាមទារ​ឱ្យ​វៀតណាម​ដោះលែង​ព្រះ​សង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ​១៦​ អង្គ/នាក់​
---
ពលរដ្ឋខ្មែរក្រោមជិត ១០០ នាក់ ​នៅ​ថ្ងៃ​ទី ២៩ មេសា បាន​លើក​គ្នា​តវ៉ា​ និង​ដាក់ញត្តិទៅ​ស្ថានទូតវៀតណាម និងស្ថានទូតបណ្ដាប្រទេសប្រជាធិបតេយ្យ នៅ​រាជ​ធានី​ភ្នំពេញ ដើម្បី​ទាមទារ និងអន្តរាគមន៍​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ដោះលែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ១៦ ​អង្គ/នាក់ ដែល​អាជ្ញាធរ​វៀតណាម​ក្នុងខេត្តព្រះត្រពាំង បាន​ចាប់​ខ្លួន​ពួកគាត់ កាល​ពី​ថ្ងៃ​ទី ២៧ មីនា​កន្លង​ទៅ ។ ពួកគេ​ចាត់ទុកការ​ចាប់​ខ្លួន​នេះ ​ជារឿង​នយោបាយ​ ដើម្បី​គាប​សង្កត់​សេរីភាព​ពលរដ្ឋ​ខ្មែរ​ក្រោម ។

មនុស្ស​ជិត ១០០នាក់ រួម​មាន​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម បាន​មក​ជួបជុំ​គ្នា​ នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍ រាជ​ធានី​ភ្នំពេញ ដើម្បី​លើក​បដា​តវ៉ា​ តស៊ូ​មតិ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិ​ជនជាតិ​ដើម សេរីភាព​ខាង​សាសនា​ និង​ការ​អភិរក្ស​វប្បធម៌​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ។

ពួកគាត់​បាន​ដង្ហែ​ញត្តិ​ទៅ​កាន់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីឱ្យក្រសួងមួយនេះ បញ្ចូនញត្តិរបស់ពួកគាត់ទៅស្ថានទូតសាធារណរដ្ឋ សង្គមនិយមវៀតណាម ស្ថានទូតអូស្ត្រាលី ស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតសហភាពអឺរ៉ុប និងការិយាល័យ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ក្នុង​បំណង​ឱ្យ​ប្រទេស​មហា​អំណាច​ទាំង​នេះ​ ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ។

អគ្គលេខាធិការ​ ​នៃ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍ ​បណ្ដិត សឺ​ន​ ​ជុំ​ជួន​ សង្ឃឹមថា ស្ថានទូត​ប្រទេស​មហា​អំណាច និង​អង្គការ​សហ​ប្រជា​ជាតិ​នឹង​ចាប់​អារម្មណ៍​ពី​បញ្ហា​នេះ​ ហើយ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម​ឱ្យ​ពិចារណា​ដោះលែង​ព្រះសង្ឃ និងពលរដ្ឋ​ខ្មែរ​ក្រោម ១៦ អង្គ/នាក់ ដែល​កំពុង​ជាប់​ឃុំឃាំង​យ៉ាង​អយុត្តិធម៌។ លោក​សង្ឃឹម​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​នៅ​ស្ងៀម​ឡើយ​បញ្ហា​នេះ​ ស្របពេល​ដែល​រដ្ឋាភិបាល​វៀតណាម​តែងតែ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​យក​ចិត្ត​ទុក​ដាក់ ការពារ​សិទ្ធិពលរដ្ឋ​វៀតណាម​ដែល​កំពុង​រស់​នៅ​ប្រទេស​កម្ពុជា ។

លោក​ប្រកាស​ជំហរ​ថា នឹង​បន្ត​តស៊ូ​មតិ​គ្រប់​រូបភាព ដើម្បី​ស្នើ​សុំ​ឱ្យ​ រដ្ឋាភិបាល​វៀតណាម​បញ្ឈប់​ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​ព្រះ​សង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ។

ខ្លឹមសារ​ញត្តិ ០៤ ទំព័រ របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​អាជ្ញាធរ​វៀតណាម​នៅខេត្តព្រះត្រពាំង បាន​ចាប់​ផ្សឹក និង​ចាប់​ខ្លួន​ព្រះតេជគុណ គឹម សំរិន្ទ ដែល​ជា​ព្រះសង្ឃ​ខ្មែរ​ក្រោម​ជា​ទី​គោរព ព្រម​ទាំង​ចាប់ខ្លួន​សកម្មជន​លេចធ្លោ​ពីរ​រូប​ទៀត​ គឺ​លោក ថាច់ ង៉ា និង ថាច់ ស្វឹង ដុង ។ ព្រះសង្ឃ​ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន ក្រោម​ការ​ចោទ​ប្រកាន់​មិន​ច្បាស់លាស់ និង​មាន​ចរិត​នយោបាយ​ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ» តាមមាត្រា ៣៣១ នៃ​ក្រម​ព្រហ្មទណ្ឌ​វៀតណាម ។ ការ​ចាប់​ខ្លួន​នេះ​ជា​រូបភាព​មួយ ក្នុង​ចំណោម​ការ​គាប​សង្កត់​សេរីភាព​របស់​រដ្ឋាភិបាល​វៀតណាមជាច្រើនទៀត ។

ខ្លឹមសារ​ញត្តិ​បន្ត​ថា​ ការ​ចាប់​ផ្សឹក ការ​ឃុំ​ខ្លួន ការ​បណ្តេញ​ព្រះសង្ឃ​ចេញ​ពី​វត្ត​ និង​ការ​រុះរើ​សំណង់​សាលា​ឆទាន​ខ្មែរ​ក្រោម ជា​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ​រំលោភ​សេរីភាព​បញ្ចេញមតិ​ សេរីភាព​ចួបប្រជុំ​ដោយ​សន្តិវិធី សេរីភាព​ចែក​រំលែក​ព័ត៌មាន និង​សេរីភាព​ជំនឿ​សាសនា​ ដែល​ជាសេរីភាព​មូលដ្ឋាន​របស់​ជនជាតិដើម និង​សិទ្ធិ​មនុស្ស​សកល ។

លើស​ពី​នេះ​ទៀត​សកម្មភាព​គាប​សង្កត់​របស់​វៀតណាម​មក​លើ​ខ្មែរ​ក្រោម​នៅ​ពេល​នេះ គឺ​ជា​ការ​សង​សឹក​របស់​ពួកគេ​លើ​ព្រះសង្ឃ និង​សកម្មជន​ខ្មែរ​ក្រោម ដែល​តស៊ូ​ផ្សព្វផ្សាយ​ និង​លើក​កម្ពស់​គោលការណ៍​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ជនជាតិ​ដើម ។ រដ្ឋាភិបាល​វៀតណាម​ត្រូវ​ទទួល​ខុស​ត្រូវ​ ខណៈ​ខ្លួន​ក៏​ជា​ម្ចាស់​ហត្ថលេខី​នៃ​សេចក្តី​ប្រកាស​ជា​សកល​ស្តី​ពី​សិទ្ធិ​មនុស្ស សេចក្តី​ថ្លែងការណ៍​អង្គការ​សហ​ប្រជាជាតិ​ស្តី​ពី​សិទ្ធិ​ជន​ជាតិ​ដើម និង​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស ។

ខ្លឹមសារ​ញត្តិ​សង្កត់​ធ្ងន់​ថា វៀតណាម​ត្រូវ​ដោះលែង​ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម​ទាំង ១៦ ​អង្គ/នាក់ ​ដែល​កំពុង​ជាប់ឃុំ​ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ។ អាជ្ញាធរ​វៀតណាម​ក្នុង​ខេត្ត​ព្រះត្រពាំង ត្រូវ​​អនុញ្ញាត​ និងទទួល​ស្គាល់​ព្រះសង្ឃ​ឡើងវិញ ចំពោះ​ព្រះតេជគុណ គឹម សំរិន។ អាជ្ញាធរ​វៀតណាម​ក្នុង​ខេត្តលង់ហោរត្រូវ​តែ​សាងសង់​សាលា​ឆទាន ​ដែល​បាន​រុះរើ​ឡើង​វិញ ដើម្បី​ឲ្យ​ពុទ្ធសាស​និក​ខ្មែរ​ក្រោម ​អនុវត្ត​ជំនឿ​របស់​ពួកគេ ។

មក​ទល់​ពេល​បច្ចុប្បន្ន​នេះ មាន​ព្រះសង្ឃ ៦ អង្គ និង​សកម្មជន​ខ្មែរ​ក្រោម ១០ នាក់ ត្រូវ​បាន​តុលាការ​វៀតណាម​កាត់ទោស​ដាក់​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ ដោយសារ​តែ​ពួកគេ​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម និង​សាសនា។ ​អាជ្ញាធរ​វៀតណាម​ ចោទ​ប្រកាន់​ពី​បទ​ចោទ​ស្រដៀងៗ​គ្នា គឺ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ បំពាន​លើ​ផល​ប្រយោជន៍​របស់​រដ្ឋ និង​សិទ្ធិ​សេរីភាព​ស្រប​ច្បាប់​នៃ​អង្គការ​ចាត់តាំង និង​បុគ្គល» និង​បទ «ការ​ចាប់​ខ្លួន​ឃាត់​ខ្លួន ឬ​ឃុំ​ខ្លួន​មនុស្ស​ដោយ​ខុស​ច្បាប់» តាម​ក្រម​ព្រហ្មទណ្ឌ​វៀតណាម ៕
អត្ថបទដោយ លោក ម៉ែន ចន្ធី

---គេហទំព័រ---
✓ សំឡេងកម្ពុជាក្រោម (VOKK)
👉 www.vokk.net
✓ សារព័ត៌មាន ព្រៃនគរ
👉 www.preynokornews.info
---ទាក់ទង---
👉 Tel: +1 (408) 7917556
👉 Email: [email protected]

អង្គការ និងសមាគមខ្មែរកម្ពុជាក្រោម នៅប្រទេសកម្ពុជា នឹងមានយុទ្ធនាការជួបជុំគ្នា នៅទីស្នាក់ការ "សមាគមខ្មែរកម្ពុជាក្រោម ដើម្ប...
04/27/2025

អង្គការ និងសមាគមខ្មែរកម្ពុជាក្រោម នៅប្រទេសកម្ពុជា នឹងមានយុទ្ធនាការជួបជុំគ្នា នៅទីស្នាក់ការ "សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍" នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីនាំយកញត្តិដាក់ជូនស្ថានទូត និងស្ថាប័នអន្តរជាតិនានា ទាមទារឲ្យរដ្ឋាភិបាលវៀតណាមបញ្ឈប់រាល់ទង្វើរំលោភបំពានសិទ្ធិមនុស្សមកលើខ្មែរក្រោម ព្រមទាំងដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ដែលកំពុងជាប់ឃុំដោយអាជ្ញាធររដ្ឋាភិបាល វៀតណាម ។

ពិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី ២៩ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ៨៖០០ ព្រឹក ។

ប្រសិនបើលោកអ្នកនាង សប្បុរសជន អ្នកសារព័ត៌មាន និងភ្នាក់ងារសង្កេតការណ៍ជាតិ អន្តរជាតិ មានបំណងចូលរួមឧបត្ថម្ភ ឬគាំទ្រដល់គណៈកម្មការរៀបចំ សូមធ្វើដំណើរទៅកាន់ទីតាំងអាសដ្ឋានខាងក្រោម ។
📍 សូមចុចមើលទីតាំង៖ https://maps.app.goo.gl/ztpvvpd6jXcLyUyJ7

🎉ព័ត៌មានរយៈពេលប្រាំថ្ងៃនៅក្នុងសប្ដាហ៍ទីមួយ ពីថ្ងៃទី ២១ ដល់ ២៥ ខែមេសា ដែល សហព័ន្ធខ្មែរកម្ពុជាក្រោម បាន ចូលប្រជុំនៅក្នុងវេ...
04/26/2025

🎉ព័ត៌មានរយៈពេលប្រាំថ្ងៃនៅក្នុងសប្ដាហ៍ទីមួយ ពីថ្ងៃទី ២១ ដល់ ២៥ ខែមេសា ដែល សហព័ន្ធខ្មែរកម្ពុជាក្រោម បាន ចូលប្រជុំនៅក្នុងវេទិកាអចិន្ត្រៃយ៍អង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) នៅទីស្នាក់ការ កណ្ដាលអង្គការសហប្រជាជាតិ នាទីក្រុង New York សហរដ្ឋអាមេរិក ។
ក្នុងសប្ដាហ៍ដំបូង តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម ឡើងថ្លែងការណ៍បាន ៣ ដង លាតត្រដាងបញ្ហា របស់ជនជាតិខ្មែរក្រោម នៅដែនដីកម្ពុជាក្រោមឲ្យអ្នកមុខអ្នកការនៅក្នុងអង្គមហាសន្និបាតបានជ្រាប និងបានធ្វើឲ្យតំណាងរដ្ឋាភិបាលវៀតណាម កើតទុក្ខមិនសុខចិត្តឡើងឆ្លើយតបវិញ ។
🏅ថ្ងៃទី ២២ ខែមេសា នាង ខននី ហាង (Connie Hang) បានឡើងថែងស្ដីពីបញ្ហា និងសិទ្ធិរបស់ស្ត្រី នៅកម្ពុជាក្រោម ក្នុងនោះ មានលើកយកករណី អ្នកស្រី ឌិញ ធី វិន នៅខេត្តឃ្លាំង មកបញ្ជាក់ជាសាក្សីផង នោះ បានធ្វើឲ្យតំណាងវៀតណាមឡើងឆ្លើយបំភ្លឺ ដោយលើកឡើងថា អ្វីដែល សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្លែងនោះជាការមិនពិត ។
🏅ថ្ងៃទី ២៣ ខែមេសា លោក សឺន ខែននីឌី ថ្លែងតំណាងក្រុមយុវជនជនជាតិដើមសកលស្ដីពី "សិទ្ធិ សម្រេចវាសនាខ្លួនដោយខ្លួនឯង" ដែលជនជាតិដើមមានសិទ្ធិក្នុងការទទួលបាននូវហេរញ្ញវត្ថុ ។ សេចក្ដីថ្លែង កាណ៍ការបញ្ជាក់ថា អភិវឌ្ឍ “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ដែលបញ្ជាក់នៅក្នុង “សេចក្ដីប្រកាស ស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) នៅមិនទាន់បានអនុវត្តជាក់ស្ដែងនៅក្នុងសហគមន៍ជនជាតិដើមជាច្រើន នៅក្នុងពិភពលោក ។
🏅ថ្ងៃទី ២៣ ខែមេសា នាង ម៉ៅ សូលីកា ថ្លែងអំពីប្រពៃណីរក្សាបរិស្ថាន ការធ្វើស្រែចម្ការ និងរក្សា ទឹកស្អាតរបស់ជនជាតិដើមខ្មែរក្រោម ។ សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា នៅតំបន់ដែនដីកម្ពុជាក្រោម ពលរដ្ឋខ្មែរក្រោមរស់នៅអាស្រ័យលើការប្រើប្រាស់ទឹកស្អាត ការធ្វើស្រែចម្ការ និងនេសាទជាប្រពៃណី ដើម្បីចិញ្ចឹមជីវិត ។ ខ្មែរក្រោមជាអ្នកផលិតស្រូវដ៏ធំបំផុតមួយសម្រាប់ប្រទេសវៀតណាម ដោយសារ ចំណេះដឹងពីដូនតារបស់ខ្លួន និងចេះថែរក្សាប្រភពទឹកឲ្យបានស្អាតសម្រាប់ជួយដល់ការដាំដុះ និងអភិវឌ្ឍន៍ កសិកម្មរបស់ខ្លួន ។ សេចក្ដីថ្លែងការណ៍បញ្ជាក់ថា៖ “ដែនដីសណ្ដទន្លេមេគង្គ ជាកន្លែងផ្តល់ជីវិតដល់ពល រដ្ឋខ្មែរក្រោម ហើយបើគ្មានទឹកស្អាតទេ យើងនឹងស្លាប់” ។
🎸នៅពេលយប់ចាប់ពីម៉ោង ៦ កន្លះ ដល់ម៉ោង ៩ កន្លះ ថ្ងៃទី ២៤ ខែមេសា ក្រុមតំណាង សហព័ន្ធ ខ្មែរកម្ពុជាក្រោម បានចូលរួមនៅក្នុង “ពិធីសម្ដែងវប្បធម៌ និងជប់លៀងរបស់វេទិកា UNPFII ទី ២៤ ដែល បានរៀបចំនៅក្នុងអគារទីស្នាក់ការអង្គការសហប្រជាជាតិ ។
នៅក្នុងសុន្ទរកថាបើកអង្គមហាសន្និបាត ថ្ងៃចន្ទ ទី ២១ ខែមេសា អគ្គលេខាធិការអង្គការសហប្រ ជាជាតិ លោក Antonio Guterres បានជំរុញឱ្យរដ្ឋាភិបាល និងស្ថាប័ននានា ទទួលស្គាល់ និងធ្វើប្រតិបត្តិការ តាមការដឹកនាំ, សិទ្ធិ និងតម្រូវការរបស់ជនជាតិដើម ។ លោកថ្លែងថា៖ "ផលលំបាកដែលកំពុងប្រឈមមុខ លើជនជាតិដើមនៅជុំវិញពិភពលោក គឺជាការគំរាមកំហែងដល់សេចក្តីថ្លៃថ្នូរ និងយុត្តិធម៌ និងជាប្រភពនៃ ទុក្ខសោកយ៉ាងជ្រាលជ្រៅសម្រាប់ខ្ញុំផ្ទាល់” ។ លោកបានបន្ថែមថា៖ «ស្ត្រីជនជាតិដើមប្រឈមនឹងបញ្ហាប្រ ឈមពិសេស មានការរារាំងដល់ការចូលរួមផ្នែកនយោបាយ ឱកាសសេដ្ឋកិច្ច និងសេវាកម្មសំខាន់ៗ» ។
បើតាមអង្គការសហប្រជាជាតិ មានអ្នកចូលរួមវេទិកាប្រចាំឆ្នាំនៃជនជាតិដើមមួយនេះ ប្រមាណ មួយពាន់ (១.០០០) នាក់ ក្នុងនោះមាន តំណាងជនជាតិដើម តំណាងរដ្ឋាភិបាល ទីភ្នាក់ងារអង្គការសហប្រជា ជាតិអង្គការសង្គមស៊ីវិល និងអ្នកសិក្សា មកពីជុំវិញពិភពលោក ។ វេទិកានេះរៀបចំដោយ ស្ថាប័នសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ (Department of Economic and Social Affairs) រយៈពេលពីរ សប្ដាហ៍ គឺចាប់ពីថ្ងៃទី ២១ ខែមេសា ដល់ទី ២ ខែឧសភា នេះ ផ្ដោតលើប្រធានបទ “ការអនុវត្តសេចក្តីប្រ កាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម (UNDRIP) ដោយប្រទេស ឬរដ្ឋជាសមាជិកអង្គការ សហប្រជាជាតិ និងប្រព័ន្ធអង្គការសហប្រជាជាតិ រួមទាំងការអនុវត្តល្អក្នុងកំណត់អត្តសញ្ញាណ [នៃជនជាតិ ដើម] និងការដោះស្រាយបញ្ហាប្រឈមនានា” ។
💙💛❤️តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានចូលប្រជុំនៅក្នុងសប្ដាហ៍ទីមួយនោះ រួមមាន លោក ម៉ៅ មុនី ជាអនុប្រធានទីមួយ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ជាអ្នកដឹកនាំក្រុម, យុវតី ម៉ៅ សូលីកា, នាង ហាង អែមម្លី, នាង ហាង ខននី, លោក សឺន ខែននីឌី, លោក ត្រឹង រិកគី, នាង ល្វី ទេ និងបណ្ឌិត Joshua Cooper ជាទីប្រឹក្សា សហព័ន្ធខ្មែរកម្ពុជាក្រោម ។ អ្នកនាង កៀង សុធី ជាប្រធាន គណៈកម្មការយុវជន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងបន្តដឹកនាំក្រុមចូលប្រជុំនៅក្នុង វេទិកានេះក្នុងសប្ដាហ៍ទីពីរ ចាប់ពីថ្ងៃទី ២៨ ខែមេសា រហូតដល់ថ្ងៃបិទសម័យប្រជុំ នៅទី ២ ខែឧសភា ខាងមុខនេះ ៕

អង្គការ និងសមាគមខ្មែរកម្ពុជាក្រោម នៅប្រទេសកម្ពុជាក្រោម នឹងមានយុទ្ធនាការជួបជុំគ្នា នៅទីស្នាក់ការ "សមាគមខ្មែរកម្ពុជាក្រោម ...
04/23/2025

អង្គការ និងសមាគមខ្មែរកម្ពុជាក្រោម នៅប្រទេសកម្ពុជាក្រោម នឹងមានយុទ្ធនាការជួបជុំគ្នា នៅទីស្នាក់ការ "សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍" នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីនាំយកញត្តិដាក់ជូនស្ថានទូត និងស្ថាប័នអន្តរជាតិនានា ទាមទារឲ្យរដ្ឋាភិបាលវៀតណាមបញ្ឈប់រាល់ទង្វើរំលោភបំពានសិទ្ធិមនុស្សមកលើខ្មែរក្រោម ព្រមទាំងដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ដែលកំពុងជាប់ឃុំដោយអាជ្ញាធររដ្ឋាភិបាល វៀតណាម ។

ពិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី ២៩ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ៨៖០០ ព្រឹក ។

ប្រសិនបើលោកអ្នកនាង សប្បុរសជន អ្នកសារព័ត៌មាន និងភ្នាក់ងារសង្កេតការណ៍ជាតិ អន្តរជាតិ មានបំណងចូលរួមឧបត្ថម្ភ ឬគាំទ្រដល់គណៈកម្មការរៀបចំ សូមធ្វើទៅកាន់ទីតាំងអាសដ្ឋានខាងក្រោម ។

📍 សូមចុចមើលទីតាំង៖ https://maps.app.goo.gl/ztpvvpd6jXcLyUyJ7

សហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងចូលប្រជុំ ផ្ដល់របាយការណ៍ និងថ្លែងការណ៍នៅក្នុងវេទិកាអចិន្ត្រៃយ៍អង្គការសហប្រជាជាតិស្ដីពីបញ្ហ...
04/21/2025

សហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងចូលប្រជុំ ផ្ដល់របាយការណ៍ និងថ្លែងការណ៍នៅក្នុងវេទិកាអចិន្ត្រៃយ៍អង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) ចាប់ពីថ្ងៃទី ២១ ខែមេសា ដល់ ២ ខែឧសភា នេះ ។

(សូមចុចលើ Links ខាងក្រោម ដើម្បីទស្សនាវីដេអូផ្សាយផ្ទាល់ ពី UN Web TV)

ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ជាប្រធាន គណៈកម្មការព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្ងៃទី ១៨ ខែមីនា ប្រគេនប័ណ្ណក្រាំងមា...
03/19/2025

ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ជាប្រធាន គណៈកម្មការព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្ងៃទី ១៨ ខែមីនា ប្រគេនប័ណ្ណក្រាំងមាស ដល់ ព្រះតេជព្រះគុណ ស្រូយ ហ៊ាន ជាព្រះចៅអធិការវត្តខ្មែរអុកឡែន នៅទីក្រុង Oakland រដ្ឋ California ដែលបានបរិច្ចាគថវិកា ចំនួន $2000.00 សម្រាប់ទិញទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington D.C., សហរដ្ឋអាមេរិក ។

Address

San Jose, CA

Alerts

Be the first to know and let us send you an email when The Prey Nokor News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Prey Nokor News:

Shortcuts

Share