Voice of Kampuchea Krom - VOKK

Voice of Kampuchea Krom - VOKK ប្រភពព័ត៌មានពិតស្ដីពីដែនដីកម្ពុជាក្រោម ។

វិទ្យុសំឡេងកម្ពុជាក្រោម គឺជាសំឡេង របស់សហព័ន្ធខែ្មរកម្ពុជាក្រោម ផ្សាយ ចេញពីសហរដ្ឋអាមេរិក សម្រាប់បំរើ ដល់បងប្អូនជនរួមឈាមខែ្មរ និងខែ្មរក្រោម ដែលកំពុងរស់នៅ លើមាតុភូមិកំណើតដ៏ជាទីស្រឡាញ់របស់យើង ។

វិទ្យុសំឡេងកម្ពុជាក្រោម ផ្សាយជាខេមរ ភាសា ដែលផលិត ដោយសហព័ន្ធខែ្មរ កម្ពុជាក្រោម បានចាប់បដិសន្ធិនូវថៃ្ង ទី ០១ ខែមិថុនា ឆ្នាំ ២០០១ ក្នុងគោល បំណងផ្សព្វផ្សាយនូវ ព្រឹត្តិការណ៍ថ្មីៗ ពី មាតុភូមិកម្ពុជាក្រោម និងសកម្មភា

ព ចលនាតស៊ូ ដោយអហឹង្សា នៃសហព័ន្ធ ខែ្មរកម្ពុជាក្រោម លើឆាក អន្តរជាតិ ព្រមទាំងពាំនាំនូវទង្វើរំលោភសិទ្ធិមនុស្សពីសំណាក់ រដ្ឋអំណាចយួន កុម្មុយនិស្តទៅលើបងប្អូនជនជាតិដើម ខែ្មរក្រោម ។

វិទ្យុសំឡេងកម្ពុជាក្រោម ជាប្រភពព័ត៌មាន ពិត ដើម្បីផ្តល់នូវ ភាពយុត្តិធម៌ សច្ចធម៌ ក្នុង ការទាមទារសិទ្ធិសេរីភាព និងជំនឿ សាសនាពីរបបគ្រប់គ្រងក្រុងហាណូយ ជូនដល់បងប្អូនជន រួមឈាមខែ្មរក្រោម ដែលកំពុងទន្ទឹងរងចាំនូវ សិទ្ធិសម្រេច វាសនាខ្លួន ដោយខ្លួនឯង ស្របតាមច្បាប់ អង្គការសហប្រជាជាតិ ។

វិទ្យុសំឡេងកម្ពុជាក្រោម ផ្សាយជារៀង រាល់ថៃ្ង តាមប្រព័ន្ធ អ៊ីនធឺណិត http://vokk.net

ក្រុមការងារ នៃ វិទ្យុសំឡេងកម្ពុជាក្រោម សូមប្រសិទ្ធិពរជ័យ ដល់ប្រិយមិត្ត អ្នកតាមដានស្តាប់ និងទស្សនានៅគ្រប់មជ្ឈដ្ឋាន បានប្រកបដោយ ព្រះពុទ្ធ ពរទាំងឡាយ ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយហោង ៕

សូមអរព្រះគុណនិងអរគុណ !

01/05/2026

2025 — A Year the World Began to Listen: Reflections on Khmer-Krom Advocacy and the Ongoing Struggle for Justice

01/04/2026

ពលរដ្ឋវេណេស៊ុយអេឡា អបអរសាទរការចាប់ខ្លួន លោក នីកូឡាស ម៉ាឌូរ៉ូ ។

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំ ២០២៦ នេះ កម្មវិធីផ្សាយសំឡេងកម្ពុជាក្រោម (VOKK) សូម Share ឡើងវិញនូវអត្ថបទ ស្ដីពីដំណើរតស៊ូរបស់...
01/02/2026

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំ ២០២៦ នេះ កម្មវិធីផ្សាយសំឡេងកម្ពុជាក្រោម (VOKK) សូម Share ឡើងវិញនូវអត្ថបទ ស្ដីពីដំណើរតស៊ូរបស់ ព្រឹទ្ធាចារ្យ ចៅ រៀប (Reap Chau) ជាប្រធានសភាព្រឹទ្ធាចារ្យ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ជូនប្រិយមិត្តបានជ្រាប ។ អត្ថបទនេះ ក៏ជាកាដូមួយ សម្រាប់ជូនលោកព្រឹទ្ធាចារ្យក្នុងឱកាសបុណ្យចូលឆ្នាំថ្មីសកល ផង និងឱកាសព្រះជន្មគម្រប់ ៨៦ ឆ្នាំផង ។ ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម សូម ប្រសិទ្ធពរជូនលោកព្រឹទ្ធាចារ្យ បានប្រកបដោយសេចក្តីសុខ និងចម្រើនជានិច្ចនិរន្ដរ៍ ដើម្បីជាម្លប់ដ៏ត្រជាក់ សម្រាប់ ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអ្នកគាំទ្រ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក និងកូនចៅខ្មែរក្រោម គ្រប់មជ្ឈដ្ឋាន ធ្វើការតស៊ូតទៅមុខទៀត ដើម្បីនាំមកនូវ «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ជូនប្រជាជាតិខ្មែរ ក្រោមនៅដែនដីកម្ពុជាក្រោម ។

As we welcome 2026, we reflect on the incredible resilience of the Khmer-Krom people. The Khmers Kampuchea-Krom Federati...
01/01/2026

As we welcome 2026, we reflect on the incredible resilience of the Khmer-Krom people. The Khmers Kampuchea-Krom Federation (KKF) remains a steadfast beacon of hope, dedicated to safeguarding fundamental rights, preserving our indigenous identity, and our rich cultural heritage.

To achieve our ambitious goals for this coming year, we need your strength and solidarity. Your contributions are the lifeline that allows us to amplify silenced voices and build a future rooted in peace and justice.

Will you stand with us in 2026? 🙏

Every donation, no matter the size, makes a tangible difference. You can support our mission through these convenient methods:

* 💳 Online (PayPal or Credit Card): Fast and secure via our official donation page: https://khmerkrom.org/donate/
* 📱 Venmo: Send your support to -Krom.
* 🤳 Zelle: Scan the QR code at: https://khmerkrom.org/donate/
* ✉️ Check or Money Order: Please make payable to Khmers Kampuchea-Krom Federation and mail to: 818 18th St NW, Suite 810 7005, Washington, DC 20006

Let’s make 2026 a year of breakthrough and justice for the Khmer-Krom community. Thank you for your unwavering support!

12/30/2025

ថ្ងៃទី ១៤ ធ្នូ និងការពិតនៃអាណានិគមនិយមដែលនៅតែមានសព្វថ្ងៃ។

12/28/2025

លោក សឺន ថាយ ធន នៃ សំឡេងកម្ពុជាក្រោម​ (VOKK) សម្ភាសន៍ លោក ប្រាក់ សេរីវុឌ្ឍ ជាប្រធាន និង លោក ត្រឹង សារ៉ុង ជាអនុប្រធានទីពីរ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម អំពីសកម្មភាពឆ្នាំ ២០២៥ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។

12/26/2025

កិច្ចសន្ទនាពិសេស៖ សកម្មភាពតស៊ូមតិលើឆាកអន្តរជាតិ ឆ្នាំ ២០២៥ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។

12/24/2025

សារប្រសិទ្ធពរឆ្នាំថ្មី ឆ្នាំ ២០២៦​ របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ។

12/23/2025
12/23/2025

លោក សឺន ថាយ ធន នៃ សំឡេងកម្ពុជាក្រោម (VOKK) សម្ភាសន៍ លោក តាំង សារៈ អំពីសកម្មភាពឆ្នាំ ២០២៥ នៃ សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំតំបន់ប្រទេសកម្ពុជា ។

12/21/2025

December 14 and the Reality of Colonialism That Still Exists Today

Address

San Jose, CA

Telephone

+14085505060

Alerts

Be the first to know and let us send you an email when Voice of Kampuchea Krom - VOKK posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Voice of Kampuchea Krom - VOKK:

Share

អំពីយើងខ្ញុំ

វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” ជា​កម្មវិធី​ផ្សាយ​ព័ត៌មាន ផលិត​ដោយ​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខែ្មរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ។​

​វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” បាន​ចាប់បដិសន្ធិ នៅ​ថៃ្ង​ទី ០១ ខែមិថុនា ឆ្នាំ ២០០១ ក្នុង​គោលបំណង​ផ្សព្វ ផ្សាយ​នូវ​ព័ត៌មាន និង​អំពី​ព្រឹត្តិការណ៍​ថ្មីៗ ដែល​កើតឡើង​នៅ​ដែនដី​កម្ពុជា​ក្រោម និង​អំពី​សកម្មភាព​ច​ល នា​តស៊ូ​ដោយ​អហិង្សា​របស់​សហព័ន្ធ​ខែ្មរ​កម្ពុជា​ក្រោម​នៅលើ​ឆាក​អន្តរជាតិ ដើម្បី​ទាមទារ​សិទ្ធិ​សម្រេច វាសនា​ខ្លួន​ដោយ​ខ្លួនឯង ជូន​ពលរដ្ឋ​ខ្មែរក្រោម​ម្ចាស់​ស្រុក​នៃ​ដែនដី​កម្ពុជា​ក្រោម ។​

​វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” ជា​ប្រភពព័ត៌មាន​ពិត និង​ជា​វេទិកា​មួយ​ផ្ដល់ឱកាស​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម នៅ កម្ពុជា​ក្រោម​អាច​បញ្ចេញមតិ ខណៈដែល​ពួកគេ ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម​បំបិទមាត់​ទាំងស្រុង ។

​វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” ផ្សាយ​ជា​រៀងរាល់​ថៃ្ង តាមរយៈ​គេហទំព័រ​ដែលមាន​អាសយដ្ឋាន www.vokk.net ។​