09/18/2026
ខឹងខាងប្រុសដើរអួតពេក ខាងស្រីទ្រាំមិនបានប្តឹងប៉ូលីសរឿងរំ-លោ/ភតែម្តង!
រឿងនេះកើតឡើងរវាងបុគ្គលិកហាងជាមួយគ្នា ខាងស្រីជាអ្នករត់តុ ចំណែកខាងប្រុសគឺជាចុងភៅ។
រឿងរ៉ាវផ្ដើមចេញពីការបបួលគ្នាទៅផឹកស៊ីរហូតស្រវឹង ហើយខាងប្រុសក៏បបួលទៅផឹកបន្តនៅបន្ទប់ជួលរបស់ខ្លួន។ ពេលទៅដល់បន្ទប់ ក៏បង្អកស្រាខាងស្រីរហូតស្រវឹងជោក រួចក៏បានរួមដំណេកជាមួយគ្នាបានសម្រេច។
ដំបូងឡើយ ខាងស្រីមិនហ៊ានប្ដឹងផ្ដល់អ្វីទេ ព្រោះខ្លាចខ្មាសគេ។ តែអ្វីដែលហួសចិត្តនោះ គឺខាងប្រុសបែរជាបានចិត្ត ដើរនិយាយអួតប្រាប់គេឯងរឿងដេកជាមួយខាងស្រីទៅវិញ។
ដោយសារតែទ្រាំនឹងសម្ដីអួតមិនបាន និងចង់បង្ហាញថាខ្លួនជាស្រីល្អផង ខាងស្រីក៏សម្រេចចិត្តប្ដឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ និងចាប់ខ្លួនខាងប្រុសតែម្ដង។