
06/25/2025
ពេលព្រឹកថ្ងៃពុធ ១៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥
࿇ ═━━━━✥◈✥━━━━═ ࿇
កម្មវិធីពិធីបំបួសកុលបុត្រ ចំនួន ៧រូប នៅវត្តគិរីបុប្ផារំពើន ភូមិរំពើន ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ក្រោមព្រះអធិបតីភាព ៖
-ព្រះគម្ពីសោភ័ណ ទេព សុីណា ព្រះរាជាគណ:ថ្នាក់កិត្តិយយស និងជាព្រះសុវណ្ណរង្សី ព្រះអនុគណស្រុកបន្ទាយមាស
-ព្រះគ្រូ កល្យាណធម្មោ កែវ ណារិទ្ធ ព្រះសមុហ៍ អនុគណស្រុកបន្ទាយមាស។
ឋិតក្នុងវរោកាសនោះផងដែរ ព្រះគម្ពីសោភ័ណ បានក្រើនរំលឹក ណែនាំ និងលើកទឹកព្រះទ័យដល់ ព្រះចៅអធិការ និង ភិក្ខុ-សាមណេរ ឲខិតខំប្រឹងប្រែង សិក្សារៀនសូត្រធម៍វិន័យ ឲបានភ្ជាប់ផ្ជួនទៅតាមកោការណ៍របស់ខ្លូនដែលជា សមណសក្យបុត្រ។