សប្បាយញ៊ាំ - Sabay Nham KH

សប្បាយញ៊ាំ - Sabay Nham KH Delicious � Food � and Yummy � Snack �

នៅចាំបានអត់ ធ្លាប់ញ៊ាំមឹកអាំងបែបនេះ នៅកន្លែងណា ជាមួយអ្នកណាគេខ្លះ ?😋🦑🦑🦑🐙🐙😋
11/24/2020

នៅចាំបានអត់ ធ្លាប់ញ៊ាំមឹកអាំងបែបនេះ
នៅកន្លែងណា ជាមួយអ្នកណាគេខ្លះ ?
😋🦑🦑🦑🐙🐙😋

ធ្លាប់តែទៅសម្រាកលំហែកាយនៅកៀនស្វាយរាល់ដង តើមានដឹងថាមានរបស់ឆ្ងាញ់ៗអ្វីខ្លះលក់នៅទីនោះអត់? 😋ចង់ដឹងមែនទេថា មានអ្វីញ៉ាំខ្លះនៅហ...
10/13/2020

ធ្លាប់តែទៅសម្រាកលំហែកាយនៅកៀនស្វាយរាល់ដង តើមានដឹងថាមានរបស់ឆ្ងាញ់ៗអ្វីខ្លះលក់នៅទីនោះអត់? 😋

ចង់ដឹងមែនទេថា មានអ្វីញ៉ាំខ្លះនៅហ្នឹងបន្ទាប់ពីគេធ្វើកន្លែងស្អាតបែបនេះ? 🍱🥗🍗🥄🥢

របៀបធ្វើ ពោះគោទឹកប្រហុក (ពោះគោ ១ គីឡូក្រាម)៙ គ្រឿងផ្សំ ៖១- ពោះគោ ១គីឡូ (អាចលាយចម្រុះ)២- គល់ស្លឹកគ្រៃហាន់ហើយ ៥ស្លាបព្រាបា...
10/08/2020

របៀបធ្វើ ពោះគោទឹកប្រហុក
(ពោះគោ ១ គីឡូក្រាម)

៙ គ្រឿងផ្សំ ៖
១- ពោះគោ ១គីឡូ (អាចលាយចម្រុះ)
២- គល់ស្លឹកគ្រៃហាន់ហើយ ៥ស្លាបព្រាបាយ (ឬតាមចំណូលចិត្ត)
៣- ខ្ទឹមស ៥កំពឹស
៤- ផ្លែម្ទេសទុំចិតតូចៗ ៣ផ្លែ (ឬច្រើន តាមចំណូលចិត្ត)
៥- ខ្ទឹមស និង ម្ទេស បុកជាមួយគ្នាឲ្យម៉ដ្ឋ
៦- ខ្ទឹមក្រហម ៣មើម ចិតតូចៗ
៧- ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ
៨- ស្លឹកក្រូចសើច ២សន្លឹក ហាន់តូចៗ
៩- រំដេង ១ស្លាបព្រាបាយ ចិតឲ្យតូចៗ
១០- ទឹកឆ្អិន កន្លះចានចង្កឹះ
១១- ស្ករស ដាក់ក៏បាន មិនដាក់ក៏បាន តាមចំណូលចិត្ត
១២- ជីស្លឹកវែង ឬ ជីរណា ត្រប់ស្រួយ ត្រយូងចេក ត្រកួន សាប់
ផ្សេងៗទៀត តាមការចូលចិត្ត ។

៙ របៀបធ្វើ ទឹកប្រហុក ៖
១- អ្នកត្រូវយកចានធំមួយ មកដាក់ប្រហុកដែលចិញ្ច្រាំរួច
ទឹកក្រូចឆ្មារ ខ្ទឹមស ម្ទេសបុក រំដេង គល់ស្លឹកគ្រៃ ខ្ទឹមក្រហម
ស្លឹកក្រូចសើច និង ទឹកឆ្អិន (បើចង់អោយមានពណ៌ស ដាក់
ទឹកដោះគោឆៅបន្តិច) កូរបញ្ចូលគ្នាឲ្យសព្វ ភ្លក់មើលតាម
ចំណូលចិត្ត (ភាគច្រើនរសជាតិរបស់វាគេធ្វើ ជូរប្រៃ)។

៙ របៀបធ្វើ ៖
១- ដាំទឹកអោយពុះ ដាក់រំដេងបន្តិច ស្លឹកក្រូចសើចពីរបីសន្លឹក
គល់ស្លឹកគ្រៃដំអោយបែក២គល់ អំបិល ប៊ីចេង និង ស្ករ
មួយមុខ បន្តិច ដាក់ពោះគោស្ងោររហូតដល់ផុយ
២- រៀបបន្លែដាក់ចាន ទុកមួយឡែក
៣- បន្ទាប់មកអ្នកអាចយក ពោះគោហាន់តូចល្មម
ដាក់ក្នុងចាន ហើយពិសាជាមួយទឹកប្រហុក ជាការស្រេច ៕

វិធីធ្វើជើងមាន់~ជើងទាហិលៗបែបចិន 🌶គ្រឿងផ្សំ៖- ជើងទា ឬជើងមាន់- ខ្ញី ស្ករត្នោត ខ្ទឹមស ម្ទេសក្រៀម ឈើអែម ប៉ូកាក់ ប្រេងខ្យង  ទ...
09/10/2020

វិធីធ្វើជើងមាន់~ជើងទាហិលៗបែបចិន 🌶

គ្រឿងផ្សំ៖
- ជើងទា ឬជើងមាន់
- ខ្ញី ស្ករត្នោត ខ្ទឹមស ម្ទេសក្រៀម ឈើអែម ប៉ូកាក់ ប្រេងខ្យង ទឹកសុីអុីវ ម្រេច(មិនដាក់ក៏បាន)

វិធីធ្វើធ្វើ៖
- យកប៉ូកាក់ ឈើអែម ម្ទេសក្រៀមទៅលីងអោយឈ្ងុយ
ហើយដួសទុកមួយអន្លើ
- បុកខ្ទឹមសអោយម៉ត់ ខ្ញីហាន់ស្តើងៗ
- ជើងទា ឬជើងមាន់ លាងទឹករួចទុកអោយស្ងួតទឹក
ហើយយកមកប្រឡាក់ជាមួយ ប្រេងខ្យង ទឹកសុីអុីវ
ខ្ទឹមសបុកម៉ត់ ខ្ញី និងគ្រឿងលីងខាងលើ(ឈើអែម
ប៉ូកាក់ ម្ទេសក្រៀម)
- កូរស្ករត្នោតលើភ្លើងអោយឡើងជើងអង្រ្កងក្រហមល្អ
រួចចាក់ជើងទា ឬជើងមាន់ប្រឡាក់ខាងលើចូល
- ថែមទឹកបន្តិច រំងាស់អោយឆ្អិនចូលជាតិ
ភ្លក់មើលរួចថែមថយម្ទេសបើចូលចិត្តហិលខ្លាំង៕

របៀបធ្វើនំបញ្ចុកស្រុះ រឺ នំបញ្ចុកទឹកកាពិ (នំបញ្ចុកវៀតណាម)គ្រឿងផ្សំមាន៖- ខ្ទឹមស រំដេង ស្លឹកគល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ផ្ស...
09/10/2020

របៀបធ្វើនំបញ្ចុកស្រុះ រឺ នំបញ្ចុកទឹកកាពិ (នំបញ្ចុកវៀតណាម)

គ្រឿងផ្សំមាន៖
- ខ្ទឹមស រំដេង ស្លឹកគល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ផ្សិតមូល
- សាច់ សាច់ត្រី ឈាមជ្រូក ជើងមាន់
- ស្ករ ប៊ីចេង អំបិល ទឹកត្រី
- បន្លែ មាន ស្លឹកកាឆាយ ត្រកូន ត្រយោងចេក ជីររណា ជីនាងវង សណ្តែកបណ្តុះ

របៀបធ្វើ៖
-ដាំទឹក ដាក់ ខ្ទឹមស រំដេង ស្លឹកគ្រៃ ស្លឹកក្រូចសើច
-ពុះបន្តិចបង់សាច់ត្រី ឈាមជ្រូក ជើងមាន់ចូល
-ដាក់ស្ករ ប៊ីចេង អំបិល ទឹកត្រី ហើយស្រង់សាច់ត្រីឡើង បេះដុំៗ
-បង់ឈាមជ្រូក និងផ្សិត ទុក ៥នាទី
-វគ្គស្រុះបន្លែ ស្លឹកកាឆាយ ត្រកូន ត្រយោងចេក ជីររណា ជីវង សណ្តែកបណ្តុះ រួចដួសដាក់ចាន ហើយដាក់នំបញ្ចុកពីលើ រៀបសាច់ត្រី សាច់ជ្រូកជើងមាន់ ឈាមជ្រូកពីលើនំបញ្ចុក ស្រូបទឹកសម្ល
-ទឹកកាពិ ឆាជាមួយខ្ទឹមស
-ទឹកអំពិលទុំ លាយជាមួយទឹកក្តៅ ដាក់ប៊ិចេងបន្តិច
ដាក់ស្ករបន្តិច ពេលញ៊ាំដាក់ទឹកកាពិ ទឹកអំពិលទុំចូល តាមចំណូលចិត្តជាការស្រេច ។

របៀបធ្វើ បាយឆាកាពិ បែបថៃ 🍛 # គ្រឿងផ្សំ ៖* បាយស            ១កូនចាន* កាពិ                 ២ស្លាបព្រាបាយ* ខ្ទឹមសចិញ្ច្រាំ  ...
06/08/2020

របៀបធ្វើ បាយឆាកាពិ បែបថៃ 🍛

# គ្រឿងផ្សំ ៖
* បាយស ១កូនចាន
* កាពិ ២ស្លាបព្រាបាយ
* ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ

# គ្រឿងផ្សំ សាច់បីជាន់ឆាផ្អែម ៖
* សាច់បីជាន់ ១៥០ក្រាម (ហាន់ស្តើងៗល្មម)
* ទឹក ៤ស្លាបព្រាបាយ
* ទឹកស៊ីអ៉ីវ ៣ស្លាបព្រាបាយ
* ស្ករត្នោត ៣ស្លាបព្រាបាយ

# គ្រឿងបន្ថែម សម្រាប់ទទួលទានជាមួយ ៖
* ស៊ុត ក្រឡុកចៀន ហាន់ជាសរសៃៗ
* ពងទាប្រៃស្ងោរ
* សាច់ក្រក ចៀនហាន់ជាបន្ទះៗ
* បង្គាក្រៀម (លីងក៏បានអត់ក៏បាន)
* ស្វាយសាប់ ឬហាន់ជាសរសៃៗ
* សណ្តែកគួរ ហាន់ល្អិតៗ
* ត្រសក់ ចិតជាបន្ទះៗ
* ខ្ទឹមក្រហម ហាន់ស្តើងៗ
* ម្ទេស ហាន់តូចៗ
* ក្រូចឆ្មារ

វិធីធ្វើ ៖
1. កម្តៅខ្ទះដាក់ប្រេងឆាចូល រួចដាក់ស្ករត្នោតចូលកូរឲ្យរលាយហើយដាក់សាច់បីជាន់ ទឹក និងទឹកស៊ីអ៉ីវចូល ឆាច្របល់ចូលគ្នាឲ្យសព្វប្រហែល២-៣នាទី រួចដួសដាក់ចាន ទុកមួយឡែក

2. ដាក់ប្រេងឆាចូលខ្ទះ រួចដាក់ខ្ទឹមចិញ្ច្រាំចូលរំលីងឲ្យឈ្ងុយហើយដាក់កាពិចូលច្របល់ឲ្យរលាយ រួចដាក់បាយចូលឆាច្របល់ចូលគ្នាឲ្យសព្វល្អ ឆ្អិនរួចដួសដាក់ចាន

3. រួចរាល់ អស់ហើយរៀប ចំសម្រាប់ទទួលទានយកចានដាក់រៀបបាយឆាកពិ សាច់បីជាន់ឆាផ្អែម និងគ្រឿងបន្ថែមទាំងអស់ (គ្រឿងបន្ថែម អាចដាក់ ឬក៏មិនដាក់មួយណាក៏បាន តាមចំណូលចិត្ត) ៕

វិធីធ្វើ បុកកាពិ បែបថៃ 🥣* គ្រឿងផ្សំ ៖-កាពិឆៅក្លិនឈ្ងុយមិនសូវប្រៃ  1ស្លាបព្រាបាយ- ខ្ទឹមស                                 ...
06/07/2020

វិធីធ្វើ បុកកាពិ បែបថៃ 🥣

* គ្រឿងផ្សំ ៖
-កាពិឆៅក្លិនឈ្ងុយមិនសូវប្រៃ 1ស្លាបព្រាបាយ
- ខ្ទឹមស 5កំពិស
- ស្ករស 3ស្លាបព្រាបាយ
- ទឹកក្រូចឆ្មា 5ស្លាបព្រាបាយ
- ម្ទេសហិរ 8ទៅ10គ្រាប់
- ត្រប់ពត់ញងលីងឲ្យស្រពាប់ 5ទៅ7គ្រាប់
- ពងទាចៀនស្អំរសជាតិសាបៗ 7ទៅ8ចំណិតតូចៗ
- ត្រីប្លាធូចៀនសាបៗ 2ទៅ3ក្បាល
- បន្លែអន្លក់ចម្រុះ តាមចំណូលចិត្ត

* វិធីធ្វើ ៖
1- យកកាពិដាក់ចូលត្បាល់ បកសំបកខ្ទឹមសរួចបុកចូលគ្នាឲ្យម៉ត់
2- ដាក់ស្ករសចូល បុកបន្តទៀត រួចបន្តដាក់ម្ទេសហិរ បុកឲ្យម៉ត់ ដាក់ត្រប់ពុតញងចូលបុកតិចៗ រួចដាក់ទឹកក្រូចឆ្មារចូល បុកឲ្យចូលសព្វជាតិគ្នា
3- ភ្លក់មើល ថែមថយរសជាតិតាមចំណូលចិត្ត
4- ដួសដាក់ចានចង្កឹះញ៊ាំផ្ទាប់ជាមួយអន្លក់ ចម្រុះ រួមមានបន្លែឆៅ បន្លែស្រុស ត្រីប្លាធូចៀនសាប ពងទាចៀនស្អំរសជាតិសាប
ទទួលទានជាមួយបាយសក្តៅៗ ឆ្ងាញ់បំផុតក្នុងខែរងា ឬអាកាសធាតុត្រជាក់៕

របៀបធ្វើ បុកល្ហុងក្តាមសេះ 🦀 # គ្រឿងផ្សំ ៖- ខ្ទឹមស                 ៤កំពិស- សណ្តែកដីលីង    ១ស្លាបព្រាបាយ- បង្គារគ្រៀម     ...
06/06/2020

របៀបធ្វើ បុកល្ហុងក្តាមសេះ 🦀

# គ្រឿងផ្សំ ៖

- ខ្ទឹមស ៤កំពិស
- សណ្តែកដីលីង ១ស្លាបព្រាបាយ
- បង្គារគ្រៀម ១ស្លាបព្រាបាយ
- ស្ករស ១ស្លាបព្រាបាយ
- ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ
- ទឹកត្រី ២ស្លាបព្រាបាយ
- ទឹកផ្សំរសជាតិ ១ស្លាបព្រាបាយ
(កាពិ ទឹកម្ទេស អំពិលទុំ ឆាចូលគ្នា)
- ម្ទេស
- ល្ហុងខ្ចី ឈូសជាសរសៃ
- ត្រកួន ជ្រៀកជាសរសៃ
- សណ្តែកគួ កាត់ប្រវែងមួយថ្នាំងដៃ
- ប៉េងប៉ោះ ហាន់តូចល្មម
- ក្តាមសេះស្រស់ កាត់ជាចំរៀកៗ

# របៀបធ្វើ ៖

- បុកខ្ទឹម និងម្ទេសអោយបែកបន្តិច ដាក់បង្គារបុកជាមួយពីរបីដង រួចដាក់សណ្តែកដី និងគ្រឿងផ្សំរសជាតិដូចជា ទឹកត្រី ប៊ីចេង ស្ករ ក្រូចឆ្មារ ទឹកកាពិ និងក្តាមបុកតិចៗ អោយចូលជាតិ (កុំអោយបែកក្តាម)
- ដាក់ល្ហុង ត្រកួន និងសណ្តែកគួចូលបុកជាមួយគ្នាតិចៗ
- ដាក់ ប៉េងប៉ោះ និងជី ចូលកូអោយសព្វ ជាការស្រេច
(កាន់តែហឹរ កាន់តែឆ្ងាញ់)៕

របៀបធ្វើ ពងមាន់អាំងគ្រឿងផ្សំ ៖* ពងមាន់           ១០គ្រាប់* ម្រេចម៉ត់         ១ស្លាបព្រាកាហ្វេ* ស្ករស             ១/២ស្លា...
05/27/2020

របៀបធ្វើ ពងមាន់អាំង

គ្រឿងផ្សំ ៖
* ពងមាន់ ១០គ្រាប់
* ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ
* ស្ករស ១/២ស្លាបព្រាបាយ
* ម្សៅស៊ុប ១/២ស្លាបព្រាកាហ្វេ
* អំបិល ១/២ស្លាបព្រាកាហ្វេ
* ទឹកស៊ីអ៉ីវ ១ស្លាបព្រាបាយ
* ប្រេងខ្យង ១ស្លាបព្រាបាយ

វិធីធ្វើ ៖
* គោះពងមាន់ (បកសំបកតែបន្តិច) ដាក់ក្នុងចាន១ រួចវៃវាអោយម៉ត់ល្អ
* យកគ្រឿងផ្សំទាំងអស់លាយជាមួយពងមាន់ រួចវៃចូលគ្នាអោយសព្វល្អ
* បន្ទាប់មកយកពងមាន់ទៅចាក់ចូលក្នុងសំបកវិញ
* រួចយកពងមាន់ទៅអាំង ដោយប្រើកំដៅ ១៥០អង្សា ប្រហែលជា ១០ ទៅ ១៥នាទី រហូតដល់ឆ្អិនល្អ (យកឈើចង្កាក់ចាក់ បើនៅមានស្អិតជាប់ឈើគឺមិនទាន់ឆ្អិនទេ)
* ក្រោយអាំងឆ្អិន អាចទទួលទានជាមួយអំបិលម្រេចក្រូចឆ្មារ និងស្លឹកជីជាកាស្រេច ៕

Address

Seattle, WA

Website

Alerts

Be the first to know and let us send you an email when សប្បាយញ៊ាំ - Sabay Nham KH posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share