04/29/2025
ដើមសំរង មានឈ្មោះជាភាសាអង្គ្លេសថា MALVA NUT និងមានឈ្មោះវិទ្យាសាស្ត្រថា Scaphium affine ជាឈើមួយប្រភេទ ផ្លែទុំស្ងួត បើត្រាំទឹករីកស្គុយ
សាច់ស្កាតៗ ប្រើលាយស្ករបរិភោគជាចំណីត្រជាក់។សំរង ជារុក្ខជាតិ ដើមធំៗ អាចមានកំពស់ដល់ ២៥ ទៅ ៣០ម៉ែត្រ ដុះក្នុងព្រៃជ្រៅ នៃប្រទេសកម្ពុជា ដែលបច្ចុប្បន្នកាន់តែហោច
ទៅៗដោយសារការកាប់បំផ្លាញព្រៃឈើ និ ប្រជាជនដែលទៅប្រមូលផ្លែសំរងដោយកាប់រំលំដោយខ្វះការពិចារណា ជាហេតុឲ្យផ្លែសំរងដ៏ពេញនិយមកាន់តែខ្សត់ និងមានតម្លៃថ្លៃ ។
សំរង មានគុណសម្បត្តិយ៉ាងច្រើនហើយតាំងពីយូរលង់ណាស់មកហើយជាពិសេសប្រទេសចិន គេសម្រាប់ព្យាបាលជំងឺ និងថែទាំសុខភាព។ រហូតបច្ចុប្បន្នមានផលិតផលជាច្រើន
យីហោផលិតជាថ្នាំគ្រាប់ ជាភេសជ្ជៈ ជា សាច់សំរង ក្រៀម....។ល។ ក្នុង ផ្លែសំរង គេរកឃើញនូវសារធាតុ Glucorine , Pentose , Bassorin ...ជាពិសេស
គឺកាកសរសៃ ( FIBER ) ខ្ពស់ដែលជាហេតុធ្វើឲ្យមានប្រសិទ្ធភាពក្នុងការសម្រកទម្ងន់បញ្ចុះ ខ្លាញ់ , ជាតិស្ករបានយ៉ាង ប្រសើរ ដោយ សារសាច់ទន់ ដូចចាហួយនៃផ្លែសំរងជួយ
បឺតសារធាតុខ្លាញ់ពីក្នុងខ្លួន។