08/10/2024
ព្រះអសីតិមហាសាវ័ក ៨០រូប
ព្រះថេរៈទាំង ៨០ រូប ជា ឯតទគ្គៈ គឺការដល់ភាពជាកំពូលរបស់ភិក្ខុមួយរូបៗ មានព្រះអញ្ញាកោណ្ឌញ្ញៈជាកំពូលខាងបានបួសមុនគេ និងត្រាស់ដឹងធម៌មុនគេ ព្រះសារីបុត្រជាកំពូលខាងមានបញ្ញាគ្មានសាវ័កណាមួយផ្ទឹម ព្រះមហាមោគ្គល្លានជាកំពូលខាងឫទ្ធិគ្មានសាវ័កណាស្មើ យា៉ងនេះជាដើម ។ ព្រះមហាសាវ័ករបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងមាន ៨០ រូប ដូចមានព្រះនាមរបស់លោកខាងក្រោមនេះ គឺ ៖
១.ព្រះអញ្ញាកោណ្ឌញ្ញៈ ២.ព្រះសារីបុត្រ
៣.ព្រះមោគ្គល្លាន ៤.ព្រះកស្សបៈ
៥.ព្រះអនុរុទ្ធ ៦.ព្រះភទ្ទិយកាឡិគោធាយបុត្រ
៧.ព្រះលកុណ្តកភទ្ទយៈ ៨.ព្រះបិណ្ឌោលភារទ្វាជៈ
៩.ព្រះបុណ្ណមន្តានីបុត្រ ១០.ព្រះមហាកច្ចាយនៈ
១១.ព្រះចូឡបន្តកៈ ១២.ព្រះមហាបន្តកៈ
១៣.ព្រះសុភូតិ ១៤.ព្រះរេតខទិរវនិយៈ
១៥.ព្រះកង្ខារេវតៈ ១៦.ព្រះសោណកោលិវិសៈ
១៧.ព្រះសោណកុដិកណ្ណៈ ១៨.ព្រះសីវលី
១៩.ព្រះវក្កលិ ២០.ព្រះរាហុល
២១.ព្រះរដ្ឋបាល ២២.ព្រះកុណ្ឌធាន
២៣.ព្រះវង្គីសៈ ២៤.ព្រះឧបសេនវង្គន្តបុត្រ
២៥.ព្រះទព្វមល្លបុត្រ ២៦.ព្រះបិលិន្ទវច្ឆៈ
២៧.ព្រះពាហិយទារុចីរិយៈ ២៨.ព្រះកុមារកស្សបៈ
២៩.ព្រះមហាកោដ្ឋិតៈ ៣០.ព្រះអានន្ទ
៣១.ព្រះឧរុវេលកស្សបៈ ៣២.ព្រះកាឡុទាយី
៣៣.ព្រះពាកុលៈ ៣៤.ព្រះសោកិតៈ
៣៥.ព្រះឧបាលិ ៣៦.ព្រះនន្ទកៈ
៣៧.ព្រះនន្ទសក្យៈ ៣៨.ព្រះមហាកប្បិន
៣៩.ព្រះសាគតៈ ៤០.ព្រះរាធៈ
៤១.ព្រះមោឃរាជ ៤២.ព្រះមហានាម
៤៣.ព្រះអស្សជិ ៤៤.ព្រះយស
៤៥.ព្រះវិមល ៤៦.ព្រះសុពាហុ
៤៧.ព្រះបុណ្ណជិ ៤៨.ព្រះគវម្បតិ
៤៩.ព្រះនទីកស្សបៈ ៥០.ព្រះគយាកស្សបៈ
៥១.ព្រះកគ្គុ ៥២.ព្រះកិម្ពិលៈ
៥៣.ព្រះមហាចុន្ទ ៥៤.ព្រះអជិតៈ
៥៥.ព្រះតិស្សមេត្តេយ្យ ៥៦.ព្រះបុណ្ណកៈ
៥៧.ព្រះមេត្តគូ ៥៨.ព្រះធោតកៈ
៥៩.ព្រះឧបសីវៈ ៦០.ព្រះនន្ទកត្ថេរ
៦១.ព្រះហេមកៈ ៦២.ព្រះតោទេយ្យ
៦៣.ព្រះកប្បៈ ៦៤.ព្រះជតុកណ្ណី
៦៥.ព្រះកទ្រាវុធ ៦៦.ព្រះឧទយត្ថេរ
៦៧.ព្រះបោសាលៈ ៦៨.ព្រះបិង្គិយៈ
៦៩.ព្រះនាតិតៈ ៧០.ព្រះនាលកៈ
៧១.ព្រះបុណ្ណៈ ៧២.ព្រះមេឃិយៈ
៧៣.ព្រះយសោជៈ ៧៤.ព្រះសកិយៈ
៧៥.ព្រះសេលៈ ៧៦.ព្រះឧទាយី
៧៧.ព្រះឧបវាណៈ ៧៨.ព្រះអង្គុលិមាល៍
៧៩.ព្រះវប្បៈ ៨០.ព្រះភទ្ទិយៈ ។
ព្រះអសីតិមហាសាវ័កទាំង ៨០ រូបនេះឯង លោកសុទ្ធតែជាព្រះអរហន្តទាំងអស់ ត្រូវបានព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់ត្រាស់សរសើរ លើកជា ឯតទគ្គៈ គឺកំពូលលើសភិក្ខុទាំងឡាយ ។