02/20/2026
ជីវិតមិនទៀងអនិច្ចាណាស់លោកអើយ
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខ 8D-9D ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះទាំង៤នាក់ដែលបានស្លាប់បាត់បង់ជីវិតក្នុងករណីខាងលើរួមមាន ១-ឈ្មោះ ហូ ម៉ារ៉ា ភេទស្រី អាយុ ៣៧ឆ្នាំ ម្ចាស់ហាងនំខេក យីហោ អេចអ័រ២ ២-ឈ្មោះ ហេន សុខហេង ភេទប្រុស អាយុ៨ឆ្នាំ ត្រូវជាកូន ៣-ឈ្មោះ ហេន ស្រីពេជ្រ ភេទស្រី អាយុ៤ឆ្នាំ ត្រូវជាកូន និង៤-ឈ្មោះភ័ក្រ ស្រីកា ភេទស្រី អាយុ១៤ឆ្នាំ ជាបុគ្គលិក មានទីលំនៅ ឃុំរការប្រាំ ខេត្ត ត្បូងឃ្មុំ ។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅចំណុចផ្ទះ ២ល្វែងនៅជាប់គ្នាយ៉ាងសន្ធោសន្ធៅ និងបុគ្គលិកហាងនំខេកខាងលើជាច្រើននាក់នៅជាន់លើ បានស្រែកឲ្យសមត្ថកិច្ចជួយ ។ នៅក្នុងហេតុការណ៍នោះដែរអាជ្ញាធរនិងសមត្ថកិច្ចបានទាក់ទងហៅរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់និងជួយសង្គ្រោះជនរងគ្រោះ ។ ខណៈនោះដែរគេឃើញវត្តមានលោកជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ ក៏បានដឹកនាំកម្លាំង និងចេញរថយន្តពន្លត់អគ្គីភ័យចុះទៅជួយអន្តរាគមន៍ផងដែរ។