Gin Toki

Gin Toki Game

The young people supported the war until those cruelest old men sent them to the battlefield. This is why I love Ghibli ...
07/25/2025

The young people supported the war until those cruelest old men sent them to the battlefield. This is why I love Ghibli Anime.

03/05/2025

វ័យ 25 គឺម៉ោង 7:30 ព្រឹកនៃជីវិត តែគួរឳ្យស្ដាយត្រង់ថាមនុស្សម្នាក់ៗមានកញ្ចប់ពេលវេលាផ្សេងពីគ្នា

12/29/2024

សំណួរចោទជាបញ្ហាមិនមែនស្ថិតថាវាជា គម្រោងរបស់ 001 ម៉េចទេ តែជា គោលបំណងអី អ្នកមើលមួយចំនួនមើលរំលងត្រង់នេះ មើលរឿងមិនលម្អិត ។

គោលបំណងរបស់ 001 គឺចង់បញ្ជាក់បង្ហាញឱ្យ 456 ឃើញថា នៀកហែងឃើញហេស៎ ចរិតលោភលន់របស់មនុស្សគឺវាចឹងហាស៎ ទោះដឹងថាត្រូវទៅសម្លាប់មនុស្សដើម្បីបានលុយក៏នៅតែមិនអស់ចិត្តនៅចង់បន្ត ចិត្តលោភលន់ចង់បានរបស់មនុស្សគឺជ្រៅគ្មានបាត ចិត្តលោភលន់ចង់បានរបស់មនុស្សគឺជ្រៅជាងបាតសមុទ្រ ។

ពាក្យចាស់ពោលថា ភាពលោភលន់ នឹងផ្សារភ្ជាប់អ្នក នឹងនាំអ្នកទៅកាន់អំពើអាក្រក់គ្រប់យ៉ាងដែលជាប្រភពនៃសេចក្ដីវិនាសអន្តរាយ ឬ ចង់បានហើយចង់បានទៀត ។

001 ផ្ដល់ឱកាសបញ្ឈប់ហ្គេមដល់ទៅពីរដង (រាល់ការបោះឆ្នោតបញ្ឈប់ហ្គេម ធ្វើឡើងជារៀងរាល់លើកក្រោយពេលបញ្ចប់ហ្គេមនិមួយៗ) តែចិត្តលោភលន់នៃមនុស្សនៅតែចង់បន្ត ទោះដឹងថាលុយទាំងនោះគឺបានពីការឆក់យកជីវិតអ្នកដទៃ ។

អ្វីដែលជាបញ្ហារបស់ 001 គឺគេបានភ្លេចនោះគឺថា ក្នុងចំណោមមនុស្ស 254 នាក់នោះ គឺនៅមានមនុស្ស 115 នាក់ទៀតដែលចង់បញ្ឈប់ហ្គេម ។

Ahhh btw អាប៉ិលេខ 100 គួរឱ្យសង្ស័យដល់ហើយ 😂

ទោះបីត្រូវចោទប្រកាន់ពិបទភរកម្ម តែប្រហែលជាភរវករ CEO ដែលមានលុយច្រើនវាល់លានដែនខណ្ឌពណ៌ប្រផេះនៅក្នុងករណីនេះនៅមិនទាន់ចុះកម្ដៅន...
12/22/2024

ទោះបីត្រូវចោទប្រកាន់ពិបទភរកម្ម តែប្រហែលជាភរវករ CEO ដែលមានលុយច្រើនវាល់លាន

ដែនខណ្ឌពណ៌ប្រផេះនៅក្នុងករណីនេះនៅមិនទាន់ចុះកម្ដៅនៅឡើយទេ

បុរសម្នាក់នេះគឺជា ៖• អ្នកចិត្តវិទ្យាម្នាក់ចេញពីសាលា WashU (Washington University)• ជាមេធាវីចេញពីសាលា UT (University of U...
11/07/2024

បុរសម្នាក់នេះគឺជា ៖
• អ្នកចិត្តវិទ្យាម្នាក់ចេញពីសាលា WashU (Washington University)
• ជាមេធាវីចេញពីសាលា UT (University of Utah)
• ជាជំនួយការនាយកគណៈគ្រប់គ្រងកម្មាធិការបង្រ្កាបបទល្មើសនៅទីក្រុង Seattle
• ជាអ្នកធ្វើការក្នុង ផ្នែកទទួលព័ត៌មានស្រ្តីបាត់ខ្លួន និង ជំនួយការនៃការរុករកអ្នកបាត់ខ្លួន
• ជាអ្នកនិពន្ធ សៀវភៅណែនាំស្ដ្រីវិធីការពារខ្លួនពីការរំលោភបំពានលើរាងកាយ និង បង្ក្រាបបទល្មើសរំលោភបំពានលើរាងកាយ 🙂

ស្រណោះណាស់កាលហ្នុង 😌
10/28/2024

ស្រណោះណាស់កាលហ្នុង 😌

10/03/2024

Note: Joker is not just a normal movie. It's a true Cinematic. So, before you go watch Joker 2 make sure you can enjoy every sense every soundtrack and background music instead of think about how he k*lls people, how he meet Batman or eastereggs. សម្រាយរឿង ។

រូបថតអត្តពលិកកាយវប្បកម្មជនជាតិ Yugoslavia - យូហ្គោស្លាវី ស្ថិតក្រោម Bosnia Fikret Hodžić ជាមួយ Arnold Schwarzenegger ។ F...
09/01/2024

រូបថតអត្តពលិកកាយវប្បកម្មជនជាតិ Yugoslavia - យូហ្គោស្លាវី ស្ថិតក្រោម Bosnia Fikret Hodžić ជាមួយ Arnold Schwarzenegger ។

Fikret គឺជាអ្នកហាត់កាយវប្បកម្មដ៏ល្បីល្បាញបំផុតមួយរូបដែលមកពីប្រទេស Yugoslavia - យូហ្គោស្លាវី ដែលមានកន្លែងហាត់ប្រាណផ្ទាល់ខ្លួនកាលជំនាន់នោះ នៅជំនាន់ដែលភាគច្រើនកន្លែងហាត់ប្រាណ ឬ ក្លឹបលេងកីឡានៅ Yugoslavia - យូហ្គោស្លាវី ជាកម្មសិទ្ធិសាធារណៈស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ ។ Fikret តំណាងឱ្យ Yugoslavia - យូហ្គោស្លាវី ក្នុងការប្រកួត Mr Universe និង IFBB (កីឡាកាយវប្បកម្មអឺរ៉ុប) ពីឆ្នាំ 1976 - 1992 ដែលគាត់បានឈ្នះនឹងនាំយកនូវពានរង្វាន់ជាច្រើនទៅឱ្យប្រទេសជាតិរបស់ខ្លួនគឺ Yugoslavia - យូហ្គោស្លាវី ។

អាជីពរបស់ Fikret ត្រូវបានបញ្ចប់នៅពេលដែលលោកត្រូវបានកូនសិស្សជនជាតិ Serb - ស៊ែប៊ី របស់ខ្លួនស.ម្លាប់ ពេលនៅក្នុងបន្ទប់ហាត់ប្រាណរបស់ខ្លះន អំឡុងពេលការសម្លាប់រង្គាល Prijedor កំពុងកើតឡើងនៅក្នុងឆ្នាំ 1992 ។

Fikret Hodžić មានដើមកំណើតជាជនជាតិ Bosniak ពេលសង្រ្គាមជាតិសាសន៍ Yugoslavia - យូហ្គោស្លាវី ផ្ទុះឡើង លោកត្រូវបានកូនសិស្សរបស់ខ្លួនម្នាក់ដើរតាមលទ្ធិជ្រុលនិយមរបស់អតីតមេបញ្ជាការកងទ័ព Ratko Mladic ស.ម្លាប់ ដោយ កាំ.ភ្លើង ពេលទាហាន Serbia ចូលមកដល់ Trnopolje ពួកគេបានចាប់ Fikret និង ប្រពន្ធរួមទាំងកូន 2 នាក់ទៀតរបស់លោក ។ បន្ទាប់មកទាំងអស់គ្នាត្រូវបានចាត់ឱ្យចេញក្រៅផ្ទះ ហើយកូនសិស្សម្នាក់ដែលហាត់ជាមួយ Fikret បានប្រើប្រាស់កាំ.ភ្លើងម៉ាក Kalashnikov បាញ់ 10 គ្រាប់ទៅកាន់ខ្នងរបស់លោក ប្រពន្ធនិងកូន 2 នាក់ទៀតរបស់លោកត្រូវបានបញ្ចូនទៅកាន់ជំរំជនភៀសខ្លួន ហើយភៀសខ្លួនទៅកាន់ប្រទេស អូទ្រីស ជាច្រើនឆ្នាំក្រោយ នៅក្នុងឆ្នាំ 2000 កូនប្រុសរបស់លោកក៏ត្រូវបានគេ ស.ម្លាប់ ម្ដងទៀត ។

Donate me through aba for more interest articles: 005 842 049

សិល្បករ violin Joshua Bell បានប្រើ violin តម្លៃ 3,5 លានដុល្លារបស់ខ្លួន លេងបទភ្លេងដ៏ស្មុគស្មាញនិង ពិបាកលេង បំផុតចំនួន 6 ប...
08/15/2024

សិល្បករ violin Joshua Bell បានប្រើ violin តម្លៃ 3,5 លានដុល្លារបស់ខ្លួន លេងបទភ្លេងដ៏ស្មុគស្មាញនិង ពិបាកលេង បំផុតចំនួន 6 បទនៅស្ថានីយ៍រថភ្លើងក្រោមដី New York អស់រយៈពេល 45 នាទី ។

មានមនុស្សចំនួន 1000 នាក់ដើរកាត់ មាន 7 នាក់ឈប់ឈរស្ដាប់គាត់លេង មនុស្សម្នាក់ទះដៃ ហើយ 20 ក្នុងចំណោមមនុស្ស 1000 នាក់នោះ បានបោះលុយ $32 ចុះទៅលើជើងរបស់គាត់ ។

មុននោះ 2 ថ្ងៃ show សម្ដែងរបស់ Joshua Bell នៅរោងមហោស្រពធំបំផុត Boston បានលក់ដាច់សំបុត្រក្នុងតម្លៃ $100 សម្រាប់កន្លែងអង្គុយមួយកន្លែង ។

ការពិសោធន៍តូចនេះបានឱ្យយើងឃើញថា ភាពមិនធម្មតានៅក្នុងមជ្ឈដ្ឋានមួយដែលធម្មតាគឺពិតជាពិបាកនឹងទទួលបានការទទួលស្គាល់ណាស់ ។

ចូលច្បាស់លាស់ថាអ្នកកំពុងតែនៅកន្លែងដែលអ្នកសាកសម !

Note: ការជ្រើសរើសរបស់អ្នកសំខាន់ជាងការខិតខំ ។ ពិសេសនោះគឺ នៅពេលដែល តម្លៃរបស់អ្នក ត្រូវបានដាក់ឱ្យនៅកន្លែងដែលត្រឹមត្រូវនោះទើបវាមាន តម្លៃ ។

07/15/2024

Video សម្រាយពីរូបថតមួយសន្លឹកដែលពុំស៊ូវមានអ្នកដឹងរឿងរាវនៅពីក្រោយវា 🙂
https://youtu.be/GJBYETUrMQg

07/12/2024

Fun Fact about Elephant: Elephants can smell from 20kms away.

Fun Fact អំពីសត្វដំរី : ដំរីអាចហិតដឹងក្លិនបានរហូតដល់ទៅចម្ងាយ 20kms

ឈ្នះដោយមិនបាច់ច្បាំង រឿងល្អមើល
05/10/2024

ឈ្នះដោយមិនបាច់ច្បាំង រឿងល្អមើល

Address

Spokane, WA

Alerts

Be the first to know and let us send you an email when Gin Toki posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Gin Toki:

Share

Category