ត្រូល អាចោរថង់យាម

ត្រូល អាចោរថង់យាម All news, we share.

08/01/2025

សៀមបានប្រគល់ទាហានយើង២នាក់ចូលដីយើងហើយ ម្នាក់របួសបាក់ដៃ ម្នាក់នៅវង្វេងស្មារតី។ ១០:៥៧នាទី ថ្ងៃ០១ សីហា២០២៥

07/31/2025

ថៃសុំឱ្យប្រជុំGBCនៅម៉ាឡេសុី និងលើកពេលដល់ថ្ងៃ ៧សីហា

ប្រភព: Soy Sopheap

07/31/2025

ថៃបដិសេធប្រជុំ GBCនៅកម្ពុជា

ប្រភព: Soy Sopheap

07/31/2025

ក្រសួងការពារជាតិ: គិតត្រឹមម៉ោង៣៖៣៣នាទីរសៀល ថ្ងៃទី៣១ កក្កដានេះ ថៃ មិនទាន់បញ្ជូនកងកម្លាំងកម្ពុជា ត្រឡប់មកវិញទេ

ភ្នំពេញ៖ អ្នកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ អះអាងថា កងកម្លាំងកម្ពុជា ដែលទាហានថៃចាប់ខ្លួនមិនទាន់ត្រឡប់មកវិញនោះទេ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននាម៉ោង៤រសៀលនេះ អ្នកនាំពាក្យរូបនេះ ទទូចឱ្យភាគីថៃ បញ្ជូនកងកម្លាំងកម្ពុជា ២០នាក់ មកវិញឱ្យបានឆាប់បំផុត និងដោយសុវត្ថិភាព។

07/31/2025

គិតត្រឹមម៉ោង ១និង១៩នាទីថ្ងៃត្រង់នេះ ចំណាប់ខ្មាំងដែលថៃចាប់ទៅ មិនទាន់ត្រលប់មកវិញទេ

ប្រភព: Soy Sopheap

07/31/2025

មកទល់ម៉ោងនេះយើងបានទទួលតែសពទាហានយើងម្នាក់គត់។ រីឯទាហានយើងដែលនៅមានជីវិត២០នាក់ទៀតថៃមិនទាន់ប្រគល់មកយើងវិញទេ។

ប្រភព: CCN TV

07/31/2025

ថៃពន្យារពេលដោះលែងពលទាហានយើងរហូតដល់ម៉ោង១០ព្រឹកនេះ លឺថាឡើងឡានចេញមកហើយ។

សម្ដេចព្រះព្រហ្មលិខិត លាស់ ឡាយ ព្រះចៅអធិការវត្តសន្សំកុសលបានសុគតក្នុងព្រះជន្មាយុ១០៦ព្រះវស្សា។
10/29/2019

សម្ដេចព្រះព្រហ្មលិខិត លាស់ ឡាយ ព្រះចៅអធិការវត្តសន្សំកុសលបានសុគតក្នុងព្រះជន្មាយុ១០៦ព្រះវស្សា។

មនុស្សជួយគេកម្រិតណា គឺអាស្រ័យលើទំហំបេះដូងរបស់អ្នកជួយនោះកម្រិតនោះដែរ។ ទំហំបេះដូងមនុស្សត្រង់ចំណុចនេះ គឺទំហំចិត្តអាណិត និងទ...
10/26/2019

មនុស្សជួយគេកម្រិតណា គឺអាស្រ័យលើទំហំបេះដូងរបស់អ្នកជួយនោះកម្រិតនោះដែរ។ ទំហំបេះដូងមនុស្សត្រង់ចំណុចនេះ គឺទំហំចិត្តអាណិត និងទំហំចិត្តខ្វល់ខ្វាយ បើចិត្តនោះបានឃើញសើចក្តីទុក្ខលំបាក បានឃើញទុក្ខសោករបស់មនុស្សហើយ តែគេគ្មានចិត្តខ្វល់ខ្វាយ ចិត្តគេមិនបានដិតដាមជាមួយនឹងមនុស្សដែលកំពុងរងទុក្ខលំបាក កំពុងជួបទុក្ខសោកនោះទេ គឺគេអាចដេកលក់បានយ៉ាងស្រួលហើយ។ មនុស្សប្រភេទនេះជាមនុស្សមានចិត្តតូចណាស់ គេគិតគូរខ្វល់ខ្វាយយ៉ាងច្រើនត្រឹមក្រុមគ្រួសារគេតែប៉ុននោះ ហើយមនុស្សប្រភេទនេះមានចំនួនច្រើនមិនត្រឹមតែនៅក្នុងប្រទេសខ្មែរយើងទេ ថែមទាំងទូទាំងពិភពលោកទៀតផង។ យើងអាចវាស់ស្ទង់មើលទំហំចិត្តរបស់មនុស្សបានតាមរយៈទង្វើ និងពាក្យសម្តីរបស់គេ រៀបការប្តីដើម្បីបង្កើតកូន បង្កើតក្រុមគ្រួសារ នោះជាបំណងអាត្មានិយមរបស់គេ ជាប្រយោជន៍ផ្ទាល់ខ្លួនគេសុទ្ធសាធ រួចគេនិយាយបង្ហាញការខ្វាយខ្វល់របស់គេចំពោះគ្រួសារគេដែលគេបានបង្កើតឡើងនោះ គេនិយាយថានេះគឺជាការលះបង់ធំធេងណាស់ តែការលះបង់នេះមានតែក្នុងរង្វង់ក្រុមគ្រួសារគេតែប៉ុននោះ ហើយវាជាក្រុមគ្រួសារដែលគេបង្កើតឡើងដើម្បីបម្រើចិត្តអាត្មានិយមរបស់ខ្លួនគេទៀត។ មនុស្សដែលមានចិត្តតូចដូចៗគ្នា គេស្តាប់ហើយយល់ថាត្រូវ ប៉ុន្តែមនុស្សដែលគិតពីតម្លៃរបស់ជីវិតដែលកើតនៅលើផែនដី តើវាមានប្រយោជន៍នៅត្រង់ណា គិតពីទុក្ខសោករបស់មនុស្សដូចគ្នា គិតពីការព្រាត់ប្រាស់និរាស មិនមែនមានតែយើង គឺមានចំពោះមនុស្សគ្រប់គ្នា គិតពីការជួបជុំសប្បាយយ៉ាងណា ក៏ទីបំផុតគ្រួសារដែលជួបជុំសប្បាយនោះនឹងព្រាត់ប្រាស់គ្នា ហើយជាការព្រាត់ប្រាស់ជារៀងរហូតគ្មានលើកលែងមនុស្សណាឡើយ ហើយមនុស្សប្រភេទនេះ បើបានស្តាប់លឺសម្តីមនុស្សចិត្តតូចខាងលើ គេមានចិត្តខ្ពើមឆ្អើម នឹកថាបើខ្លួនមានកូនដែលមានចិត្តរបៀបនេះ នឹកស្តាយឈាមដែលស្រក់ចុះពេលផ្តល់កំណើតអោយកូនប្រភេទនេះ តែមនុស្សមានចិត្តតូចដូចគ្នានេះ ហៅមនុស្សប្រភេទនេះថាជាអាយដល យើងឃើញបែបនេះស្រែករកតែពុទ្ធោ។
ព្រះពុទ្ធនិងព្រះនាងពិម្ពារមានចិត្តខ្វាយខ្វល់សង្វេគចំពោះជីវិតសព្វសត្វនៅលើផែនដី ព្រោះតែចិត្តនេះទើបធ្វើអោយបុគ្គលទាំងពីរនេះរកផ្លូវដើម្បីដោះស្រាយបញ្ហាចិត្តរបស់ខ្លួន ហើយទីបំផុតក៏បានត្រាស់ជាព្រះសម្មាសម្ពុទ្ធក្រោមការជួយជ្រោមជ្រែងពីព្រះនាងពិម្ពារ។ មនុស្សគឺចិត្តហ្នឹងឯង ហើយតាមរយៈចិត្តនេះដែលទាញបានចិត្តគោរពរបស់យើង ការគោរពតិចឬច្រើនទៅតាមទំហំចិត្តនេះ និងទាញការមើលងាយរបស់យើងខ្លាំងឬតិចក៏ដោយសារចិត្តហ្នឹងដែរ។

ចំណាំៈ មនុស្សចិត្តតូចជាមនុស្សអកត្តញ្ញូណាស់ ពេលគេជួយអ្វី បុគ្គលអកត្តញ្ញូនោះអាចជួយតបគេវិញដែរ តែជាសកម្មភាពគិតឃើញតាមខួរក្បាលទេ មិនមែនជាចិត្តញាប់ញ័រនឹងសេចក្តីល្អរបស់គេទេ។ បើមនុស្សមានចិត្តតូចមានចំនួនច្រើននៅលើផែនដី មានន័យថាគឺមានមនុស្សអកត្តញ្ញូច្រើនហ្នឹងហើយ ដូច្នេះហើយបានជាព្រះពុទ្ធសម្តែងថា បុគ្គលពីរពួក គឺបុព្វការីជន និងកតញ្ញូជនជាបុគ្គលរកដោយកម្រ។ បុគ្គលដែលមានចិត្តអោយដោយស្មោះ(មិនមែនអោយដើម្បីថតបង្ហោះតាមហ្វេសប៊ុក ឬអ្នកធ្វើបុណ្យតាមបែបសាសនាទេ)ជាសញ្ញាប្រាប់អោយដឹងថាមានធាតុជាបុព្វការីជន ហើយបើមានធាតុជាបុព្វការីជន បុគ្គលនេះក៏មានធាតុជាកត្តញ្ញូជនដែរ។ នេះហើយជាបុគ្គលពីរពួកដែលព្រះពុទ្ធសម្តែងថាមានដោយកម្រនោះ។

ហេតុអីបានជានៅសាលាវិបស្សនាមិនអោយគេនិយាយរឿងនយោបាយ? វិបស្សនាខុស គឺវិបស្សនាដើម្បីរកអានិសង្សមកអោយអញដូចជាបានសុខភាពល្អ ជីវភាពបា...
10/24/2019

ហេតុអីបានជានៅសាលាវិបស្សនាមិនអោយគេនិយាយរឿងនយោបាយ?
វិបស្សនាខុស គឺវិបស្សនាដើម្បីរកអានិសង្សមកអោយអញដូចជាបានសុខភាពល្អ ជីវភាពបានផ្លាស់ប្តូរ បានការយល់ថាមុនខឹងគេ ធ្វើបាបគេ គឺធ្វើបាបខ្លួនឯងជាមុនសិន តគ្រាប់ពូជវិបស្សនាទៅជាតិក្រោយជាដើម ទាំងអស់នេះជាអានិសង្សរបស់វិបស្សនា ហើយគេតែងតែប្រាប់អានិសង្សវិបស្សនាដែលសុទ្ធតែជារឿងនាំមនុស្សអោយជាប់នឹងអញដែលអញគឺជាការភាន់ច្រឡំរបស់ចិត្តថ្នាក់ពាល់ត្រូវតែប៉ុននោះ អញការពិតគឺគ្មានទេ។ ព្រះពុទ្ធជាអ្នកត្រាស់ដឹង ពាល់ត្រូវសច្ចធម៌គឺការពិតថាចិត្តពាល់ត្រូវថាមានអញនេះជាការភាន់ច្រឡំទេ ដូច្នេះចិត្តវិបស្សនាដើម្បីបានមកអញទាំងអស់គឺចេញពីចិត្តច្រឡំហ្នឹងឯង។ បើគេទៅវិបស្សនាដើម្បីអញ ក្នុងជីវភាពធម្មតារបស់គេក៏អញដូច្នោះដែរ មនុស្សច្រឡំថាមានអញ ហើយអញឡើងក្រាស់ឃ្មឹក គឺគាំទ្រគណបក្សណាដែលបានប្រយោជន៍មកអញ ។ រឿងខុសរឿងត្រូវ រឿងថ្លឹងថ្លែងចិត្តគេ ចិត្តយើង រឿងគិតពីតម្លៃ ជាចិត្តប្រឆាំងនឹងចិត្តអញ។ មនុស្សដែលមានអញក្រាស់ឃ្មឹក គាំទ្រគណបក្សណាដែលបានប្រយោជន៍មកអញ ទោះគណបក្សនោះធ្វើខុសចំពោះអ្នកដទៃ នាំការឈឺចាប់ដល់អ្នកដទៃ ខូចប្រយោជន៍អ្នកដទៃ ខ្លួនមិនគិតទេ អោយតែគណបក្សនោះនាំប្រយោជន៍បានមកអញ គឺអញគាំទ្រហើយ អញប្រកាន់យកហើយ អញទទួលយកហើយ អញការពារហើយ បក្សអញហើយ។ ក្នុងរឿងគាំំទ្រគណបក្សនយោបាយនេះ តើមនុស្សប្រភេទនេះអាចឈ្លោះជាមួយមនុស្សប្រភេទណាខ្លះ? មនុស្សដែលគាំទ្រគណបក្សដោយឈរលើប្រយោជន៍ផ្ទាល់ខ្លួនអញ្ចឹងអាចឈ្លោះជាមួយមនុស្សដែលគាំទ្រគណបក្សនយោបាយដោយឈរលើប្រយោជន៍ផ្ទាល់ខ្លួនដូចគ្នាតែបក្សផ្សេងគ្នា និងឈ្លោះជាមួយមនុស្សដែលគាំទ្រគណបក្សដោយមិនឈរលើប្រយោជន៍ផ្ទាល់ខ្លួន។ ក្រុមមនុស្សអាក្រក់អាចឈ្លោះជាមួយក្រុមមនុស្សអាក្រក់ផ្សេងទៀតព្រោះតែផលប្រយោជន៍ផ្សេងគ្នា និងឈ្លោះជាមួយក្រុមមនុស្សល្អ ព្រោះការយល់និងការគាំទ្ររបស់ក្រុមមនុស្សល្អអាចបំផ្លាញប្រយោជន៍របស់គេបាន។ នេះគឺធាតុអញ ទើបមនុស្សលែងស្គាល់ល្អ ស្គាល់អាក្រក់ ចិត្តប្រតោងតែនឹងប្រយោជន៍ផ្ទាល់ខ្លួន ឬប្រយោជន៍អញ។ ចំណែកមនុស្សដែលមិនមានគាំទ្រគណបក្សណាទាំងអស់ ក៏ជាមនុស្សដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ឬប្រយោជន៍អញដែរ។ មនុស្សអញពីរពួកនេះមិនត្រូវទៅវិបស្សនាទេ ហើយមជ្ឈមណ្ឌលវិបស្សនាក៏មិនត្រូវទទួលយកមនុស្សប្រភេទនេះដែរ ព្រោះវិបស្សនាគឺសម្រាប់តែមនុស្សដែលមិនមានធាតុអញទេ។ មានតែក្រុមមនុស្សដែលគាំទ្រគំនិតត្រឹមត្រូវ គណបក្សត្រឹមត្រូវ ទង្វើត្រឹមត្រូវទេ ទើបជាក្រុមមនុស្សដែលមិនគិតប្រយោជន៍ផ្ទាល់ខ្លួន ឬប្រយោជន៍អញ គេគាំទ្រព្រោះនោះជារឿងត្រឹមត្រូវ មិនមែនដោយឈរលើប្រយោជន៍ផ្ទាល់ខ្លួនគេទេ។ មនុស្សក្រុមនេះហើយទើបជាមនុស្សដែលមានឧបនិស្ស័យ ឬមានធាតុងាយយល់ត្រូវគឺសម្មាទិដ្ឋិពេលដែលគេបានស្តាប់នូវបរិយត្តិត្រូវ ហើយបើគេទៅវិបស្សនា គេក៏ងាយនឹងពាល់ត្រូវសច្ចៈធម៌គឺភាពគ្មានអញដែលជាការភាន់ច្រឡំនេះដែរ។ តែគ្រូវិបស្សនា គេយល់ថាវិបស្សនាគ្រាន់តែជាបច្ចេកទេសដើម្បីបានអានិសង្សគឺសេចក្តីសុខសម្រាប់អញតែប៉ុននោះ ម្លោះហើយមនុស្សប្រភេទណាក៏អាចទៅវិបស្សនាបានដែរ គ្រាន់តែទុកនយោបាយមួយឡែកសិនទៅ។ គេអោយទុកគណបក្សនយោបាយមួយដុំ ព្រោះតែគេយល់ថាវិបស្សនាគ្រាន់តែជាបច្ចេកទេសដែលរកប្រយោជន៍មកអោយអញតែប៉ុននោះ គេមានការយល់ខុសយ៉ាងធំត្រង់ចំនុចនេះ ការពិតវិបស្សនាជាបច្ចេកទេសមែនហើយ តែគេត្រូវយល់អោយត្រូវជាមុនសិនថា វិបស្សនាជាបច្ចេកទេសរំលាយអញ មិនមែនរកអានិសង្សមកអោយអញនោះទេ។
អញ្ចឹងមានតែមនុស្សល្អ គឺមនុស្សដែលមានធាតុអញខ្សោយទេ ទើបអាចគិតរឿងខុសនិងត្រូវ រឿងតម្លៃដោយគ្មានផ្អែកលើប្រយោជន៍ផ្ទាល់ខ្លួន ឬលោកធម៌បាន។ សូមអ្នកពិចារណារឿងទេវទត្តចុះ ជាមនុស្សឆ្លាតដែរតែជាមនុស្សនៅមានចិត្តច្រណែន ចិត្តចង់បានមុខមាត់ នេះជាចិត្តនៅជាប់លោកធម៌ ឬចិត្តដែលនៅជាប់នឹងអញដែលគ្មានសោះក្នុងសេចក្តីពិត ម្លោះហើយវិបស្សនាយូរប៉ុនណាក៏ភិក្ខុទេវទត្តមិនបានសម្រេចផលអ្វីតាមផ្លូវត្រូវនៃវិបស្សនាដែរគឺផ្លូវរលាយអញ។
ការពិតក្នុងរឿងត្រឹមត្រូវ សាលាវិបស្សនាត្រូវអនុញ្ញាតអោយសិស្ស ជជែកគ្នាពីរឿងនយោបាយ ព្រោះនយោបាយគឺការជួយមនុស្ស ឬស្វែងរកសាមញ្ញសុខអោយមនុស្សមួយប្រទេស បើសម្គាល់ឃើញថាអ្នកណាមានចិត្តគាំគណបក្សណាដែលឈរលើប្រយោជន៍អញ គ្រូត្រូវរំលឹកគេភ្លាមថា បើអ្នកចង់វិបស្សនា អ្នកត្រូវដឹងថាចិត្តដើម្បីអញនេះជាផ្លូវខុស។ តែលោកគ្រូវិបស្សនាមិនបានធ្វើតាមផ្លូវត្រូវនេះឡើយ ហើយគាត់និយាយថាកុំយកនយោបាយមកលាយឡំនឹងព្រះធម៌ សូមទុកធម៌អោយនៅបរិសុទ្ធ។ ធម៌បរិសុទ្ធស្អី? មនុស្សគឺចិត្ត បើមនុស្សចិត្តល្អនិងមនុស្សចិត្តអាក្រក់នៅឡូកឡំគ្នាហើយហ្នឹង ទោះបីជាគេមិនបានជជែកគ្នាក៏ដោយ តែតាមផ្លូវចិត្តរបស់គេបានឈ្លោះគ្នាឡើងវ៉ល់ មិនដឹងអ្នកណាខុសអ្នកណាត្រូវទៅហើយ។ តើទុកធម៌អោយនៅបរិសុទ្ធយ៉ាងម៉េចទៅ? តែបើធ្វើតាមផ្លូវយើង មានតែមនុស្សមួយពួកគឺមនុស្សជជែកពីតម្លៃ ជជែកពីរឿងខុស ឬត្រូវតែមួយប្រភេទគត់ដែលយើងដឹងថានឹងអាចវិបស្សនាតាមផ្លូវត្រូវ គឺផ្លូវរំលាយអញ។ នេះហើយទើបហៅថារក្សាធម៌អោយនៅបរិសុទ្ធនោះ៕

Address

2184 FL/366
Tallahassee, FL
32304

Website

Alerts

Be the first to know and let us send you an email when ត្រូល អាចោរថង់យាម posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category