Nen ll

Nen ll Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nen ll, Digital creator, .
(1)

16/07/2025

សាធុពីរោះរណ្តំ និងមានន័យណាស់🙏🙏🪷Credit: Long Sopheak

16/07/2025
នឹកយាយ😓
16/07/2025

នឹកយាយ😓

ឱប្ដីអើយប្ដី       មេត្តាប្រណី    ជួយប្រពន្ធផងឲ្យនាងពពោះ    ទន្លេក៏ឆ្លង      លំបាកណាស់បង                      កូនបៅកូនយំ...
16/07/2025

ឱប្ដីអើយប្ដី មេត្តាប្រណី ជួយប្រពន្ធផង
ឲ្យនាងពពោះ ទន្លេក៏ឆ្លង លំបាកណាស់បង
កូនបៅកូនយំ។
អូនលំបាកក្រៃ លំបាកពផ្ទៃ រហូតពោះធំ
ខ្លួនបងជាប្រុស គួរគិតដល់ខ្ញុំ កូនជុះកូនយំ
មិនបានដេកទេ។
យកសុខខ្លួនឯង នាងទុក្ខចំបែង មិនបានទំនេរ
ប្ដីមិនចេះគិត ប្ដីយើងប្ដីគេ តើមានដែរទេ?
គឺប្ដីអត់ចិត្ត។
(និពន្ធដោយ ដួងសុវណ្ណ)

កូន​ឈាន​ទៅ​មុខ​ បេី​កូន​ដួល​ កូន​ងេីប​ឡើង​ រួច​ដេីរ​​ទៅ​មុខ​ទៀត​។ ម៉ែ​នៅ​ពីក្រោយ​ ចាំមេីល​កូន​ ចាំ​ជួយកូន​ជានិច្ច​។ សូម​...
16/07/2025

កូន​ឈាន​ទៅ​មុខ​ បេី​កូន​ដួល​ កូន​ងេីប​ឡើង​ រួច​ដេីរ​​ទៅ​មុខ​ទៀត​។ ម៉ែ​នៅ​ពីក្រោយ​ ចាំមេីល​កូន​ ចាំ​ជួយកូន​ជានិច្ច​។ សូម​កូន​ចាំ​ថា​ ឧបសគ្គ​ជា​ភ្ញៀវ​ប្រចាំ​ជីវិត​ កូន​ទៅ​ណា​ក៏​គេច​មិន​ផុត​ដែរ​ កូន​ត្រូវ​រៀន​ទទួល​ដោះស្រាយ​វា​ ដោយ​ស្មារតី​ស្វាហាប់​ កុំ​ខ្លាច​ កុំ​គេច​ពី​វា​អី​។
———————-

យើងកុំដើរលេងដូចជាខ្លួនមួយត្រូវចេះគិតព្រួយពីរឿងគ្រួសារត្រូវតែដើរគេចពីល្បែងស្រីស្រារៀបឫកអាត្មាចរិតចាស់ទុំ។មានប្ដីប្រពន្ធមិ...
16/07/2025

យើងកុំដើរលេងដូចជាខ្លួនមួយ
ត្រូវចេះគិតព្រួយពីរឿងគ្រួសារ
ត្រូវតែដើរគេចពីល្បែងស្រីស្រា
រៀបឫកអាត្មាចរិតចាស់ទុំ។

មានប្ដីប្រពន្ធមិនមែនខ្លួនមួយ
ត្រូវចេះគិតព្រួយកូនតូចកូនធំ
កុំរវល់ផឹករវល់ជួបជួបជុំ
គិតពីទ្រនំតើខ្វះអ្វីខ្លះ?

ចេះចង់មានបានធូរធារដូចគេ
កុំនៅទំនេរត្រូវចេះអៀនខ្មាស
បើដឹងខ្លួនក្រប្រឹងធ្វើការណាស់
មានឡានមានផ្ទះដើម្បីកូនយើង។

(និពន្ធដោយ ដួងសុវណ្ណ)

ប្ដីប្រពន្ធជាគំរូដល់កូនឈ្លោះផ្ទួនៗស្ទើរតែរាល់ថ្ងៃកូនៗវាឃើញពិតជាចង្រៃវាឮសម្ដីវាម៉ែឪឈ្លោះគ្នា។សូមជជែកគ្នាដោយស្ងាត់ៗចុះគិតផ...
16/07/2025

ប្ដីប្រពន្ធជាគំរូដល់កូន
ឈ្លោះផ្ទួនៗស្ទើរតែរាល់ថ្ងៃ
កូនៗវាឃើញពិតជាចង្រៃ
វាឮសម្ដីវាម៉ែឪឈ្លោះគ្នា។

សូមជជែកគ្នាដោយស្ងាត់ៗចុះ
គិតផងចុះកូននៅក្បែរគ្រប់គ្រា
ឈ្លោះជេរប្រទេចពិតវេទនា
សូមកុំឈ្លោះគ្នានៅមុខកូនៗ។

អ្វី​ៗមិនទៀងទេ​ នៅមានពេល គួធ្វេីល្អជាមួយគ្នា​ទៅ​  កុំចាំពេលបាត់បង់ទេីបស្ដាយស្រណោះ។
15/07/2025

អ្វី​ៗមិនទៀងទេ​
នៅមានពេល គួធ្វេីល្អជាមួយគ្នា​ទៅ​ កុំចាំពេលបាត់បង់ទេីបស្ដាយស្រណោះ។

🤰"ថ្ងៃកំណើតកូន"🤱ថ្ងៃកំណើតកូន គឺជាថ្ងៃដែលម៉ែលះបង់ការខ្មាសអៀនគ្រប់បែបយ៉ាង...ជាថ្ងៃដែលម៉ែបាត់បង់ឈាមស្ទើរខ្សោះទាំងប្រាណ...ជា...
15/07/2025

🤰"ថ្ងៃកំណើតកូន"🤱
ថ្ងៃកំណើតកូន គឺជាថ្ងៃដែលម៉ែលះបង់ការខ្មាសអៀនគ្រប់បែបយ៉ាង...ជាថ្ងៃដែលម៉ែបាត់បង់ឈាមស្ទើរខ្សោះទាំងប្រាណ...ជាថ្ងៃដែលម៉ែត្រូវទទួលការឈឺចាប់ស្ទើរស្លាប់ស្ទើររស់...ជាថ្ងៃដែលម៉ែស្ទើរតែផុតដង្ហើម...តែ "ម៉ែ" អាចញញឹមបានព្រោះម៉ែបានឮសំលេងកូនយំ បានឃើញមុខកូន បានឱបកូននិងដើមទ្រូង "ម៉ែ"...!

បើចង់ឲ្យប្រពន្ធយើងស្អាត     កុំសង្វាតមើលស្រីដទៃថែប្រពន្ធកុំឲ្យរីងរៃ                 ខំស្មោះប្រណីក្ដីមេត្តា។ថែទាំនាងកុំប្...
15/07/2025

បើចង់ឲ្យប្រពន្ធយើងស្អាត កុំសង្វាតមើលស្រីដទៃ
ថែប្រពន្ធកុំឲ្យរីងរៃ ខំស្មោះប្រណីក្ដីមេត្តា។
ថែទាំនាងកុំប្រើហិង្សា លុយកាក់ផងណាឲ្យនាងទុក។
ថែចិត្តកាយកុំឲ្យនាងយំ ប្ដីជាធំដូចដូចជាឪពុក
ប្ដីចេះយល់ចិត្តនាងរីកមុខ មិនកើតទុក្ខមុខនាងស្អាតហើយ។
(និពន្ធ .ដួងសុវណ្ណ)

ទុក្ខពិតស្ត្រី              ព្រួយកូនក្នុងផ្ទៃ ទុក្ខទាំងយប់ថ្ងៃ        លំបានកាយា។លំបាកដែកដើរ          លំបាកកិច្ចការប្ដីយល...
15/07/2025

ទុក្ខពិតស្ត្រី ព្រួយកូនក្នុងផ្ទៃ
ទុក្ខទាំងយប់ថ្ងៃ លំបានកាយា។
លំបាកដែកដើរ លំបាកកិច្ចការ
ប្ដីយល់ផងណា នាងលំបាកណាស់។
លំបាកយូរខែ សូមប្រាប់ប្ដីខ្លះ
ប្ដីយល់ឲ្យច្បាស់ អាណិតនាងផង។
ទ្រាំដើម្បីកូន នាងទ្រាំណាស់បង
ដប់ខែកន្លង មិនមែនធម្មតាទេ។
លំបានដប់ខែ ថ្ងៃឆ្លងទន្លេ
យល់ផងមាសមេ ហូរឈាមទាំងថ្លុក។
សង្ឃឹមប្ដីយល់ ពេលនាងមានទុក្ខ
ថ្ងៃនេះថ្ងៃមុខ ដឹងសុខទុក្ខនាង។

ម៉ែឳស្រលាញ់កូនៗត្រូវចេះស្រលាញ់ម៉ែឳម៉ែឳចិញ្ចឹមកូនៗ ត្រូវតែចេះចិញ្ចឹមផ្គត់ផ្គង់ម៉ែឳម៉ែឳមើលថែកូនៗ ត្រូវតែចេះមើលថែរក្សាម៉ែឳម...
15/07/2025

ម៉ែឳស្រលាញ់កូនៗត្រូវចេះស្រលាញ់ម៉ែឳ
ម៉ែឳចិញ្ចឹមកូនៗ ត្រូវតែចេះចិញ្ចឹមផ្គត់ផ្គង់ម៉ែឳ
ម៉ែឳមើលថែកូនៗ ត្រូវតែចេះមើលថែរក្សាម៉ែឳ
ម៉ែឳអត់ធន់ចំពោះកូនៗត្រូវចេះអត់ធន់ចំពោះម៉ែឳ
ម៉ែឳមានពាក្យល្អដាក់កូនៗត្រូវមានពាក្យល្អដាក់ម៉ែឳ
ម៉ែឳផ្តល់កម្លាំងចិត្តឱ្យកូនៗត្រូវផ្តល់កម្លាំងចិត្តឱ្យម៉ែឳ។

Address


Website

Alerts

Be the first to know and let us send you an email when Nen ll posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share