Yeang Rotana - យាង រតនា

  • Home
  • Yeang Rotana - យាង រតនា

Yeang Rotana - យាង រតនា រាល់ព័ត៍មានទាំងអស់ដែលខ្ញុំPostគឺសុទ្ធសឹងតែមានប្រភពច្បាស់លាស់
តស់មកតាមដានព័ត៍មានជម្លោះព្រំដែនទាំងអស់គ្នា

30/11/2025

លីហ្សាអ្ហែងមានឃើញខ្លួនញុមមួយកំណាត់អ្ហេស៎?🤧

ខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃប្រឆាំងនឹងជនស៊ីវិលកម្ពុជាស្លូតត្រង់នៅក្នុងភូមិព្រៃច...
12/11/2025

ខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃប្រឆាំងនឹងជនស៊ីវិលកម្ពុជាស្លូតត្រង់នៅក្នុងភូមិព្រៃចាន់។

I would like to strongly condemn the use of violence by the Thai side against innocent Cambodian civilians in Prey Chan village.

05/11/2025

ទស្សនាការអុជកាំជ្រួចដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកអកអំបុកនិងសំពះព្រះខែ ក្នុងខេត្តសៀមរាប (ទីតាំងអុជកាំជ្រួចនៅគល់ស្ពានវត្ដរាជបូរណ៍

#សៀមរាប #ពិធីបុណ្យអុំទូក #សៀមរាបផ្ទះខ្ញុំ

24/09/2025

ឆ្នាំនេះបានមាឃផលច្រើនយកទៅណាមិនអស់🙏😂

18/09/2025

ឃើញហើយឈឺទេ! អ្នកដែលនូវតែបន្ដប្រើផលិតផលសៀម ដែលមិនអាចធ្វើពលិកាបាន តើមានដែលគិតនិងអាណិតអាសូរដល់ប្រជាពលរដ្ឋកងកម្លាំងនានាដែលកំពុងតែឈរនៅតាមបណ្ដោយព្រំដែនពិសេសនៅតំបន់ដែលកំពុងតែមានរឿងក្ដៅគគុកដែលពួកគាត់ហ៊ានលះបង់ជីវិតដើម្បីការពារមាតុភូមិ? តើពេលណាទើបភ្ញាក់រលឹកមុខប្រើប្រាស់ផលិតផលក្នុងស្រុកវិញ? តើពេលណាទើបធ្វើពលិកាបាន?😞😓

#ទាហានព្រំដែន #ព្រំដែនកម្ពុជាថៃ #ពលិកា #កូនខ្មែរ #ឈប់ប្រើផលិតផលសៀម ゚viralシ

Brabus AMG G63តម្លៃដើម500,000$ Discount 94% សម្រាប់បុណ្យភ្ជុំបិណ្ឌសល់ត្រឹម 3,000$ 😭🙏😂
11/09/2025

Brabus AMG G63តម្លៃដើម500,000$
Discount 94% សម្រាប់បុណ្យភ្ជុំបិណ្ឌសល់ត្រឹម 3,000$ 😭🙏😂

03/08/2025

សូមកោតសរសើរដល់បងពាក់មីនឹងបងប្អូនអ៊ំពូមីងយើងដែលបានជួយឲវីរៈបុរសរ៉ាំបូខ្មែរមានគេហដ្ឋានផ្ទាល់ខ្លួននឹងគេ🙏💪🥰

ជម្រាបសួរក៏ដូចជាសួស្តីដល់បងប្អូនអ៊ំពូមីងយាយតាទាំងអស់គ្នា ខ្ញុំបាទជាសិក្សានុសិស្សនៃវិទ្យាល័យ ហ៊ុនសែន ស្វាយធំ ថ្ងៃនេះខ្ញុំ...
28/07/2025

ជម្រាបសួរក៏ដូចជាសួស្តីដល់បងប្អូនអ៊ំពូមីងយាយតាទាំងអស់គ្នា ខ្ញុំបាទជាសិក្សានុសិស្សនៃវិទ្យាល័យ ហ៊ុនសែន ស្វាយធំ ថ្ងៃនេះខ្ញុំបាទនិងមិត្តទាំងអស់បានយកលុយដែលខ្ញុំបាទបានរៃអង្គាសបានពីមិត្ដរួមថ្នាក់កាលពីថ្ងៃមិញ(28/07/2025)បានចំនួន 65,000៛ ទិញជាស្បៀងនឹងរបស់ប្រើប្រាស់ដូចជា:
1. មីខ្លាឃ្មុំ 1កេះ/30,000៛
2. នំប័ុងសម្រាប់ធ្វើសាំងវ៉ិច 3/9000៛
3. ដែកកេះ 1ដុំ/15,000៛
4. ទឹកសុទ្ធ 6យួរ/15,000៛
5. កន្ទេល មានស្រាប់
6. សម្លៀកបំពាក់ មានស្រាប់
7. ម៉ាស មានស្រាប់
8. សាប៊ូលាងចាន មានស្រាប់
9. ធូបមូស មានស្រាប់
សរុបមក 69,000៛ ចូលថវិកាខ្ញុំខ្លះ
ខ្ញុំសូមធ្វើការអរគុណដល់មិត្ដរួមថ្នាក់ទាំងអស់គ្នាដែលបានចូលរួមជាថវិកានឹងសម្ភារៈសម្រាប់យកទៅចែកជូនដល់បងប្អូនអ៊ំពូមីងយាយតាដែលជាជនភាសឹកនឹងសម្រាប់ជូនដល់លោកតា លោកអ៊ំ ពូៗនឹងបងៗវីរៈកងទ័ពដែលកំពុងតែប្រយុទ្ធប្រឆាំងនឹងចោរឈ្លានពានទឹកដី ហើយខ្ញុំក៏សុំជូនកុសលផលបុណ្យទាំងអស់ជូនទៅកាន់មិត្ដរួមថ្នាក់ទាំងអស់គ្នាឲជួបតែសេចក្ដីសុខសប្បាយ សេចក្ដីចម្រើនក្នុងក្រុមគ្រួសារ មានសំណាងហូរចូល មានសុវត្ថិភាពទាំងផ្លូវគោក ផ្លូវទឹកនឹងផ្លូវអាកាស ហើយក៏សូមជូនពរដល់មិត្ដរួមថ្នាក់ទាំងអស់គ្នាឲប្រឡងឆមាសទី២ខាងមុខនេះបានជាប់ទាំងអស់គ្នាផង។ ហើយចំពោះជំនួយទាំងអស់នេះខ្ញុំបាទនឹងមិត្ដរួមដំណើរទាំងអស់បានយកទៅជូនអ្នកស្រី ធឿន កូរ៉ា (Mi yura)ដល់គេហដ្ឋានផ្ទាល់របស់អ្នកស្រីដែលអ្នកស្រីជាអ្នកចែកជូនដល់បងប្អូនអ៊ំពូមីងយាយតាដែលជាជនភាសឹកនឹងលោកតា លោកអ៊ំ ពូៗនឹងបងៗដែលជាវីរៈកងទ័ពដោយផ្ទាល់នៅខេត្ដ ឧត្ដរមានជ័យ។ សូមអរគុណ🙏❤️🥰

27/07/2025

មិនមែនជាប្រាសាទរបស់ពួកគេបែបនេះហើយទើបផ្លោងគ្រាប់គ្មានត្រាប្រណី ចង់ខ្ទេចយ៉ាងណាក៏មិនខ្វល់ តែយើងគិតណាស់ ខ្លាចប៉ះសម្បត្តិរបស់ជាតិយើង។ នេះហើយជាអារម្មណ៍ម្ចាស់ទ្រព្យពិតប្រាកដ។

ក្នុងនាមខ្ញុំជាសិស្សានុសិស្សនិងជាប្រជាពលរដ្ឋជួរក្រោយសូមធ្វើការរៃអង្គាសដល់សប្បុរសជនទាំងអស់ដើម្បីជួយឧបត្ថម្ភដល់បងប្អូនអ៊ុំ...
27/07/2025

ក្នុងនាមខ្ញុំជាសិស្សានុសិស្សនិងជាប្រជាពលរដ្ឋជួរក្រោយសូមធ្វើការរៃអង្គាសដល់សប្បុរសជនទាំងអស់ដើម្បីជួយឧបត្ថម្ភដល់បងប្អូនអ៊ុំពូមីងយាយតាដែលជាជនភាសឹក និងលោកតាលោកអ៊ំពូៗបងៗដែលជាវីរៈកងទ័ពជួរមុខដែលតស៊ូប្រយុទ្ធប្រឆាំងនឹងសត្រូវឈ្លានពានទឹកដីដែលកំពុងតែត្រូវការស្បៀងនឹងជំនួសពីប្រជាជនជួរក្រោយ ខ្ញុំសង្ឃឹមថាបងប្អូនអំពូលមីងយាយតានិងអាណិតអាសូរព្រមទាំងជួយចូលរួមជាថវិកាដើម្បីឧបត្ថម្ភដល់ពួកគាត់ដែលកំពុងតែត្រូវការជំនួយ។

បងប្អូនអ៊ុំពូមីងទាំងអស់ដែលចង់ចូលរួមតាមរយៈមធ្យោបាយ ៣ យ៉ាងគឺ:
១.បរិច្ចាគសម្ភារៈដែលប្រើប្រាស់រួច ប៉ុន្ដែនៅអាចប្រើប្រាស់
បាន
២.ទទួលយកស្បៀង និងសម្ភារៈប្រើប្រាស់
៣.បរិច្ចាគជាថវិកា

បរិច្ចាគជាថវិកាតាមរយៈQr Codeដែលមាននៅក្នុងរូបភាព
សូមអរគុណនិងសង្ឃឹម🙏🥰

ប្រាសាទព្រះវិហាររងការខូចខាតយ៉ាងដំណំ ព្រោះតែការបាញ់ផ្លោងទាំងកំរោលពីសំណាក់ទ័ពថៃឈ្លានពាន បំពានច្បាប់អន្តរជាតិ។
27/07/2025

ប្រាសាទព្រះវិហាររងការខូចខាតយ៉ាងដំណំ ព្រោះតែការបាញ់ផ្លោងទាំងកំរោលពីសំណាក់ទ័ពថៃឈ្លានពាន បំពានច្បាប់អន្តរជាតិ។

27/07/2025

BREAKING: ទាហានឈ្លានពានសៀមកាន់តែគឃ្លើនឡើង និងបន្តវាយវាយប្រហារចូលមូលដ្ឋានជនស៉ីវិលកម្ពុជា ដោយទម្លាក់គ្រាប់បែកឆេះផ្ទះពលរដ្ឋនៅសង្កាត់សំរោង ក្រុងសំរោង និងខូចខាតផ្ទះនៅស្រុកបន្ទាយអំពិល

(ឧត្តរមានជ័យ)៖ សេចក្ដីរាយការណ៍ពីតំបន់ព្រំដែន បានឲ្យដឹងថា នៅវេលាថ្ងៃត្រង់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ យោធាឈ្លានពានសៀម បានបន្តវាយប្រហារកម្ពុជាទាំងកម្រោង និងទទឹងទិស ដោយបាញ់ផ្លោង និងទម្លាក់ គ្រាប់បែកចូលមូលដ្ឋានជនស៉ីវិលរបស់កម្ពុជានៅសង្កាត់សំរោង ក្រុងសំរោង បណ្ដាលឲ្យឆេះផ្ទះប្រជាពលរដ្ឋអស់ជាច្រើន។ មួយផ្នែកទៀត បានបណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋនៅឃុំគូរ ស្រុកបន្ទាយអំពិល។

បើតាមសេចក្ដីរាយការណ៍ដដែល, ក្នុងភូមិសាស្ដ្រខេត្តឧត្តរមានជ័យ នៅថ្ងៃនេះមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង ហើយកងទ័ពកម្ពុជាបានវ៉ៃបណ្ដេញសត្រូវឈ្លានពាន និងបន្តឈរជើងគ្រប់គ្រងក្នុងសមរភូមិរបស់ខ្លួនយ៉ាងរឹងមាំ។

ដោយឡែក នៅតំបន់ថ្មដូន បានប្រែមកស្ងប់ស្ងាត់ការប្រយុទ្ធគ្នា បន្ទាប់ពីកងទ័ពកម្ពុជាបាញ់ផ្លោងកម្ទេចរថក្រោះរបស់កងទ័ពសៀមអស់ជាច្រើនគ្រឿង ដើម្បីបន្ដយកប្រៀបលើសមរភូមិ មិនឲ្យឈរជើងបានឡើយ។

បើទោះបីមានការដាក់សម្ពាធ ការបន្ថែមកម្លាំងរបស់យោធាសៀមយ៉ាងណាក្ដី ប៉ុន្ដែកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា មិនរួញរានឹងការគម្រាមកំហែងនេះឡើយ ពោលនៅតែការពារយ៉ាងរឹងមាំដែនអធិបតេយ្យកម្ពុជា មិនឲ្យបាត់បង់សូម្បីមួយមីល្លីម៉ែត្រនោះទេ។ រាជរដ្ឋាភិបាលកម្ពុជា កងទ័ព និងប្រជាជនកម្ពុជា រួមគ្នាជាធ្លង់មួយ៕

ប្រភពព័ត៌មាន : ស៊ន សុភក្ដ្រ-Sorn Sopheak

Address


Website

Alerts

Be the first to know and let us send you an email when Yeang Rotana - យាង រតនា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yeang Rotana - យាង រតនា:

  • Want your business to be the top-listed Media Company?

Share