Dark Tea

Dark Tea Talking loud to around Cambodia

06/12/2026
06/12/2026

កុំចេះតែលេង
Facebook ផ្តេសផ្តាសវើយ
សម្តេច កដ ផ្តាំ 😜

ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៦ - យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អ...
06/09/2026

ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៦ - យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២។

មូលហេតុ ដើម្បីដកហូតសញ្ជាតិនេះ មានដូចតទៅ ៖

១- គណបក្សប្រជាជនកម្ពុជា មានលក្ខណៈជាគណបក្សផ្តាច់ការ ដូចគណបក្សកុម្មុយនីស្ត ដែលសហរដ្ឋអាមេរិក ប្រឆាំងដាច់ខាត។

២- គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន បាននាំប្រទេសកម្ពុជា ឲ្យបម្រើផលប្រយោជន៍ប្រទេសចិនកុម្មុយនីស្ត ដែលមានអាកប្បកិរិយា ចាត់ទុកសហរដ្ឋអាមេរិក ជាសត្រូវរបស់ខ្លួន។

៣- អ្នកដែលបានស្នើសុំចូលសញ្ជាតិអាមេរិកាំង បានសច្ចាប្រណិធានថា ខ្លួនមិនចូលជាសមាជិក ឬក៏មិនគាំទ្រ គណបក្សផ្តាច់ការណាមួយទេ ហើយខ្លួនក៏មិនទៅគាំទ្រដោយផ្ទាល់ ឬដោយប្រយោល ក្រុមណា ស្ថាប័នណា ឬប្រទេសណា ដែលជាសត្រូវរបស់សហរដ្ឋអាមេរិក។

ការក្បត់ពាក្យសច្ចាប្រណិធានខាងលើនេះ គឺជាមូលហេតុគ្រប់គ្រាន់ ដើម្បីដកហូតសញ្ជាតិអាមេរិកាំង ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលដើរតាមលោក ហ៊ុន សែន សព្វថ្ងៃ។

06/09/2026
សម្ដេច ហ៊ុន សែន ចេះវៀតណាមច្បាស់ តែក៏ចេះអានអក្សរខ្មែរដែរ ដូច្នេះ សូមអានសេចក្ដីថ្លែងការណ៍ របស់យើងខ្ញុំសិន មុននឹងចេញមកចោទប្...
06/09/2026

សម្ដេច ហ៊ុន សែន ចេះវៀតណាមច្បាស់ តែក៏ចេះអានអក្សរខ្មែរដែរ ដូច្នេះ សូមអានសេចក្ដីថ្លែងការណ៍ របស់យើងខ្ញុំសិន មុននឹងចេញមកចោទប្រកាន់ដោយអវិជ្ជា លើយើងខ្ញុំ ដែលនៅក្រៅប្រទេស ថា ជាអ្នកចង់ធ្វើសង្គ្រាម ។ សេចក្ដីថ្លែងការណ៍ណែនាំរដ្ឋាភិបាលគ្រួសារហ៊ុន ដោយយើងខ្ញុំនេះ គឺ ១ខែគត់ នៅមុនថៃប្រើកម្លាំងឈ្លានពានកម្ពុជា លើកទី១ ។ បើរដ្ឋាភិបាលគ្រួសារហ៊ុន មានអ្នកចេះដឹង និង គិតយល់ ហើយធ្វើតាមគំនិតយោបល់របស់យើងខ្ញុំ នោះប្រទេសកម្ពុជា គ្មានសង្គ្រាមជាមួយថៃឡើយ ។ គឺ បុគ្គល ហ៊ុន សែន ខ្លួនឯង ដែលល្មោភសង្គ្រាម និង ចង់លេងល្បែងសង្គ្រាម ជាឈ្នាន់បោកប្រាស់ប្រជាពលរដ្ឋខ្មែរ ដើម្បីរក្សាអំណាច ក៏ស្រាប់តែចុងក្រោយ មកប្រើវិធីទុច្ចរិត ចោទយើងខ្ញុំទៅវិញ !!!

06/08/2026

ពលរដ្ឋខ្មែរសម្រុកទៅធ្វើការនៅប្រទេសថៃវិញ ដោយសារតែខ្វះការងារធ្វើសមរម្យនៅក្នុងស្រុក
#រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា #ក្រុមប្រឹក្សាជាតិតស៊ូ

06/06/2026

រដ្ឋាភិបាលក្រុងភ្នំពេញមិនគិតគូរពីពលរដ្ឋ
#រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា
#ក្រុមប្រឹក្សាជាតិតស៊ូ
#កម្ពុជាមាតុភូមិខ្ញុំ

06/06/2026

ចុមកូនចៅជុំវិញម្ដាច់សុទ្ធតែពួកឆបោកចឹង
#រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា
#ក្រុមប្រឹក្សាជាតិតស៊ូ

ខ្មែរជាច្រើន កំពុងរីករាយនឹង HunSen-CLOSE ក្នុងរូបភាព UNCLOS … ។ ខ្ញុំមិននិយាយច្រើនទៀតទេ ពីព្រោះ ខ្ញុំបានធ្វើអត្ថាធិប្បាយ...
06/06/2026

ខ្មែរជាច្រើន កំពុងរីករាយនឹង HunSen-CLOSE ក្នុងរូបភាព UNCLOS … ។ ខ្ញុំមិននិយាយច្រើនទៀតទេ ពីព្រោះ ខ្ញុំបានធ្វើអត្ថាធិប្បាយច្រើនហើយ កាលពីឆ្នាំ២០២៥ អំពីការវិវត្តទាំងនេះ ។ មួយប្រយោគដែលខ្ញុំធ្លាប់បញ្ជាក់ គឺ « គ្រួសារហ៊ុន បត់មិនទាន់ល្បិចអ្នកជិតខាងឡើយ » ។ ពេលនេះ ខ្ញុំសូមនិយាយដោយខ្លីថា #នឹងមានការបត់បែនដ៏ធំមួយ ក្នុងទ្រុងរបស់អ្នកជិតខាងពីរ ដែលកម្ពុជា នឹងនៅសល់ត្រឹមតែអំណាចគ្រួសារត្រកូលហ៊ុន ។ ពិតណាស់ ប្រយោគមួយនេះ របស់ខ្ញុំ ពិបាកយល់បន្តិចមែន … យ៉ាងណា ខ្ញុំមានមតិបានតែប៉ុនហ្នឹង ! លោក ថាក់ស៊ីន មកវិញហើយ ស្របពេលថៃ និង វៀតណាម មានកិច្ចព្រមព្រៀងជួយគ្នាកាន់តែជ្រៅ

06/06/2026

សមត្ថកិច្ចនៅតែរកឃើញបណ្ដាញឧក្រិដ្ឋជនបន្តប្រតិបត្តិការឆបោកតាមអនឡាញ
#រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា #ក្រុមប្រឹក្សាជាតិតស៊ូ

Address

2859 Shadbark Lane
Villa Hills, KY
41017

Website

Alerts

Be the first to know and let us send you an email when Dark Tea posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share