Jason News

Jason News ពត៏មានសង្គមថ្មីៗ

លោកឧត្ដមសេនីយ៍​ត្រី​ ប៉ុល​ វុទ្ធី​ ស្នងការ​រងខេត្ត​កំពង់​ឆ្នាំង​ទទួល​បន្ទុក​ការងារ​ព្រហ្មទណ្ឌ​ បានអោយដឹងនៅព្រឹកនេះថា​ សម...
09/29/2026

លោកឧត្ដមសេនីយ៍​ត្រី​ ប៉ុល​ វុទ្ធី​ ស្នងការ​រងខេត្ត​កំពង់​ឆ្នាំង​ទទួល​បន្ទុក​ការងារ​ព្រហ្មទណ្ឌ​ បានអោយដឹងនៅព្រឹកនេះថា​ សមត្ថភាព​នគរបាល​ស្រុក​រលាប្អៀរ​បានឃាត់ខ្លួន​ បុរស​ម្នាក់​ដែល​ប្រើហឹង្សាលើកូនចុងបានហើយនៅព្រឹកនេះ​ ។ ពេល​នេះសមត្ថកិច្ច​កំពុង​សាកសួរ​ដើម្បី​ចាត់​ការ​តាម​និតិវិធី​ច្បាប់​ ។

ការឃាត់ខ្លូន​បុរស​ជាឪពុក​ចុងនេះបានកើតឡើងបន្ទាប់ពី​មាន​វីដេអូ​មួយបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក​ដោយបុរសរូបនេះ​បាន​ប្រើហឹង្សាយ៉ាងព្រៃផ្សៃបំផុតមកលើកុមារាម្នាក់បណ្ដាលឱ្យមានការរិះគន់ខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក​ ។

ឃើញផ្លូវហើយ ឈឺល្មមៗស្ទើមិនចង់ទៅពេទ្យ ! អ្នកមានគុណនៃយើង! បានផ្ទេរដីពេទ្យក្នុងក្រុងទៅជូនក្រុមហ៊ុនដើម្បីអភិវឌ្ឍន៍ជាដីឡូតិ៍ព...
09/29/2026

ឃើញផ្លូវហើយ ឈឺល្មមៗស្ទើមិនចង់ទៅពេទ្យ !

អ្នកមានគុណនៃយើង! បានផ្ទេរដីពេទ្យក្នុងក្រុងទៅជូនក្រុមហ៊ុនដើម្បីអភិវឌ្ឍន៍ជាដីឡូតិ៍ពុះលក់ ដើម្បីបញ្ចៀសកុំអោយទឹកលិចមន្ទីរពេទ្យ។ ពេលនេះពេទ្យបង្អែកថ្មីនៃក្រុងសិរីសោភ័ណបានខិតកាន់តែជិតមាត់ស្ទឹងហើយ បើនិយាយពីផ្លូវវិញ មើលហើយពិចារណាខ្លួនឯងទៅ ។

សោកស្តាយធនធានគ្រូបង្រៀនមួយរូប អ៊ុំ​ប្រុស​ មួន​ សារិត (លោកគ្រូ​ មួន​ សារិត) ចែកឋានកាលនៅ​ថ្ងៃទី​ ២៣​ខែ​ កញ្ញា​ ឆ្នាំ​ ២០២៦...
09/24/2026

សោកស្តាយធនធានគ្រូបង្រៀនមួយរូប អ៊ុំ​ប្រុស​ មួន​ សារិត (លោកគ្រូ​ មួន​ សារិត) ចែកឋានកាលនៅ​ថ្ងៃទី​ ២៣​ខែ​ កញ្ញា​ ឆ្នាំ​ ២០២៦​ វេលាម៉ោង​ ០៥:០៨​ នាទីល្ងាច​​​ ( ខ្យល់គរ ។ 😢🙏🏼

កែច្នៃដីស្រែមួយហិចតាធ្វើជាដីដាំដំណាំហូបផ្លែនិងបន្លែបានលក់វិលជុំប្រជាំថ្ងៃគ្រាន់បានរួចថ្លៃចំណាយនិងបន្ថែមចំណូលផងដែរ ។ ប្រស...
09/23/2026

កែច្នៃដីស្រែមួយហិចតាធ្វើជាដីដាំដំណាំហូបផ្លែនិងបន្លែបានលក់វិលជុំប្រជាំថ្ងៃគ្រាន់បានរួចថ្លៃចំណាយនិងបន្ថែមចំណូលផងដែរ ។ ប្រសិនបើយើងក្រឡេកទៅមើលជីវភាពបងប្អូនប្រជាពលរដ្ឋនៅតាមស្រុកស្រែចម្ការគឺពួកគាត់ខិតខំប្រឹងប្រែងរកប្រាក់ទាំងលំបាកដោយធ្វើស្រែបានតែមួយរដូវប៉ុណ្ណោះក្នុងមួយឆ្នាំ បន្ទាប់ពីនោះមកគឺអ្នកខ្លះទុកដីទំនេរចោលដោយមិនដឹងថាគូតែដាំអ្វីបន្តនិងមានមានទីផ្សារដើម្បីលក់ចេញដោយសារតែទីផ្សារមិនទាន់ច្បាស់លាស់នៅឡើយ។ បើតាមគំនិតខ្ញុំដោយសារតែនៅខាងភូមិស្រុកខ្ញុំពុំសូវមានអ្នកធ្វើកសិកម្មដាំបន្លែផ្លែឈើច្រើននោះទេចំណែកតម្រូវការម្ហូបអាហារគឺចាំបាច់ខ្លាំងណាស់សម្រាប់ទទួលទានប្រចាំថ្ងៃទើបខ្ញុំបាទ បានសម្រេចចិត្តបើកកសិដ្ឋានមួយនេះឡើង ដោយចង់រស់នៅជាមួយជីវភាពសាមញ្ញៗផងនិងចង់រស់នៅក្បែរគ្រួសារផង ដោយក្នុងមួយថ្ងៃត្រូវតែដាំបន្លែអោយបានយ៉ាងតិចមួយរង ដូច្នេះក្នុងមួយខែគឺអាចដាំបាន៣០រងដែរ ដោយបែងចែកអោយមានបន្លែបានលក់វិលជុំជារៀងរាល់ថ្ងៃនិងអាចរកប្រាក់ចំណូលអោយបានចាប់ពី៥មុឺនរៀលយ៉ាងតិចទៅលើដំណាំបន្លែនិងមានប្រភពចំណូលផ្សេងទៀតពីការចិញ្ចឹមសត្វនិងចំណូលក្រៅផ្លូវការផ្សេងៗទៀតផងដែរ។

ប្អូនស្រី សំំណាង កាលពីឆ្នាំ២០១៧ និង បច្ចុប្បន្នបានបញ្ច.ប់ថ្នាក់ទី១២ដោយជោ.គជ័យហើយ សង្ឃឹ.មថាគាត់នឹងទទួលបានអាហារូបករណ៍ថ្នាក...
09/21/2026

ប្អូនស្រី សំំណាង កាលពីឆ្នាំ២០១៧ និង បច្ចុប្បន្នបានបញ្ច.ប់ថ្នាក់ទី១២ដោយជោ.គជ័យហើយ សង្ឃឹ.មថាគាត់នឹងទទួលបានអាហារូបករណ៍ថ្នាក់មហាវិទ្យាល័យ តាមក្ដីបំណង🥰

តាមពិតរថភ្លើងដឹកប្រេងក្រឡាប់នៅបាត់ដំបងសរុប៤ទូ ក្នុងនោះ៣ទូជាប្រេងម៉ាស៊ូត និងមួយទូជាប្រេងសាំង។ជាសំណាងល្អរបស់អ្នកទាំងអស់គ្ន...
09/21/2026

តាមពិតរថភ្លើងដឹកប្រេងក្រឡាប់នៅបាត់ដំបងសរុប៤ទូ ក្នុងនោះ៣ទូជាប្រេងម៉ាស៊ូត និងមួយទូជាប្រេងសាំង។
ជាសំណាងល្អរបស់អ្នកទាំងអស់គ្នា ម៉ាស៊ូត៣ទូធ្លាយចេញមកក្រៅសរុប១៩ម៉ឺន៨ពាន់លីត្រទាំងអស់ ចំណែកប្រេងសាំងគ្មានការលេចធ្លាយឡើយ។
ការពិតអាជ្ញាធរគេបានហាមឃាត់ដែរ តែឃាត់មិនឈ្នះទេ ព្រោះពលរដ្ឋច្រើនយួរប៊ីដុងទៅដួសរហូតដល់យប់។
ម៉ាស៊ូតហ្នឹងមែន ១កាន ១១ម៉ឺន៥ពាន់រៀលនោះ? លុយសុទ្ធ។👇🏻😂

រឿងថ្មី អ្នកលក់ ទូរសព្ទសូមប្រយ័ត្នផង មើលអត់ដឹងឆ្គួ// តទេនិយាយមកត្រឹមត្រូវ មកដល់សួរតម្លៃ សុំតេស្ដ ហើយថាយកទូរស័ព្ទមួយអោយរៀ...
09/21/2026

រឿងថ្មី អ្នកលក់ ទូរសព្ទសូមប្រយ័ត្នផង មើលអត់ដឹងឆ្គួ// តទេនិយាយមកត្រឹមត្រូវ មកដល់សួរតម្លៃ សុំតេស្ដ ហើយថាយកទូរស័ព្ទមួយអោយរៀបចំ ដល់រៀបចំរួចវាថាអត់មានលុយអោយទេ

រំភើបជំនួសប្អូនស្រីភ្លោះទាំង ៣ នាក់ខ្លាំងណាស់! លើកនេះសំណាងជាន់លើសំណាងតែម្តង។អបអរសាទរផងប្អូនៗ! ពេលនេះប្អូនស្រីភ្លោះទាំង ៣...
09/20/2026

រំភើបជំនួសប្អូនស្រីភ្លោះទាំង ៣ នាក់ខ្លាំងណាស់! លើកនេះសំណាងជាន់លើសំណាងតែម្តង។

អបអរសាទរផងប្អូនៗ! ពេលនេះប្អូនស្រីភ្លោះទាំង ៣ នាក់ទទួលបានទាំងម៉ូតូថ្មីម្នាក់មួយគ្រឿង ហើយថែមទាំងទទួលបានការងារធ្វើបន្ថែមទៀត។

ឃើញពួកគាត់មានស្នាមញញឹមបែបនេះ ពិតជាត្រេកអរជំនួសណាស់។ សង្ឃឹមថាជីវិតប្អូនៗនឹងកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ជួយលើកទឹកចិត្តគាត់ម្នាក់មួយមក!! បងស្រីដែលពិ...ការ...ដៃម្នា.ក់ដែលកំពុងពពោះជិ.តគ្រប់ខែ បានសម្តែងក្តីរំជួ.លចិត្ត និងយំអា..ណ...
09/20/2026

ជួយលើកទឹកចិត្តគាត់ម្នាក់មួយមក!! បងស្រីដែលពិ...ការ...ដៃម្នា.ក់ដែលកំពុងពពោះជិ.តគ្រប់ខែ បានសម្តែងក្តីរំជួ.លចិត្ត និងយំអា..ណិតកូនយ៉ាងខ្លាំង បន្ទាប់ពីទទួលបានលទ្ធផលនៃការពិនិត្យអេកូសាស្ត្រ។ យោងតាមប្រភពព័ត៌មាន គ្រូពេទ្យបានបញ្ជាក់ប្រាប់ស្ត្រីជាម្តាយថា ទា.រ.កក្នុងផ្ទៃមានលក្ខណៈខ្វះខា..តកា..យស..ម្បទា ដោយមា.នដៃ...ខ្លី ដែលអាចស្រដៀងទៅនឹងស្ថានភា..ពពិកា.រភា..ពរបស់គាត់ដែរ។ ការទទួលបានដំណឹងនេះ បានធ្វើឱ្យស្ត្រីជាម្តាយស្រ.ក់ទឹ.កភ្នែ..កដោយក្តីអាណិតអាសូរ និងបារម្ភពីអនាគតកូន ដែលអាចនឹងត្រូវប្រឈ..មមុខនឹងកា.រលំបា.កក្នុងជីវិត ដូចដែលគាត់ធ្លា..ប់បានឆ្លង.កាត់កន្លងមក។ ទោះជាយ៉ាងណាក្តី មហាជនជាច្រើនបានចូលរួមសម្តែងការសោកស្តាយ និងផ្តល់កម្លាំងចិត្តយ៉ាងកក់ក្តៅដល់ស្ត្រីជាម្តាយ ឱ្យបន្តរក្សាភាពរឹងមាំដើម្បីត្រៀមស្វាគមន៍សមាជិកថ្មីនេះ។»

ផ្ទុះការសង្ស័យខ្លាំង! តើនេះជាគងវត្តស្វាយមាសដែលបាត់មែនទេ? ស្រាប់តែឃើញបុរសម្នាក់លីគងច្រកបាវយកទៅលក់ឱ្យហាងមាសបាត់។បន្ទាប់ពីផ...
09/19/2026

ផ្ទុះការសង្ស័យខ្លាំង! តើនេះជាគងវត្តស្វាយមាសដែលបាត់មែនទេ? ស្រាប់តែឃើញបុរសម្នាក់លីគងច្រកបាវយកទៅលក់ឱ្យហាងមាសបាត់។

បន្ទាប់ពីផ្ទុះការវែកញែកផ្អើលបណ្តាញសង្គមរឿងបាត់គងនៅវត្តស្វាយមាស ហើយមានការចោទប្រកាន់ទៅលើលោកតា កង រតនា ថាជាអ្នកលួចនោះ។

ស្រាប់តែពេលនេះ នៅក្នុង TikTok គេប្រទះឃើញបុរសម្នាក់បានយកគងចាស់មួយច្រកក្នុងបាវ យកទៅលក់ឱ្យហាងមាសមួយកន្លែងដែលនិយមទិញរបស់ចាស់ៗ។

បុរសដែលយកទៅលក់នោះបានអះអាងថា ខ្លួនទិញគងនេះមកពីហាងចិនទេ ប៉ុន្តែដោយសាររូបរាងគងនោះស្រដៀងខ្លាំងពេក ទើបធ្វើឱ្យមហាជនដាក់ការសង្ស័យគ្រប់គ្នា។

ទោះជាយ៉ាងណា យើងនៅមិនទាន់ដឹងច្បាស់១០០ភាគរយទេថា តើគងដែលយកទៅលក់នោះ ពិតជាគងរបស់វត្តស្វាយមាសមែនឬក៏យ៉ាងណាឡើយ។

Address

Virginia Beach, VA
13432

Website

Alerts

Be the first to know and let us send you an email when Jason News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share